កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ រី សុទ្ធាវី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ទង្វើអុកស៊ីសែន”។
មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ កែវអែកឡែន ទឹកអុកស៊ីសែន ការ៉ុត មេនំប៉័ង កៅស៊ូ ថង់ប្លាស្ទិច ធូប ដែកកេះ។
គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• ផលិតអុកស៊ីសែនពីសូលុយស្យុងទឹកអុកស៊ីសែន(H2O2)
• ប្រាប់អង្គធាតុដែលកកើតពីប្រតិកម្ម
• សរសេរសមីការដែលបានពីប្រតិកម្ម។