កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះលោកគ្រូ ធី សុជាតិ បង្រៀនមុខវិជ្ជារូបវិទ្យា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី ៩ ធ្វើការពិសោធន៏ក្រោមប្រធានបទ៖ដែនម៉ាញ៉េទិចចរន្តត្រង់ និងសូលេណូអ៊ីត។ មុនចាប់ផ្តើមដំណើរការពិសោធន៍លោកគ្រូបានរៀបរាប់ពីសម្ភារៈពិសោធន៍ដែលមានដូចជា សូលេណូអ៊ីត ខ្សែរចម្លង ជនិតា និងត្រីវិស័យ។ ការពិសោធន៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញឱ្យឃើញពីខ្សែរដែនម៉ាញ៉េទិច ។ បន្ថែមពីនេះសិស្សក៏អាចតាមដាន សង្កេតមើលដំណើរការប្រតិកម្ម រួមទាំងទាំងអាចសន្និដ្ឋានបន្ទាប់ពីការពិសោធន៍ផងដែរ៕
ចែករំលែកអត្ថបទនេះ