កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំឱ្យសិស្សថ្នាក់ទី៨ គ្រប់សាខាបានចុះទស្សនកិច្ចសិក្សាលើកទី១៦៧ នៅស្ថានីយផលិត ពូជត្រី ៧មករា ស្ថិតនៅផ្លូវជាតិលេខ២១ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបន្តដំណើរទៅកាន់ រមណីយដ្ឋាន ស្អាងភ្នំ ដែលស្ថិតនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
– ស្វែងយល់ពីលក្ខណៈបច្ចេកទេសក្នុងការចិញ្ចឹមត្រី ប្រភេទពូជត្រី និងស្វែងយល់ពីទីផ្សារគ្រប់គ្រង វិស័យកសិកម្ម។
– យល់ដឹងពីទីតាំងប្រវត្តិសាស្រ្តទាក់ទងនឹងស្អាងភ្នំ ដែលជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ ធម្មជាតិ។
– យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជា កសិករនៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាង ដងផ្លូវក្នុងខេត្ដកណ្ដាល។
– ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យកសិកម្ម វប្បធម៌ ទេសចរណ៍ និងធនធានធម្មជាតិ។
– រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់ តែប្រសើរ។
ដំណើរទស្សនកិច្ចសិក្សាលើកទី១៦៧ ទៅកាន់ស្ថានីយផលិតពូជត្រី ៧មករា និងរមណីយដ្ឋាន ស្អាងភ្នំ