កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំងទាំងបីសាខា មានចាងហ្វាង និងគ្រូផ្នែកវិទ្យាសាស្រ្ត បានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលឃីដស៊ីធីដែលជាកន្លែងអប់រំនិងកម្សាន្ត របស់ស្សានុសិស្សកម្ពុជាគ្រប់កម្រិតនោះ។ តាមរយៈដំណើរទស្សនកិច្ចនេះគឺដើម្បីដកពិសោធន៍ទាក់ទងវិស័យអប់រំ និងកម្សាន្តបែបវិទ្យាសាស្រ្តនៅមជ្ឈមណ្ឌលឃីដស៊ីធី ក្នុងគោលបំណងចម្បងឱ្យលោកគ្រូអ្នកគ្រូផ្នែកវិទ្យាសាស្រ្តបានឈ្វេងយល់ពីឧបកណ៍ពិសោធនិងស្រាវជ្រាវលើមុខវិជ្ជាមួយចំនួន ដែលទាក់ទងទៅនឹងជំនាញវិទ្យាសាស្រ្តក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។
ម្យ៉ាងដើម្បីពង្រឹងសមត្ថភាពពួកគាត់ឱ្យរឹតតែរឹងមាំបន្ថែមពីលើអ្វីដែលពួកគាត់មានស្រាប់តាមរយៈការផ្លាស់ប្តូរបទពិសោធដែលមាននៅក្នុងខ្លួនជាមួយនឹងសហការីនៅទីនោះបានយ៉ាងល្អប្រសើរផងដែរ។ ក្រៅពីផ្លាស់ប្តូរបទពិសោធ និងឈ្វេងយល់ពីបច្ចេកទេសទាំងនោះ ហើយយើងក៏អាចនិយាយបានដែរថា វាក៏ជាចេតនាមួយដើម្បីបង្កើនចំណងមិត្តភាពឱ្យកាន់តែស្អិតល្មួតក្នុងក្រុមការងារ បន្ទាប់ពីកិច្ចការបង្រៀនរបស់ខ្លួនយ៉ាងមមាញឹកពីមួយពេលទៅមួយពេលនោះ។