អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “ទម្លាប់សាមញ្ញទាំង៧ បំផ្លាញសុខភាពខួរក្បាលដោយមិនដឹងខ្លួន”
អត្ថបទដោយ : អ៊ិន ចាន់ដេត
ការថែទាំសុខភាពខួរក្បាលឱ្យបានល្អ គឺជារឿងចាំបាច់ដែលយើងមិនគួរធ្វេសប្រហែសឡើយ។ ពិតណាស់ ទម្លាប់មិនល្អអាចធ្វើឱ្យខួរក្បាលចុះខ្សោយ ការចងចាំមិនល្អ ព្រមទាំងអាចបង្កជាជំងឺវង្វេងវង្វាន់នៅពេលដែលយើងមានវ័យកាន់តែចាស់ថែមទៀតផង។ ដូច្នេះហើយ ដើម្បីជួយឱ្យមុខងារខួរក្បាលដំណើរការល្អប្រសើរ យើងគប្បីជៀសវាងទម្លាប់មិនល្អមួយចំនួនដូចខាងក្រោម៖
១. អង្គុយពេញមួយថ្ងៃ :

២. មិនសូវចូលរួមក្នុងសង្គម :
ការខកខានក្នុងការចូលរួមក្នុងសង្គម អាចជាការបំផ្លាញខួរក្បាលរបស់យើងដូចគ្នា។ ជាក់ស្ដែង ភាពឯកោត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺបាក់ទឹកចិត្ត ហើយវាក៏អាចនាំឱ្យការយល់ដឹងរបស់យើងចុះខ្សោយ។ យោងតាមការសិក្សាមួយបានបង្ហាញថា អ្នកដែលមិនសូវចូលរួមក្នុងសង្គមអាចវិវត្តទៅជាជំងឺវង្វេងវង្វាន់។
៣. ស្តាប់តន្ត្រីឮខ្លាំងៗ :
ជាមួយគ្នានេះដែរ ការស្ដាប់ចម្រៀងឮៗក៏អាចប៉ះពាល់ដល់ខួរក្បាលរបស់យើង ពីព្រោះវាអាចផ្លាស់ប្ដូររបៀបដែលខួរក្បាលដំណើរការ ការនិយាយនេះបើយោងតាមការសិក្សាមួយទៅលើសត្វ។ ក្រុមអ្នកស្រាវជ្រាវបានសម្គាល់ថា ការបាត់បង់សោតវិញ្ញាណអាចជះឥទ្ធិពលមិនល្អដល់ការយល់ដឹងរបស់ខួរក្បាលចំពោះសំឡេងផ្សេងៗ។
៤. គេងមិនគ្រប់គ្រាន់ :
ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់ខួរក្បាលរបស់យើង។ យោងតាមការសិក្សាមួយបានបង្ហាញថា ការគេងមានឥទ្ធិពលលើការយល់ដឹង រួមទាំងការចងចាំ ការដោះស្រាយបញ្ហា និងជំនាញទំនាក់ទំនង។ សម្រាប់អ្នកដែលគេងបានតិចជាង៧ម៉ោង ឬច្រើនជាង៨ម៉ោងក្នុងមួយយប់ អាចប្រឈមនឹងការធ្លាក់ចុះនៃមុខងារខួរក្បាល។
៥. ជក់បារី :
ជំងឺមហារីក ជំងឺបេះដូង ក៏ដូចជាជំងឺសួតសុទ្ធតែមានការពាក់ព័ន្ធនឹងការជក់បារី។ ការជក់បារីបំផ្លាញស្រទាប់សរសៃឈាម និងអាចបណ្ដាលឱ្យសរសៃឈាមរួមតូច ដែលជាហេតុកាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល។
៦. ញ៉ាំអាហារផ្អែម ឬប្រៃពេក :
ជាតិស្ករក្នុងឈាមខ្ពស់អាចប៉ះពាល់ដល់មុខងាររបស់ខួរក្បាល បង្រួមខួរក្បាល ឬបង្កឱ្យមានជំងឺសរសៃឈាមតូច ដែលរារាំងលំហូរឈាមនៅក្នុងខួរក្បាលបណ្ដាលឱ្យមានផលវិបាកក្នុងការយល់ដឹង។ ចំណែកអ្នកដែលចូលចិត្តញ៉ាំអាហារប្រៃខ្លាំង អាចប្រឈមនឹងបញ្ហាសុខភាពដូចជា សម្ពាធឈាមខ្ពស់ និងផលប៉ះពាល់នៃជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ រួមមានការថយចុះលំហូរឈាមទៅកាន់ខួរក្បាល ដែលធ្វើឱ្យខួរក្បាលរបស់យើងងាយចុះខ្សោយ។
៧. ញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល :
ទន្ទឹមនឹងនេះដែរ ទម្លាប់ញ៉ាំគ្រឿងស្រវឹងជាប្រចាំក៏ជាមូលហេតុចម្បងមួយដែលបង្អាក់ដល់មុខងារខួរក្បាល។ បន្ថែមពីនេះ វាក៏អាចធ្វើឱ្យយើងព្រិលភ្នែក និយាយស្ដីយឺត ព្រមទាំងមានប្រតិកម្មយឺតជាបណ្ដោះអាសន្នដែរ។ ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ក៏អាចបង្កើនហានិភ័យនៃជំងឺខួរក្បាលធ្ងន់ធ្ងរ។ ដូចនេះ គ្នាយើងគប្បីកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង មកនៅត្រឹម២កែវក្នុងមួយថ្ងៃ ទើបជាការប្រសើរ។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖