Ais Sakda (history), [9/20/2022 4:18 PM]
អត្ថបទព័ត៌មានស្តីពីការអប់រំ និងការកម្សាន្ត
ក្រោមប្រធានបទ “ទស្សនកិច្ចសិក្សាផ្តល់ផលអ្វីខ្លះដល់សិស្សានុសិស្ស?”
អត្ថបទដកស្រង់ដោយ : ប៉ែន មាលតី
#MJQE#AmericanInterconSchool
ការសិក្សាមិនមែនកើតឡើងតែនៅក្នុងថ្នាក់ទេ ប៉ុន្តែវាកើតឡើងនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដែលវាជាចំណេះដឹងក្រៅសាលាដែលសិស្សានុសិស្សត្រូវតែដឹង។ ទស្សនកិច្ចសិក្សា គឺជាកម្មវិធីសិក្សាក្រៅម៉ោងដែលសាលាអប់រំចំណេះដឹងទូទៅមួយចំនួននៅរាជធានីភ្នំពេញ បានរៀបចំសម្រាប់សិស្សានុសិស្ស ដើម្បីទៅសិក្សាស្វែងយល់ពីចំណេះដឹងផ្សេងៗ ផ្សារភ្ជាប់កម្មវិធីសិក្សាទៅនឹងការអនុវត្តជាក់ស្តែង និងកម្សាន្តនៅទីតាំង តំបន់ផ្សេងៗដែលមានដូចជា កម្មវិធីទស្សនកិច្ចសិក្សាដល់សិស្សានុសិស្សទៅកាន់តំបន់វប្បធម៌ និងតំបន់ប្រវត្តិសាស្រ្តមួយចំនួនដូចជា សារមន្ទីរជាតិ ព្រះបរមរាជវាំង សារមន្ទីរទួលស្លែង កសិដ្ឋានចិញ្ចឹមសត្វ ការធ្វើកសិកម្ម និងបណ្ណាល័យជាតិជាដើម ដើម្បីឱ្យពួកគេបានយល់ដឹងពីវត្ថុបុរាណ វប្បធម៌ប្រវត្តិសាស្រ្ត បរិស្ថាន ធម្មជាតិដែលទាក់ទងនឹងកម្ពុជា។ ការធ្វើដំណើរតាមរថយន្តជាលក្ខណៈទស្សនកិច្ចសិក្សា គឺជាសកម្មភាពរីករាយមួយដែលអាចផ្តល់ប្រយោជន៍ដល់សិស្សបង្កើតនូវចំណងសាមគ្គីភាពការចែករំលែកល្អៗដែលមិនអាចភ្លេចបាន។
ជាមួយគ្នានេះដែរ សិស្សានុសិស្សបានសិក្សាស្វែងយល់បន្ថែមពីលើទ្រឹស្តីដែលបានរៀននៅក្នុងថ្នាក់ផ្សារភ្ជាប់ទៅនឹងការអនុវត្តផ្ទាល់។ ជាក់ស្តែងគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែដឹកនាំសិស្សានុសិស្សចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាគ្រប់កម្រិតសិក្សាទាំងអស់ទៅតាមទីតាំងនីមួយៗដែលគណៈគ្រប់គ្រងបានកំណត់។ សកម្មភាពទាំងនេះសបញ្ជាក់ឱ្យឃើញថា កម្មវិធីសិក្សារបស់សាលារៀនតែងតែយកចិត្តទុកដាក់ដល់ការសិក្សារបស់សិស្សានុសិស្សទាំងក្នុង និងនៅក្រៅសាលាដែលធ្វើឱ្យសិស្សានុសិស្សមានសមត្ថភាពពេញលេញ បណ្តុះនូវភាពក្លាហាន ចំណេះជំនាញ បង្កើតនូវបទពិសោធថ្មីៗសម្រាប់អភិវឌ្ឍន៍ចំណេះដឹងរបស់សិស្សានុសិស្សឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។