២៣ ខែកុម្ភៈ ឆ្នាំ២០១៧
កាលពីថ្ងៃទី១៩រហូតដល់ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ សិស្សានុសិស្សនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើដំណើរទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនរយៈពេលចំនួន៥ថ្ងៃ។ គណៈកម្មការសាលាបានរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សសិក្សារៀនឈ្វេងយល់ពីការសិក្ សារបស់សិស្សនិងនិសិ្សតនៅតាមគ្រឹះស្ថានអប់រំនានានៅបរទេស, ចេះផ្សារភ្ជាប់ការសិក្សា និងកំណត់គោលដៅសម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ, សិក្សាឈ្វេងយល់ពីជីវភាពរស់នៅ ស្ថានភាពប្រជាជន អាកាសធាតុ វប្បធម៌ និងអរិយធម៌របស់ប្រទេសនានា, ទស្សនារមណីយដ្ឋាននិងសិក្សាពីតំបន់ទេសចរណ៍ល្បីៗ, ស្គាល់ពីភូមិសាស្ត្រនៃតំបន់មួយចំនួន ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងបច្ចេកវិទ្យានៃអរិយប្រទេស, រឹតចំណងមិត្តភាពរវាងសិស្សរួមថ្នាក់ និងសិស្សរួមសាលា ជាពិសេសចង់បង្កើនភាពក្លាហាន ការសហការ ការដឹកនាំ ភាពម្ចាស់ការ សាមគ្គីភាព ទំនាក់ទំនងក្នុងក្រុម ទំនាក់ទំនងជាមួយមហាជនទូទៅដល់សិស្សរបស់ខ្លួន។