បណ្ណាល័យ ម៉េងលី ជេ. គួច នៅថ្ងៃទី២៨ រហូតដល់ថ្ងៃទី២៩ ឆ្នាំ២០១៨ បានចូលរួមគំាទ្រទិវាសៀវភៅកុមារអន្តរជាតិលើកទី៦ ដែលរៀបចំដោយក្រុមប្រឹក្សាភិបាលអន្តរជាតិស្តីពីសៀវភៅសម្រាប់មនុស្សវ័យក្មេង (IBBY) នៅផ្សារទំនើបអ៊ីអនម៉ល (AEON) ជាន់ ផ្ទាល់ដី។ បណ្ណាល័យ ម៉េងលី ជេ. គួច មានសកម្មភាពក្នុងទិវាសៀវភៅកុមារអន្តរជាតិលើកទី៦ មានដូចជា គំនូរផាត់ពណ៌លើរូបភាព អំណានសេរី គំនូររូបភាពដោយគ្រាប់ធញ្ញជាតិ ផលិតសៀវភៅដោយដៃ ហើយកំឡុងពេលនោះទិវានេះក៏ផ្តល់ឱកាសឱ្យកុមារពង្រឹងសមត្ថភាពបន្ថែមទៀតក្នុងនោះមាន និទានរឿង លេងល្បែងកម្សាន្ត សម្តែងសិល្បៈ គូរគំនូរសេរី និងប្រកួតប្រជែងយករង្វាន់ជាដើម។
ចែករំលែកអត្ថបទនេះ