កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃសាលារៀន អន្តរទ្វីប អាមេរិកាំងមានដំណើរកម្សាន្តមួយ គឺដើម្បីជាឱកាសមួយសម្រាប់ឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់បានសម្រាកលំហែកម្សាន្ត និងគយគយទេសភាពដ៏ស្រស់ស្អាត នានានៅក្នុងទឹកដីដ៏ស្រស់ស្អាតនាខេត្តរតនគិរី និងខេត្តមណ្ឌលគិរីមានរយៈពេល៤ថ្ងៃ ៣យប់ ដោយបានស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ហើយក៏ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទាំងនោះផងដែរ។