អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ ការកម្សាន្ត និងការអប់រំ
ក្រោមប្រធានបទ “តើដំណើរទស្សនកិច្ចអប់រំជាអ្វី?”
អត្ថបទដោយ : ខាត់ សុធា

ដំណើរទស្សនកិច្ចអប់រំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសិស្សតាមរបៀបជាក់ស្តែង និងគួរឱ្យចាប់អារម្មណ៍។ ការចុះទស្សនកិច្ចផ្ទាល់ ពិតអាចត្រូវបានពួកគាត់យល់យ៉ាងងាយស្រួលជាងអ្វី ដែលពួគគាត់គ្រាន់តែអាននៅក្នុងសៀវភៅ ហើយទន្ទេញចាំទ្រឹស្តី។ ការរៀនអ្វីមួយដោយមើលឃើញដោយផ្ទាល់ គឺប្រសើរ ជាងការរៀន ពីសៀវភៅ។ ដូចគ្នានេះផងដែរ ការរៀនសូត្រជាក់ស្តែងស្ថិតនៅក្នុងគំនិតរបស់សិស្សានុសិស្សបានយូរអង្វែង។ ទស្សនកិច្ចអប់រំ ក៏អាចជាវិធីរីករាយ ជាការកម្សាន្ត និងដើរតួជាអ្នកកាត់ភាពតប់ប្រមល់ និងស្ត្រេសរបស់ សិស្សានុសិស្ស។
គ្រប់សាលាទាំងអស់ គប្បីលើកទឹកចិត្តសិស្សឱ្យចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា។ ការធ្វើឱ្យដំណើរ ទស្សនកិច្ចអប់រំជាផ្នែកមួយនៃកម្មវិធីសិក្សា គឺជាគំនិតល្អក្នុងការលើកកម្ពស់ចំណេះដឹង របស់សិស្ស។ ដំណើរទស្សនកិច្ចអប់រំ គឺផ្អែកលើវិធីសាស្រ្តជំរុញការចាប់អារម្មណ៍ ដើម្បីកែលម្អការរៀនសូត្រ និងការអភិវឌ្ឍ របស់សិស្សទូទៅ។ ការចុះទស្សនកិច្ចសិក្សា គឺជាពេលវេលារីករាយ មួយនៅពេលធ្វើដំណើរពីទីក្រុងមួយ ទៅទីក្រុងមួយផ្សេងទៀតជាមួយមិត្តរួមថ្នាក់ និងមិត្តភក្តិផ្សេងទៀត ព្រោះវាអនុញ្ញាតឱ្យសិស្សធ្វើសក្ខីកម្មរឿងរ៉ាវ ពីទស្សនៈថ្មី ខណៈពេលដែលព្យាយាមស្វែងយល់បន្ថែមអំពីស្ថានភាពថ្មីនៅក្នុងបរិយាកាសក្រៅថ្នាក់រៀន។ សព្វថ្ងៃនេះ សាលារៀនជាច្រើនបានរៀបចំដំណើរ ទស្សនកិច្ចអប់រំជាបន្តបន្ទាប់ ដើម្បីឱ្យសិស្សានុសិស្សអាចរៀនបានកាន់តែមានប្រសិទ្ធភាព៕
ដកស្រង់ចេញពី : https://targetstudy.com/…/importance-of-educational…