លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី

ស្ថាបនិក និងប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ​ដែល​មាន​សញ្ជាតិ​ខ្មែរ​-អាមេរិក​ គឺជា​អ្នកឯកទេស​ខាង​អប់រំ​ ជា​ជន​ស្នេហាជាតិ​ និង​ជា​សហគ្រិន​មួយ​រូប​។ បច្ចុប្បន្ន​នេះ​ គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យួ​ខេ​សិន​ ដែល​ជា​ស្ថាប័ន​ផ្តល់​សេវា​អប់រំ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ លើស​ពីនេះ​ទៀត​ លោក​គឺជា​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​ប្រធាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រសិទ្ធ​ភាព​ហ្វា​យនែន​ ភី​អិ​លស៊ី​។ ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​ឆ្នាំ២០១៣​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រសិទ្ធ​ភាព​ហ្វា​យនែន​ ភី​អិ​លស៊ី​ បាន​ពង្រីក​ខ្លួន​បាន​បួន​សាខា​ នៅ​តាម​បណ្តា​ខេត្ត​/ក្រុង​ផ្សេង​ៗគ្នា​។

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ​បាន​សិក្សា​នៅ​សាកល​វិទ្យាល័យ​ Berkeley​ រដ្ឋ​ California​ សហរដ្ឋអាមេរិក​ ដែល​ជា​កន្លែង​លោក​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ Pre​-Med​ Studies​ នៅ​ឆ្នាំ១៩៩១​។ លោក​ក៏បាន​បញ្ចប់​ការសិក្សា​ពី​ សាកល​វិទ្យាល័យ​ Spartan​ Health​ Sciences​ នៃ​រដ្ឋ​ New​ Mexico​ សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ១៩៩៨​ ដោយ​ទទួល​បាន​សញ្ញាបត្រ​ផ្នែក​វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ​ ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ​ផង​ដែរ​។ លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ បាន​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ​ ក្នុង​ឆ្នាំ​ ២០០៧​ ពីសា​កល​វិទ្យាល័យ​ Massachusetts​ Amherst​ ក្នុង​ក្រុង​ Amherst​ រដ្ឋ​ Massachusetts​ សហរដ្ឋអាមេរិក​ ។

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ​បាន​ធ្វើការ​ជា​គ្រូ​វិទ្យាសាស្រ្ត​ បង្រៀន​ នៅ​ដេ​ប៉ាតឺ​ម៉ង់​ វិទ្យាសាស្ត្រ​ស្តី​ពី​រូបរាងកាយ​ និង​ជីវិត​ នៃ​មហាវិទ្យាល័យ​ Cleveland​ Chiropractic​ ក្នុង​ទីក្រុង​ Los​ Angeles​ រដ្ឋ​ California​ អស់​មួយរយៈពេល​ មុន​ពេល​ដែល​លោក​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​ ២០០២​ ក្នុងនាម​ជា​អ្នក​ប្រឹក្សា​យោបល់​នៃ​គម្រោង​ “Integrated​ Management​ of​ Childhood​ Illness​” (IMCI​) និង​សុខភាព​សាធារណៈ​របស់​អង្គការ​ “ដៃ​គូរ​ដើម្បី​អភិវឌ្ឍ​” ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Maryland​ សហរដ្ឋអាមេរិក​។ ក្រោយមក​ លោក​បាន​កាន់​តំណែង​ជា​សាស្ត្រា​ចារ្យ​រង​ ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​ នៃ​មហាវិទ្យាល័យ​ គណិត​សាស្រ្ត​ វិទ្យាសាស្រ្ត​ និង​វិស្វកម្ម​ នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​ ហើយ​លោក​ក៏បាន​កាន់​តំណែង​ជា​ស្ថាបនិក​ ព្រឹទ្ធបុរស​ និង​ជា​សាស្រ្តា​ចារ្យ​រង​ ផ្នែក​សុខភាព​សាធារណៈ​ នៃ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​ នៅ​សាកល​វិទ្យាល័យ​កម្ពុជា​ មុន​ពេល​លោក​បង្កើត​ ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ នា​ឆ្នាំ​ ២០០៥​។

លោក គួច ផល

សមាជិក្រុមប្រឹក្សាភិបាល

លោក​បាន​ចាប់ផ្តើម​បម្រើការ​ក្នុងនាម​ជា​អគ្គនាយក​ហិរញ្ញវត្ថុ​ ក្នុង​ឆ្នាំ២០១១​។

លោក​ គួច​ ផល​ កើត​នៅ​ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ១៩៦៦​ នៅ​ខេ​ត្ដ​បាត់ដំបង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឪពុក​លោក​ មហា​ឧបាសក​ គួច​ លៀង​ហួរ​ និង​ម្ដាយ​ មហា​ឧបាសិកា​ សូវ​ សុក​ហួង​។ លោក​ជា​កូន​ ទី១​ ក្នុង​គ្រួសារ​មួយ​ ដែល​មាន​បងប្អូន​បង្កើត​ចំនួន០៨នាក់​ ក្នុង​នោះ​មានកូន​ប្រុស​ ចំនួន០៥នាក់​ និង​កូនស្រី​ចំនួន០៣នាក់​។ ​ក្រោយពី​ឆ្លងកាត់​ជីវិត​ដ៏​លំបាក​វេទនា​ នា​របប​ប្រល័យ​ពូជសាសន៍​ប៉ុ​លព​ត រួចមក​លោក​ និង​ក្រុម​គ្រួសារ​ត្រូវ​ប្រឈមមុខនឹង​ឧបសគ្គ​ និង​ទុក្ខ​លំបាក​គ្រប់បែបយ៉ាង​ជាច្រើន​ ដើម្បី​ធ្វើ​ចំណាកស្រុក​ ក្នុងនាម​ជា​ជនភៀសខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​ នៅ​ឆ្នាំ១៩៧៩​ និង​លើក​ទី២​ នៅ​ឆ្នាំ១៩៨២​។

លោក​ជា​អតីតជន​ភៀសខ្លួន​ដែល​បាន​រៀន​បញ្ចប់​ថ្នាក់​ទី៧​ នៅ​ឆ្នាំ១៩៨២​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មានកម្រិត​ស្មើ​ថ្នាក់​វិទ្យាល័យ​។ នៅ​ឆ្នាំ១៩៨២​ នោះ​ផង​ដែរ​ លោក​បាន​រៀន​ភាសាអង់គ្លេស​ចប់​ថ្នាក់​ Book​ 4។ បន្ទាប់ពី​នោះ​មក​ លោក​ក៏បាន​ធ្វើ​ចំណាកស្រុក​ទៅ​បម្រើការ​ងារ​នៅ​ប្រទេស​ថៃ​ក្នុង​អង្គការ​មួយ​ ដែល​មានឈ្មោះ​ថា​ UNHCR​ ឆ្នាំទី១​ ធ្វើជា​ Laboratory​ មើល​តេស្ដ​ឈាម​ មើល​លាមក​ មើល​ទឹកនោម​ ហើយ​ឆ្នាំទី២​ នៅក្នុង​ជំរំ​ភៀសខ្លួន​ក៏បាន​ចូល​បម្រើការ​ងារ​នៅក្នុង​អង្គការ​មួយទៀត​គឺ​អង្គការ​ JPA​ ធ្វើជា​អ្នកបកប្រែ​ភាសាខ្មែរ​-អង់គ្លេស​ សម្រាប់​ជនភៀសខ្លួន​នៅ​ជំរុំ​ខា​អ៊ី​ដាង​ ដែល​ធ្វើ​អន្ដោ​ប្រវេសន៍​ទៅ​សហរដ្ឋអាមេរិក​។ បន្ទាប់ពី​បាន​បម្រើការ​ងារ​បាន​ពីរ​ឆ្នាំ​នៅ​ប្រទេស​ថៃ​ លោក​បាន​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ ដោយសារ​លោក​មានបទពិសោធន៍​ ជា​អ្នកបកប្រែ​ជាង​មួយឆ្នាំ​។

ពេល​រស់នៅ​សហរដ្ឋអាមេរិក​បាន៦ខែ​ លោក​បាន​ទៅ​ចូលរួម​ប្រឡង​ធ្វើជា​ Teacher​ Assistant​ ប៉ុន្ដែ​ ដោយសារ​លោក​មានតែ​បទពិសោធន៍​ការងារ​ ហើយ​គ្មាន​សញ្ញាបត្រ​បាក់ឌុប​ គេ​តម្រូវ​ឱ្យ​លោក​ ទៅ​ប្រឡង​យក​សញ្ញាបត្រ​បាក់ឌុប​នៅ​ Los​ Angeles​ សាលា​ Unify​ School​ District​ ហើយ​លោក​បាន​ប្រឡងជាប់​ជាស្ថាពរ​ ដោយ​គេ​បាន​ធ្វើ​លិខិតបញ្ជាក់​ជូន​លោក​ ដែល​មានកម្រិត​ស្មើ​សញ្ញាបត្រ​បាក់ឌុប​ ដែល​អាច​ធ្វើជា​គ្រូ​ជំនួយ​ ឬគ្រូបង្រៀន​បាន​។ លោក​បាន​បម្រើការ​ងារ​ជា​គ្រូ​ជំនួយ​បាន​រយៈពេល០២ឆ្នាំ​។

បន្ទាប់ពី​នោះ​មក​លោក​ចូលរៀន​ថ្នាក់​មហាវិទ្យាល័យ​ ជំនាញ​ Electronic​ Engineering​ Technician​ បញ្ចប់​ត្រឹម​បរិញ្ញាបត្រ​រង​។ បន្ទាប់មក​ដោយសារ​បញ្ហា​ជីវភាព​គ្រួសារ​ លោក​ក៏បាន​ឈប់​សិក្សា​ទៅ​ធ្វើការ​ជា​ Technician​ បាន​រយៈពេល០៥ឆ្នាំ​ លោក​ក៏បាន​ដំឡើង​តំណែង​ជា​ Field​ Engineer​ ជាង​ជួស​ជួល​យន្ដ​ហោះ​នៅ​ព្រលា​នយន្ដហោះ​សហរដ្ឋអាមេរិក​។ បន្ទាប់ពី​បម្រើការ​ងារ​ជា​ Field​ Engineer​ បាន​រយៈពេល០២ឆ្នាំ​ លោក​ក៏​លាឈប់​ពី​ការងារ​មក​បង្កើត​អាជីវកម្ម​ខ្លួនឯង​ជា​អ្នកលក់​នំ​ Donut​ and​ Bakery​ វិញ​។

ដោយសារ​ភាព​វៃឆ្លាត​ និង​ឆ្លងកាត់​ការ​តស៊ូ​ព្យាយាម​ តាមរយៈ​បទពិសោធន៍​ការងារ​ លោក​អាច​និយាយ​បាន០៦ភាសា​គឺ​ ភាសា​ ចិន​តា​ជៀវ​ ចិន​កា​តាំង​ អង់គ្លេស​ ខ្មែរ​ ថៃ​ និង​វៀតណាម​។ រហូតមកដល់​ថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០១១​ លោក​បាន​វិលត្រឡប់​ពី​សហរដ្ឋអាមេរិក​ ពីទី​ប្រឹក្សា​ក្រុមប្រឹក្សា​ភិបាល​ ប្រចាំ​តំបន់​សហរដ្ឋអាមេរិក​ មកកាន់​តួនាទី​ជា​ CFO​, Vice​ Chairman​, Advisor​ to​ the​ Board​ of​ Directors​ and​ Advisor​ to​ the​ Administration​ and​ Finance​ Divisions​ នៅក្នុង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​ សិន​៕

លោក គួច អាឡិច

សមាជិកក្រុមប្រឹក្សាភិបាល

លោក​ គួច​ អា​ឡិច​ បច្ចុប្បន្ន​គឺជា​សមា​ជិ​ក្រុមប្រឹក្សា​ភិបាល​ នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ លោក​បាន​ចាប់ផ្តើម​បម្រើការ​ក្នុងនាម​ជា​អនុប្រធាន​ប្រតិ​បតិ្តក្រុមហ៊ុន​ក្នុង​ខែកញ្ញា​ ឆ្នាំ២០០៩​។

មុន​ពេល​លោក​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ លោក​បាន​បង្កើត​និង​គ្រប់គ្រង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចាប់ពី​ឆ្នាំ១៩៩១​ ដល់​ឆ្នាំ១៩៩៤​ ហើយ​ចាប់ពី​ឆ្នាំ១៩៩៤​ ដល់​ឆ្នាំ២០០៩​ លោក​ក៏បាន​បង្កើត​អាជីវកម្ម​ចំណីអាហារ​ និង​ផ្គត់ផ្គង់​នៅ​សហរដ្ឋអាមេរិក​។

នៅ​ខែ​ សីហា​ ឆ្នាំ២០០៦​ លោក​បាន​ចូលរួម​វិនិយោគទុន​លើ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ជាមួយនឹង​ឯកឧត្តម​ ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​។ លើស​ពីនេះ​ លោក​ក៏​ជាស​មា​ជិ​កនៃ​សភា​ពាណិជ្ជកម្ម​ កា​លី​ហ្វ័​រនី​ញ៉ា​ និង​ត្រូវ​បាន​តែងតាំង​ជាស​មា​ជិ​កក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថែមទៀត​ផង​។

លោក​ គួច​ អា​ឡិច​ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ នៅ​មហាវិទ្យាល័យ​ បច្ចេកទេស​ពាណិជ្ជកម្ម​ (Trade​-Technical​ College​) នៅ​ទី​ក្រុង​ឡស​អេន​ជឺ​ឡែស​ រដ្ឋ​កា​លី​ហ្វ័​រនី​ញ៉ា​។ បច្ចុប្បន្ន​នេះ​ លោក​កំពុងតែ​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សកលវិទ្យាល័យ​ លីម​ កុក​វីង​ (Limkokwing​ University​)។