នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ប្រារពទិវាកីឡាលើកទី១៧។ គោលបំណងនៃការដឹកនាំសិស្សប្រារពនេះគឺសាលាចង់បណ្តុះបណ្តាលពួកគេឱ្យចេះស្រលាញ់កីឡាដែលជាកត្តាចម្បងនាំឱ្យមានសុខភាពល្អទាំងរាងកាយ និងប្រាជ្ញាស្មារតី។ ពេលសិស្សានុសិស្សមានសុខភាពល្អ ពួកគេនឹងទទួលបានការលូតលាស់ល្អ ហើយពួកគេប្រាកដជាទទួលបានការអប់រំល្អ។ សិស្សានុសិស្សគឺជាសសរស្តម្ភដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ ដូចនេះហើយទើប សាលារៀន អន្តរទ្វីប អាមេរិកាំង បញ្ចូលនូវកីឡាទៅក្នុងកម្មវិធីសិក្សាដែលមានដូចជា កីឡាបាល់ទះ បាល់ទាត់ និងហែលទឹកជាដើម។
ចែករំលែកអត្ថបទនេះ