កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ស៊ុន ចន្ធូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា
ម៉ៅសេទុង បានរៀបចំសកម្មភាពសិក្សាក្រៅថ្នាក់រៀនសម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សាលើមុខវិជ្ជា គំនូរ។ អ្នកគ្រូ បានប្រមូលសម្ភារផ្សេងៗដែលយើងឈប់ប្រើយកមកឆ្នៃចេញជាគំនូរផ្សេងៗតាមរយៈ កំប៉ុងនំ ឬកំប៉ុងដាក់ខ្មៅដៃ និងក្រដាសព័ណ៌ ហើយឱ្យកូនសិស្សរៀន និងរៀបចំបិទ និងផ្គុំចេញជារូបសត្វផ្សេងៗដោយសិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់និងសប្បាយរីករាយនូវអ្វីដែលសិស្សធ្វើបាន។ ការរៀនក្រៅថ្នាក់នេះជួយបង្កើនអាកប្បកិរិយារបស់កុមារឱ្យចេះជួយ គ្នាចេះទទួលខុសត្រូវសម្ភារដែលបានរៀនរួចជួយរៀបចំឱ្យមានរបៀបបន្ថែមទៀត ហើយនៅក្នុងសកម្មភាព សិក្សាក្រៅថ្នាក់រៀនបែបនេះដែលអ្នកគ្រូជាញឹកញាប់បាននាំកុមាមករៀនក្រៅថ្នាក់នៅក្នុងសាលា។