កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៨ ទាំងបីសាខាមានដូចជា សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) សាខាទួលគោក និងសាខាចាក់អង្រែ ចុះទស្សនកិច្ចសិក្សាលើកទី១៣២ប្រចាំសាលារៀន នៅសារមន្ទីរនរបុរី និងតំបន់កសិកម្ម ខេត្តកំពង់ស្ពឺ ហើយថែមទាំងចុះចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាខនារាម ។ នៅពេលសិស្សានុសិស្សសាលាបឋមសិក្សាខនារាម មានលោកនាយកសាលា និងសិស្សានុសិស្សជាច្រើនបានរង់ចាំស្វាគមន៍។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស (AIS) បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្សសាលាបឋមសិក្សា។ នេះជាការចូលរួមចំណែកចែករំលែកនូវការលំបាក និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។ ក្រោយពីការចែកអំណោយរួចរាល់ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស (AIS) ក៏បន្តដំណើរទៅកាន់សារមន្ទីរ នរបុរី និងតំបន់កសិកម្ម ។ ពេលទៅដល់ទីនោះសិស្សានុសិស្សបានទស្សនាសារមន្ទីរ នរបុរី ដែលមានតាំងវត្ថុបុរាណ បានយល់ដឹងបន្ថែមពីប្រវត្តរបស់វត្ថុបុរាណទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្សបានសរសេរចម្លើយនៅលើក្រដាសសំណួរដែលសាលាបានចែកឱ្យសិស្សឆ្លើយសំណួរ។ បន្ថែមលើនេះទៅទៀតសិស្សានុសិស្សបានគយគន់ទិដ្ឋភាពក្នុងសារមន្ទីរ នរបុរី ដែលធ្វើឱ្យសិស្សានុសិស្សមានភាពសប្បាយរីករាយជាមួយទិដ្ឋភាពក្នុងសារមន្ទីរ នរបុរី ទីនោះ។ សកម្មភាពទស្សនកិច្ចសិក្សាមានច្រើននៅទីនេះ
ចែករំលែកអត្ថបទនេះ