កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំអបអរសាទរទិវាជាតិអំណាន ស្តីអំពីអំណានការអានបណ្តុះវប្បធម៌ ការសិក្សាពេញមួយជីវិត ទៅតាមសាខារាងៗខ្លួន ស្របពេលគណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ បានសិស្សមួយចំនួនធំទៅចូលរួមទិវាជាតិអំណានលើកទី៤ នៅចន្លោះថ្ងៃ០៩ ដល់១១ ខែមីនា ឆ្នាំ២០១៩ដែលមានប្រធានបទ ការអានបណ្តុះវប្បធម៌ ការសិក្សាពេញមួយជីវិត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ការផ្តោតទៅលើការប្រកួតនិទាន សង្ខេបរកតម្លៃអប់រំនៃរឿង និងសូត្រកំណាព្យ ហើយជាពិសេសមានអំណានសេរី ការបត់រូប រួមទាំងគំនូរផាត់ពណ៌ជាដើម នៅក្នុងព្រឹត្តិការណ៍ទិវាអំណានជាតិ ដែលស្ថិតក្នុងបរិវេណ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ចែករំលែកអត្ថបទនេះ