Skip to content
  • ព័ត៌មានផ្សេងៗ
  • ព្រឹត្តិការណ៍ផ្សេងៗ
  • ប្រតិទិនសាលា
  • ចុះឈ្មោះចូលរៀន
  • តម្លៃសិក្សា
  • ទំនាក់ទំនង
  • ប្រវត្តិជោគជ័យ
  • គណៈកម្មការ
  • សាលា
ឱកាសការងារ
FacebookYouTube
សាលារៀន អន្ដរទ្វីប អាមេរិកាំង
សាលារៀន អន្ដរទ្វីប អាមេរិកាំង
សាលារៀន អន្ដរទ្វីប អាមេរិកាំងសាលារៀន អន្ដរទ្វីប អាមេរិកាំង
ឱកាសការងារ
    Menu
    • ទំព័រដើម
    • អំពីសាលា
      • អំពីសាលា
          • យើងមានសាខា ០៦ ដែលមាន ២៤ សាលា

            សាលារៀន អន្ដរទ្វីប អាមេរិកាំង គឺជាសាលារៀនល្អ ប្រណីត ឈានមុខគេរបស់ប្រទេសកម្ពុជា
          • about-menu-img-02
        • អំពីអប់រំ
        • ប្រវត្តិជោគជ័យ
        • សកម្មភាពរបស់យើង
        • ហេតុអ្វីបានជាត្រូវជ្រើសសាលារៀន អន្តរទ្វីប អាមេរិកាំង
        • ហេតុអ្វីបានជាយើងជឿជាក់ទៅលើមហិច្ឆតារបស់យើង
        • តើឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្សនិយាយអ្វីខ្លះអំពីយើង
        • សហគមន៍នៃសាលារៀន អន្តរទ្វីប អាមេរិកំាងយើង
        • បណ្ណសរសើរ និងពានរង្វាន់
        • បណ្ណាល័យ ម៉េងលី ជេ. គួច
        • តម្លៃសិក្សា
        • កម្មវិធីចម្លងវេនសិក្សា
          • កម្មវិធីចម្លងវេនសិក្សា

            សិស្សានុសិស្សដែលចុះឈ្មោះចូលរួមកម្មវិធីអាហារថ្ងៃត្រង់ផង និងសេវាកម្មផងនឹងត្រូវទទួលបានការប្រើប្រាស់ទូដាក់សម្ភារមួយសម្រាប់ដោយឥតគិតថ្លៃ!
          • food
        • ទំនាក់ទំនង
        • ដៃគូសហការ
    • សាខាផ្សេងៗ
      • សាខាផ្សេងៗ
        • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង
          • អាសយដ្ឋាន
            នៃសាខាម៉ៅសេទុង
            (ការិយាល័យកណ្តាល)


            អគារលេខ១៤០ & ២១០ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
          • ais-mtt-building
        • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
          • អាសយដ្ឋាន
            នៃសាខាទួលគោក


            អគារលេខ២៦ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
          • ais-tk-building
        • សាលារៀន អន្តរទ្វីប អាមេរិកំាង សាខាចាក់អង្រែ
          • អាសយដ្ឋាន
            នៃសាខា​ចាក់អង្រែ​


            អគារលេខ៨២៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
          • ais-ca-building
        • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
          • អាសយដ្ឋាន
            នៃសាខា​ចោមចៅ​


            អគារ​លេខ២២២​ ផ្លូវ​វេ​ងស្រេង​ ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោមចៅ២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​។
          • ais-cc-building
        • សាលារៀន អន្តរទ្វីប អាមេរិកំាង សាខាផ្សារថ្មី
          • អាសយដ្ឋាន
            នៃសាខា​ផ្សារថ្មី​


            អគារលេខ១C និង១៣D ផ្លូវ៥៣កែង១៥៤ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
          • ais-pt-building
        • សាលារៀន អន្តរទ្វីប អាមេរិកំាង សាខាជ្រោយចង្វារ
          • អាសយដ្ឋាន
            នៃសាខាជ្រោយចង្វារ


            អគាលេខ១៥៨JKLM ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
          • ais-ccv-building
        • សាខាផ្សេងទៀតនឹងមកដល់ពេលឆាប់ៗនេះ
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទឹកថ្លា
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាព្រែកព្នៅ
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទេពផន
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាភ្នំពេញថ្មី
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាបាត់ដំបង
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកំពង់ចាម
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកំពង់ស្ពឹ
            • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ
    • ធនធានមនុស្ស និងសិស្ស
      • ធនធានមនុស្ស និងសិស្ស
        • ជួបជាមួយលោកគ្រូ អ្នកគ្រូ
        • សហគមន៍អតីតសិស្ស
        • សិស្សឆ្នើមរបស់យើង
        • គណៈកម្មការសាលា
        • នាយកចាងហ្វាងសាលា
        • លោកស្រីប្រធាន
        • ស្ថាបនិក
        • ផ្នែកពាក់ព័ន្ធ
            • មជ្ឈមណ្ឌលភាសា អេ អាយ អាយ
            • ការិយាល័យស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
            • ផ្នែកប្រតិបត្តិករ
            • ផ្នែកធនធានមនុស្ស
            • ផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន
            • ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ
            • ផ្នែកលទ្ធកម្ម
            • ផ្នែកសវនកម្មផ្ទៃក្នុង
            • សេវាកម្ម ម៉េងលី ជេ. គួច អេឌ្យូខេសិន
                • បណ្ណាគារ អន្តរទ្វីប
                • សេវាកម្មដឹកជញ្ជូន អន្តរទ្វីប
                • អាហារដ្ឋាន អាឡិច
                • មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច
                • ការជួលកន្លែង
                • ស្មាតម៉ាត
                • ការហ្វេឆាតូ
            • មូលនិធិ ម៉េងលី ជេ. គួច
            • មជ្ឈមណ្ឌលវិចិត្រកម្ម
            • ផ្នែកកាំមេរ៉ាសុវត្ថិភាព
            • ផ្នែកផលិតកម្មទូទៅ
            • ផ្នែកគេហកិច្ច
            • ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍
            • ផ្នែកថែទំាអគារ និងសាខា
            • ការិយាល័យកត់ត្រាប្រវត្តិសាស្ត្រ
            • ផ្នែកហិរញ្ញវត្ថុ
            • ផ្នែកសេវាកម្មព័ត៌មានវិទ្យា
            • សាកលវិទ្យាល័យ ម៉េងលី ជេ. គួច
            • លេខាធិការកម្មវិធីសិក្សា
            • ផ្នែករដ្ឋបាល
            • ការិយាល័យនីតិកម្ម
    • ការបង្រៀន និងការរៀន
      • លក្ខណៈពិសេសនៃការអប់រំ
        • លក្ខណៈពិសេសនៃការអប់រំ
          • យើងចង់ឱ្យកូនរបស់លោកអ្នកមានការលូតលាស់ល្អ

            សាលារៀនរបស់យើង គឺមានគោលដៅផ្តល់ការអប់រំប្រកបដោយគុណភាពបំផុតសម្រាប់កូនៗរបស់លោកអ្នក
          • teaching-img-05
        • ភាពសម្បូរបែបនៃកម្មវិធីសិក្សា
          • យើងចង់ឱ្យកូនរបស់លោកអ្នកមានការលូតលាស់ល្អ

            សាលារៀនរបស់យើង គឺមានគោលដៅផ្តល់ការអប់រំប្រកបដោយគុណភាពបំផុតសម្រាប់កូនៗរបស់លោកអ្នក
          • teaching-img-06
        • ការសិក្សារបស់សិស្សនីមួយៗ
          • យើងចង់ឱ្យកូនរបស់លោកអ្នកមានការលូតលាស់ល្អ

            សាលារៀនរបស់យើង គឺមានគោលដៅផ្តល់ការអប់រំប្រកបដោយគុណភាពបំផុតសម្រាប់កូនៗរបស់លោកអ្នក
          • teaching-img-04
        • ការបណ្តុះនូវការងារសហគមន៍
          • យើងចង់ឱ្យកូនរបស់លោកអ្នកមានការលូតលាស់ល្អ

            សាលារៀនរបស់យើង គឺមានគោលដៅផ្តល់ការអប់រំប្រកបដោយគុណភាពបំផុតសម្រាប់កូនៗរបស់លោកអ្នក
          • teaching-img-11
        • ការបំពាក់គ្រឿងបរិក្ខារទំនើប
          • យើងចង់ឱ្យកូនរបស់លោកអ្នកមានការលូតលាស់ល្អ

            សាលារៀនរបស់យើង គឺមានគោលដៅផ្តល់ការអប់រំប្រកបដោយគុណភាពបំផុតសម្រាប់កូនៗរបស់លោកអ្នក
          • about-menu-img-09
        • ការបណ្តុះនូវស្មារតី និងបទពិសោធន៍
          • យើងចង់ឱ្យកូនរបស់លោកអ្នកមានការលូតលាស់ល្អ

            សាលារៀនរបស់យើង គឺមានគោលដៅផ្តល់ការអប់រំប្រកបដោយគុណភាពបំផុតសម្រាប់កូនៗរបស់លោកអ្នក
          • about-menu-img-12
        • ការសិក្សាស្វែងយល់នៅខាងក្រៅប្រទេស
          • យើងចង់ឱ្យកូនរបស់លោកអ្នកមានការលូតលាស់ល្អ

            សាលារៀនរបស់យើង គឺមានគោលដៅផ្តល់ការអប់រំប្រកបដោយគុណភាពបំផុតសម្រាប់កូនៗរបស់លោកអ្នក
          • teaching-img-10
        • កម្មវិធីជំនួយដល់សិស្សានុសិស្ស
            • ទូរដាក់សម្ភារសិស្ស
            • កម្មវិធីចម្លងវេនសិក្សា
            • មជ្ឈមណ្ឌលរៀបចំផែនការអាជីព និងស្វែងរកការងារ
            • ការិយាល័យកិច្ចការសិស្ស
            • ការប្រឹក្សាយោបល់
            • សេវាកម្មដឹកជញ្ជូនសិស្សអន្តរទ្វីប
    • សាលា
      • សាលា
        • ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា
          • ថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា

            កម្មវិធីរបស់យើងផ្នែកក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាសម្រាប់កុមារពីអាយុ២ឆ្នាំដល់៥ឆ្នាំ
          • about-menu-img-11
        • បឋមសិក្សា
          • ថ្នាក់បឋមសិក្សា

            ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី
          • Primary-image-1
        • អនុវិទ្យាល័យ
          • ថ្នាក់អនុវិទ្យាល័យ

            ការលូតលាស់របស់ប្អូនៗថ្នាក់អនុវិទ្យាល័យ គឺជាដំណាក់កាលមួយសំខាន់សម្រាប់ត្រៀមឱ្យប្អូនឈានទៅយុវវ័យប្រកបដោយចំណេះជំនាញ
          • Secondary-image
        • វិទ្យាល័យ
          • ថ្នាក់វិទ្យាល័យ

            សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវតាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់
          • High_School_image
    • ការងាររបស់ស្ថាប័ន
      • ការងាររបស់ស្ថាប័ន
          • តើលោកគ្រូ អ្នកគ្រូដឹងទេ?

            នៅពេល​ដែល​លោកគ្រូ​ អ្នកគ្រូ​ចូលរួម​សកម្មភាព​អប់រំ​ជាមួយ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ របស់​យើង​ លោកគ្រូ​ អ្នកគ្រូ​ គឺជា​សមាជិក​ផ្នែក​អបរ់ំ​នៃ​គ្រួសារ​ធំ​របស់​សាលារៀន​ អន្តរទ្វីប​ អា​មេ​រិកំា​ងនៃ​យើង​។
          • working-img-02
        • ប្រសិទ្ធភាពការងារ
        • ការអភិវឌ្ឍវិជ្ជាជីវៈដល់គ្រូ
        • គ្រូឆ្នើមដើម្បីសាលាឆ្នើម
        • ការិយាល័យទំនាក់ទំនង
    • ដំណឹង និងព្រឹត្តិការណ៍
      • ដំណឹង និងព្រឹត្តិការណ៍
          • យើងមានសាខា ០៦​ ដែលមាន​​ ២៤ សាលា

            សាលារៀន អន្ដរទ្វីប អាមេរិកាំង គឺជាសាលារៀនល្អ ប្រណីត ឈានមុខគេរបស់ប្រទេសកម្ពុជា
          • event-menu-img-01
        • ព័ត៌មានសាលា
            • កម្មវិធីចុះកម្មសិក្សា
            • កម្មវិធីទស្សនកិច្ចសិក្សា
            • កម្មវិធីសប្បុរសធម៌
            • ការចែករំលែកបទពិសោធន៍
            • ការប្រកួតប្រជែងចំណេះដឹង
            • បំណិនជីវិត
            • កិច្ចតម្រង់ទិស
            • អធិការកិច្ចថ្នាក់មន្ទីរអប់រំ
            • លិខិតផ្សព្វផ្សាយ
            • សិក្ខាសាលា
            • កីឡា
            • ផ្សេងៗ
        • ដំណើរកម្សាន្តប្រចាំឆ្នាំ
        • ព្រឹត្តិការណ៍សាលា
          • យើងមានសាខា ០៦​ ដែលមាន​​ ២៤ សាលា

            សាលារៀន អន្ដរទ្វីប អាមេរិកាំង គឺជាសាលារៀនល្អ ប្រណីត ឈានមុខគេរបស់ប្រទេសកម្ពុជា
          • about-menu-img
        • ការចុះឈ្មោះចូលរៀន
          • ប្រតិទិនសិក្សាឆ្នាំ ២០២០-២០២១

            Type: pdf


            ប្រតិទិនសិក្សាឆ្នាំ ២០១៩-២០២០

            Type: pdf


            ប្រតិទិនសិក្សាឆ្នាំ ២០១៨-២០១៩

            Type: pdf


        • ការចុះឈ្មោះចូលរៀន
            • ឯកសារសម្រាប់ការចុះឈ្មោះចូលរៀន
            • តម្លៃសិក្សា
            • ដំណើរការចុះឈ្មោះចូលរៀនសម្រាប់សិស្សចាស់
            • ដំណើរការចុះឈ្មោះចូលរៀនសម្រាប់សិស្សថ្មី
    • ខ្មែរ: Khmer
      • English English
      • Khmer Khmer
  • អំពីសាលា
    • អំពីអប់រំ
    • ប្រវត្តិជោគជ័យ
    • សកម្មភាពរបស់សាលាយើង
    • ហេតុអ្វីបានជាត្រូវជ្រើសសាលារៀន អន្តរទ្វីប អាមេរិកំាង?
    • ហេតុអ្វីបានជាយើង​ជឿជាក់​ទៅ​លើ​មហិច្ឆតា​របស់​យើង?
    • តើឳពុកម្តាយ ឬអ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​និយាយ​អ្វីខ្លះ​អំពី​សាលា​រៀន អន្តរទ្វីប អាមេរិកាំង​របស់យើង។
    • សហគមន៍នៃសាលារៀន អន្តរទ្វីប អាមេរិកាំងយើង
    • បណ្ណសរសើរ​ និងពានរង្វាន់
    • បណ្ណាល័យ ម៉េងលី ជេ. គួច
    • តម្លៃសិក្សា
    • ប្រតិទិនសាលា
    • ទំនាក់ទំនង
  • សាខាផ្សេងៗ
    • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង
    • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
    • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ
    • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
    • សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី
  • ធនធានមនុស្ស និងសិស្ស
    • ជួបជាមួយលោកគ្រូ អ្នកគ្រូ
    • សហគមន៍អតីតសិស្ស
    • សិស្សឆ្នើមរបស់យើង
    • គណៈកម្មការសាលា
    • នាយកចាងហ្វាងសាលា
    • លោកស្រីប្រធាន
    • ស្ថាបនិក
    • ផ្នែកពាក់ព័ន្ធ
      • ផ្នែកហិរញ្ញវត្ថុ
      • ការិយាល័យកត់ត្រាប្រវត្តិសាស្ត្រ
      • ផ្នែករដ្ឋបាល
      • ផ្នែកធនធានមនុស្ស
      • ផ្នែកសេវាកម្មព័ត៌មានវិទ្យា
      • សាកលវិទ្យាល័យ ម៉េងលី ជេ. គួច
      • ផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន
        • ផ្នែកសាងសង់ និងរចនា
        • ផ្នែកថែទាំអគារនៃសាខានីមួយៗ
        • ផ្នែកផលិតកម្មទូទៅ
        • ផ្នែកគេហកិច្ច
      • ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ
      • ផ្នែកលទ្ធកម្ម
      • ផ្នែកសវនកម្មផ្ទៃក្នុង
      • សេវាកម្ម ម៉េងលី ជេ. គួច អេឌ្យូខេសិន
        • បណ្ណាគារ អន្តរទ្វីប
        • សេវាកម្មដឹកជញ្ជូន អន្តរទ្វីប
      • មូលនិធិ ម៉េងលី ជេ. គួច
      • មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច
  • ការបង្រៀន និងការរៀន
    • លក្ខណៈពិសេសនៃការអប់រំ
    • ភាពសម្បូរបែបនៃកម្មវីធីសិក្សា
    • ការសិក្សារបស់សិស្សនីមួយៗ
    • ការបណ្តុះនូវការងារសហគមន៍
    • ការបំពាក់គ្រឿងបរិក្ខារទំនើប
    • ការបណ្តុះនូវស្មារតី និងបទពិសោធន៍
    • ការសិក្សាស្វែងយល់នៅខាងក្រៅប្រទេស
    • កម្មវិធីជំនួយដល់សិស្សានុសិស្ស
      • ទូរដាក់សម្ភារសិស្ស
      • កម្មវិធីចម្លងវេនសិក្សា
      • ការិយាល័យកិច្ចការសិស្ស
      • ការប្រឹក្សាយោបល់
      • សេវាកម្មដឹកជញ្ជូនសិស្សអន្តរទ្វីប
  • សាលា
    • ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា
    • បឋមសិក្សា
    • អនុវិទ្យាល័យ
    • ថ្នាក់វិទ្យាល័យ
  • ការងាររបស់ស្ថាប័ន
    • ប្រសិទ្ធភាពការងារ
    • គ្រូឆ្នើមដើម្បីសាលាឆ្នើម
    • ការអភិវឌ្ឍវិជ្ជាជីវៈដល់គ្រូ
    • ការរិយាល័យទំនាក់ទំនង
  • ដំណឹង និងព្រឹត្តិការណ៍
    • ព័ត៌មានសាលា
    • ព្រឹត្តិការណ៍សាលា
    • ការចុះឈ្មោះចូលរៀន
      • ឯកសារសម្រាប់ការចុះឈ្មោះចូលរៀន
      • តម្លៃសិក្សា
      • ដំណើរការចុះឈ្មោះ​ចូល​រៀន​សម្រាប់​សិស្សថ្មី
      • ដំណើរការចុះឈ្មោះ​ចូល​រៀន​សម្រាប់​សិស្ស​ចាស់

គណៈកម្មការសាលា

You are here:
  1. ទំព័រដើម
  2. ធនធានមនុស្ស និងសិស្ស
  3. គណៈកម្មការសាលា

លោកស្រី រស់ យ៉ាណា

ប្រធាន សាលារៀន អន្តរទ្វីប អាមេរិកាំង

លោក ជាង ប៊ុនលី

នាយកចាងហ្វាង

លោកស្រី សាឯម កម្រង

នាយិកាចាងហ្វាង

លោក ជា សម្បត្តិ

នាយកចាងហ្វាង

លោក រឿង សុភាព

នាយកចាងហ្វាង

លោក បុាំង លាងស៊ីម

នាយកចាងហ្វាង

លោក សោម ចាន់ណា

នាយកចាងហ្វាង

លោកស្រី ប៉ែន មាលតី

ចាងហ្វាងមធ្យមសិក្សាបឋមភូមិ

លោក ហ៊ុល សារួន

ចាងហ្វាងមធ្យមសិក្សាបឋមភូមិ

លោក ពៅ ភក្តី

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោកស្រី លុក វណ្ណារុណ

ចាងហ្វាង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោកស្រី ឥន សូហ្វីយ៉ា

 ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោកស្រី អ៊ាវ ណារី

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោក ឡេង សុខអេង

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោក ហ៊ិន គឹមហៀក

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ

លោកស្រី គាក ម៉ាណែត

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

លោក​ អ៊ិ​ន ចាន់​ដេ​ត

ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ

លោក អុី ប៊ុនលី

ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ

អ្នកស្រី ហ៊ិន ស្រីពៅ

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ

លោកស្រី ប៉ែន ពន្លឺ

ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោកស្រី អ៊ុន ច័ន្ទនិមល

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

កញ្ញា ហ៊ាង បុប្ផារិទ្ធ

ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោក សៀង ម៉េងលី

ចាងហ្វាងរងទទួលបន្ទុកក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោកស្រី សាត សារឿន

ចាងហ្វាងរដ្ឋបាលអប់រំ

លោក សែម ពេជ្រ

នាយកកីឡា និងប្រធានក្រុមប្រឹក្សាវិន័យ

លោកស្រី ភី ភារីន

នាយិកាកីឡា

កញ្ញា លុយ វិបុល

​ប្រធានអ្នកប្រឹក្សាសិក្សាសាលា

លោក ដាង វិបុល

ប្រធាន​គ្រូ​នៃ​កម្មវិធី​ភាសាអង់គ្លេស​

លោក ទ្រី ណូរី

លេខាប្រតិបត្តិប្រធានសាលា និងជាប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលា

លោក ឡោ ណាវុធ

ប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស

លោក ឃៀង វាសនា

ប្រធានគ្រូកុំព្យូទ័រ

លោក សូ សារុំ

ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា

លោកស្រី ផែង ស្រីណាង

ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា

លោក អ៊ាក គារី

អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា

លោកស្រី គិត សុភ័ក្រ្ត

ប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា

លោក លីម រតនៈ

ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា

លោក ហេង សុវណ្ណារិទ្ធ

ប្រធាន​លេខាធិការ​កម្មវិធី​សិក្សា

អ្នកស្រី សោម សំរឹទ្ធ

អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា

លោក ញឹម ពិសិដ្ឋ

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស

លោក គុណ ភ័ត្ត្រា

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស

លោក​ ផេង​ ឧត្តម​

អនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស

កញ្ញា ជា ចាន់ស្រីរ័ត្ន

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី

លោក នាក់ លីណា

អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា

លោក ហុកសេង ប៊ុនឈឿន

អនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា

លោក ប៊ុត សត្យា

អនុប្រធានគ្រូកុំព្យូទ័រ

លោកស្រី រស់ យ៉ាណា

ប្រធាន សាលារៀន អន្តរទ្វីប អាមេរិកាំង

ជម្រាបសួរលោក លោកស្រី និងប្អូនៗកុមារជាទីគោរព ស្រឡាញ់រាប់អាន!
នាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជឿ​ជាក់​លើ​សាលា​រៀន អន្តរទ្វីប អាមេរិកាំង!

សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជា​សាលា​រៀន​ចំណេះដឹង​ទូទៅ​ខ្មែរ​ដែល​មាន​កម្រិត​គុណភាព​អប់រំខ្ពស់ វិន័យល្អ និង​សេវាកម្ម​រហ័ស​ប្រកប​ដោយ​ភាព​កក់ក្តៅ។ បរិយាកាស​សិក្សា​ប្រកប​​ដោយ​ផាសុកភាព ថ្នាក់​រៀន​មាន​ភាព​ទាក់ទាញ​គួរ​ឱ្យ​ចង់រៀន សម្ភារ​ឧបទេស​ក្នុង​​ការ​បង្រៀន​សម្បូរបែប លោកគ្រូ អ្នកគ្រូ ប្រកប​ដោយ​ជំនាញ​វិជា្ជជីវៈ​ពិតប្រាកដ។

សម្រាប់​កុមា​រតូចៗ​ ប្អូន​ៗនឹង​ទទួល​បាន​នូវ​ចំណេះដឹង​ មូលដ្ឋាន​គ្រឹះ​បំណិន​ស្តី​ពី​ការ​ងាយ​សម្រប​ខ្លួន​ក្នុង​ការសិក្សា​ តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្តើម​សិក្សា​ ការប្រតិបត្តិ​ខ្លួន​ចំពោះ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ និង​ការ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ជុំវិញ​ប្រកបដោយ​សីលធម៌​ និង​សុជីវធម៌​ល្អ​។ សម្រាប់​ប្អូន​ៗកុមារ​កម្រិត​បឋមសិក្សា​ ដែល​បាន​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មិន​ត្រឹមតែ​ទទួល​បាន​នូវ​ចំណេះដឹង​ទូទៅ​ខ្មែរ​ប៉ុណ្ណោះទេ​ ប្អូន​ៗថែមទាំង​ទទួល​បាន​នូវ​ការ​បង្ហាត់បង្រៀន​បន្ថែម​នូវ​មុខវិជ្ជា​មួយចំនួន​ដូចជា​ ភាសាអង់គ្លេស​ កុំព្យូទ័រ​ សិល្បៈ​ភ្លេង​ សិល្បៈ​របាំ​ សិល្បៈគំនូរ​ គេហកិច្ច​ និងកីឡា​ជាច្រើន​ប្រភេទ​ ព្រមទាំង​បណ្តុះ​នូវ​បំណិន​ប្រសប់​ក្នុង​ការសម្រប​ខ្លួន​យ៉ាង​ប្រសើរ​សម្រាប់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ។

ប្អូនៗ​កុមារ​ទាំងអស់​មាន​ឱកាស​បញ្ចេញ​នូវ​ទេព​កោសល្យ​សម្តែង​បង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត បំណិន​ប្រសប់​របស់​ខ្លួន​ក៏​ដូច​ជា​ការ​បញ្ចេញ​ចំណេះ​ដឹង​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ផ្សេងៗ ទាំង​កម្មវិធី​ក្នុង​សាលារៀន ក៏ដូចជា​ចូល​រួម​ជាមួយ​ស្ថាប័នផ្សេងៗ​ទៀត ពិសេស​ស្ថាប័នរដ្ឋ។ សិក្សា​នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង គឺ​ពិត​ជា​បាន​ទទួល​ការ​បណ្តុះ​នូវ​ចតុស្តម្ភ​ទាំងបួន​ពិត​ប្រាកដ គឺចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និង​ចេះរួម​រស់​ជា​មួយគ្នា​ប្រកប​ដោយ​ភាព​សុខដុមរមនា។ កត្តាទាំងនេះ ជា​ឱកាស​ដែល​អាច​រុញ​ច្រាន​ប្អូនៗ​កុមារ​ឱ្យ​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​វ័យ​សិក្សា​របស់ពួកគេ ហើយ​ក៏​ជា​ឱកាស​ដែលពួកគេ នឹង​ទទួល​បាន​នូវ​អនាគត​ដ៏​ភ្លឺ​ត្រចះ​ត្រចង់។

ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក លោកស្រី មាតាបិតា អ្នក​អាណាព្យាបាល និងប្អូនៗ​កុមារ​ទាំង​អស់​ដែល​តែងតែ​គាំទ្រ និង​មាន​ទំនុក​ចិត្ត​ចំពោះ​សាលា​យើងខ្ញុំ។ តាង​នាម​ឱ្យ​បុគ្គលិក​សិក្សា​​ទាំង​អស់ សូម​គោរព​ជូន​ពរលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និង​ប្អូនៗ​កុមារ​ទាំង​អស់​ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។

លោក ជាង ប៊ុនលី

នាយកចាងហ្វាង

ជម្រាបសួរ​ លោក​ លោកស្រី​ ជា​មាតាបិតា​ អ្នកអាណាព្យាបាល​ និង​សាធារណជន​ទាំងអស់​! សួ​ស្តី​ប្អូន​ៗ សិស្សានុសិស្ស​។ ខ្ញុំបាទ​ឈ្មោះ​ ជាង​ ប៊ុ​នលី​ ជានា​យក​ចាងហ្វាង​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​។

ខ្ញុំ​បាន​ទទួល​សញ្ញាបត្រ​គរុកោសល្យ​ក្នុង​ឆ្នាំ២០០៥​ បរិញ្ញាបត្រ​ ឆ្នាំ២០០៨​ និង​ទទួល​បាន​បរិញ្ញា​ជាន់ខ្ពស់​ឆ្នាំ២០១៧​ និង​ចូល​បំរើ​ការងារ​ក្នុង​វិស័យ​អប់រំ​ចាប់តាំងពី​ឆ្នាំ២០០៥​ និង​បាន​ចូល​បំរើ​ការងារ​ជា​គ្រូបង្រៀន​ ពាក់​ពេញ​ម៉ោង​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ចាប់ពី​ឆ្នាំ២០០៩​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​បេ​សកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​ អប់រំ​ យុវជន​ និងកីឡា​ សាលា​លើកកម្ពស់​ និង​លើកទឹកចិត្ត​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ និង​តាម​ឯកសារ​ក៏​ច្រើន​នៅក្នុង​បណ្ណាល័យ​ សាលា​មិន​ត្រឹមតែ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​ មានចំណេះ​ដឹង​ពិតប្រាកដ​ ក្រមសីលធម៌​ ថែមទាំង​ឱ្យ​ប្អូន​ចេះ​ចែករំលែក​ មាន​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅពេល​ដែល​ប្អូន​ចេញ​រៀន​នៅ​តាម​សកលវិទ្យាល័យ​នានា​មិនថា​ក្នុង​ប្រទេស​ ឬក្រៅប្រទេស​ទេ​ ហើយ​អនាគត​នឹង​ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ទេពកោសល្យ​ សីលធម៌​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​សង្គម​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ “គុណភាព​ វិន័យ​ សេវាកម្ម​” សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​ គុណភាព​ និង​ប្រសិទ្ធភាព​។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នក​ អាណា​ ព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

លោកស្រី សាឯម កម្រង

នាយិកាចាងហ្វាង

សូមស្វាគមន៍​ការ​មកកាន់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ទួលគោក​!

តាំង​នាម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នាងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ជា​មាតាបិតា​ អ្នកអាណាព្យាបាល​ដែល​បាន​ជ្រើសរើស​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សម្រាប់​បណ្តុះបណ្តាល​បុត្រធីតា​របស់​លោកអ្នក​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ “គុណភាព​ វិន័យ​ សេវាកម្ម​” សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​ គុណភាព​ និង​ប្រសិទ្ធភាព​។ ម្យ៉ាងវិញទៀត​ សិស្សានុសិស្ស​ទាំងអស់​នឹង​ទទួល​បាន​បទ​ពិសោធ​ន៍​ថ្មី​ៗយ៉ាង​ ច្រើន​ពីសា​លា​រួមមាន​ ចំណេះដឹង​ ចំណេះធ្វើ​ ការ​រៀន​រស់នៅ​ជាមួយគ្នា​ដែល​ប្រកបដោយ​ក្រមសីលធម៌​។កម្មវិធី​សិក្សា​របស់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ យក​តាមកម្ម​វិធី​សិក្សា​របស់ក្រ​សួង​អប់រំ​ យុវជន​និងកីឡា​ជាគោល​។

ប៉ុន្តែ​អី្វ​ដែល​ពិសេស​ លើស​ពីនេះ​គឺ​សាលា​មានកម្ម​វិ​ធី​ថី្មៗ​បន្ថែម​ជាច្រើន​ទៀត​សម្រាប់​បុត្រធីតា​របស់​លោកអ្នក​ដូចជា​ មុខ​វិ​ជ្ជាបំ​និន​ជីវិត​ កម្មវិធី​សិក្ខាសាលា​នានា​ទាំង​ក្នុង​ និង​ក្រៅ​សាលា​ ជំនាញ​កីឡា​គ្រប់​ប្រភេទ​យ៉ាង​សម្បូរ​បែប​ និង​ការចូលរួម​ការងារ​សហគមន៍​ ដើម្បី​ទទួល​បាន​បទពិសោធន៍​ក្នុង​ជីវិត​ជាដើម​។សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ធានា​ផ្តល់​នូវ​គុណភាព​អប់រំ​តាម​ស្តង់​ដា​ខ្មែរ​-អាមេរិកាំង​ ដែល​ផ្តល់​ការ​រីក​លូតលាស់​ដល់​បុត្រធីតា​របស់​លោកអ្នក​តាម​លក្ខណៈ​ត្រឹមត្រូវ​តាម​បរិបទ​ថ្មី​នៃ​ការ​រីកចម្រើន​របស់​ពិភពលោក​។

វិនិយោគ​លើ​ការអប់រំ​ វិនិយោគ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​!

លោក ជា សម្បត្តិ

នាយកចាងហ្វាង

លោក​ ជា​ សម្បត្តិ​ កើត​នៅក្នុង​ឆ្នាំ១៩៨២​ នៅ​រាជធានី​ភ្នំពេញ​។ លោក​ទទួល​បាន​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​ ផ្នែក​ប្រវត្តិ​សាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅក្នុង​ឆ្នាំ២០០៥​។ នៅ​ឆ្នាំ២០០៦​ បាន​ចេញទៅ​បម្រើការ​ងារ​ជា​គ្រូបង្រៀន​ នៅ​វិទ្យាល័យ​ព្រះរាជ​សម្ភារ​ ខេត្តកំពត​ បាន​រយៈពេល៣ឆ្នាំ​។ ក្រោយមក​បាន​ផ្ទេរ​ការងារ​ពី​ខេត្តកំពត​ មក​បម្រើ​កា​ងារ​នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់កន្ទួត​ ខេត្តកណ្តាល​។ លោក​ បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០០៩​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ប្រវត្តិវិទ្យា​ ផ្នែក​មធ្យមសិក្សា​ទុតិយភូមិ​ និង​ជា​គ្រូ​បន្ទុក​ថ្នាក់​ (ពេញ​ម៉ោង​)។

ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​តស៊ូ​ អត់ធ្មត់​ក្នុង​ការ​បំពេញការងារ​ក្នុងរយៈពេល០៦ឆ្នាំ​ ដែល​លោក​បាន​បម្រើការ​ងារ​ជូន​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ លោក​ទទួល​បានការ​តំឡើង​តួនាទី​ជា​បន្ដ​បន្ទាប់​ចំនួន៣ដង​។ នៅ​ខែកញ្ញា​ ឆ្នាំ២០១១​ លោក​ត្រូវ​បាន​តំឡើង​តួនាទី​ពី​គ្រូបង្រៀន​ពេញ​ម៉ោង​ ទៅជា​មន្រ្តី​រដ្ឋបាល​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​។ បន្ទាប់មក​នៅ​ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៣​ លោក​ត្រូវ​បាន​តំឡើង​តួនាទី​ទៅជា​ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ​ នៃ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​ (ការិយាល័យ​កណ្តាល​) ហើយ​ក្រោយមក​ទៀត​លោក​ត្រូវ​បាន​តំឡើង​តួនាទី​ទៅជា​នាយក​ចាងហ្វាង​ និង​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ​ នៅ​ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​។

លោក​ បាន​ពេញការ​ងារ​យ៉ាង​ល្អ​ប្រសើរ​ជូន​ស្ថាប័ន​អស់​រយៈពេល០៦ឆ្នាំ​កន្លងមក​នេះ​។ លោក​ គឺជា​ថ្នាក់ដឹកនាំ​មួយ​រូប​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ ប្រកបដោយ​ក្រម​សី​លធម៌​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​។ សាលារៀន​ បាន​កោតសរសើរ​យ៉ាង​ស្មោះចំពោះ​លោក​ ដែល​មានការ​លះបង់​ខ្ពស់​ និង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញការងារ​ ព្រមទាំង​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​ឱ្យ​ទទួល​បាន​ជោគជ័យ​រហូតមកដល់​បច្ចុប្បន្ន​នេះ។

លោក រឿង សុភាព

នាយកចាងហ្វាង

សួស្តី​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្សានុសិស្ស​ជាទី​រាប់អាន​!

ខ្ញុំបាទ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ណែនាំ​ខ្លួន​ក្នុង​​នាម​ជានា​យក​ចាងហ្វាង​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ចោមចៅ​ (AIS​-CC​)។

យើង​សង្ឃឹមថា​តាមរយៈ​គេហទំព័រ​របស់​សាលារៀន​យើងខ្ញុំ​ មាតាបិតា​ ឬអ្នក​អា​ណា​ព្យ​បាល​នឹង​បានឃើញ​សកម្មភាព​សិក្សា​នានា​ដ៏​សម្បូរ​បែប​ ទីធ្លា​សាលា​ដ៏​មាន​ផាសុកភាព​ និង​បរិក្ខារ​សិក្សា​ទំនើប​ៗសម្រាប់​បម្រើ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​ដែល​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ផ្តល់​ជូន​។ យើង​ប្តេជ្ញា​ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ប្អូន​ៗនឹង​សិក្សា​នូវ​កម្មវិធី​សិក្សា​ស្តង់​ដា​ជាតិ​និង​ទទួល​បាន​ចំណេះដឹង​ពិត​ ហើយ​ក្លាយជា​សិស្ស​ដែល​មាន​វិន័យ​ សីលធម៌​ និង​សុជីវធម៌​ល្អ​ និង​ជា​ពលរដ្ឋ​ដ៏​មាន​សក្កា​នុ​ពល​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។ បន្ថែម​លើស​នេះ​ សិស្សានុសិស្ស​ទាំងអស់​អាច​សិក្សា​បន្ថែម​លើ​ជំនាញ​បំណិន​ជីវិត​ជាច្រើន​ទៀត។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ អនុវត្ត​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​សិក្សា​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្ស​និង​គ្រូ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀន​ និង​បង្រៀន​។ កម្មវិធី​សិក្សា​អភិវឌ្ឍ​ចំណេះដឹង​ជំនាញ​ និង​ឥរិយាបថ​របស់​សិស្សសាលា​រៀន​បាន​ផ្តោត​ទៅលើ​ចំណេះដឹង​ដែល​ជា​តម្រូវការ​ថ្ងៃ​អនាគត​របស់​សិស្ស​ដូចជា​ ជំនាញ​ទន់​តាមរយៈ​ ការស្រាវជ្រាវ​ ការងារ​ក្រុម​ ការងារ​សហគមន៍​ (CSR​) សិក្ខាសាលា​ ទស្សនកិច្ច​សិក្សា​ និង​កម្មសិក្សា​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ យើង​ក៏​បណ្តុះ​បំណិន​ក្នុង​ការ​អាន​ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្ស​មានទម្លាប់​បើកទូលាយ​ចែករំលែក​និង​ទទួលយក​ចំណេះ​ដឹង​ថ្មី​ៗ។

យើង​ក៏​ជឿ​ថា​ទំនាក់ទំនង​រឹងមាំ​រវាង​សិស្ស​ គ្រូ​ និង​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​មាន​សារៈសំខាន់​ណាស់​ក្នុង​ជួយ​សិស្ស​រៀន​បាន​ជោគជ័យ​។ ការ​សហការ​រវាង​សាលា​ជាមួយ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​វា​មាន​សារៈសំខាន់​បំផុត​ក្នុង​ជួយ​ឱ្យ​ការសិក្សា​របស់​សិស្សា​នុ​ សិស្ស​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មាន​អ្វី​ៗគ្រប់យ៉ាង​ដើម្បី​បន្តដំណើរ​ការអប់រំ​សិស្សានុសិស្ស​របស់​យើង​ទទួល​បាន​ជោគជ័យ​ ព្រោះ​យើង​ជា​សាលារៀន​ថ្នាក់​ជាតិ​ដែល​ឈានមុខ​គេ​ដោយ​ផ្តោត​សំខាន់​លើ​ គុណភាព​ វិន័យ​ និង​សេវាកម្ម។

យើង​ទន្ទឹងរង់ចាំ​ជួប​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ និង​កូន​ៗរបស់​លោកអ្នក​ក្នុង​ពេល​ឆាប់ៗខាងមុខនេះ​។

សូមអរគុណ!

លោក បុាំង លាងស៊ីម

នាយកចាងហ្វាង

សូមស្វាគមន៍ការមកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី!

តាំង​នាម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ដែល​បាន​ជ្រើសរើស​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សម្រាប់​បណ្តុះបណ្តាល​បុត្រធីតា​របស់​លោក​អ្នក​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ “គុណភាព​ វិន័យ​ សេវាកម្ម​” សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​។ ម្យ៉ាងវិញទៀត​ សិស្សានុសិស្ស​ទាំងអស់​នឹង​ទទួល​បាន​បទ​ពិសោធ​ន៍​ថ្មី​ៗយ៉ាង​ ច្រើន​ពីសា​លា​រួមមាន​ ចំណេះដឹង​ ចំណេះធ្វើ​ ការ​រៀន​រស់នៅ​ជាមួយគ្នា​ដែល​ប្រកបដោយ​ក្រមសីលធម៌​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​បេ​សកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​ អប់រំ​ យុវជន​ និងកីឡា​ និង​គោលការណ៍​របស់​​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។ សាលា​លើកកម្ពស់​ និង​លើកទឹកចិត្ត​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ និង​តាម​ឯកសារ​ក៏​ច្រើន​នៅក្នុង​បណ្ណាល័យ​សាលា​ មិន​ត្រឹមតែ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​មានចំណេះ​ដឹង​ពិតប្រាកដ​ ក្រមសីលធម៌​ ថែមទាំង​ឱ្យ​ប្អូន​ចេះ​ចែករំលែក​ មាន​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅពេល​ដែល​ប្អូន​ចេញ​រៀន​នៅ​តាម​សកលវិទ្យាល័យ​នានា​មិនថា​ក្នុង​ប្រទេស​ ឬក្រៅប្រទេស​ទេ​ ហើយ​អនាគត​នឹង​ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ ទេពកោសល្យ​ សីលធម៌​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​សង្គម​។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗ ​ឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

ការអប់រំគឺជាអាវុធដ៏មានប្រសិទ្ធិភាពបំផុតក្នងការកាត់បន្ថយភាពក្រីក្រ និងកែប្រែពិភពលោក!

លោក សោម ចាន់ណា

នាយកចាងហ្វាង

ជម្រាបសួរលោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ជាទីរាប់អាន!

ខ្ញុំបាទ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ដែល​បាន​ណែនាំ​ខ្លួន​ក្នុងនាម​ជានា​យក​ចាងហ្វាង​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ជ្រោយ​ចង្វា​រ។

យើងខ្ញុំ​សង្ឃឹមថា​តាមរយៈ​គេហទំព័រ​របស់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់គ្នា​នឹង​បានឃើញ​នូវ​សកម្មភាព​សិក្សា​ដ៏​សម្បូរ​បែប​ ទីធ្លា​សាលារៀន​ដ៏​មាន​ផាសុកភាព​ និង​បរិក្ខារ​សិក្សា​ទំនើប​ៗ ជាមួយ​លោកគ្រូ​ អ្នកគ្រូ​ដែល​មានបទពិសោធន៍​ គរុកោសល្យ​ និង​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​ សម្រាប់​ផ្តល់​សេវាកម្ម​អប់រំ​ជូន​ប្អូន​ៗសិស្សានុសិស្ស​ ដើម្បី​ឱ្យ​ពួកគេ​មាន​ភាព​កក់ក្តៅ​ ជឿជាក់​ និង​មានលទ្ធភាព​ គ្រប់គ្រាន់​ក្នុង​ការ​ទទួលយក​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​។ ក្រៅពី​កម្មវិធី​សិក្សា​គោល​ក្នុង​ថ្នាក់​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​បាន​បន្ថែម​កម្មវិធី​សិក្សា​ជាច្រើន​ដូចជា​៖

  • ការពិសោធន៍ ផ្សាភ្ជាប់ទ្រឹស្តីនិងការអនុវត្ត
  • បណ្ណាល័យទំនើប ធំទូលាយ មានសៀវភៅគ្រប់កម្រិត គ្រប់ភាសា និងសម្បូរបែប
  • ការសិក្សាស្រាវជ្រាវ
  • ការអប់រំសុខភាពផ្លូវចិត្ត
  • ការអប់រំសីលធម៌ និងបំណិនជីវិត
  • សកម្មភាពកីឡា ជំនាញ (គំនូរ តន្ត្រី សិល្បៈ…)
  • ការប្រឡងប្រកួតប្រជែងនានា
  • កម្មវិធីសិក្ខាសាលាជាច្រើនសម្បូរបែប
  • ដំណើរទស្សនកិច្ចសិក្សា
  • សេវាសុខភាពសិស្ស

សកម្មភាព​សិក្សា​ខាងលើ​ ជា​កត្តា​ជំរុញ​ឱ្យ​ការសិក្សា​របស់​ប្អូន​ៗទទួល​បាន​នូវ​ការអប់រំ​តាម​បែប​ បរិបទ​ថ្មី​សតវត្សរ៍​ទី២១​ ដែល​ផ្តោត​លើ​វិជ្ជា​សម្បទា​ បំណិន​សម្បទា​ និង​ចរិយា​សម្បទា​ ដើម្បី​ឱ្យ​ពួកគេ​រស់នៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​ និង​ជា​ធនធានមនុស្ស​ក្នុង​ការ​អភិវឌ្ឍ​គ្រួសារ​ សង្គម​ និង​ប្រទេសជាតិ​យើង​ឱ្យ​មានការ​រីកចម្រើន​ជាលំដាប់​។

យើងខ្ញុំ​នឹង​ខិតខំ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ ដើម្បី​ផ្តល់​ការអប់រំ​ល្អ​ដល់​ប្អូន​ៗសិស្សានុសិស្ស​ ដោយ​ផ្តោត​ទាំង​លើ​គុណភាព​ វិន័យ​ និង​សេវាកម្ម​ ដែល​ជា​ក្តី​រំពឹង​ខ្ពស់​របស់​លោក​ លោកស្រី​ជា​មាតាបិតា​ ឬ អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់គ្នា​។

ចុងបញ្ចប់​ ខ្ញុំ​សូម​គោរព​ជូនពរ​ដល់​លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ សូម​ទទួល​បាន​សុខភាព​ល្អ​ និង​សម្រេច​បាន​នូវ​ជោគជ័យ​គ្រប់​ភារកិច្ច​។

សូមអរគុណ!

លោកស្រី ប៉ែន មាលតី

ចាងហ្វាងមធ្យមសិក្សាបឋមភូមិ

ជំរាបសួរ​! លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ និង​បងប្អូន​សាធារណជន​ទាំងអស់​ជាទី​គោរព​រាប់អាន​។

លោកស្រី​ ប៉ែន​ មាលតី​ កើត​នៅ​ឆ្នាំ១៩៨៤​ រាជធានី​ភ្នំពេញ​។ លោកស្រី​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ នីតិ​សាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ នៅ​ឆ្នាំ២០១៣និង​ ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​ខ្មែរ​ នៃ​មហាវិទ្យាល័យ​សង្គម​សាស្រ្ត​និង​មនុស្ស​សាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​បាន​បញ្ចប់​ថ្នាក់​គរុកោសល្យ​គ្រូ​កម្រិត​ឧត្តម​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​ឆ្នាំ២០០៥​។ ក្នុង​កំឡុង​ពេល​សិក្សា​សកលវិទ្យាល័យ​លោកស្រី​ទទួល​បាន​បទពិសោធន៍​ការងារ​យ៉ាងច្រើន​ តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​ ហើយ​បាន​ធ្វើ​ឱ្យ​លោកស្រី​មានការ​អភិវឌ្ឍ​ខ្លួន​ និង​ទទួល​បាន​បទពិសោធន៍​ទំនាក់ទំនង​សង្គម​យ៉ាងច្រើន​ពី​ការងារ​ទាំងនោះ​។  ​

ជាមួយគ្នា​នេះ​ដែរ​ដើម្បី​រួមចំណែក​ជាមួយ​វិស័យ​អប់រំ​ឯកជន​ លោកស្រី​បាន​ចូល​បម្រើការ​ងារ​នៅ​ សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១៧​ ខែ​ កញ្ញា​ ឆ្នាំ២០០៧​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ ផ្នែក​មធ្យមសិក្សា​ទុតិយភូមិ​ និង​ជា​គ្រូ​បន្ទុក​ថ្នាក់​។ ដោយ​យោង​លើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ តស៊ូ​អត់ធ្មត់​ ការ​ស្រឡាញ់​ ពេញចិត្ត​ជាមួយ​អាជីព​ការងារ​ជា​គ្រូបង្រៀន​អស់​រយៈពេល១០ឆ្នាំ​ ដែល​លោកស្រី​បាន​បម្រើការ​ងារ​ជូន​សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ លោកស្រី​បាន​ទទួលការ​ដំឡើង​តួនាទី​ ជា​ចាងហ្វាង​រង​មធ្យមសិក្សា​បឋមភូមិ​នៅ​ ខា​ម៉ៅ​សេង​ទុង​ (ការិយាល័យ​កណ្តាល​) ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០១៦​។ បច្ចុប្បន្ន​ដោយមាន​ការ​យកចិត្ត​ទុកដាក់​និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​ជាមួយ​តួនាទី​ជា​ចាងហ្វាង​រង​ផ្នែក​បឋមភូមិ​ គណ​គ្រប់​គ្រង​ក៍​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ដោយ​បាន​តម្លើង​តួនាទី​លោកស្រី​ ជា​ចាងហ្វាង​មធ្យមសិក្សា​បឋមភូមិ​នៅ​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩​។

ឆ្លងតាម​បទពិសោធន៍​ក្នុង​វិស័យ​អប់រំ​ចំនួន​ ១២ឆ្នាំ​កន្លងមក​នេះ​ លោកស្រី​ពិនិត្យ​ឃើញថា​ការ​វិវឌ្ឍ​ផ្នែក​ ចំណេះដឹង​ ចិត្តគំនិត​ អត្ត​ចរិ​ក អាកប្ប​កិរិយា​ និង​សីលធម៌​រស់នៅ​របស់​ប្អូន​ៗសិស្សានុសិស្ស​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ឆ្នំា​ទៅ​មួយឆ្នាំ​។ នេះ​បញ្ជាក់​ឱ្យ​ឃើញថា​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​និង​កំពុង​ផ្តល់​នូវ​គុណភាព​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ខ្ពស់​ដល់​សិស្សានុសិស្ស​ទាំងអស់គ្នា​។

ចំណុច​ពិសេស​ដែល​លោកស្រី​ពេញចិត្ត​បម្រើការ​ងារ​នៅ​ស្ថាប័ន​មួយ​នេះ​ក្នុងរយៈពេល​វែង​ក៍​ព្រោះតែ​ការ​ផ្តល់​នូវ​គុណភាព​អប់រំ​ខ្ពស់​ ការអនុវត្ត​វិន័យ​សិក្សា​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ ផ្តល់​សេវាកម្ម​បាន​ល្អ​ប្រសើរ​ជូន​ដល់​ប្អូន​ៗសិស្សានុសិស្ស​របស់​ខ្លួន​។

លោកស្រី​មាន​សេចក្តី​សោ​មន្ស​រីករាយ​ក្រៃលែង​ និង​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​តែងតែបាន​បន្ត​គាំទ្រ​ និង​ផ្តល់​នៅ​ទំនុកចិត្ត​យ៉ាង​ខ្លាំង​មុតមាំ​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

សូមជូនពរ​លោក​លោកស្រី​ដែល​ជា​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ជួបប្រទះ​តែ​នឹង​សេចក្តី​សុខ​ សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​!

លោក ហ៊ុល សារួន

ចាងហ្វាងមធ្យមសិក្សាបឋមភូមិ

ខ្ញុំបាទ​ ហ៊ុល​ សា​រួន​ អតីត​ជា​អ្នកអប់រំ​ សម្របសម្រួល​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​អ្នក​មក​ប្រែ​ ភាសា​បារាំង​ អង់គ្លេស​ ខ្មែរ​ នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ (អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ PSE​)។

ការ​ធ្វើការ​ក្នុងរយៈពេល​យូរ​នៅ​ស្ថាប័ន្ថមួយ​ (រយៈពេល១១ឆ្នាំ​) បាន​ធ្វើអោយ​ខ្ញុំ​មានគំនិត​ចង់​ផ្លាស់​ប្តូរ​ទីកន្លែង​ការងារ​ថ្មី​ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ ទទួល​នូវ​អ្វី​ដែល​ថ្មី​ និង​ដើម្បី​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន​។ តាមរយៈ​ការសិក្សា​ បទពិសោធន៍​ ការ​ស្រលាញ់​ និង​ដោយសារ​ការ​គិតថា​ការបម្រើ​ការងារ​លើ​ផ្នែក​ វិស័យ​អប់រំ​មានតម្លៃ​ជាងគេ​ ខ្ញុំ​បាន​មើលឃើញ​នូវ​សាលា​ឯកជន​មួយ​ដែល​ខ្ញុំ​មានបំណង​ចង់​បម្រើការ​ងារ​ គឺ​សាលា​អន្តរទ្វីប​អាមេរិកាំង​ ដែល​ជា​សាលា​ធ្វើការ​បណ្តុះបណ្តាល​ និង​អប់រំ​ដោយ​ផ្តោត​លើ​វិន័យ​ គុណភាព​ និង​ សេវាកម្ម​ជាចម្បង។

ហើយ​អ្វី​ដែល​ជា​តម្លៃ​របស់​សាលា​មួយទៀត​ គឺ​ការ​បង្រៀន​ដល់​សិស្ស​អោយ​មាន​ ភាព​ស្មោះត្រង់​ មានការ​ទទួលខុសត្រូវ​ខ្ពស់​ និង​ការ​ស្ងប់​នូវ​អំពើពុករលួយ​។ ហើយ​រាល់​ជោគជ័យ​នៃ​ការសិក្សា​របស់​សិស្ស​ គឺជា​លទ្ធផល​ដែល​ចេញពី​សមត្ថភាព​នៃ​ការ​ខំប្រឹង​ប្រែង​យ៉ាង​ពិតប្រាកដ​របស់​ពួកគេ​ដោយ​ផ្ទាល់​ ។ ម្យ៉ាងទៀត​ តាមរយៈ​កម្មវិធី​របស់​សាលា​ សិស្ស​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន​ ទាំង​សកម្មភាព​ស្រាវជ្រាវ​ មនុស្ស​ ធ៌ម​ វប្ប​វធម៌​ សកម្មភាព​បំណិន​ និង​សកម្មភាព​កំសាន្ត។

ជា​ការពិត​នៅក្នុង​ប្រទេស​មួយ​ ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​របស់​ជាតិ​នោះ​គឺ​អាស្រ័យ​ទៅលើ​ គុណភាព​នៃ​ការអប់រំ​របស់​ប្រទេស​នោះ​ ព្រោះ​វិស័យ​មួយ​នេះ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ហើយ​ជា​វិស័យ​សេនាធិការ​ក្នុង​ការ​បញ្ចេញ​ធនធានមនុស្ស​ដើម្បី​បម្រើ​ប្រទេស​អោយ​មាន​វឌ្ឍនភាព​។ មួយវិញទៀត​ បើ​ក្នុង​ប្រទេស​មួយ​ដែល​សម្បូរ​ដោយ​មនុស្ស​ចេះដឹង​មានន័យថា​គុណភាព​អប់រំ​ល្អ​ ប្រទេស​នោះ​នឹង​ពោរពេញ​ទៅ​ដោយ​ធនធានមនុស្ស​ដែល​ធ្វើការ​ប្រកប​ដោយសក្តានុពល​ ប្រកបដោយ​គុណធម៌​ និង​សីលធម៌​ និង​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ ដូច​ពាក្យស្លោក​មួយ​បញ្ជាក់​បាន​ថា​ គុណភាព​នៃ​ការអប់រំ​ជា​គុណភាព​នៃ​ការ​អភិ​ឌ្ឍ​ន៍​ជាតិ​ និង​គ្រួសារ។

លោក ពៅ ភក្តី

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

សួស្តី​! លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ អ្នកអាណាព្យាបាល​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ដែល​ចូលក្នុង​គេហទំព័រ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​មានបំណង​ក្នុង​ការ​ជ្រើសរើស​ ឬបាន​ជ្រើសរើស​ហើយ​នូវ​ថ្នាល​បណ្តុះ​ចំណេះដឹង​ដ៏​ល្អ​មួយ​នេះ​។

បាទ​ជា​ចាងហ្វាង​ក្រោម​មត្តេយ្យ​ មត្តេយ្យ​ និង​បឋមសិក្សា​ ពិតជា​មាន​អារម្មណ៍​ សោមនស្ស​ក្រៃលែង​ក្នុង​ការ​បណ្តុះ​ចំណេះដឹង​ដល់​កូន​ៗរបស់​លោក​ លោកស្រី​ដែល​មក​ក្រេបជញ្ជក់​ យកចំណេះ​វិជ្ជា​ក្នុង​ដំណាក់កាល​បឋមវ័យ​ ហើយក៏​ជា​វ័យ​មួយ​ត្រៀម​ទទួលយក​នូវ​អ្វី​ដែល​មនុស្សចាស់​ និង​មជ្ឈដ្ឋាន​ជុំវិញ​ផ្ដល់​ឱ្យ​ទាំង​ចំណេះដឹង​ ចំណេះធ្វើ​ សីលធម៌​ សុជីវធម៌​ជាដើម​ ដើម្បី​ត្រៀមខ្លួន​ធ្វើជា​ពលរដ្ឋ​ល្អ​មួយ​នៅក្នុង​សង្គម​ ជា​កូ​នដ៍​ល្អ​មួយ​នៅក្នុង​មហា​គ្រួសារ​។

បន្ទាប់ពី​សង្គម​ក្រុម​គ្រួសារ​ដែល​ជា​សង្គម​មួយ​ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្តៅ​ ពេល​នេះ​ប្អូន​ៗត្រូវ​មក​ស្គាល់​នូវ​សង្គមថ្មី​ មួយទៀត​គឺ​សង្គមសាលា​រៀន​ដែល​បាន​ទទួលការ​អប់រំ​របស់​ពួក​យើង​ធ្វើ​ទៅកាន់​សិស្ស​ប្រៀប​បាន​ដូច​ភ្លៀងរលឹម​ដែល​មាន​ ចាងហ្វាង​ លោកគ្រូ​ អ្នកគ្រូ​យកចិត្ត​ទុកដាក់​ក្នុង​ការផ្ទេរ​ចំណេះដឹង​ បង្ហាត់បង្រៀន​ពី​សីលធម៌​ល្អ​ សុជីវធម៌​ ដើម្បី​ឱ្យ​កូន​ៗចេះ​រស់​នូវ​ជាមួយគ្នា​ ចេះ​ចែករំលែក​គ្នា​ ការ​រៀន​ពី​គា្ន​ទៅវិញទៅមក​ ជាពិសេស​នោះ​កូន​ៗពិតជា​បាន​ទទួល​នូវ​ចំណេះដឹង​មួយ​ពិតប្រាកដ​ក្នុង​ការ​អាន​ ការ​ស្តាប់​ ការ​និយាយ​ ការ​សរសេរ​ ទាំង​ការ​គិត​វិនិច្ឆ័យ​ប្រកបដោយ​បញ្ញាញាណ​។

ក្នុងនាម​ខ្ញុំ​ជា​ចាងហ្វាង​ និង​បុគ្គលិក​សិក្សា​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ទាំងអស់​សូម​ថ្លែងអំណរគុណ​ដល់​មាតាបិតា​ អ្នកអាណាព្យាបាល​ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​លើ​សាលា​យើងខ្ញុំ​។ យើងខ្ញុំ​ទាំងអស់គ្នា​តំណាង​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​គោរព​ជូនពរ​លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ អ្នកអាណាព្យាបាល​ និង​សិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សំណាងល្អ​ និង​មាន​ប្រាជ្ញាឈ្លាស​វាងវៃ​។

លោកស្រី លុក វណ្ណារុណ

ចាងហ្វាង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

ជម្រាបសួរ​ លោក​ លោកស្រី​ សួ​ស្តី​ប្អូន​ៗសិស្សានុសិស្ស​ ! ស្វាគមន៍​ការ​មកកាន់​គេហទំព័រ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​សាលា​ចំណេះ​ទូទៅ​ ដែល​មានកម្ម​វិធី​សិក្សា​ ស្រប​ទៅតាម​កម្មវិធី​សិក្សា​របស់​រដ្ឋ​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ គុណភាព​ វិន័យ​ និង​សេវាកម្ម​។ ថ្នាក់រៀន​ប្រកបដោយ​ផាសុកភាព​ បំពាក់​ដោយ​ឧប​ករណ៍​ទំនើប​ៗ លោកគ្រូ​ អ្នកគ្រូ​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ ដល់​សិស្សានុសិស្ស​។

ការសិក្សា​នៅ​ថ្នាក់ក្រោម​មត្តេយ្យ​ មត្តេយ្យ​សិក្សា​ធ្វើ​ឱ្យ​ប្អូន​ទទួល​បាន​សីលធម៌​ អភិវឌ្ឍ​រាងកាយ​ សតិបញ្ញា​ ភាសា​ លំនឹក​គិត​ និង​ចំណេះដឹង​ដ៏​ច្បាស់​តាមរយៈ​សកម្មភាព​ជាច្រើន​ដូចជា​ សិក្សា​សង្គម​ បុរេ​សំណេរ​ បុរេ​គណិត​ ចម្រៀង​ កំណាព្យ​ រឿងនិទាន​ គំនូរ​ សង្កេត​ ភាសាអង់គ្លេស​ និង​ល្បែង​សិក្សា​នានា​។ ក្រៅពី​នេះ​យើង​បាន​បន្ថែម​ដល់​ប្អូន​ៗ ការហាត់​ហែលទឹក​ បំណិន​ជីវិត​ ការ​ច្នៃប្រឌិត​ ដំណើរ​កម្សាន្ត​ សកម្មភាព​កីឡា​ សកម្មភាព​បោះ​តែនតិ៍​ ជំរុញ​ទឹក​ចិ​ត្ត​ប្អូន​ៗឱ្យ​ចូលចិត្ត​ការ​អាន​ តាមរយៈ​ការ​ផ្តល់​នូវ​សៀវភៅរឿង​ជា​រៀងរាល់​សប្តាហ៍​។

នាងខ្ញុំ​បាន​ចូល​បំរើ​ការងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ រយៈពេល១០ឆ្នាំ​។ កាលពី​ឆ្នាំ២០០៥​ ដល់២០០៦​ នាងខ្ញុំ​បាន​បម្រើការ​នៅ​សាលា​មធ្យមសិក្សា​គរុ​កា​សល្យ​មត្តេយ្យ​មជ្ឈិម​ និង​នៅ​ឆ្នាំ២០០៥​ ដល់ ២០០៩​ បម្រើការ​នៅ​សាលាបឋមសិក្សា​កំពង់ធំ​ក្រុង​។ នៅ​ឆ្នាំ២០០៦​ ដល់​ ២០១៤​ នាងខ្ញុំ​មាន​តួនាទី​ជា​គ្រូបង្រៀន​ផ្នែក​មត្តេយ្យ​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ បច្ចុប្បន្ន​នាងខ្ញុំ​ជា​ចាងហ្វាង​រង​ក្រោម​មត្តេយ្យ​ និង​មត្តេយ្យ​សិក្សា​។

ការសិក្សា​នៅ​ថ្នាក់ក្រោម​មត្តេយ្យ​ និង​មត្តេយ្យ​សិក្សា​គឺជា​មូលដ្ឋាន​ដំបូង​ដែល​ផ្សារ​ភ្ជាប់​ប្អូន​ៗទៅ​នឹង​សាលារៀន​ និង​សង្គម​ ស្គាល់​ពី​ខ្លួនឯង​ បង្កើត​នូវ​បទ​ពិសោធ​ន៍​ថ្មី​ៗ ចេះ​គ្រប់គ្រង​ខ្លួនឯង​ និង​មូលដ្ឋាន​ចំណេះដឹង​ក្នុង​ការ​បន្ត​ការសិក្សា​របស់​ប្អូន​ៗទៅ​ថ្នាក់​បឋមសិក្សា​ ដើម្បី​មាន​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​។ នាងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នកអាណាព្យាបាល​ ក៏ដូចជា​សិស្សានុសិស្ស​ដែល​បាន​គាំទ្រ​ដល់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ យើងខ្ញុំ​ និង​ចូលរួម​យកចិត្ត​ទុកដាក់​លើ​ការសិក្សា​។ នាងខ្ញុំ​សង្ឃឹមថា​លោកអ្នក​អាណាព្យាបាល​ ក៏ដូចជា​សិស្សានុសិស្ស​ នៅតែ​គាំទ្រ​ដល់​សាលារៀន​យើងខ្ញុំ​។

សូមជូនពរ​លោក​ លោកស្រី​ និង​ប្អូន​ៗសិស្សានុសិស្ស​ សូម​ជួប​តែ​សេចក្តី​សុខ​កុំបី​ឃ្លៀងឃ្លាត​។

លោកស្រី ឥន សូហ្វីយ៉ា

 ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

រីករាយស្វាគមន៍ជាមួយការចូលមកកាន់ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី !

នាងខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​សម្រាប់​ការចូលរួម​គាំទ្រ​ សហការ​ពីសំណាក់​លោក​ លោកស្រី​ដែល​ជា​មាតា​ បិតា​ ឬអ្នកអាណាព្យាបាល​ដែល​តែងតែ​ពេញចិត្ត​ ហើយ​ជឿជាក់​លើ​សេវាកម្ម​ គុណភាព​ និង​វិន័យ​របស់​សាលារៀន​យើង​កន្លងមក​រហូតដល់​បច្ចុប្បន្ន​។ ទន្ទឹម​នឹង​ការ​ជឿជាក់​របស់​លោកអ្នក​ ក្រុមការងារ​យើង​ក៏​រឹតតែ​មាន​កម្លាំងចិត្ត​បន្ត​ព្យាយាម​ និង​អភិវឌ្ឍ​ លើ​គ្រប់​ផ្នែក​នៃ​សាលារៀន​។ AIS​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ព្រម​ជាមួយ​កម្មវិធី​សិក្សា​ស្របតាម​ក្រសួង​ដាក់​ជូន​ផង​ដែរ​ ។ ក្រោម​ការ​ព្រួយបារម្ភ​ និង​ខ្វល់ខ្វាយ​ពី​លោក​ប្រធាន​គួច​ ម៉េ​ង លី​ សាលារៀន​យើង​បាន​បង្កើត​មជ្ឈមណ្ឌល​សុខភាព​ ម៉េ​ងលី​ ជេ​. គួច​​ សម្រាប់​ពិនិត្យ​ និង​ព្យាបាល​ជូន​ដល់​ប្អូន​ៗសិស្សានុសិស្ស​ និង​បុគ្គលិក​គ្រប់​ផ្នែក។

ជាទីបញ្ចប់​សូម​ថ្លែងអំណរគុណ​ដល់​លោក​ លោកស្រី​ដែល​តែងតែ​ចូលរួម​ សហការ​គាំទ្រ​ និង​ផ្តល់​ទំនុកចិត្ត​មក​លើ​សាលារៀន​យើង​កន្លងមក​ ហើយក៏​សង្ឃឹម​ដែរ​ថា​លោកអ្នក​នៅតែ​បន្តសកម្មភាព​សហការ​នេះ​ជាបន្តបន្ទាប់​ទៀត​ ។ នាងខ្ញុំ​សូម​គោរព​ជូនពរ​ដល់​ លោក​ លោកស្រី​ដែល​ជា​មាតា​ បិតា​ និង​អ្នកអាណាព្យាបាល​ព្រម​ជា​មួយ​ប្អូន​ៗសិស្សានុសិស្ស​ជាទីស្រឡាញ់​ទាំងអស់​ឱ្យ​ជួបប្រទះ​តែ​ សុខ​សុវត្ថិភាព​ សំណាងល្អ​ សុខភាព​ល្អ​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ ។

ការអប់រំល្អ ផ្តល់ភាពបវរដល់អនាគត!

លោកស្រី អ៊ាវ ណារី

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោកស្រី​ អ៊ា​វ ណា​រី​ កើត​នៅ​ឆ្នាំ១៩៧៥​ នៅ​ខេត្តកំពត​។ លោកស្រី​ទទួល​បាន​សញ្ញាបត្រ​មធ្យមសិក្សា​ ទុតិយភូមិ​នៅ​ឆ្នាំ១៩៩២​ រួច​បន្ត​ការសិក្សា​នៅ​សាលា​គរុ​សកោ​សល្យ​ និង​វិក្រិតការ​ខេត្តកំពត​ នៅ​ឆ្នាំ១៩៩៤​ និង​បញ្ចប់​នៅ​ឆ្នាំ១៩៩៦​។ នៅ​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ១៩៩៦​ លោកស្រី​បាន​ចូល​បម្រើការ​ងារ​ក្នុង​ស្ថាប័នរដ្ឋ​ នៃ​សាលាបឋមសិក្សា​ លក​ ដែល​ស្ថិតនៅ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។ បន្ទាប់មក​នៅ​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០០១​ លោកស្រី​ក៏បាន​ផ្លាស់​ប្តូរ​ការងារ​មក​បម្រើការ​ងារ​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​។ ផ្អែកលើ​សមត្ថភាព​ការងារ​របស់​លោកស្រី​ លោកស្រី​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ជំនួយការ​គរុកោសល្យ​ ផ្នែក​បឋមសិក្សា​។

លោកស្រី​បាន​ចាប់ផ្តើម​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៥​ ក្នុង​តួនាទី​ជា​ចាងហ្វាង​រង​ក្រោម​មត្តេយ្យ​ មត្តេយ្យ​ និង​បឋមសិក្សា​រហូតមកដល់​សព្វថ្ងៃ​នេះ​។ក្នុងនាម​យើងខ្ញុំ​ជា​តំណាង​បុគ្គលិក​សិក្សា​ទាំងអស់​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​ថ្លែងអំណរគុណ​ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ មាតាបិតា​ អ្នកអាណាព្យាបាល​ និង​ប្អូន​ៗកុមារ​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលា​យើងខ្ញុំ​។ តាងនាម​ឱ្យ​បុគ្គលិក​សិក្សា​ទាំងអស់​ សូម​គោរព​ជូនពរ​លោក​ លោកស្រី​ មាតាបិតា​ អ្នកអាណាព្យាបាល​ និង​ប្អូន​ៗកុមារ​ទាំងអស់​ជួប​តែ​ពុទ្ធពរ​ទាំងបួន​ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

លោក ឡេង សុខអេង

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោក​ ឡេង​ សុខ​អេង​ កើត​នៅ​ឆ្នាំ១៩៨៤​។ លោក​ទទួល​បាន​សញ្ញាបត្រ​ មធ្យមសិក្សា​គរុកោសល្យ​នៅ​ឆ្នាំ២០០៣​ និង​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​ផ្នែក​អប់រំ​ពីសា​កល​វិទ្យាល័យ​ បៀ​លប្រាយ​ នៅ​ឆ្នាំ២០០៨​ ហើយ​នៅ​ឆ្នាំ២០១១​ លោក​ក៏បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​អប់រំ​ នៅ​សាកល​វិទ្យាល័យ​ ន័​រតុន​។ លោក​បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០១៥​ ក្នុង​តួនាទី​ជា​ចាងហ្វាង​រង​បឋមសិក្សា​។ ផ្អែកលើ​សមត្ថភាព​របស់​លោក​ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ចាងហ្វាង​ក្រោម​មត្តេយ្យ​ មត្តេយ្យ​ និង​បឋមសិក្សា​នៅ​ថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០១៧​។

មុន​ពេល​លោក​ចូល​បម្រើការ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ លោក​ធ្លាប់​ជា​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​ នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ កោះធំ​ ពីឆ្នាំ២០០៣​ ដល់​ឆ្នាំ២០១០​ ហើយ​ជានា​យក​រង​ ផ្នែក​មត្តេយ្យ​សិក្សា​ និង​បឋមសិក្សា​ នៅ​សាលារៀន​ ពិភព​ថ្មី​ ពីឆ្នាំ២០១០​ ដល់​ឆ្នាំ២០១៥​។

លោក ហ៊ិន គឹមហៀក

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ

សូមស្វាគមន៍​ការ​មក​រៀន​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​ យើងខ្ញុំ​!

តាំង​នាម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក​ ​លោកស្រី​ដែល​ជា​មាតាបិតា​ ឬ អ្នកអាណាព្យាបាល​សិស្ស​ ដែល​បាន​ជ្រើសរើស​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ​ជា​ថ្នាល​សម្រាប់​បណ្តុះបណ្តាល​បុត្រធីតា​របស់​លោកអ្នក​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះ​គ្រាប់ពូជ​មួយ​ដ៏​សំខាន់​ដែល​មាន​ចក្ខុវិស័យ​ច្បាស់​​លាស់​គឺ​ “គុណភាព​ វិន័យ​ និង​សេវាកម្ម​” ​សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ជាង​នេះ​ទៅទៀត​សិស្សានុសិស្ស​ទាំងអស់​នឹង​ទទួល​បាន​បទ​ពិសោធ​ន៍​ថ្មី​ៗយ៉ាងច្រើន​ពីសា​លា​ រួមមាន​៖ ចំណេះដឹង​ ចំណេះធ្វើ​ពិ​តៗ​ក្នុង​សង្គម​ និង​កម្ម​វិ​ធីប្រគួត​ប្រជែង​ ​ដូចជា​៖ ការប្រកួត​ចំណេះដឹង​វប្បធម៌​-អរិយធម៌​ខ្មែរ​ ម៉េ​ងលី​ ជេ​. គួច​ ការប្រកួត​អាន​ និង​តែង​អត្ថបទ​ភាសាខ្មែរ​ ម៉េ​ងលី​. គួច​ ការប្រកួត​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិ​ ​ម៉េ​ងលី​ ជេ​. គួច​ ការ​ប្រឡង​តែងសេចក្តី​ ម៉េ​ងលី​ ជេ​. គួច​ ​និង​ ការប្រកួត​គូរគំនូរ​និង​ តាំង​ពិ​ព័រ​ណ៌​ស្នាដៃ​សិស្ស​។

​កម្មវិធី​សិក្សា​របស់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ យក​តាមកម្ម​វិធី​សិក្សា​របស់​ ក្រសួង​អប់រំ​ ​យុវ​វជន​ និងកីឡា​ជាគោល​។ ក្រៅពី​នេះ​ទៀត​ អ្វី​ដែល​អស្ចារ្យ​គឺ​សាលា​មានកម្ម​វិ​ធី​ថ្មី​ៗបន្ថែម​ជាច្រើន​ទៀត​សម្រាប់​បុត្រធីតា​​របស់​លោកអ្នក​ដូចជា​ មុខ​វិ​ជ្ជាបំ​និន​ជីវិត​ ​ទស្សនកិច្ច​សិក្សា​របស់​សិស្ស​គ្រប់​កម្រិត​មាន​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ កម្មវិធី​សិក្ខាសាលា​មាន​ទាំង​ក្នុង​ និង​ក្រៅ​សាលា​ ជំនាញ​កីឡា​គ្រប់​ប្រភេទ​យ៉ាងច្រើន​សម្បូរ​បែប​ និង​ការចូលរួម​ការងារ​សហគមន៍​ជាដើម​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺ​ធានា​ផ្តល់​នូវ​គុណភាព​អប់រំ​តាម​ស្តង់ដារ​ខ្មែរ​-អាមេរិកាំង​ពិ​តៗ​ដល់​បុត្រធីតា​របស់​លោកអ្នក​ទៅតាម​បរិបទ​ថ្មី​នៃ​ការ​រីកចម្រើន​របស់​ពិភពលោក​។

វិនិយោគ​លើ​ការអប់រំ​ វិនិយោគ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​!

លោកស្រី គាក ម៉ាណែត

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

នាងខ្ញុំ​ គាក​ ម៉ា​ណែ​ត មាន​ដើមកំណើត​នៅ​ស្រុក​អូរាំង​ឪ ខេត្ត​កំពង់ចាម​។ ឆ្នាំ១៩៩៩​ បញ្ចប់​សញ្ញាបត្រ​ទុតិយភូមិ​ ហើយ​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ១៩៩៩​-២០០៣​។ ឆ្នាំ២០០៤​ ទទួលការ​បណ្តុះបណ្តាល​គរុកោសល្យ​គ្រូ​កម្រិត​ឧត្តម​ បរិញ្ញា​+១ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ និង​ចុះទៅ​បំពេញ​តួនាទី​ជា​គ្រូបង្រៀន​ភាសាខ្មែរ​នៅ​វិទ្យាល័យ​ពួក​ ខេត្តសៀមរាប​។ ឆ្នាំ២០១១​-២០១៣​ បាន​បន្ត​ការសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​។ ថ្ងៃទី២៨​ ខែធ្នូ​ ២០០៨​ បាន​ចូល​បម្រើការ​ងារ​ដំបូង​ជា​បុគ្គលិក​ពាក់កណ្តាល​ពេញ​ម៉ោង​នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​ តួនាទី​ជា​គ្រូបង្រៀន​ភាសាខ្មែរ​ថ្នាក់​ទី១១​។

ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ និង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការងារ​ ក្នុង​ឆ្នាំ២០១១បាន​ចូល​បំពេញការងារ​ជា​បុគ្គលិក​ពេញ​ម៉ោង​ ហើយ​គណៈកម្មការ​បាន​បាន​ប្រគល់​ការងារ​ជា​គ្រូ​បន្ទុក​ថ្នាក់​បន្ថែម​លើ​តួនាទី​ជា​គ្រូបង្រៀន​។ ការងារ​បាន​បង្រៀន​មនុស្ស​ឱ្យ​មាន​ឆន្ទៈ​ ព្យាយាម​ សហការ​ ចែករំលែក​ ការទទួលខុសត្រូវ​ ហ៊ាន​ប្រឈមមុខ​ ចេះ​បត់បែន​ ហ៊ាន​ទទួលយក​រាល់​កំហុសឆ្គង​ឬចំណុច​អសកម្ម​របស់​ខ្លួន​ដើម្បី​កែលំអ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​។ ការងារ​ជា​ភារកិច្ច​ដែល​យើង​គ្រប់គ្នា​ត្រូវ​ធ្វើ​ដោយ​ការ​ពេញចិត្ត​ ស្មោះត្រង់​ ចំណុច​ទាំងនេះ​ហើយដែល​ជា​កត្តា​ធ្វើ​ឱ្យ​កិច្ចការ​ដែល​ខ្ញុំ​បាន​បំពេញ​ដំណើរការ​ទៅ​បាន​ល្អ​ និង​មានប្រសិទ្ធភាព​។ ដោយសារ​លទ្ធផល​ការងារ​ និង​ការ​ដាក់ចិត្ត​ដាក់​កាយ​បំពេញភារកិច្ច​ ទើប​នាងខ្ញុំ​ទទួល​បានការ​លើកទឹកចិត្ត​និង​ដំឡើង​តួនាទី​ការងារ​នៅ​ថ្ងៃទី០១​ តុលា​ ឆ្នាំ២០១៨​ ជា​ចាងហ្វាង​រង​មធ្យមសិក្សា​បឋមភូមិ​ និង​ទុតិយភូមិ​ នៅ​សាខា​ចាក់​អង្រែ​។

នាងខ្ញុំ​ពេញចិត្ត​នូវ​អ្វី​ដែល​មាន​ អ្វី​ដែល​អាច​ធ្វើ​បាន​ ទោះបីជា​តួនាទី​ជា​អ្វីក៏ដោយ​ សំខាន់​គឺ​ស្គាល់​ខ្លួនឯង​ បំពេញ​តួនាទី​ឱ្យ​បាន​ល្អ​ ហើយ​សង្ឃឹមថា​ខ្ញុំ​អាច​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ ដើម្បី​ឱ្យ​ ស្ថាប័ន​ MJQE​ កាន់តែ​រីកចម្រើន​ទៅមុខ​បន្ថែម​ទៀត​។

លោក​ អ៊ិ​ន ចាន់​ដេ​ត

ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ

ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ​ នៃ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​លោក​ អ៊ិ​ន ចាន់​ដេ​ត បច្ចុប្បន្ន​ជា​ ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ​ នៃ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​។ លោក​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ឯកទេស​ភាសាអង់គ្លេស​ នៃ​សា​កល​វិទ្យាល័យ​ន័​រតុន​ នៅក្នុង​ឆ្នាំ២០១៥​។

លោក​បាន​ចាប់​អាជីព​ក្នុង​វិស័យ​អប់រំ​ក្នុង​ឆ្នាំ២០០៦​ ពេល​ដែល​លោក​បាន​ចូល​បម្រើការ​ងារ​ជា​គ្រូបង្រៀន​ពេញ​ម៉ោង​ភាសាអង់គ្លេស​ នៅ​សាលា​ញូ​តុន​ធី​ឡាយ​។ ក្នុងរយៈពេល​ជាង១០ឆ្នាំ​ក្នុង​វិស័យ​អប់រំ​ លោក​បាន​បំពេញការងារ​ក្នុង​តួនាទី​ជាច្រើន​ដូចជា​ អ្នកសម្របសម្រួល​កម្មវិធី​សិក្សា​ ប្រធាន​កម្មវិធី​សិក្សា​ និង​ជា​គណៈនាយក​សាលារៀន​ដែល​ជា​កត្តា​តម្រូវ​ឱ្យ​លោក​បាន​ជួប​នូវ​បទពិសោធន៍​ជាច្រើន​ ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​សិស្សានុសិស្ស​ អ្នកអាណាព្យាបាល​ ក៍​ដូចជា​ការចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​អប់រំ​ ទាំង​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។

កាលពី​ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០១៩​ លោក​បាន​ទទួល​ទំនុកចិត្ត​ពី​ថ្នាក់ដឹកនាំ​នៃ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ ឱ្យ​ទទួល​មុខងារ​ជា​ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​សាលា​ក្នុង​ការ​ជួយ​បុត្រធីតា​របស់​លោកអ្នក​ទទួល​បាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ និង​ វិន័យ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​ដើម្បី​ជា​សរសរ​ទ្រូង​របស់​ប្រទេសជាតិ​នា​ពេល​អនាគត​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ គុណភាព​ វិន័យ​ សេវាកម្ម​សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​ គុណភាព​ និង​ប្រសិទ្ធភាព​។ ម្យ៉ាងវិញទៀត​ សិស្សានុសិស្ស​ទាំងអស់​នឹង​ទទួល​បាន​បទ​ពិសោធ​ន៍​ថ្មី​ៗយ៉ាង​ ច្រើន​ពីសា​លា​រួមមាន​ ចំណេះដឹង​ ចំណេះធ្វើ​ ការ​រៀន​រស់នៅ​ជាមួយគ្នា​ដែល​ប្រកបដោយ​ក្រមសីលធម៌​។

កម្មវិធី​សិក្សា​របស់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ យក​តាមកម្ម​វិធី​សិក្សា​របស់ក្រ​សួង​អប់រំ​ យុវជន​និងកីឡា​ជាគោល​។ ប៉ុន្តែ​អី្វ​ដែល​ពិសេស​ លើស​ពីនេះ​គឺ​សាលា​មានកម្ម​វិ​ធី​ថី្មៗ​បន្ថែម​ជាច្រើន​ទៀត​សម្រាប់​បុត្រធីតា​របស់​លោកអ្នក​ដូចជា​ មុខ​វិ​ជ្ជាបំ​និន​ជីវិត​ កម្មវិធី​សិក្ខាសាលា​នានា​ទាំង​ក្នុង​ និង​ក្រៅ​សាលា​ ជំនាញ​កីឡា​គ្រប់​ប្រភេទ​យ៉ាង​សម្បូរ​បែប​ និង​ការចូលរួម​ការងារ​សហគមន៍​ ដើម្បី​ទទួល​បាន​បទពិសោធន៍​ក្នុង​ជីវិត​ជាដើម​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ធានា​ផ្តល់​នូវ​គុណភាព​អប់រំ​តាម​ស្តង់​ដា​ខ្មែរ​-អាមេរិកាំង​ ដែល​ផ្តល់​ការ​រីក​លូតលាស់​ដល់​បុត្រធីតា​របស់​លោកអ្នក​តាម​លក្ខណៈ​ត្រឹមត្រូវ​តាម​បរិបទ​ថ្មី​នៃ​ការ​រីកចម្រើន​របស់​ពិភពលោក​។

លោក អុី ប៊ុនលី

ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញប្រវត្តិវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ​ ​២០០៣ ហើយបានបន្តចាប់យកជំនាញជាគ្រូបង្រៀនដោយឆ្លងកាត់ការបណ្តុះបណ្តាលគ្រូបង្រៀន​កម្រិតឧត្តមពីវិទ្យាស្ថានជាតិអប់រំ (NIE) នៅក្នុងឆ្នាំ២០០៥។ បន្ទាប់មកទៀត លោកបាន​បញ្ចប់​ដោយ​ជោគជ័យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រវត្តិវិទ្យា ពីរាជបណ្ឌិត្យសភាកម្ពុជា​នៅក្នុងឆ្នាំ​២០០៨។ ជាការពិតណាស់ ការបោះជំហានចូលក្នុងវិថីអប់រំចំណេះដឹងទូទៅ គឺចាប់ផ្តើមពីគ្រូបង្រៀនពេញម៉ោង លើមុខវិជ្ជាប្រវត្តិវិទ្យា និងភូមិវិទ្យានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់តាំងពីសាលានេះចាប់​បដិសន្ធិឡើងនៅឆ្នាំ២០០៥។ លោកបានផ្លាស់ប្តូរតួនាទីជាបន្តបន្ទាប់ក្នុងអំឡុងរយៈពេល១៥ឆ្នាំនេះ ពេលខ្លះជាគ្រូក្រៅម៉ោង ពាក់កណ្តាលពេញម៉ោង គ្រូពេញម៉ោង ថែមទាំងមានតួនាទីជា​អនុប្រធាន​ក្រុម និងប្រធានក្រុមបច្ចេកទេសមុខវិជ្ជាទៀតផង។      ឆ្លងកាត់បទពិសោធន៍បង្រៀន និងដឹកនាំក្រុមមុខវិជ្ជា អស់រយៈពេលជិត១៥ឆ្នាំ លោកត្រូវបាន​គណៈ​គ្រប់គ្រង​សាលាប្រគល់តួនាទីថ្មីមួយទៀតជាចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិចាប់ពីថ្ងៃទី០១ ខែ​មីនា ឆ្នាំ២០២០។ ជាមួយនឹងតួនាទី និងទំនួលខុសត្រូវកាន់តែធំជាងមុន ពិតជាផ្តល់អត្ថន័យ​ធំធេង​ណាស់​​​សម្រាប់លោក​ដើម្បីការបន្តបំពេញបេសកកម្មរបស់សាលារៀន​ក្នុងការបណ្តុះបណ្តាល​ធន​ធាន​មនុស្សនៅប្រទេសកម្ពុជាដែលប្រកបដោយគុណភាព សីលធម៌ ភាពជាមេដឹកនាំ និងទំនួល​ខុសត្រូវ ស្របតាមនិន្នាការពិភពលោកនៃសតវត្សទី២១ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។      ជាចុងបញ្ចប់ ដើម្បីឱ្យបេសកកម្មរបស់ពួកយើងទទួលបានជោគជ័យ គឺមិនអាចកាត់ផ្តាច់បាន​ឡើយពីការចូលរួមគ្រប់មជ្ឈដ្ឋាន ក្នុងនោះរួមមានអ្នកអាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍​ទាំងមូល ក្នុងការគាំទ្រ ជំរុញ កែលម្អ និងលើកទឹកចិត្ត ក្នុងន័យលើកស្ទួយវិស័យអប់រំជាតិ​និយាយជារួម និង​សាលារៀន​​ អន្តរទ្វីប អាមេរិកាំងនិយាយដោយឡែក រួមគ្នាបណ្តុះ «ទំពាំង​ស្នង​ឬស្សី» របស់យើងឱ្យក្លាយជាបុគ្គលដ៏ប្រសើរនាថ្ងៃអនាគត។

សូមគោរពជូនពរលោកលោកស្រី អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់មាន​សុខភាព​​ល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណ។

អ្នកស្រី ហ៊ិន ស្រីពៅ

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ

សូមជម្រាប​សួរ​ លោក​ លោកស្រី​ សាធារណជន​ទូទៅ​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ជាទីស្រឡាញ់​រាប់អាន​!

សូមស្វាគមន៍​មកកាន់​គេហទំព័រ​ និង​ការ​មក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​របស់​យើងខ្ញុំ​!

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​គឺជា​សាលា​ចំណេះ​ទូទៅ​ឯកជន​ដែល​មានកម្ម​វិធី​សិក្សា​បែប​ស្ដ​ង់​ដា​ និង​ទទួលស្គាល់​ដោយ​ក្រសួង​ អប់រំ​ យុវជន​ និងកីឡា​។ ក្រៅពី​ស្របតាម​កម្មវិធី​សិក្សា​របស់​រដ្ឋ​ សាលា​ក៏​មាន​បញ្ចូល​កម្មវិធី​ជំនាញ​ជាច្រើន​ទៀត​ដូចជា​ ៖ សិល្បៈ​ ភ្លេង​ របាំ​ គេហកិច្ច​ គំនូ​ ក្បាច់គុន​ល្បុក្កតោ​ និងកីឡា​ជាច្រើន​មុខ​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ សាលារៀន​យើង​ក៏​មាន​បន្ថែម​នូវ​ដំណើរ​ទស្សនកិច្ច​សិក្សា​ បំណិន​ជីវិត​ សកម្មភាព​ការងារ​សង្គម​ និង​កម្មវិធី​សប្បុរសធម៌​ផង​ដែរ​។ លើស​ពីនេះ​ទៅទៀត​សាលា​គឺ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការអប់រំ​ វិន័យ​ សីលធម៌​ សុជីវធម៌​ គុណធម៌​ ដើម្បី​ឱ្យ​ការសិក្សា​របស់​សិស្ស​ទទួល​បាន​ ចំណេះដឹង​ ចំណេះធ្វើ​ប្រកបដោយ​គុណភាព​ និង​បទ​ពិសោធ​ជីវិ​តល្អ​ៗជាក់ស្ដែង​ក្នុង​សង្គម​ និង​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ កូន​ល្អ​ សិស្ស​ល្អ​ មិត្ត​ល្អ​ និង​ពលរដ្ឋ​ល្អ​ដែល​សង្គមជាតិ​ត្រូវការ​។

ការសម្រេច​ចិត្ត​របស់​លោក​ លោកស្រី​ក្នុង​ការ​បញ្ជូន​បុត្រធីតា​ឱ្យមក​សិក្សា​នៅ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ កូន​ៗរបស់​លោកអ្នក​ និង​ទទួល​បាន​ចំណេះដឹង​ ជំនាញ​ពិតប្រាកដ​ដែល​ជា​យាន​សម្រាប់​ដឹកនាំ​ទៅកាន់​អនាគត​មួយ​ដ៏​ត្រចះត្រចង់​នា​ពេល​ខាងមុខ​។

ជាទីបញ្ចប់​តាំង​នាម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នាងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ និង​សិស្សានុសិស្ស​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ និង​ជឿជាក់​លើ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​យើងខ្ញុំ​។

សូមជូនពរ​លោក​ លោកស្រី​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ជួបប្រទះ​តែ​ សុខភាព​ល្អ​ សេចក្ដីសុខ​ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​។

សូម​អរគុណ​ !

លោកស្រី ប៉ែន ពន្លឺ

ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោកស្រី​ ប៉ែន​ ពន្លឺ​ កើត​នៅ​ថ្ងៃទី​ ១០​ ខែវិច្ឆិកា​ ឆ្នាំ១៩៨២​ នៅ​ខេត្តបាត់ដំបង​។ លោកស្រី​ទទួល​បាន​សញ្ញាបត្រ​មធ្យមសិក្សា​ គរុកោសល្យ​ ផ្នែក​បឋមសិក្សា​ នៅក្នុង​ឆ្នាំ២០០២​។ នៅ​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០០២​ លោកស្រី​បាន​ចេញទៅ​បម្រើការ​ងារ​ ជា​គ្រូបង្រៀន​ផ្នែក​បឋមសិក្សា​ នៅ​សាលាបឋមសិក្សា​បឹង​អា​ជាង​ ក្នុង​ខេត្តបាត់ដំបង​បាន​រយៈពេល​ជិត២ឆ្នាំ​។ ក្រោយមក​ ដោយសារ​សាលារៀន​ដែល​លោកស្រី​ទៅ​បម្រើការ​នោះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ លោកស្រី​ក៏​សម្រេចចិត្ត​ព្យួរការងារ​ ហើយក៏​បាន​ផ្លាស់​ មក​ធ្វើការ​ជា​គ្រូបង្រៀន​មត្តេយ្យ​ភាសាអង់គ្លេស​ពាក់កណ្តាល​ពេញ​ម៉ោង​នៅក្នុង​ក្រុង​បាត់ដំបង​វិញ​។

ជាមួយគ្នា​នេះ​ដែរ​ ក្នុង​កំឡុង​ពេល​បំពេញការងារ​ជា​គ្រូ​មត្តេយ្យ​ភាសាអង់គ្លេស​ លោកស្រី​ក៏បាន​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​គ្រប់គ្រង​ និង​សេដ្ឋកិច្ច​(IME​) បាន​រយៈពេល​ជិត​ពីរ​ឆ្នាំ​។ នៅ​ថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០០៥​ លោកស្រី​ក៏បាន​រៀប​អាពាហ៍​ពិពាហ៍​ ជាមួយ​លោក​ សិទ្ធ​ សុខសាន្ត​ ដែល​ធ្វើការ​ជា​បុគ្គលិក​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​តម្រូវ​ ឱ្យ​លោកស្រី​ត្រូវ​ប្តូរ​ទីលំនៅ​ ហើយ​ត្រូវ​ផ្ទេរ​ការងារ​ពី​ខេត្តបាត់ដំបង​មក​បម្រើការ​ងារ​នៅ​សាលាបឋមសិក្សា​សាមគ្គី​ ក្នុង​រាជ​ ធានី​ភ្នំពេញ​វិញ​ ក្នុង​ឆ្នាំ២០០៥​។

ក្រោយមក​ ដោយសារ​លោកស្រី​បាន​ទទួលជោគជ័យ​ក្នុង​ការ​សម្ភាស​ចូល​ធ្វើការ​នៅ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ លោកស្រី​ក៏បាន​សម្រេចចិត្ត​ចូល​ធ្វើការ​ចាប់ពី​ពេលនោះ​មក​។ ក្នុង​កំឡុង​ពេលធ្វើការ​ នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ អ្នកស្រី​បាន​ឆ្លៀត​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ សកលវិទ្យាល័យ​ភ្នំពេញ​ អន្តរជាតិ​ (PPIU​) ចាប់ពី​ឆ្នាំ២០១២​ រហូតដល់​ឆ្នាំ២០១៦​ រយៈពេល​បួន​ឆ្នាំ​ ដោយ​រៀន​វេន​យប់​។ មិនយូរ​ប៉ុន្មាន​ នៅ​ថ្ងៃ​ ទី២២ខែកុម្ភៈ​ ឆ្នាំ២០១៦​ លោកស្រី​បាន​ទទួល​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​ផ្នែក​អក្សរ​សាស្រ្ត​អង់គ្លេស​ (គ្រប់គ្រង​ជំនួញ​) ដោយ​ជោគជ័យ​។ លោកស្រី​ ប៉ែន​ ពន្លឺ​ បាន​ចូល​បម្រើការ​ងារ​នៅ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០០៥​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ផ្នែក​បឋមសិក្សា​ (ពេញ​ម៉ោង​)។

​ដោយ​យោង​ទៅលើ​សមត្ថភាព​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​តស៊ូ​អត់ធ្មត់​ក្នុង​ការ​បំពេញការងារ​ លោកស្រី​ក៏​ទទួល​បានការ​តំឡើង​តួនាទី​ជា​ចាងហ្វាង​រង​ ក្រោម​មត្តេយ្យ​ មត្តេយ្យ​ និង​បឋមសិក្សា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ទួលគោក​នៅ​ថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ២០១៩​។ ​លោកស្រី​ប៉ែន​ ពន្លឺ​ បាន​បំពេញការងារ​យ៉ាង​ល្អ​ប្រសើរ​ជូន​ស្ថាប័ន​អស់​រយៈពេល​ជិត១៤ឆ្នាំ​កន្លងមក​នេះ​។ លោកស្រី​គឺជា​គ្រូ​ មួយ​រូប​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​។ សាលា​មានការ​កោតសរសើរ​យ៉ាង​ស្មោះចំពោះ​លោកស្រី​ដែល​អ្នកស្រី​មានការ​លះបង់​ខ្ពស់​ និង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញការងារ​ ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​ឱ្យ​ទទួល​បាន​ជោគជ័យ​រហូតមកដល់​បច្ចុប្បន្ន​នេះ​។

លោកស្រី អ៊ុន ច័ន្ទនិមល

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

ជម្រាបសួរ លោក លោកស្រីដែលជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន! សូមស្វាគមន៍ការមកកាន់គេហទំព័រសាលារៀនអន្តរទ្វីបអាមេរិកាំង។

សាលារៀនអន្តរទ្វីបអាមេរិកាំង គឺជាសាលារៀនចំណេះដឹងទូទៅគ្រប់កម្រិតចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដែលមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប តាមបែបខ្មែរ-អាមេរិកាំងដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតទៅលើគុណភាព វិន័យ និងសេវាកម្ម និងបានទទួលស្គាល់ជាផ្លូវការ ដោយក្រសួងអប់រំ យុវជន និង   កីឡា។ ជាងនេះទៅទៀតសាលាក៏បានបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីកុមារមេត្រី ដោយមានលោកគ្រូ អ្នកគ្រូពោរពេញទៅដោយសមត្ថភាព បទពិសោធន៍ គរុកោសល្យ និងមានវិធីសាស្ត្រល្អៗ ប្រកបដោយ   ឆន្ទៈ មនសិការវិជ្ជាជីវៈខ្ពស់ ព្រមទាំងមានមុខជំនាញច្បាស់លាស់ក្នុងការបង្រៀន។ ជាមួយនេះផងដែរ សាលាក៏មានបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមានមុខវិជ្ជាបំណិនជីវិត និងមុខវិជ្ជាជំនាញជាជម្រើសដ៏សម្បូរបែប បន្ថែមនូវមុខវិជ្ជាកុំព្យូទ័រ ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណេត បណ្ណាល័យស្រាវជ្រាវពោរពេញដោយឯសារគ្រប់កម្រិត គ្រប់ជំនាញ និងមានបន្ទប់សិក្សា បន្ទប់ពិសោធន៍ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព។ សាលាក៏មានសេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ និងសេវាប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ។ មិនតែប៉ុណ្ណោះសាលារៀនអន្តរទ្វីបអាមេរិកាំងក៏ជាមជ្ឍមណ្ឌលសិក្សាដ៏ទំនើបដែលជួយជំរុញ និងលើកកម្ពស់ សមត្ថភាពសិស្សឱ្យមានភាពក្លាហាន ភាពជាម្ចាស់ការ ភាពជាអ្នកដឹកនាំ ការសហការ ភាពម៉ត់ចត់ សុខភាពល្អ សាមគ្គីភាព ទំនាក់ទំនង និងបទពិសោធន៍ តាមរយៈកម្មវីធីប្រកួតប្រជែងជាច្រើនដូចជា ការប្រកួតគូរគំនូរ និងការតាំងពិព័រណ៍ស្នាដៃសិស្ស ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ការប្រកួតនិទានរឿងជាភាសាអង់គ្លេស ការប្រកួតពន្យល់ពាក្យភាសាខ្មែរ ការប្រកួតអាន ការតែងអត្ថបទភាសាខ្មែរ ការប្រកួតវប្បធម៌-អរិយធម៌ខ្មែរ ការប្រកួតកីឡា ការប្រឡងសិស្សពូកែអាហារូករណ៍ម៉េងលីជេ.គួច ការប្រឡងតែងសេចក្តី និងការចូលរួមសង្គមរួមមាន កម្មវិធីសប្បុរសធម៌ កម្មវិធីរៃអង្គាសថវិកា និងកម្មវិធីផ្សេងៗទៀត ដែលជំរុញឱ្យប្អូនៗសិស្សានុសិ្សសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិតខ្ពស់ និងការរស់នៅក្នុងភាពថ្លៃថ្នូរ មានសីលធម៌ និងសុជីវធម៌។

តាំងនាមឱ្យសាលារៀនអន្តរទ្វីបអាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ដែលជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស ដែលបានជឿទុកចិត្ត និងជ្រើសរើសសាលារៀនអន្តរទ្វីអាមេរិកាំងដើម្បីបណ្តុះ       បណ្តាលបុត្រធីតារបស់លោកអ្នក។

កញ្ញា ហ៊ាង បុប្ផារិទ្ធ

ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

ជម្រាបសួរ​ លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬ អ្នកអាណាព្យាបាល​សិស្ស​ សួ​ស្តី​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ជាទីស្រឡាញ់​រាប់អាន​! សូមស្វាគមន៍​ការ​មកកាន់​គេហទំព័រ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។នាងខ្ញុំ​ឈ្មោះ​ ហ៊ា​ង បុប្ផា​រិទ្ធ​ ជា​ចាងហ្វាង​រង​ ក្រោម​មត្តេយ្យ​ មត្តេយ្យ​ និង​បឋមសិក្សា​ ​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​។ នាងខ្ញុំ​បាន​ទទួល​សញ្ញាបត្រ​មធ្យមសិក្សា​គរុកោសល្យ​ក្នុង​ឆ្នាំ២០០១​ បរិញ្ញាបត្រ​ ឆ្នាំ២០១១​ និង​ចូល​បម្រើការ​ងារ​ក្នុង​វិស័យ​អប់រំ​នៅ​ឆ្នាំ២០០១​ ហើយ​បាន​ចូល​បម្រើការ​ងារ​ជា​គ្រូបង្រៀន​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក្នុង​ឆ្នាំ២០០៧​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​សាលា​ចំណេះ​ទូទៅ​ ដែល​មានកម្ម​វិធី​សិក្សា​ច្បាស់លាស់​ និង​សម្បូរ​បែប​ចាប់ពី​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​ រហូតដល់​ថ្នាក់​វិទ្យាល័យ​ ស្រប​ទៅតាម​កម្មវិធី​សិក្សា​របស់​រដ្ឋ​ដោយ​ផ្តោត​ទៅលើ​ គុណភាព​ វិន័យ​ និង​សេវាកម្ម​ ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​។ ការអប់រំ​ទាមទារ​នូវ​ការ​បណ្តុះបណ្តាល​តាំងពី​ថ្នាក់ក្រោម​មក​ព្រោះ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ដើម្បី​ឱ្យ​ពួកគាត់​មាន​បំណិន​គ្រប់ជ្រុងជ្រោយ​ ដោយមាន​លោកគ្រូ​អ្នកគ្រូ​មាន​វិធីសាស្ត្រ​បង្រៀន​ ល្អ​ៗ បទពិសោធន៍​ច្រើន​ឆ្នាំ​ និង​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ក្នុង​ការ​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​។

ម្យ៉ាងវិញទៀត​សាលា​មាន​បន្ថែម​ជូន​នូវ​កម្មវិធី​សិក្សា​ពិ​សេស​ៗ រួមមាន​មុខវិជ្ជា​បំណិន​ជីវិត​ មុខវិជ្ជា​កុំព្យូទ័រ​ មុខវិជ្ជា​ជំនាញ​ ដែល​មាន​ជម្រើស​ដ៏​សម្បូរ​បែបដូចជា​ គំនូរ​ របាំ​ តន្រ្តី​ កំណាព្យ​ គេហកិច្ច​ ហត្ថកម្ម​ អប់រំកាយ​ និងកីឡា​ រី​ឯបន្ទប់​សិក្សា​នី​មួយ​ៗបំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ ប្រកបដោយ​ផាសុកភាព​។ តាំង​នាម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នាងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ អ្នកអាណាព្យាបាល​សិស្ស​ដែល​បាន​ជឿ​ទុកចិត្ត​ និង​ជ្រើសរើស​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ដើម្បី​បណ្តុះបណ្តាល​បុត្រធីតា​របស់​លោកអ្នក​។

លោក សៀង ម៉េងលី

ចាងហ្វាងរងទទួលបន្ទុកក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោក​ សៀង​ ម៉េ​ងលី​ កើត​នៅ​ឆ្នាំ១៩៧៣​ ជា​អ្នក​ខេត្តកណ្តាល​។ លោក​ទទួល​បាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ១៩៩២​ រួច​លោក​បាន​បន្ត​ការសិក្សា​នៅ​សាលា​គរុ​សកោ​សល្យ​ និង​វិក្រិតការ​កណ្តាល​ ក្នុង​ឆ្នាំ១៩៩២​ ដល់​ឆ្នាំ១៩៩៤​។ លោក​ក៏បាន​ទទួល​បរិញ្ញាប័ត្រ​អក្សរ​សាស្រ្ត​ ភាសាអង់គ្លេស​ នា​ឆ្នាំ​ ២០១៤ផង​ដែរ​។ នៅ​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ១៩៩៤​ លោក​បាន​ចូល​បម្រើការ​ងារ​ក្នុង​ស្ថាប័នរដ្ឋ​ នៃ​សាលាបឋមសិក្សា​អនុវត្ត​ ដែល​ស្ថិតនៅ​ក្នុង​សាលា​គរុកោសល្យ​ និង​វិ​ក្រិត​ការ​ខេត្តកណ្តាល​។ ឆ្នាំ២០០២លោក​បាន​ផ្លាស់​ប្តូរ​ការងារ​ទៅជា​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​។

លុះ​ឆ្នាំ២០០៨​ លោក​ក៏បាន​ផ្លាស់​ប្តូរ​ការងារ​មក​បម្រើការ​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​​ក្នុង​តួនាទី​ជា​គ្រូបង្រៀន​។ ផ្អែកលើ​សមត្ថភាព​ការងារ​របស់​លោក​ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អ្នកគ្រប់គ្រង​វិន័យ​ និង​ប្រឹក្សា​យោបល់​អប់រំ​នា​ឆ្នាំ២០១០​។នៅ​ឆ្នាំ២០១​៥

លោក​ត្រូវ​បាន​គណៈកម្មការ​នាយក​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​បានសម្រេច​ជ្រើសរើស​ជានា​យក​សាលា​ទទួលបន្ទុក​ថ្នាក់​ពន្លឿន​ការសិក្សា​ចាប់ពី​បឋមសិក្សា​ដល់​មធ្យមសិក្សា​បឋមភូមិ​។លោក​បាន​ចាប់ផ្តើម​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​នា​ថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០១៩​ ក្នុង​តួនាទី​ជា​ចាងហ្វាង​រង​ទទួលបន្ទុក​ក្រោម​មត្តេយ្យ​ មត្តេយ្យ​ និង​បឋមសិក្សា​នៅ​សាខា​ ម៉ៅសេទុង​រហូតមកដល់​សព្វថ្ងៃ​នេះ​។

ក្នុងនាម​យើងខ្ញុំ​ជា​តំណាង​បុគ្គលិក​សិក្សា​ទាំងអស់​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​ថ្លែងអំណរគុណ​ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ មាតាបិតា​ អ្នកអាណាព្យាបាល​ និង​ប្អូន​ៗកុមារ​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលា​យើងខ្ញុំ​ និង​សូម​គោរព​ជូនពរ​លោក​ លោកស្រី​ មាតាបិតា​ អ្នកអាណាព្យាបាល​និង​ប្អូន​ៗកុមារ​ទាំងអស់​សូម​ជួប​តែ​ព្រះពុទ្ធ​ពរ​ទាំងបួន​ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

លោកស្រី សាត សារឿន

ចាងហ្វាងរដ្ឋបាលអប់រំ

លោកស្រី​ សាត​ សា​រឿន​ បាន​ទទួល​បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​-មនុស្ស​សាស្ត្រ​ ឯកទេស​អក្សរ​ សាស្រ្ត​ខ្មែរ​នា​ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ១៩៩៦​ នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ​ ដែល​បច្ចុប្បន្ន​មាន​ ឈ្មោះថា​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ហើយ​លោកស្រី​បាន​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ គរុ​កោ​ សល្យ​ (វិទ្យាស្ថាន​ជាតិ​អប់រំ​) នៅ​ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ១៩៩៦​ ជាគ​រុ​និស្សិត​ជំនាន់​ទី២​ និង​ទទួល​​សញ្ញាបត្រ​គ្រូ​មធ្យមសិក្សា​កម្រិត២​(គ្រូ​កម្រិត​ឧត្តម​) នៅ​ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ១៩៩៧​។

នៅ​ថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ១៩៩៧​ លោកស្រី​បាន​ស្ម័គ្រចិត្ត​ទៅ​បម្រើការ​ងារ​នៅ​ខេត្តសៀមរាប​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ភាសាខ្មែរ​ផ្នែក​មធ្យមសិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​ពួក​ ដែល​ស្ថិត​ក្នុង​ស្រុក​ពួក​ ខេត្តសៀមរាប​។ នៅ​ឆ្នាំ១៩៩៨​ ត្រូវ​បាន​គណៈ​កម្មា​ការ​វិទ្យាល័យ​ពួក​ ដំឡើង​តួនាទី​លោកស្រី​ជា​ ប្រធាន​ក្រុមបច្ចេកទេស​ភាសាខ្មែរ​ទាំង​កម្រិតមធ្យម​សិក្សា​បឋមភូមិ​ និង​ទុតិយភូមិ​ប្រចាំ​វិទ្យាល័យ​ បន្ទាប់​ មក​នៅ​ឆ្នាំ២០០៤​ គណៈ​កម្មា​ការ​វិទ្យាល័យ​ក៏បាន​តែងតាំង​លោកស្រី​ជា​នាយិកា​រង​បម្រុង​។ ប៉ុន្តែ​នៅ​ ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០០៥​ លោកស្រី​ក៏បាន​ផ្ទេរ​ការងារ​មក​បម្រើការ​នៅ​វិទ្យាល័យ​ឥន្រ្ទ​ទេវី​ ដែល​ស្ថិត​ នៅក្នុង​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​វិញ​។

នៅ​ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០០៧​ លោកស្រី​បាន​ចូល​បម្រើការ​ងារ​នៅ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក្នុង​តួនាទី​ជា​អគ្គលេខាធិការ​កម្មវិធី​សិក្សា​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ទទួលបន្ទុក​ឯកសារ​សិស្ស​ពី​ថ្នាក់​មត្តេយ្យ​សិក្សា​ ដល់​សិស្ស​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​ បន្ទាប់មក​នៅ​ខែសីហា​ ឆ្នាំ២០០៨​ គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ដំឡើង​ តួនាទី​លោកស្រី​ទៅជា​ចាងហ្វាង​រង​ទទួលបន្ទុក​រដ្ឋបាល​អប់រំ​ ហើយ​បន្ទាប់មក​ទៀត​នៅ​ថ្ងៃទី០៥​ ខែកុម្ភៈ​ ឆ្នាំ២០១០​ បាន​ឡើង​តួនាទី​ទៅជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​បម្រុង​រហូតដល់​ថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០១០​ ត្រូវ​បាន​ប្រកាស​ជាស​មា​ជិ​កក្រុមប្រឹក្សា​ភិបាល​ពេញ​សិទ្ធិ​។

ក្រោយមក​ទៀត​នៅ​ថ្ងៃទី០៣​ ខែមីនា​ ឆ្នាំ២០១១​ លោកស្រី​ បាន​បន្ត​ឡើង​តួនាទី​ជា​ប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​នៃ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​បន្ថែម​ពីលើ​តួនាទី​ជា​ចាងហ្វាង​រង​ទទួលបន្ទុក​រដ្ឋបាល​អប់រំ​។ យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​តស៊ូ​ អត់ធ្មត់​ក្នុង​ការ​បំពេញការងារ​ក្នុងរយៈពេល​ច្រើន​ឆ្នាំ​កន្លងមក​ នៅ​ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១២​ លោកស្រី​ក៏បាន​ ដំឡើង​តួនាទី​ជា​ចាងហ្វាង​ទទួលបន្ទុក​រដ្ឋបាល​អប់រំ​ និង​ប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​រហូតមកដល់​ពេល​បច្ចុប្បន្ន​។

លោក សែម ពេជ្រ

នាយកកីឡា និងប្រធានក្រុមប្រឹក្សាវិន័យ

លោក​ សែម​ ពេជ្រ​ គឺជា​មនុស្សម្នាក់​ដែល​អត់ធ្មត់​ មិន​រុញរា​នឹង​ការងារ​ ហើយ​គឺជា​មនុស្ស​ដែល​ចូលចិត្ត​ វិស័យ​កីឡា​ ជាពិសេស​វិស័យ​កីឡាបាល់ទាត់​។ លោក​បាន​បញ្ចប់​ការសិក្សា​ នៅ​សាលា​មធ្យមសិក្សា​អប់រំកាយ​ និងកីឡា​ និង​បរិញ្ញាបត្រ​ភាសាអង់គ្លេស​ នៅ​សកលវិទ្យាល័យ​ ធនធានមនុស្ស​។ បច្ចុប្បន្ន​លោក​ ជានា​យក​កីឡា​នៃ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​ជា​សាលា​មួយ​ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ សំណាក់​សិស្សានុសិស្ស​ មាតាបិតា​ អ្នកអាណាព្យាបាល​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​បាន​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​តាំង​ពី័​វ័យ​កុមារ​ ហើយ​លោក​ក៏​ធ្លាប់​ជាប់​ជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ផង​ដែរ​។ នៅ​ថ្ងៃ០១​ ខែតុលា​ ឆ្នាំ២០០១​ លោក​បាន​ក្លាយជា​គ្រូ​អប់រំកាយ​ និងកីឡា​ នៅ​វិទ្យាល័យ​ ជា​ ស៊ី​ម បឹងកេងកង​ ក្នុង​រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០០៧​ លោក​បាន​ចូល​បម្រើការ​ងារ​ជា​គ្រូ​កីឡាបាល់ទាត់​ (បុគ្គលិក​ក្រៅ​ម៉ោង​) នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ បន្ទាប់មក​នៅ​ឆ្នាំ២០០៨​ លោក​ក៏បាន​ប្តូរ​តួនាទី​ជា​គ្រូ​វិន័យ​ និងកីឡា​ ហើយ​នៅ​ឆ្នាំ២០០៩​ លោក​បាន​ដំឡើង​តួនាទី​ជា​ប្រធាន​ផ្នែក​កីឡា។

ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​តស៊ូ​អត់ធ្មត់​ក្នុង​ការ​បំពេញការងារ​ ក្នុងរយៈពេល០៩ឆ្នាំ​ ដែល​លោក​បាន​បម្រើការ​ងារ​ជូន​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជានា​យក​កីឡា​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​ នៅ​ឆ្នាំ២០១០​ រហូតដល់​បច្ចុប្បន្ន។

លោកស្រី ភី ភារីន

នាយិកាកីឡា

លោកស្រី​ ភី​ ភា​រីន​ កើត​នៅ​ថ្ងៃទី០៤​ ខែ​វិ​ឆ្ឆិ​កា​ ឆ្នាំ១៩៨១​ នៅ​ភូមិ​កំពង់ចំលង​ ឃុំ​ព្រែកទន្លាប់​ សុ្រ​កលើកដែក​ ខេត្តកណ្តាល​។ លោកស្រី​ បាន​ទទួល​សញ្ញាបត្រ​គ្រូ​មធ្យមសិក្សា​បឋមភូមិ​ ឯកទេស​អប់រំកាយ​ និងកីឡា​ នៅ​ឆ្នាំ២០០១​ និង​សញ្ញាបត្រ​កម្រិ​តបរិញ្ញ​បត្រ​ ផ្នែក​អក្សរសាស្ត្រ​ភាសាអង់គ្លេស​ ពី​សកលវិទ្យាល័យ​ អន្តរជាតិ​ ភ្នំពេញ​ នៅ​ឆ្នាំ២០០៨​។លោកស្រី​បាន​ចូល​បម្រើការ​ក្នុង​ស្ថាប័នរដ្ឋ​មួយ​ នៅ​វិទ្យាល័យ​ឥន្រ្ទ​ទេវី​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០០១​ រហូតដល់​បច្ចុប្បន្ន​។

ទន្ទឹមគ្នា​ផង​ដែរ​ លោកស្រី​បាន​ចូល​បម្រើការ​ងារ​នៅ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០០៦​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ និង​គ្រូ​កីឡា​ អប់រំកាយ​ ក្រៅ​ម៉ោង​។ ផ្អែកលើ​សមត្ថភាព​ និង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​របស់​លោកស្រី​ លោកស្រី​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អនុប្រធាន​ផ្នែក​កីឡា​។ បន្ទាប់មក​ទៀត​ លោកស្រី​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ប្រធាន​ផ្នែក​កីឡា​ ដោយសារ​ភាព​សម្របសម្រួល​ការងារ​របស់​លោកស្រី​ក្នុង​ការដឹកនាំ​ និង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ការងារ​ និង​ភាព​តស៊ូ​លះបង់​ខ្ពស់​ ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​កីឡា​ នៃ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

សព្វថ្ងៃ​ លោកស្រី​ជា​នាយិកា​កីឡា​ គ្រូ​វិន័យ​ និង​ជា​គ្រូបង្ហាត់​អប់រំកាយ​ នៃ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ទួលគោក​។ក្នុងនាម​លោកស្រី​តំណាង​បុគ្គលិក​សិក្សា​ នៃ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក​ លោកស្រី​ មាតាបិតា​ ឬអ្នកអាណាព្យាបាល​ដែល​តែងតែ​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​ជា​សាលារៀន​ផ្តល់​នូវ​សេវា​អប់រំ​ និង​ចំណេះដឹង​ពិតប្រាកដ​ជូន​ដល់​កុលបុត្រ​កុលធីតា​ខ្មែរ​ ដែល​ជា​ទំពាំងស្នងឫស្សី​ និង​ជាស​សរ​ទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​។

កញ្ញា លុយ វិបុល

​ប្រធានអ្នកប្រឹក្សាសិក្សាសាលា

កញ្ញា​ លុយ​ វិបុល​ កើត​នៅក្នុង​ថ្ងៃទី០៦​ ខែកក្កដា​ ឆ្នាំ១៩៨៧​ នៅ​ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​។

នៅ​ឆ្នាំ២០១០​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ចិត្តវិទ្យា​ពីសា​កល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​នៅ​ថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១០​ កញ្ញា​បាន​ចូល​បំរើ​ការងារ​នៅក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​មាន​ដែល​មានឈ្មោះ​ថា​ អង្គការ​សកល​អន្តរភាព​ (Transitions​ Global​) ដែល​មាន​តួនាទី​ជា​បុគ្គលិក​សង្គមកិច្ច​ និង​ប្រឹក្សា​យោបល់​ផ្នែកការ​សិក្សាអប់រំ​ និង​អាជីព​អស់​រយៈពេល​ជិត៤ឆ្នាំ​។

នៅ​ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៤​ កញ្ញា​បាន​ចូល​បំពេញការងារ​ជា​អ្នក​ប្រឹក្សា​យោបល់​ ឬអ្នក​ប្រឹក្សា​សិក្សា​សាលា​ (School​ Counselor​) នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ នៅក្នុង​ឆ្នាំនេះ​ដែរ​ កញ្ញា​បាន​បញ្ចប់​បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​អង់គ្លេស​ពី​វិទ្យាស្ថាន​សហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា​។

ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ភាព​ម៉ត់ចត់​ ច្បាស់លាស់​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​តស៊ូ​ អត់ធ្មត់​ក្នុង​ការ​បំពេញការងារ​ កញ្ញា​ទទួល​បាន​នូវ​ការបោះឆ្នោត​គាំទ្រ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​ ដែល​បាន​ធ្វើឡើង​នៅក្នុង​អង្គប្រជុំ​នៃ​ក្រុមប្រឹក្សាវិន័យ​ ក្នុង​តួនាទី​ជា​អ្នក​ប្រឹក្សា​យោបល់​ផង​ដែរ​។ បន្ទាប់មក​ទៀត​ នៅ​ថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០១៩​ កញ្ញា​ត្រូវ​បាន​ដំ​ឡើង​តួនាទី​ពី​អ្នក​ប្រឹក្សា​យោបល់​ ឬអ្នក​ប្រឹក្សា​សិក្សា​សាលា​ទៅជា​ប្រធាន​អ្នក​ប្រឹក្សា​យោបល់​ ដែល​បច្ចុប្បន្ន​នឹង​ត្រូវ​ជួយ​សម្របសម្រួល​លើ​អ្នក​ប្រឹក្សា​ទាំង​បី​សាខា​។ កញ្ញា​បាន​រួមចំណែក​ដ៏​ចាំបាច់​បំផុត​ដើម្បី​ចែករំលែក​នូវ​វិធី​សាស្រ្ត​សិក្សា​ អប់រំ​វិន័យ​ និង​សីលធម៌​ទៅដល់​សិស្សានុសិស្ស​ដែល​កំពុង​មាន​វត្តមាន​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ឱ្យ​ទទួល​បាន​នូវ​គុណភាព​សិក្សា​ វិន័យ​ និង​សីលធម៌​។ មិន​តែប៉ុណ្ណោះ​ កញ្ញា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​អ្នក​ចិត្ត​សាស្រ្ត​ក្នុង​ការ​ជួយ​សម្របសម្រួល​ និង​ប្រឹក្សា​បញ្ហា​ផ្លូវចិត្ត​ទៅដល់​សិស្សានុសិស្ស​។

កញ្ញា​ លុយ​ វិបុល​ បាន​ពេញការ​ងារ​យ៉ាង​ល្អ​ប្រសើរ​ជូន​ស្ថាប័ន​អស់​រយៈពេល​ជាង០៥ឆ្នាំ​កន្លងមក​នេះ​។ កញ្ញា​ គឺជា​សមាជិក​គណៈកម្មការ​មួយ​រូប​ ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ ប្រកបដោយ​ក្រម​សី​មធម៌​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​។ សាលា​មានការ​កោតសរសើរ​យ៉ាង​ស្មោះចំពោះ​កញ្ញា​ ដែល​កញ្ញា​មានការ​លះបង់​ខ្ពស់​ និង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញការងារ​ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​ឱ្យ​ទទួល​បាន​ជោគជ័យ​រហូតមកដល់​បច្ចុប្បន្ន​នេះ​។

លោក ដាង វិបុល

ប្រធាន​គ្រូ​នៃ​កម្មវិធី​ភាសាអង់គ្លេស​

ក្រោយពី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​ ពី​វិទ្យាស្ថាន​ភាសាបរទេស​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅក្នុង​ឆ្នាំ២០១៥​ លោក​ ដាង​ វិបុល​ បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០១៥​ ក្នុងនាម​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ក្រៅ​ម៉ោង​ ហើយ​បាន​ផ្លាស់​ប្តូរ​តួនាទី​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ពេញ​ម៉ោង​នៅ​ឆ្នាំ២០១៦​។

ដោយ​មើលឃើញ​ពី​សមត្ថភាព​ការងារ​ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​វិស័យ​អប់រំ​របស់​លោក​ ចាប់ពី​ខែមីនា​ ឆ្នាំ២០១៨​ លោក​ក៏​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អនុប្រធាន​គ្រូ​នៃ​កម្មវិធី​ភាសាអង់គ្លេស​ ដែល​ជួយ​សម្រួល​ដល់​កិច្ចការ​គ្រប់គ្រង​ទៅលើ​កម្មវិធី​សិក្សា​ភាសាអង់គ្លេស​តាំងពី​កម្រិត​ក្រោម​មត្តេយ្យ​សិក្សា​ ដល់​ថ្នាក់​ទី១២​ ក្នុង​កម្មវិធី​ចំណេះដឹង​ទូទៅ​ភាសាខ្មែរ​នៅ​សា​សា​រៀន​ អន្តរទ្វីប​ អាមេរិកាំង​។

លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ចំណេះដឹង​ផ្នែក​ភាសាអង់គ្លេស​គឺ​ចាំបាច់​ណាស់​សម្រាប់​សិស្សានុសិស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា​ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ ភាសាអង់គ្លេស​មិន​ត្រឹមតែ​ជា​ភាសា​អន្តរជាតិ​មួយ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ជា​ប្រភព​នៃ​ចំណេះដឹង​តែម្ដង​។

ដូច្នេះហើយ​សូម​ប្អូន​ៗសិស្សានុសិស្ស​គ្រប់​កម្រិត​យកចិត្ត​ទុកដាក់​ និង​ ខិតខំ​ប្រឹងប្រែង​ឱ្យ​ខ្លាំង​ទៅលើ​ការសិក្សា​មុខវិជ្ជា​នេះ​ក៏ដូចជា​មុខ​វិ​ជ្ជា​ផ្សេង​ៗទៀត​ ធ្វើ​យ៉ាងណា​សម្រួច​ចំណេះដឹង​របស់​ប្អូន​ៗឱ្យ​មុត​ដើម្បី​ក្លាយជា​មនុស្ស​មាន​សមត្ថភាព​ពិតប្រាកដ​ដែល​នឹងអាច​ដើរតួ​នាទី​របស់​ខ្លួន​បាន​យ៉ាង​ពេញលេញ​នៅក្នុង​សម័យ​សកល​ភា​វូ​វនីយក​ម្ម​នេះ​។

លោក ទ្រី ណូរី

លេខាប្រតិបត្តិប្រធានសាលា និងជាប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលា

លោក​ ទ្រី​ ណូរី​ កើត​នៅ​ថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ១៩៨៤​ នៅ​ខេត្តក្រចេះ​។ លោក​ទទួល​បាន​សញ្ញាបត្រ​គ្រូបង្រៀន​មធ្យមសិក្សា​បឋមភូមិ​ ឯកទេស​អក្សរ​សាស្រ្ត​ខ្មែរ​ និង​សីលធម៌​-ពលរដ្ឋ​វិជ្ជា​ ពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​មធ្យមសិក្សា​ភូមិភាគ​ខេត្ត​កំពង់ចាម​ ឆ្នាំ២០០៤​ ហើយ​លោក​ទទួល​បាន​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​វិទ្យាសាស្រ្ត​អប់រំ​ ឯកទេស​អក្សរ​សាស្រ្ត​ខ្មែរ​ ពីសា​កល​វិទ្យាល័យ​ខេមរៈ​ នៅ​ឆ្នាំ២០១០​។

លោក​បាន​បម្រើការ​ងារ​នៅ​អនុវិទ្យាល័យ​ (ខេត្តក្រចេះ​) ជា​គ្រូបង្រៀន​ផ្នែក​មធ្យមសិក្សា​បឋមភូមិ​ លើ​មុខវិជ្ជា​ភាសាខ្មែរ​ និង​សីលធម៌​-ពលរដ្ឋ​វិជ្ជា​ (ថ្នាក់​ទី៧​ ដល់ទី៩​) ចាប់ពី​ឆ្នាំ២០០៥​ ដល់​ឆ្នាំ២០០៧​។ លោក​បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០០៧​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ភាសាខ្មែរ​ក្រៅ​ម៉ោង​។ ផ្អែកលើ​សមត្ថភាព​របស់​លោក​ក្នុង​ការ​បង្រៀន​ លោក​ត្រូវ​បាន​ទទួលការ​ងារ​បន្ថែម​ជា​គ្រូ​បន្ទុក​ថ្នាក់​ នៅ​ថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០០៨​ និង​ត្រូវ​បាន​ជ្រើសរើស​ជា​គ្រូ​ឆ្នើម​ចំណាត់ថ្នាក់​លេខ១​ ផ្នែក​គ្រូ​មធ្យមសិក្សា​បឋមភូមិ​ ប្រចាំឆ្នាំ​សិក្សា២០០៧​-២០០៨​។

លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ពី​គ្រូបង្រៀន​ភាសាខ្មែរ​ និង​គ្រូ​បន្ទុក​ថ្នាក់​ ទៅជា​អ្នកកត់ត្រា​ប្រវត្តិ​សាស្រ្ត​ប្រចាំ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០០៨​។ ដោយ​ស្មារតី​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ​ និង​លទ្ធផល​ការងារ​ល្អ​ លោក​ត្រូវ​បាន​បន្ថែម​តួនាទី​ជា​ជំនួយការ​ផ្ទាល់​អនុប្រធាន​នាយក​អប់រំ​ និង​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ​ នៅ​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០១៣​។ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​លេខា​ប្រតិបត្តិ​ប្រធាន​សាលា​ និង​ជា​ប្រធាន​អ្នកកត់ត្រា​ប្រវត្តិ​សាស្រ្ត​ប្រចាំ​សាលា​ នា​ថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០១៧​។

បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​លេខា​ប្រតិបត្តិ​ប្រធាន​សាលា​ និង​ជា​ប្រធាន​អ្នកកត់ត្រា​ប្រវត្តិ​សាស្រ្ត​ប្រចាំ​សាលា​ ហើយ​ជាស​មា​ជិ​កគណៈកម្ម​ទូទៅ​ផង​ដែរ​។

លោក ឡោ ណាវុធ

ប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស

លោក​ ឡោ​ ណា​វុធ​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​ ពី​វិទ្យាស្ថាន​ភាសាបរទេស​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅក្នុង​ឆ្នាំ២០១១​។ នៅ​ថ្ងៃទី០៨​ ខែមិថុនា​ ឆ្នាំ២០០៩​ លោក​បាន​ចូល​បម្រើការ​ងារ​នៅ​ ស្ថាប័ន​អប់រំ​ឯកជន​មួយ​កន្លែង​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ក្រៅ​ម៉ោង​ រហូតដល់​ឆ្នាំ២០១៥​។ នៅក្នុង​កំឡុង​ពេលនោះ​ដែរ​ នៅ​ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០១១​ បន្ទាប់ពី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ លោក​ក៏បាន​ចូល​បម្រើ​ ការងារ​នៅ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ក្រៅ​ម៉ោង​។

បន្ទាប់មក​ទៀត​ នៅ​ថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០១៦​ លោក​បាន​ផ្លាស់​ប្តូរ​តួនាទី​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ពេញ​ម៉ោង​។ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​តស៊ូ​អត់ធ្មត់​ក្នុង​ការ​បំពេញការងារ​ ក្នុងរយៈពេល៥ឆ្នាំ​ ដែល​លោក​បាន​បម្រើការ​ងារ​ជូន​វិទ្យាស្ថាន​ និង​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ប្រធាន​គ្រូ​នៃ​កម្មវិធី​ភាសាអង់គ្លេស​ ដែល​គ្រប់គ្រង​ទៅលើ​កម្មវិធី​សិក្សា​ភាសាអង់គ្លេស​ តាំងពី​កម្រិត​ក្រោម​មត្តេយ្យ​សិក្សា​ ដល់​ថ្នាក់​ទី១២​ ក្នុង​កម្មវិធី​ចំណេះដឹង​ទូទៅ​ភាសាខ្មែរ​ នៅ​សា​សា​រៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ទួលគោក​។ គោលបំណង​របស់​កម្មវិធី​សិក្សា​ភាសាអង់គ្លេស​នេះ​ គឺ​ដើម្បីអោយ​សិស្សានុសិស្ស​ដែល​សិក្សា​កម្មវិធី​ភាសាខ្មែរ​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​ភាសាអង់គ្លេស​។

លោក ឃៀង វាសនា

ប្រធានគ្រូកុំព្យូទ័រ

លោក​ ឃៀង​ វាសនា​ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ពី​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ក្នុង​ឆ្នាំ២០០៥​ ហើយក៏​បាន​បញ្ចប់​ ថ្នាក់អនុបណ្ឌិត​សិក្សា​អភិវឌ្ឍន៍​ នៅ​សាកល​វិទ្យាល័យ​ភូមិ​ន្ន​ភ្នំពេញ​ ក្នុង​ឆ្នាំ២០១៥​ ផង​ដែរ​។

លោក​បាន​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ នៅ​ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៥​ ក្នុងនាម​ជា​ប្រធាន​គ្រូ​កុំព្យូទ័រ​នៅ​សា​សា​រៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​គ្រប់គ្រង​ទៅលើ​កម្មវិធី​សិក្សា​កុំព្យូទ័រ​តាំងពី​បឋមសិក្សា​ ដល់​មធ្យមសិក្សា​ ក្នុង​កម្មវិធី​ចំណេះដឹង​ទូទៅ​ភាសាខ្មែរ​។ មុន​ពេល​លោក​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ លោក​ធ្លាប់​ជា​អ្នកបម្រើ​ការងារ​នៅ​អង្គការ​។

គោលបំណង​របស់​កម្មវិធី​សិក្សា​កុំព្យូទ័រ​នេះ​ គឺ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ ជាពិសេស​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ពាសពេញ​សកលលោក​ ក្នុង​វិ​ស័យ​ផ្សេង​ៗដែល​តម្រូវ​អោយ​មនុស្ស​ម្នា​ក់ៗ​ត្រូវ​មាន​ជំនាញ​ និង​ចំណេះដឹង​ផ្នែក​កុំព្យូទ័រ​ ដោយ​ខាន​ពុំ​បាន​ ក្នុង​ការ​បំពេញការងារ​ប្រចាំថ្ងៃ​។ ដោយ​មើលឃើញ​ពី​តម្រូវការ​ដ៏​ចាំបាច់​នេះ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​កុំព្យូទ័រ​ឡើង​ ដើម្បី​ ផ្តល់​ជូន​សិស្សានុសិស្ស​ នូវ​ចំណេះដឹង​ និង​ជំនាញ​កុំព្យូទ័រ​ពិតប្រាកដ​ ព្រមទាំង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​ទៅ​អនាគត​។

លោក សូ សារុំ

ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា

លោក​ សូ​ សា​រុំ​ កើត​នៅ​ឆ្នាំ១៩៨១​ នៅ​ខេត្តតាកែវ​។ លោក​ទទួល​បាន​សញ្ញាបត្រ​មធ្យមសិក្សា​គរុកោសល្យ​ នៅ​ឆ្នាំ២០០១​ និង​បរិញ្ញាបត្រ​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ និង​អភិវឌ្ឍន៍​ជនបទ​ នៃ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០១០​។

លោក​បាន​ចូល​បម្រើការ​ងារ​ក្របខណ្ឌ​រដ្ឋ​នៅ​ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០០៣​ រហូតដល់​ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០០៦​។ នៅ​ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០០៦​ លោក​បាន​ចូល​បម្រើការ​ងារ​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ មាន​តួនាទី​ជា​គ្រូបង្រៀន​ពេញ​ម៉ោង​ លើ​មុខវិជ្ជា​គណិតវិទ្យា​ និង​រូបវិទ្យា​ សម្រាប់​សិស្ស​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ ត្រៀម​ចូល​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​។

នៅ​ឆ្នាំ២០០៨​ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ជំនួយការ​ផ្ទាល់​ប្រធាន​សាលា​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដា្ឋន​ ទទួល​ បន្ទុក​លើ​ការងារ​រដ្ឋបាល​សាលា​ និង​ការងារ​សិក្សាធិការ​សិស្ស​។ នៅ​ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០១៥​ លោក​ក៏បាន​ចូល​ បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​។

គោលបំណង​ផ្នែក​នេះ​ គឺ​ដើម្បី​បំពេញ​សេវាកម្ម​ទូទៅ​សម្រាប់​តម្រូវការ​រៀន​ និង​បង្រៀន​ឱ្យ​បាន​ល្អ​ និង​ប្រកប​ ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ជាពិសេស​ការរៀបចំ​ឯកសារ​គតិ​យុត្តិ​ផ្សេង​ៗដែល​ជា​តម្រូវការ​របស់​ការិយាល័យ​អប់រំ​ខណ្ឌ​ មន្ទីរអប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ​ និង​នាយកដ្ឋាន​ចំណេះ​ទូទៅ​ឱ្យ​ស្របតាម​ក្របខណ្ឌ​ច្បាប់​គុណវុឌ្ឍិ​ជាតិ​។

លោកស្រី ផែង ស្រីណាង

ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា

ជម្រាបសួរមាតាបិតា ឬអ្នកអាណាព្យាបាលជាទីគោរព!
សួស្តីប្អូនៗសិស្សានុសិស្សជាទីរាប់អាន!

នាងខ្ញុំឈ្មោះ ផែង ស្រីណាង មានតួនាទីជា ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា។ ផ្នែកលេខាធិការកម្មវិធីសិក្សាជាផ្នែកមួយចូលរួមចំណែកក្នុងការបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះ ផ្នែកលេខាធិការត្រូវរៀបចំរាល់ឯកសារសិស្ស និងឯកសារផ្សេងៗ ទៀតរបស់សាលារៀនជាមួយការិយាល័យអប់រំខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភំ្នពេញ។ តួយ៉ាងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាមួយដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ1910អយក.ប្រក. ចុះថ្ងៃទី27 ខែវិចិ្ឆកា ឆ្នាំ2006 និងលេខ458អយក.ប្រក. ចុះថ្ងៃទី27  ខែមីនា ឆ្នាំ2007។ អស់រយៈពេល10ឆ្នាំ ដែលនាងខ្ញុំបានបម្រើការងារនៅក្នុងសាលា នាងខ្ញុំសង្កេតឃើញថា សាលារៀនមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប តាំងពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរ-អាមេរិកាំង។ ឆ្លងកាត់រយៈពេល12ឆ្នាំ សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាក់គ្រឹះយ៉ាងរឹងមាំទាក់ទងនឹងវិស័យអប់រំ នៅក្នុងរាជធានីភំ្នពេញ និងជាសាលាទី1 ដែលលេចធ្លោជាងគេ អំពីគុណភាព       វិន័យ និងសេវាកម្ម។ គណៈកម្មាការសាលា ព្យាយាមជ្រើសរើសលោកគ្រូ-អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធន៍ល្អ បន្ទប់សិក្សាបំពាក់ដោយសម្ភារទំនើប បណ្ណាល័យធំទូលាយ កម្មវិធីប្រកួតប្រជែងសមត្ថភាព កម្មវិធីសប្បុរធម៌ និងកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។ក្នុងនាមនាងខ្ញុំជាបុគ្គលិកដែលបម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាវជ្រៅដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានគាំទ្រសាលារៀន និងសូមជូនពរឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងប្រាថ្នាអ្វីបានដូចបំណង។

លោក អ៊ាក គារី

អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា

លោក​ អ៊ាក​ គា​រី​ បាន​កើត​ក្នុង​ឆ្នាំ១៩៩១​ នៅ​រាជធានី​ភ្នំពេញ​។ លោក​ អ៊ាក​ គា​រី​ បាន​ទទួល​បរិញ្ញាបត្រ​ពត៌មាន​វិទ្យា​ក្នុង​ឆ្នាំ២០១២​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ នៅ​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៣​ លោក​បាន​ចូល​បម្រើការ​ងារ​នៅ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក្នុង​តួនាទី​ជា​ លេខាធិការ​កម្មវិធី​សិក្សា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ ​ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ តស៊ូ​អត់ធ្មត់​ សកម្ម​ក្នុង​ការ​បំពេញការងារ​ នឹង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​។លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ពី​លេខាធិការ​កម្មវិធី​សិក្សា​​ទៅជា​អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​ នៅ​ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០១៨​។

ក្រោយមក​ទៀត​លោក​ក៏​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ ប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ផ្សារថ្មី​ រហូតដល់​សព្វថ្ងៃ​នេះ​។ គោលបំណង​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ គឺ​ដើម្បី​បំពេញ​សេវាកម្ម​ទូទៅ​សម្រាប់​តម្រូវការ​រៀន​ និង​បង្រៀន​ឱ្យ​បាន​ល្អ​ និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ជាពិសេស​ការរៀបចំ​ឯកសារ​គតិ​យុត្តិ​ផ្សេង​ៗដែល​ជា​តម្រូវការ​របស់​ការិយាល័យ​អប់រំ​ខណ្ឌ​ មន្ទីរអប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ​ និង​នាយកដ្ឋាន​ចំណេះ​ទូទៅ​ឱ្យ​ស្របតាម​ក្របខណ្ឌ​ច្បាប់​គុណវុឌ្ឍិ​ជាតិ​។

លោកស្រី គិត សុភ័ក្រ្ត

ប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា

ជម្រាបសួរ​មាតាបិតា​ ​និង​អ្នកអាណាព្យាបាល​ជាទី​គោរព​!
សួ​ស្តី​ប្អូន​ៗសិស្សានុសិស្ស​ជាទី​ ស្រលាញ់​រាប់អាន​!

នាងខ្ញុំ​ឈ្មោះ​គិត​ សុ​ភ័ក្រ្ត​ មាន​តួនាទី​ជា​ប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​។ ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ ជាផ្នែក​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​បំពេញ​សេវាកម្ម​ ទូទៅ​សម្រាប់​តម្រូវការ​រៀន​ និង​បង្រៀន​របស់​លោកគ្រូ​ ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​។ លើស​ពីនេះ​ផ្នែក​នេះ​ត្រូវ​រៀបចំ​រាល់​ឯកសារ​សិស្ស​ ​និង​ឯក​សារ​ផ្សេង​ៗទៀត​ របស់​សាលារៀន​ជាមួយ​ការិយាល័យ​អប់រំ​ ខណ្ឌ​ ​និង​មន្ទីរអប់រំ​ ​យុវជន​ ​និងកីឡា​ រាជធានី​ភ្នំពេញ​។ សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ជា​សាលា​មួយ​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​។ សាលារៀន​ មានកម្ម​វិធី​សិក្សា​ច្បាស់លាស់​ និង​សម្បូរ​បែប​តាំងពី​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​ដល់​ថ្នាក់​ វិទ្យាល័យ​ តាម​បែប​ខ្មែរ​អាមេរិកាំង​ ប្រកបដោយ​គុណភាព​ វិន័យ​ និង​សេវាកម្ម​។

គណៈកម្មការ​សាលា​បាន​ជ្រើសរើស​លោកគ្រូ​ អ្នកគ្រូ​ដែល​មាន​គរុកោសល្យ​ និង​បទពិសោធន៍​ល្អ​ក្នុង​ការ​បង្រៀន​មិន​តែប៉ុណ្ណោះ​ក្នុង​បន្ទប់​សិក្សា​ សាលា​បាន​បំពាក់​ដោយ​សម្ភារ​ទំនើប​ បណ្ណាល័យ​ធំ​ទូលាយ​ថែមទាំង​មាន​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព​ កម្ម​វិ​ធី​សប្បុ​រធម៌​ និង​កម្មវិធី​ជាច្រើន​ទៀត​ ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ទទួល​បាន​នូវ​ចំណេះដឹង​ និង​ចំណេះធ្វើ​យ៉ាង​ពិតប្រាកដ​សម្រាប់​ថ្ងៃ​អនាគត​។

នាងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​តែងតែ​គាំទ្រ​សាលារៀន​ និង​សូមជូនពរ​ឱ្យ​ជួបប្រទះ​តែ​សុខភាព​ល្អ​ សំណាងល្អ​ មាន​សុភមង្គល​ក្នុង​គ្រួសារ​។

លោក លីម រតនៈ

ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា

ជម្រាបសួរ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ជាទី​គោរព​!

សួ​ស្តី​ប្អូន​ៗសិស្សានុសិស្ស​ជាទី​រាប់អាន​!

ខ្ញុំ​បាទឈ្មោះ​ លីម រតនៈ​ មាន​តួនាទី​ជា​ ប្រធានផ្នែកលេខា​ធិការ​កម្ម​វិធី​សិក្សា​។ ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ជាផ្នែក​មួយ​ដែលតែងតែចូលរួម​ចំណែក​ក្នុង​ការ​បំពេញរាល់​សេវាកម្ម​ទូទៅ​សម្រាប់​តម្រូវការ​រៀន​ និង​បង្រៀន​របស់​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សានុសិស្ស​។ លើស​ពីនេះ​ទៅទៀត ផ្នែក​មួយនេះតែងតែ​​រៀបចំ​រាល់​ឯកសារ​សិស្ស​ និង​ឯក​សារ​ផ្សេង​ៗ​របស់​សាលារៀន​ជាមួយ​នឹងការិយាល័យ​អប់រំ​ខណ្ឌ​ និង​មន្ទីរអប់រំ​ យុវជន​ និងកីឡា​រាជ​ធា​នី​ភំ្ន​ពេញ​។

យ៉ាងណាមិញសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ជា​សាលា​មួយ​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ តាម​ប្រកាស​លេខ1910អយក.ប្រក​. ចុះ​ថ្ងៃទី២៧​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ២០០៦​ និង​លេខ៤៥៨អយក.ប្រក​. ចុះ​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០០៧​។ ឆ្លងកាត់​រយៈពេល១៣ឆ្នាំ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​ទាក់ទង​នឹង​វិស័យ​អប់រំ​ នៅក្នុង​រាជ​ធា​នី​ភំ្ន​ពេញ​ និង​ជា​សាលា​ទី1​ ដែល​លេចធ្លោ​ជាងគេ​ទៅលើ​គុណភាព​ វិន័យ​ និង​សេវាកម្ម​។ គណៈ​កម្មា​ការ​សាលា​ព្យាយាម​ជ្រើសរើស​លោកគ្រូ​-អ្នកគ្រូ​ ដែល​មាន​គរុកោសល្យច្បាស់លាស​ និង​បទពិសោធន៍​ល្អៗ​ ហើយបន្ទប់​សិក្សា​បំពាក់​ដោយ​សម្ភារ​ទំនើបៗ​ បណ្ណាល័យ​ធំ​ទូលាយ​ ហើយមានកម្មវិធីសិក្សាយ៉ាងច្រើនសម្បូរបែបដូចជា៖ កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព​ កម្ម​វិ​ធី​សប្បុ​រធម៌​ និង​កម្មវិធី​ជាច្រើន​ទៀត​ ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ទទួល​បាន​នូវ​ចំណេះដឹង​ និង​ចំណេះធ្វើ​ពិតប្រាកដ​។

ក្នុងនាម​ខ្ញុំបាទ​ជា​បុគ្គលិក​ដែល​បម្រើការ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​គាំទ្រ និងមានទំនុកចិត្តខ្ពស់មកលើ​សាលា ហើយខ្ញុំបាទក៏សូមជូនពរ ដល់មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់​ជួបប្រទះ​តែ​សេចក្តី​សុខ​សប្បាយគ្រប់​ក្រុម​គ្រួសារ​ និង​ប្រាថ្នា​អ្វី​បាន​ដូច​បំណង​។

លោក ហេង សុវណ្ណារិទ្ធ

ប្រធាន​លេខាធិការ​កម្មវិធី​សិក្សា

លោក​ ហេង​ សុ​វណ្ណា​រិទ្ធ​ មាន​ស្រុកកំណើត​នៅ​ស្រុក​ទ្រាំង​ ខេត្តតាកែវ​។ លោក​គឺជា​កូនពៅ​នៅក្នុង​គ្រួសារ​មន្ត្រី​រាជការ​មួយ​ដែល​មានកូន​ពីរ​នាក់​។ លោក​កើត​នៅ​ថ្ងៃទី​ ១៣​ ខែកុម្ភៈ​ ឆ្នាំ១៩៩០​។ ក្រោយពី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ នៅក្នុង​ឆ្នាំ២០១៤​ លោក​បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០១៥​ ក្នុង​តួនាទី​ អ្នក​ថតចម្លង​ឯកសារ​ បន្ទាប់​ នៅ​ថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០១៦​ ដោយសារ​ចង់​ផ្លាស់​ប្តូរ​បទពិសោធន៍​ការងារ​ទៅជា​លេខាធិការ​កម្មវិធី​សិក្សា​ ពេញ​ម៉ោង​។

ដោយ​ការកិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​កិច្ចការ​ងារ​តស៊ូ​ សហការ​ល្អ​ក្នុង​ក្រុមការងារ​ គណៈ​គ្រប់គ្រង​បាន​ពិនិត្យ​ឃើញ​ពី​សមត្ថភាព​ការងារ​ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​វិស័យ​អប់រំ​របស់​លោក​ ចាប់ពី​ខែមិថុនា​ ឆ្នាំ២០១៩​ លោក​ក៏​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ ប្រធាន​លេខាធិការ​កម្មវិធី​សិក្សា​ ដែល​ជួយ​សម្រួល​ដល់​កិច្ចការ​គ្រប់គ្រង​រដ្ឋបាល​អប់រំ​ និង​កិច្ចការ​ងារ​ទូទៅ​ ពាក់ព័ន្ធ​នឹង​អ្នកអាណាព្យាបាល​សិស្ស​ ព្រមទាំង​ជួយការ​ងារ​ចាងហ្វាង​ទទួលបន្ទុក​តាំងពី​កម្រិត​ក្រោម​មត្តេយ្យ​សិក្សា​ ដល់​ថ្នាក់​ទី១២​ ក្នុង​កម្មវិធី​ចំណេះដឹង​ទូទៅ​ភាសាខ្មែរ​ នៅ​សា​សា​រៀន​ អន្តរទ្វីប​ អាមេរិកាំង​(សាខា​ចាក់​អង្រែ​)។

លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ តាមរយៈ​តួនាទី​នេះ​ លោក​នឹង​បន្ត​ធ្វើ​ឱ្យ​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ឈាន​ទៅ​រក​ភាព​ជោគជ័យ​ និង​មានការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

អ្នកស្រី សោម សំរឹទ្ធ

អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា

អ្នកស្រី​ សោម​ សំរឹទ្ធ​ បាន​កើត​ក្នុង​ឆ្នាំ១៩៨៤​ នៅ​ខេត្តកណ្តាល​។ អ្នកស្រី​ សោម​ សំរឹទ្ធ​ បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​ក្នុង​ឆ្នាំ​ ២០០៥​ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​។ នៅ​ថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០១៤​ អ្នកស្រី​បាន​ចូល​បម្រើការ​ងារ​នៅ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក្នុង​តួនាទី​ជា​ លេខាធិការ​កម្មវិធី​សិក្សា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ ​ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ តស៊ូ​អត់ធ្មត់​ សកម្ម​ក្នុង​ការ​បំពេញការងារ​ នឹង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​។ អ្នកស្រី​ត្រូវ​បាន​ដំឡើង​តួនាទី​ពី​លេខាធិការ​កម្មវិធី​សិក្សា​ ទៅជា​អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​ នៅ​ថ្ងៃទី0១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​។ គោលបំណង​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ គឺ​ដើម្បី​បំពេញ​សេវាកម្ម​ទូទៅ​សម្រាប់​តម្រូវការ​រៀន​ និង​បង្រៀន​ឱ្យ​បាន​ល្អ​ និង​ប្រកប​ ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ជាពិសេស​ការរៀបចំ​ឯកសារ​គតិ​យុត្តិ​ផ្សេង​ៗដែល​ជា​តម្រូវការ​របស់​ការិយាល័យ​អប់រំ​ខណ្ឌ​ មន្ទីរអប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ​ និង​នាយកដ្ឋាន​ចំណេះ​ទូទៅ​ឱ្យ​ស្របតាម​ក្របខណ្ឌ​ច្បាប់​គុណវុឌ្ឍិ​ជាតិ​។

លោក ញឹម ពិសិដ្ឋ

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស

នៅក្នុង​ឆ្នាំ២០១៥​ លោក​ ញឹម​ ពិសិដ្ឋ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​ពី​ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (វិទ្យាស្ថាន​ភាសាបរទេស​)។ នៅក្នុង​ឆ្នាំ​ដដែល​នោះ​ លោក​ញឹម​ ពិសិដ្ឋ​ បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០១៥​ ក្នុងនាម​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ក្រៅ​ម៉ោង​ បន្ទាប់មក​លោក​ក៏បាន​ប្តូរ​តួនាទី​ទៅជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ពេញ​ម៉ោង​នៅ​ឆ្នាំ២០១៦​។

ដោយសារ​សមត្ថភាព​ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​ លោក​ត្រូវ​បាន​តំឡើង​តួនាទី​ទៅជា​អនុប្រធាន​គ្រូ​នៃ​កម្មវិធី​ភាសាអង់គ្លេស​នៅ​ថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៩​ ដើម្បី​ជួយ​សម្រួល​ដល់​កម្មវិធី​សិក្សា​ភាសាអង់គ្លេស​តាំងពី​កម្រិត​មត្តេយ្យ​ បឋម​ និង​មធ្យមសិក្សា​ក្នុង​កម្មវិធី​ចំណេះដឹង​ទូទៅ​ភាសាខ្មែរ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

លោក គុណ ភ័ត្ត្រា

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស

លោក​ គុណ​ ភ័ត្ត្រា​ មាន​ស្រុកកំណើត​នៅ​ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល​។ លោក​គឺជា​កូនច្បង​នៅក្នុង​ គ្រួសារ​កសិករ​មួយ​ដែល​មានកូន​បី​នាក់​។ លោក​កើត​នៅ​ថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ១៩៩១​។ ក្រោយពី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​ ពី​វិទ្យាស្ថាន​សហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា​ នៅក្នុង​ឆ្នាំ២០១៥​។ លោក​ គុណ​ ភ័ត្ត្រា​ បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០១៦​ ក្នុងនាម​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ពេញ​ម៉ោង​។

ដោយ​ការកិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​ការ​ និងដោយ​មើលឃើញ​ពី​សមត្ថភាព​ការងារ​ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​វិស័យ​អប់រំ​របស់​លោក​ ចាប់ពី​ខែកក្កដា​ ឆ្នាំ២០១៩​ លោក​ក៏​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អនុប្រធាន​គ្រូ​នៃ​កម្មវិធី​ភាសាអង់គ្លេស​ ដែល​ជួយ​សម្រួល​ដល់​កិច្ចការ​គ្រប់គ្រង​ទៅលើ​កម្មវិធី​សិក្សា​ភាសាអង់គ្លេស​ តាំងពី​កម្រិត​ក្រោម​មត្តេយ្យ​សិក្សា​ ដល់​ថ្នាក់​ទី១២​ ក្នុង​កម្មវិធី​ចំណេះដឹង​ទូទៅ​ភាសាខ្មែរ​នៅ​សា​សា​រៀន​ អន្តរទ្វីប​ អាមេរិកាំង​។ លោក​សង្ឃឹម​យ៉ាង​មុត​ម៉ាំ​ថា​ តាមរយៈ​តួនាទី​នេះ​ លោក​នឹង​បន្ត​ធ្វើអោយ​ផ្នែក​ភាសាអង់គ្លេស​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ អោយ​កាន់តែ​ប្រសើរ​ឡើង​។

លោក​ ផេង​ ឧត្តម​

អនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស

លោក​ ផេង​ ឧត្តម​ កើត​នៅ​ឆ្នាំ​ ១៩៩១​ នៅ​ខេត្តតាកែវ​ ។ គាត់​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​បង្រៀ​បភា​សា​អង់គ្លេស​ ពីសា​កល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​នៅ​ឆ្នាំ​ ២០១៦​។ ពីឆ្នាំ​ ២០១២​ មកដល់​បច្ចុប្បន្ន​ ឧត្តម​បាន​បង្រៀន​ថ្នាក់​ភាសាអង់គ្លេស​នៅ​តាម​សាលា​ឯកជន​មួយចំនួន​ និង​ទទួល​បាន​បទ​ពិសោធ​ន៍​ល្អ​ៗជាច្រើន​។ ក្រោយមក​ទៀត​ លោក​បាន​ដាក់ពាក្យសុំ​បំពេញការងារ​នៅ​ សាលារៀន​ អន្តរទ្វីប​អាមេរិកាំង​ចាប់តាំងពី​ឆ្នាំ២០១៦រហូតមកដល់​បច្ចុប្បន្ន​។លោក​ ផេង​ ឧត្តម​ បាន​និង​កំពុង​បំរើ​រកា​រជូន​ សាលារៀន​ អន្តរទ្វីប​អាមេរិកាំង​ ក្នុង​តួនាទី​ជា​គ្រូ​ក្រៅ​ម៉ោង​ពេល​ដំបូង​ ហើយក៏​បាន​ប្តូរ​តួនាទី​ជា​គ្រូ​ពេញ​ម៉ោង​រហូត​មក​។ ដោយ​មាន​សម្ថ​ភាព​បង្រៀន​ ការ​ចេះ​ជួយ​ក្រុមការងារ​ដោយ​ទឹកចិត្ត​ល្អ​ និង​ បូក​ផ្សំ​និង​ការ​សហការ​ការងារ​ល្អ​ នៅ​ថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៩​ ឧត្តម​ ត្រូវ​បាន​តំឡើង​តួនាទី​ជា​អនុប្រធាន​គ្រូ​ភាសាអង់គ្លេស​ដែល​សម្របសម្រួល​កម្មវិធី​សិក្សា​ពី​ថ្នាក់ក្រោម​មត្តេយ្យ​ដល់​ថ្នាក់​ទី១២​ អម​ជាមួយ​កម្មវិធី​ចំណេះ​ទូទៅ​ភាសាខ្មែរ​ស្របតាម​ស្តង់ដារ​អាមេរិកាំង​នៅ​សាខា​ទួលគោក​។ ​ ក្នុងនាម​ជា​អនុប្រធាន​គ្រូ​ម្នាក់​ ឧត្តម​ មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​បំពេញ​តួនាទី​ និង​រីករាយ​ក្នុង​ការ​ជួយ​ក្រុមការងារ​ និង​ សិស្សានុសិស្ស​នៃ​សាលារៀន​ អន្តរទ្វីប​អាមេរិកាំង​នេះ​ ឱ្យ​មាន​ភាព​រីក​ចំរើន​និង​មានគុណ​ភាព​ខ្ពស់​។

កញ្ញា ជា ចាន់ស្រីរ័ត្ន

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី

កញ្ញា​ ជា ចាន់ស្រីរ័ត្ន  កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងរាជធានីភ្នំពេញ។​ នៅឆ្នាំ​២០១៥​​​ កញ្ញា បានទទួលបរិញ្ញាបត្រផ្នែក បង្រៀនភាសាអង់គ្លេស ​និង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងការអភិវឌ្ឍនៅឆ្នាំ២០២០ពី​​​សាកលវិទ្យាល័យ​ ន័រតុន ។ ពី​ឆ្នាំ២០១៣ មកដល់២០១៥ កញ្ញាបានបង្រៀនថ្នាក់ភាសាអង់គ្លេសនៅតាមសាលាឯកជនមួយចំនួន និងទទួលបានបទពិសោធន៍ល្អៗជាច្រើន។ ក្រោយមកទៀត កញ្ញាបានដាក់ពាក្យសុំបំពេញការងារនៅ សាលារៀន អន្តរទ្វីប​អាមេរិកាំងសាខាទួលគោកចាប់តាំងពីឆ្នាំ២០១៥ ក្នុងតួនាទីជាគ្រូ​អង់គ្លេសក្រៅម៉ោង។ បន្ទាប់មកកញ្ញាក៏ត្រូវបានប្តូរតួនាទីជាគ្រូពេញម៉ោងនៅក្នុងឆ្នាំ២០១៦ ​និងនៅពេលជាមួយគ្នានោះក៏ត្រូវបានបោះឆ្នោតជាប់ជាប្រធានក្រុមបច្ចេកទេសផ្នែក​ភាសាអង់គ្លេស​ផងដែរ។ ​ដោយមានសម​ត្ថភាពការងារ ការខិតខំប្រឹងប្រែង ទំនួលខុសត្រូវ​ និងការប្តេជ្ញាចិត្តខ្ពស់ កញ្ញាក៏ទទួលបាន គ្រូ Grade A ​និងឆ្នើមជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្រីរ័ត្នត្រូវបានគណៈ​កម្មការនៃសាលារៀន  អន្តរទ្វីប​អាមេរិកាំង តំឡើងតួនាទីជាអនុប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសដើម្បីជួយសម្របសម្រួលដល់កិច្ចការគ្រប់គ្រងពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីសិក្សាចំណេះទូទៅភាសាខ្មែរនៃសាលារៀន អន្តរទ្វីប​អាមេរិកាំង សាខាផ្សារថ្មី។ កម្មវិធីសិក្សាភាសាអង់គ្លេសគឺពិតជាជួយសិស្សានុសិស្សឱ្យមានចំណេះដឹងបន្ថែមដែលជាតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕

លោក នាក់ លីណា

អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា

លោក​ នាក់​ លី​ណា​ កើត​នៅ​ឆ្នាំ១៩៨៧​ នៅ​រាជធានី​ភ្នំពេញ​។ លោក​ទទួល​បាន​បរិញ្ញាបត្រ​ ហិរញ្ញវត្ថុ​ និង​ធានាគារ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក្នុង​ឆ្នាំ២០១០​។ នៅ​ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០១៥​ លោក​បាន​ចូល​បម្រើការ​ងារ​នៅ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក្នុង​តួនាទី​ជា​លេខាធិការ​កម្មវិធី​សិក្សា​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ តស៊ូ​អត់ធ្មត់​ សកម្ម​ក្នុង​ការ​បំពេញការងារ​នឹង​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ពី​លេខាធិការ​កម្មវិធី​សិក្សា​ ទៅ​ជា​អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​រហូតមកដល់​ពេល​បច្ចុប្បន្ន​។

គោលបំណង​ ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ គឺ​ដើម្បី​បំពេញ​សេវាកម្ម​ទូទៅ​សម្រាប់​តម្រូវការ​រៀន​ និង​បង្រៀន​ឱ្យ​បាន​ល្អ​ និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ជាពិសេស​ការ​រៀប​ចំ​ឯកសារ​គតិ​យុត្តិ​ផ្សេង​ៗ ដែល​ជា​តម្រូវការ​របស់​ការិយាល័យ​អប់រំ​ខណ្ឌ​ មន្ទីរអប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ​ និង​នាយកដ្ឋាន​ចំណេះ​ទូទៅ​ឱ្យ​ស្របតាម​ក្របខណ្ឌ​ច្បាប់​គុណវុឌ្ឍិ​ជាតិ​។

បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​អនុប្រធាន​លេខា​ធិការ​កម្មវិធី​សិក្សា​ ហើយ​ជាស​មា​ជិ​កគណៈកម្ម​ទូទៅ​ផង​ដែរ​។

 

លោក ហុកសេង ប៊ុនឈឿន

អនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា

សូមជម្រាប​សួរ​ លោក​ លោកស្រី​ សាធារណជន​ទូទៅ​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ជាទីស្រឡាញ់​រាប់អាន​!

ខ្ញុំបាទ​ ឈ្មោះ​ ហុក​សេង​ ប៊ុ​នឈឿន​ ជា​អនុ​ប្រធាន​ផ្នែលេ​ខា​ធិការ​កម្មវិធី​សិក្សា​។ ខ្ញុំបាទ​បាន​ចូល​ បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ដែល​មាន​តួនាទី​ជា​ លេខាធិការ​កម្មវិធី​សិក្សា​ និង​បាន​ដំឡើង​តួនាទី​មក​ជា​អនុប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ នៅ​ថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០១៩រហូតមកដល់​បច្ចុប្បន្ន​នេះ​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​គឺជា​សាលា​ចំណេះ​ទូទៅ​ឯកជន​ដែល​មានកម្ម​វិធី​សិក្សា​បែប​ស្ដ​ង់​ដា​ និង​ទទួលស្គាល់​ដោយ​ក្រសួង​ អប់រំ​ យុវជន​ និងកីឡា​។ ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​ជាផ្នែក​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​បំពេញ​សេវាកម្ម​ទូទៅ​សម្រាប់​តម្រូវការ​សិក្សា​ប្អូន​ៗ និង​ការ​បង្រៀន​របស់​លោកគ្រូ​-អ្នកគ្រូ​។

លើស​ពីនេះ​ ផ្នែក​លេខាធិការ​ត្រូវ​រៀបចំ​រាល់​ឯកសារ​សិស្ស​ ពិន្ទុ​ និង​ឯក​សារ​ផ្សេង​ៗ ទៀត​របស់​សាលារៀន​ជាមួយ​ការិយាល័យ​អប់រំ​ខណ្ឌ​ និង​មន្ទីរអប់រំ​ យុវជន​ និងកីឡា​រាជ​ធា​នី​ភំ្ន​ពេញ​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ និង​សិស្សានុសិស្ស​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ និង​ជឿជាក់​លើ​សាលារៀន​ ​អន្ដរ​ទ្វីប​ អាមេរិកាំង​។

ក្នុងនាម​ខ្ញុំបាទ​ជា​បុគ្គលិក​ដែល​បម្រើការ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​គាំទ្រ​សាលារៀន​ និង​សូមជូនពរ​ឱ្យ​ជួបប្រទះ​តែ​សេចក្តី​សុខ​គ្រប់​ក្រុម​គ្រួសារ​ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​។

សូម​អរគុណ​ !

លោក ប៊ុត សត្យា

អនុប្រធានគ្រូកុំព្យូទ័រ

លោក​ ប៊ុត​ សត្យា​ បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ពី​វិទ្យា​សា្ថន​ស៊ី​តិក​ នៅក្នុង​ឆ្នាំ២០១៣​។ លោក​ ប៊ុត​ សត្យា​ បាន​ចូល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ នៅ​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៣​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​កុំព្យូទ័រ​ ផ្នែក​បឋមសិក្សា​ ដល់​មធ្យមសិក្សា​ (ក្រៅ​ម៉ោង)។ នៅ​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០១៧​ លោក​ត្រូវ​បាន​ប្តូរ​តួនាទី​ពី​គ្រូបង្រៀន​ក្រៅ​ម៉ោង​ ទៅជា​គ្រូបង្រៀន​ពេញ​ម៉ោង​។

ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​តស៊ូ​ អត់ធ្មត់​ក្នុង​ការ​បំពេញការងារ​ លោក​ទទួល​បានការ​ដំឡើង​តួនាទី​ពី​គ្រូបង្រៀន​ពេញ​ម៉ោង​ ទៅជា​អនុប្រធាន​គ្រូ​កុំព្យូទ័រ​ នៅ​ថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០១៩​ ក្នុងនាម​ជា​អនុប្រធាន​កុំព្យូទ័រ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​គ្រប់គ្រង​ទៅលើ​កម្មវិធី​សិក្សា​កុំព្យូទ័រ​តាំងពី​បឋមសិក្សា​ ដល់​មធ្យមសិក្សា​ក្នុង​កម្មវិធី​ចំណេះដឹង​ទូទៅ​ភាសាខ្មែរ​។

មុន​ពេល​លោក​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ លោក​ធ្លាប់​ជា​អ្នកបម្រើ​ការងារ​នៅ​អង្គការ​។ គោលបំណង​របស់​កម្មវិធី​សិក្សា​កុំព្យូទ័រ​នេះ​ គឺ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ ជាពិសេស​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ពាសពេញ​សកលលោក​ ក្នុង​វិ​ស័យ​ផ្សេង​ៗដែល​តម្រូវ​អោយ​មនុស្ស​ម្នា​ក់ៗ​ត្រូវ​មាន​ជំនាញ​ និង​ចំណេះដឹង​ផ្នែក​កុំព្យូទ័រ​ ដោយ​ខាន​ពុំ​បាន​ ក្នុង​ការ​បំពេញការងារ​ប្រចាំថ្ងៃ​។

ដោយ​មើលឃើញ​ពី​តម្រូវការ​ដ៏​ចាំបាច់​នេះ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​កុំព្យូទ័រ​ឡើង​ ដើម្បី​ ផ្តល់​ជូន​សិស្សានុសិស្ស​ នូវ​ចំណេះដឹង​ និង​ជំនាញ​កុំព្យូទ័រ​ពិតប្រាកដ​ ព្រមទាំង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​ទៅ​ពេល​អនាគត​។

ទំនាក់ទំនងទំនាក់ទំនង
សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)
អាសយដ្ឋាន
អគារលេខ១៤០ & ២១០ មហាវិថីម៉ៅសេទុង
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ទូរសព្ទលេខ
(៨៥៥) ២៣ ២២៣ ២៩៥ | (៨៥៥) ២៣ ២២១ ២២២
(៨៥៥) ១១ ៣៨៨ ៨៦៨ | (៨៥៥) ៩៣ ២១៧ ២១៧
អ៊ីម៉ែល info@ais.edu.kh
ការចុះឈ្មោះចូលរៀន
  • ឯកសារសម្រាប់ការចុះឈ្មោះចូលរៀន
  • តម្លៃសិក្សា
  • ដំណើរការចុះឈ្មោះ​ចូល​រៀន​សម្រាប់​សិស្សថ្មី
  • ដំណើរការចុះឈ្មោះ​ចូល​រៀន​សម្រាប់​សិស្ស​ចាស់
សាខាផ្សេងៗ
  • AIS សាខាម៉ៅសេទុង
  • AISសាខាទួលគោក
  • AIS សាខាចាក់អង្រែ
  • AIS សាខាចោមចៅ
  • AIS សាខាផ្សារថ្មី
  • AIS សាខាជ្រោយចង្វារ
អ្នកទស្សនា
28382
Visit Today : 174
Visit Yesterday : 256
This Month : 4131
This Year : 28382
Total Visit : 28382
សាលារៀន អន្ដរទ្វីប អាមេរិកាំង
© ២០១៩ រក្សា​សិទ្ធិ​ដោយ សាលារៀន អន្តរទ្វីប អាមេរិកាំង
Go to Top