កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង នៅម៉ៅសេទុង បាននាំសិស្សានុសិស្សថ្នាក់ទី២ ទាំងពីរវេនទៅ
ទស្សនកិច្ចសិក្សានៅក្នុងបរិវេណផ្សារបន្លែសុវណ្ណាដែលដឹកនាំដោយចាងហ្វាង ព្រមទាំងលោកគ្រូអ្នកគ្រូ និងសហការីរួមការងារមួយចំនួនផងដែរ។ សិស្សានុសិស្សដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សានោះ មើលទៅពួកគេម្នាក់ៗហាក់រីករាយជាមួយនឹងការដើរមើលក្នុងផ្សារបន្លែ ដនោះណាស់។ លោកគ្រូអ្នកគ្រូបានណែនាំពួកគេឱ្យស្គាល់ពី ប្រភេទបន្លែ ផ្លែឈើ ត្រី សាច់ និងមុខទំនិញផ្សេងៗជាច្រើនទៀតនៅក្នុងផ្សារបន្លែសុវណ្ណា។ ការបង្រៀនសិស្សឱ្យស្គាល់ពីទិដ្ឋភាពសង្គមជាក់ស្តែង ជាវិធីសាស្រ្តដ៏ល្អប្រសើរមួយជួយឱ្យខួរក្បាលក្មេងឆាប់ទទួលនិងចងចាំបានល្អនូវអ្វីដែលពួកគេបានជួបប្រទះដោយផ្ទាល់។ សិស្សានុសិស្សក្រៅតែពីការសិក្សាក្នុងថ្នាក់រៀន គេក៏ត្រូវការឈ្វេងយល់ពីអ្វីដែលនៅជុំវិញខ្លួនគេដែរ។ ផ្ទុយមកវិញ បើសិស្សានុសិស្សគ្មានឱកាសឈ្វេងយល់ពីសង្គមខាងក្រៅនោះទេ ពួកគេក៏មិនអាចរីកចម្រើនល្អបានដែរ ហើយពេលដែលគេជួបបញ្ហាតូចតាចធ្វើឱ្យគេឆាប់ភ័យខ្លាច រួញរា និងឆាប់បាក់ស្មារតីក៏មាន។