កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរកម្សាន្ត សម្រាប់គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជាច្រើននាក់ ទៅកាន់ កោះរ៉ុង ខេត្តព្រះសីហនុ។ ក្នុងដំណើរកម្សាន្ត ដែលមានរយៈពេល១យប់ ០២ថ្ងៃនេះ គណៈកម្មការសាលារៀនទាំងអស់បានទស្សនាទេសនៃកោះជាច្រើនក្នុងសមុទ្ររហូតដល់កោះរ៉ុង។ លើសពីនេះទៅទៀត ពួកគាត់បានពិសាអាហារយ៉ាងសប្បាយរីករាយជាមួយនិងការទទួលទាននូវអាហារដ៏មានឱជារសគ្រប់ពេលនៅភោជនីយដ្ឋាន សម្រាកនៅកោះរ៉ុង និងត្រឡប់មកដល់រាជធានីភ្នំពេញវិញប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយក្រៃលែង។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖
ដំណើរកម្សាន្តគណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅកាន់កោះរ៉ុង ខេត្តព្រះសីហនុ