អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ថ្ងៃឆ្លងឆ្នាំសកល”
អត្ថបទដកស្រង់ដោយ : ឡោ ណាវុធ
ថ្ងៃឆ្លងឆ្នាំសកលជាពេលវេលាដើម្បីអបអរចុងឆ្នាំដែលនឹងកន្លងផុតទៅ ហើយស្វាគមន៍អ្វីដែលនឹងកើតមានក្នុងឆ្នាំថ្មី។ វាជាការប្រារព្ធពិធីដ៏ធំបំផុតមួយនៅលើពិភពលោក ព្រោះវាប្រារព្ធថ្ងៃចុងក្រោយនៃឆ្នាំនៅក្នុងប្រតិទិនថ្ងៃទី31 ខែធ្នូ មុនពេលចូលឆ្នាំថ្មី។ វាក៏ជាពេលវេលាដ៏អាឡោះអាល័យមួយនៅពេលដែលគ្រប់គ្នាឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងជីវិតរក្នុងរយៈពេល12ខែ កន្លងមកនេះ តែវាក៏ជាពេលវេលាដ៏សប្បាយមួយដែលគ្រប់គ្នាប្រារព្ធពិធីឆ្លងចូលឆ្នាំថ្មីដើម្បីលាឆ្នាំដែលបានបញ្ចប់ និងដើម្បីស្វាគមន៍ឆ្នាំថ្មី។ តើគេនិយមធ្វើអ្វីខ្លះនៅថ្ងៃឆ្លងឆ្នាំសកល?

1. មើលការបាញ់កាំជ្រួច។
2. ជប់លៀងនៅផ្ទះជាមួយមិត្តភក្តិរបស់អ្នក។
3. កក់ភោជនីយដ្ឋានដែលអ្នកចូលចិត្ត។
4. សម្អាតផ្ទះត្រៀមសម្រាប់ឆ្នាំថ្មី!
5. ច្រៀងខារ៉ាអូខេ។
6. ចម្អិនអាហារពេលល្ងាចសម្រាប់ឪពុកម្តាយរបស់អ្នក ឬមានការជួបជុំគ្រួសារទាំងមូល។
7. មើលភាពយន្តដែលអ្នកចូលចិត្តជាមួយដៃគូ ឬមិត្តភក្តិរបស់អ្នក។
8. កាត់សក់ (ម៉ូត) ថ្មី។
9. រៀបចំកម្មវិធីជួបជុំមិត្តភក្តិ ឬក្រុមគ្រួសារដែលខានជួបគ្នាយូរ។
10. កក់ជើងហោះហើរ និង COUNT DOWN នៅប្រទេសផ្សេង!
11. សរសេរបញ្ជីនៃអ្វីដែលអ្នកចូលចិត្តអំពីខ្លួនអ្នក និងអ្វីដែលអ្នកចង់ផ្លាស់ប្តូរ។
12. ទៅមើលកុន។
ចាប់ផ្តើមរាប់ថយក្រោយដល់ថ្ងៃចូលឆ្នាំថ្មីនៅនាទីចុងក្រោយ ឬវិនាទីមុនពេលយប់ចុងក្រោយនៃឆ្នាំបញ្ចប់ ហើយឆ្នាំថ្មីក៏ចាប់ផ្តើជាមួយនឹងការស្រែកហ៊ោកញ្ជ្រៀវ “សួស្តីឆ្នាំថ្មី”។
តោះ! Count down ឆ្លងឆ្នាំថ្មីទាំងអស់គ្នា!