នៅថ្ងៃព្រហស្បតិ៍ទី02 ខែមិថុនា ឆ្នាំ2022 សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាលើកទី១៥៣ ដែលដឹកនាំសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាទៅកាន់ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល។ ការដឹកនាំសិស្សទៅទស្សនកិច្ចសិក្សាក្នុងគោលបំណងពីរយ៉ាងគឺ ដើម្បីឱ្យសិស្សានុសិស្ស បំបាត់ភាពតានតឹងដែលមានក្នុងការសិក្សានៅក្នុងថ្នាក់កន្លងមក និងធ្វើឱ្យសិស្សានុសិស្សរីករាយ មានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នារាប់អានគ្នាដូចបងប្អូន។ លើសពីនេះទៀត ចង់ឱ្យពួកគេស្គាល់នូវអ្វីដែលមានចង់ឱ្យស្គាល់ទីតាំង របៀបដើរផ្សារ ដូចជាការលក់ដូរនៅក្នុងផ្សារ របស់របរដែលតាំងលក់ ច្រកចេញ ចូល កន្លែងលក់ទំនិញផ្សេងៗ បន្ទប់ទឹក និងបង្ហាញឱ្យសិស្សមានភាពក្លាហានបន្ថែមក្រៅអំពីការសិក្សានៅក្នុងថ្នាក់ដើម្បីទទួលបាននូវបទពិសោធន៍ល្អៗបន្ថែមទៀតនៅក្នុងជីវភាពរស់នៅរបស់ពួកគាត់។