គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំងបានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដល់១២ ។ ការរៀបចំដំណើរទស្សនកិច្ចនេះគឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា ឬសិក្សាឈ្វេងយល់ពីតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រដ៏ល្បីល្បាញនានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។
ទន្ទឹមនោះ ប្អូនៗសិក្សានុសិស្ស បានសិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តនៃការកសាងប្រាសាទបុរាណ ចម្លាក់ខ្មែរ និងរឿងរ៉ាវនឹកស្មានមិនដល់មួយចំនួនទៀតសុទ្ធសឹងជាចំណេះដឹងដែលទទួលបានពីមគ្គុទេសក៍ជំនាញៗក្នុងការបកស្រាយពន្យល់លម្អិតរឿងរ៉ាវទាំងនោះ។ ក្រៅពីនេះ សិក្សានុសិស្សក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ និងពីរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ទាំងនោះបានយ៉ាងប្រសើរផងដែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ ដែលសិស្សទទួលពីដំណើរទស្សនកិច្ចសិក្សានេះ ពិតជាបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែងដែលសិស្សបានយល់ដឹងមួយកម្រិតទៀត។ ព្រមទាំងឧបត្ថម្ភអំណោយសប្បុរធម៌ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាកោះកេរ ផងដែរ។ ដំណើរទស្សនកិច្ចនេះក៏បានបង្កើតជាអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់ផងដែល ។
សូមចុចលីងខាងក្រោមដើម្បីទស្សនាសកម្មភាពសិស្សានុសិស្សផ្សេងៗទៀត!