យើង​មាន​មោទនភាព​ក្នុង​ជ្រើសរើស​គ្រូ​ប្រកបដោយ​បទពិសោធន៍​ ចំណេះដឹង​ជាស​កល​ និង​គុណភាព​ល្អ​បំផុត​ព្រមទាំង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​ និង​ជួយ​ដល់​កូន​របស់​លោក​អ្ន​កគ្រប់​ៗរូប​។ ​ហើយ​យើង​តែងតែ​គាំទ្រ​ និង​ជួយ​ពួកគាត់តាមរយៈ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ចំណេះដឹង​វិជ្ជាជីវៈ​ឱ្យ​មាន​ភាព​ទូលំទូលាយ​ ព្រមទាំង​ចែករំលែក​នូវ​ការអនុវត្ត​ដែល​ជា​លក្ខណៈ​សកល​។ ខាងក្រោម​នេះ​ ជួប​ជាមួយ​លោកគ្រូ​ អ្នកគ្រូ​របស់​យើង​មួយចំនួន​ដែល​ធ្វើការ​អប់រំ​ប្រកប​គុណភាព​ និង​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​បង្រៀន​របស់​ខ្លួន​។

អ៊ុក ច័ន្ទដារ៉ា

គ្រូបង្រៀនភាសាខ្មែរ

គ្រូបង្រៀន​ ឯកទេស​អក្សរសាស្ត្រ​ខ្មែរ​ពីសា​កល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ផ្លាស់​ប្តូរ​ទីលំនៅ​ពីទី​រួម​ខេត្ត​កំពង់ចាម​ជាទី​ផ្តល់​កំណើត​មក​ទីក្រុង​រហូត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​និង​វគ្គ​បណ្តុះបណ្តាល​គរុកោសល្យ​ដោយ​ជោគជ័យ​មក​ ខ្ញុំ​បាន​ប្រែប្រួល​ខ្លួន​ពី​សិស្ស​ និស្សិត​ គរុ​និស្សិត​ម្នាក់​ទៅជា​អ្នក​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​វិញ​។ ការណ៍​នេះ​ ក៏ដោយសារតែ​វា​ជា​ឧបនិស្ស័យ​ដែល​តែង​ស្រឡាញ់​ការអប់រំ​តាំងតែពី​តូច​មក​និង​តែង​ស្រមៃ​ថា​នឹង​ក្លាយជា​គ្រូ​នា​ពេល​អនាគត​នោះ​ឯង​។

នៅដើម​ឆ្នាំ២០០៨​ ខ្ញុំ​បាន​ប្រឡូក​ចូល​បម្រើការ​ងារ​ជាម​ន្ត្រី​រាជការ​ស៊ីវិល​ក្របខណ្ឌ​រដ្ឋ​ផ្នែក​អប់រំ​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ ដោយ​ចាប់ផ្តើម​ការងារ​ឯវិទ្យាល័យ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​សែន​ បាធាយ​ រហូត​មក​។ ដោយ​មូលហេតុ​គិតថា​ ប្រទេសជាតិ​មួយ​រីកចម្រើន​គឺ​ដោយសារ​សង្គម​នោះ​ពោរពេញ​ដោយ​ធនធានមនុស្ស​ប្រកប​ដោយសក្តានុពល​ ដូចនេះ​ការ​រួមចំណែក​របស់ខ្ញុំ​បាទ​ ពិតជា​ពោរពេញ​ដោយ​មោទកភាព​ណាស់​។

ការ​អភិវឌ្ឍ​ខ្លួន​និង​មហិច្ឆតា​ខ្លួន​ មិនបាន​បញ្ចប់​ត្រឹម​ចំណុច​នេះ​ទេ​ នៅ​ខែមីនា​ឆ្នាំ២០១៦​ ខ្ញុំ​បាន​បន្ត​ប្រឡូក​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ការអប់រំ​នេះ​។ គ្រឹះស្ថាន​អប់រំ​ឯកជន​ដ៏​ធំ​ ល្បីល្បាញ​ដែល​ផ្តោត​លើ​គុណភាព​ វិន័យ​ និង​សេវាកម្ម​ល្អ​ ជា​ជម្រើស​ទីមួយ​របស់ខ្ញុំ​។ សាលារៀន​ អន្តរទ្វីប ​អាមេរិកាំង​ បាន​ក្លាយជា​ផ្ទះ​ដ៏​កក់ក្តៅ​ទី២​ ខ្ញុំ​បាន​ចាប់ផ្តើម​បង្រៀន​ភាសាខ្មែរ​សម្រាប់​កម្រិត​ថ្នាក់​ទី១១និង១២​។ ខ្ញុំ​បាន​រៀនសូត្រ​និង​ដក​បទ​ពិ​សោ​ធថ្មី​ៗច្រើន​រាប់មិនអស់​ នៅ​ទីនេះ​មិនមែន​បង្រៀន​សិស្ស​តែ​ចំណេះដឹង​ទូទៅ​ប៉ុណ្ណោះទេ​ ថែមទាំង​បង្កើត​កម្មវិធី​ជា​​ច្រើន​ទៀត​ដើម្បី​ឱ្យ​សិស្ស​មានឱកាស​ស្វែងយល់​ពីសង្គម​ខាងក្រៅ​ឱ្យ​បាន​ច្រើន​ទាំង​សិក្ខាសាលា​ ដំណើរ​ទស្សនកិច្ច​សិក្សា​នានា​ជាដើម​។ បើ​ងាក​មក​ចាប់អារម្មណ៍​ពី​បរិស្ថាន​សាលា​ ការងារ​ រួម​ទាំង​ទំនាក់ទំនង​រវាង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​វិញ​គឺ​ពិតជា​ល្អ​ប្រសើរណាស់​។

ទោះបី​ទំហំ​ការងារ​កាន់តែ​រីក​ធំ​ តែខ្លួន​ខ្ញុំ​ពេញចិត្ត​នឹង​រៀន​ពី​អ្វី​ដែល​ថ្មី​ៗ រឿង​ដែល​គួរ​ឱ្យ​កត់សម្គាល់​ទៅទៀត​ឃើញថា​ ការ​បំពេញការងារ​ក្នុង​ពេល​ដ៏​ខ្លី​សោះ​ តែខ្លួន​ខ្ញុំ​ពិតជា​រៀន​បាន​ច្រើន​មែនទែន​ រឹតតែ​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​មនសិការ​វិជ្ជាជីវៈ​ខ្លួន​ថែមទៀត​។

ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ខិតខំ​បំពេញ​តួនាទី​ខ្លួន​ឱ្យ​រឹតតែ​ល្អ​ទៅទៀត​ ពិសេស​សិក្សា​ស្រាវ​ជ្រាវ​អ្វី​ៗដែល​ថ្មី​ៗដើម្បី​យក​មក​បង្ហាត់​សិស្ស​ឱ្យ​រឹតតែ​រស់រវើក​ ធានា​ឱ្យ​បាន​នូវ​ដំណើរការ​រៀន​និង​បង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​ការ​រំពឹង​ទុក​។ រឹតតែ​វិសេស​ គឺ​ការ​កសាងខ្លួន​ ក៏ដូចជា​ក្មេង​ៗជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​សសរ​ដ៏​រឹងមាំ​ក្នុង​កិច្ច​រួមចំណែក​ទ្រទ្រង់​ ក៏ដូចជា​អភិវឌ្ឍ​ជាតិ​យើង​ឱ្យ​កាន់តែ​លូតលាស់​ទៅមុខ​ប្រកបដោយ​​វឌ្ឍន​ភាព​ថ្មី​ៗឡើង​ថែមទៀត​ផង​ដែរ​។

សាន សុធាន

គ្រូបង្រៀនកុំព្យូទ័រ

គ្រូបង្រៀន​កុំព្យូទ័រ​ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង​ និង​​ជា​គ្រូ​កុំព្យូទ័រ​នៅ​វិទ្យាល័យ​ ហ.ស​ តាខ្មៅ​។ ខ្ញុំ​បាន​ប្រឡងជាប់​នៅ​ វិទ្យាស្ថាន​ជាតិ​អប់រំ​ នៅ​ឆ្នាំ២០០៨​ ចាប់ផ្ដើម​អាជីព​ ជា​គ្រូបង្រៀន​នៅ​ ខែតុលា​ ឆ្នាំ​២០០៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​ នៅ​សាលា​គរុកោសល្យ​ និង​វិ​ក្រឹត​ការ​ ខេ​ត្ដ​សៀមរាប​ កំឡុង​ពេលនោះ​ខ្ញុំ​បាន​ឆ្លងកាត់​សិក្ខា​ និង​វគ្គសិក្សា​ទាក់ទង​​នឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​រយៈពេល៣ឆ្នាំ​ ហើយក៏​បាន​បង្រៀន​ក្រៅ​ម៉ោង​​នៅ​សកលវិទ្យាល័យ​ CUS​ (សៀមរាប​) ផ្នែក​ Networking​។ ក្នុង​ឆ្នាំ២០១០ ដល់​ ឆ្នាំ២០១២ បាន​បន្ដ​ថ្នាក់អនុបណ្ឌិត​ ផ្នែក​ព័ត៌មាន​វិទ្យា​ នៅ​សាកលវិទ្យាល័យ​ Sikkim​ Manipal​ University​។

ចាប់ពីឆ្នាំ២០១១ ដល់​ឆ្នាំ២០១៤​ បាន​បង្រៀន​កុំព្យូទ័រ​នៅ​អង្គការ​ ភាព​ញញឹម​នៃ​កុមារ​ (PSE​ Org​) ដើម្បី​ជួយ​ដល់​ កុមារ​ក្រីក្រ​ ។ថ្ងែ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៣​ ត្រូវ​បាន​ផ្លាស់ប្ដូរ​ការងារ​ពី​ខេត្តសៀមរាប​មក​​ខេត្ត​កណ្ដាល​ រហូតដល់​បច្ចុប្បន្ន​នេះ​ ។ នៅ​ឆ្នាំ​២០១៦​ ខ្ញុំ​បាន​សហការ​ជួយ​ពិនិត្យ​ និង​កែសម្រួល​សៀវភៅ​សិក្សា​​កុំព្យូទ័រ​​របស់សាលារៀន អន្តរទ្វីប អាមេរិកាំង។

រឿង គីរី

គ្រូបង្រៀនមុខវិជ្ជាជំនាញ

គ្រូបង្រៀន​មុខវិជ្ជា​ជំនាញ​(ហ្គីតា​) និង​ ជា​ទន្ត​បណ្ឌិត​នៃ​បន្ទប់​ពិគ្រោះ​មាត់​ធ្មេញ​ឯកជន​មួយ​ដែល​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​។ អជីព​ការងារ​របស់​ គីរី​ ចាប់ផ្តើម​នៅ​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ជា​កន្លែង​ដែល​គាត់​បាន​បង្រៀន​មុខវិជ្ជា​ជំនាញ​(ហ្គីតា​) ហើយ​វា​ជាមុ​ខវិជ្ជា​ពេញនិយម​មួយ​។

បន្ទាប់ពី​បាន​បញ្ចប់​ការ​រៀន​ជាវ​គ្គ​ខ្លី​ៗអំពី​ជំនាញ​នេះ​ តាម​រយះ​មិត្ត​ភ័ក្រ្ត​ និង​នៅ​តាម​បណ្តាសា​លា​នានា​ គីរី​ បាន​ចេញ​សម្តែង​នៅក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ ដោយ​លក្ខណះ​ជា​ក្រុម​ផង​ និង​ ម្នាក់ឯង​ផង​។ បន្ទាប់មក​ គីរី​ បាន​បើក​ថ្នាក់​បង្រៀន​ជា​លក្ខណះ​ឯកជន​ ដូចជា​នៅផ្ទះ​របស់​គាត់​ផ្ទាល់​ និង​ នៅ​តាម​ទីកន្លែង​ដែល​សិស្ស​បាន​កំណត់​អោយ​ លើស​ពីនោះ​ គីរី​ ក៏​ធ្លាប់​បាន​បង្រៀន​នៅ​អង្គការ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។

​នៅ​ចុងឆ្នាំ២០១៤​ គីរី​ បាន​ដាក់ពាក្យ​ចូល​បំរើ​ការងារ​នៅ​ សាលា​អន្តរទ្វីប​អាមេរិកកាំង​។ គីរី​ ក៏បាន​បង្កើត​នូវ​កម្មវិធី​សិក្សា​អន​ឡាញ​ ដើម្បី​ជួយ​ដល់​សិស្សានុសិស្ស​តាម​រយះ​យូ​ធូប​ ហ្វេ​សប៊ុ​ក និង​បាន​បង្រៀន​អោយ​សិស្ស​រៀន​ស្រាវជ្រាវ​រក​អ្វី​ថ្មី​ដើម្បី​យក​មក​ចែករំលែក​ក្នុង​ថ្នាក់រៀន​។ សព្វថ្ងៃ​ គីរី​ បាន​នឹង​កំពុង​បន្ត​អជីព​របស់​ខ្លួន​នៅ​សាលា​អន្តរទ្វីប​អាមេរិកកាំង​។

ប៉ែន តេង

គ្រូបង្រៀនគណិតវិទ្យា

ជា​គ្រូបង្រៀន​គណិតវិទ្យា​ម្នាក់​ដែល​ជា​អ្នក​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​ ខ្ញុំបាទ​តែងតែ​ប្រឹងប្រែង​អស់ពី​កម្លាំងចិត្ត​និង​កម្លាំងកាយ​ ដើម្បី​ឱ្យ​សិស្ស​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​។ ការណ៍​នេះ​ ក៏ដោយ​សា​តែ​វា​ ជា​ឧបនិស្ស័យ​ដែល​តែងតែ​ស្រឡាញ់​ការអប់រំ​តាំងតែពី​តូច​មក​ និង​តែងតែ​ស្រមៃ​ថា​នឹង​ក្លាយជា​គ្រូបង្រៀន​ម្នាក់​ទៅ​ថ្ងៃ​អនាគត​នោះ​ឯង​។

កាលពី​ឆ្នាំ២០០២​ ក្រោយពី​បាន​ប្រឡង​បញ្ចប់​ គរុកោសល្យ​ភូមិភាគ​ហ៊ុន​សែន​ខេត្តកណ្តាល​ ខ្ញុំ​បាន​ប្រឡូក​ចូល​បម្រើការ​ងារ​ជាម​ន្ត្រី​រាជការ​ស៊ីវិល​ក្របខណ្ឌ​ផ្នែក​អប់រំ​របស់ក្រ​សួង​អប់រំ​យុវជន​ និងកីឡា​ ដោយ​ចាប់​ផ្តើម​ការងារ​នៅ​វិទ្យាល័យ​ហ៊ុន​សែន​សិរី​ដីដុះ​រហូតមកដល់​សព្វថ្ងៃ​នេះ​។ ដោយ​មូលហេតុ​គិតថា​ប្រទេសជាតិ​មួយ​រីកចម្រើន​គឺ​ដោយសារ​សង្គម​នោះ​ពោ​ពេញ​ទៅ​ដោយ​ធនធានមនុស្ស​ប្រកប​ទៅ​ដោយសក្តានុពល​ ដូចនេះ​ការ​រួម​ចំណែក​របស់ខ្ញុំ​បាទ​ ពិ​តជា​ពោ​ពេញ​ទៅ​ដោ​យមោទ​ភាព​ខ្លាំង​ណាស់​។

ការ​អភិវឌ្ឍ​និង​មាន​មហិច្ឆតា​របស់​ខ្លួន​ មិនបាន​បញ្ចប់​ត្រឹមនេះ​ នៅតែ​បន្ត​ក្នុង​ការសិក្សា​របស់​ខ្លួន​ទៀត​ រហូត​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​អក្ស​សាស្រ្ត​អង់គ្លេស​នៅ​សកលវិទ្យាល័យ​ធនធានមនុស្ស​ឆ្នាំ២០១០ និង​បរិញ្ញា​ត្រ​គណិតវិទ្យា​នៅ​សកលវិទ្យាល័យ​ខេមរៈ​នៅ​ឆ្នាំ២០១៣​។ ក្នុង​នោះ​ផង​ដែរ​នៅ​ឆ្នាំ​ ២០០៧ខ្ញុំបាទ​បាន​បន្ត​កាន់តែ​ស៊ី​ជម្រៅ​ទៅ​ក្នុង​ការងារ​អប់រំ​នេះ​ដោយ​បាន​ចូល​បំរើ​ការ​ងា​ក្នុង​គ្រឹះស្ថាន​អប់រំ​ឯកជន​មួយ​គឺ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​ជា​គ្រឹះស្ថាន​អប់រំ​ដ៏​ល្បីល្បាញ​ និង​មា​នកេរិ៍​ឈ្មោះ​ល្បី​សុះសាយ​ពេញ​ទូ​ទាំង​ប្រ​ទេល​ខាង​ផ្នែក​ វិន័យ​គុណភាព​និង​សេវាកម្ម​បាន​ក្លាយជា​ទីតាំង​ការងារ​ទីពីរ​ដ៏​កក់ក្តៅ​របស់ខ្ញុំ​បាទ​។

ការ​ប្រឡូក​ក្នុង​ការងារ​ទាំងអស់​ នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំបាទ​បាន​សិក្សា​ និង​ដក​យក​បទ​ពិ​សោ​ធថ្មី​ៗជាច្រើន​រាប់មិនអស់​ពីគ្នា​ទៅវិញទៅមក​រវាង​បុគ្គលិក​ និង​បុគ្គលិក​ បុគ្គលិក​និង​ថ្នាក់ដឹកនាំ​ សម្រាប់​យក​ទៅ​អនុវត្ត​ក្នុង​ការ​បង្រៀន​​ដល់​សិស្ស​ព្រោះ​ការ​បង្រៀន​មិនមែន​​បង្រៀន​តែ​ចំណេះដឹង​ទូទៅ​ប៉ុណ្ណោះទេ​ថែមទាំង​បង្កើត​កម្ម​វិ​ធី​ផ្សេង​ៗជាច្រើន​ទៀត​ដូចជា​ កម្មវិធី​ចុះ​ជួយ​សង្គម​ (លាបថ្នាំ​ដាំ​ផ្កា​) ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​សិស្ស​នៅ​ខេ​ត្ត​នាៗ​ ដើម្បី​ឱ្យ​សិស្ស​មាន​ឳកាស​ស្វែងយល់​ពីសង្គម​ខាងក្រៅ​ និង​សិក្ខាសាលា​ជាដើម​ ជាពិសេស​កម្មវិធី​បរិស្ថាន​ សាលា​តែងតែ​ដឹកនាំ​ សិស្សានុសិស្ស​ទាំងអស់​ រួម​ទាំង​បុគ្គលិក​ សម្អាត​បរិ​ស្ថាបនៅ​ក្នុង​សាលា​ និង​ទី​តាំង​ផ្សេង​ៗ។ទោះបី​ទំហំ​ការងារ​កាន់តែ​រីក​ធំ​ តែខ្លួន​ខ្ញុំ​ពេញចិត្ត​នឹង​ទទួល​ពី​អ្វី​ដែល​ថ្មី​ៗពី​ការងារ​ទាំងនោះ​ ព្រោះ​ការងារ​ទាំងអស់​នេះ​ហើយដែល​បាន​ជម្រុ​ញចិត្ត​របស់ខ្ញុំ​ ឱ្យ​ខិតខំ​ ប្រឹងប្រែង​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​មនសិការ​វិជ្ជាជីវៈ​របស់​ខ្លួន​ថែមទៀត​។

ខ្ញុំ​ប្តេចញា​ថា​នឹង​ខិតខំ​បំពេញ​តាម​តួនាទី​របស់​ខ្លួន​ឱ្យ​រឹតតែ​ល្អ​តទៅទៀត​ ពិសេស​លើ​ការសិក្សា​ស្រាវជ្រាវ​នូវ​អ្វី​ៗដែល​ថ្មី​ៗដើម្បី​យក​មក​បង្ហាត់បង្ហាញ​សិស្ស​ឱ្យ​សិស្ស​មាន​សកម្មភាព​រស់រវើក​ក្នុង​ការ​រៀន​។ ហើយ​ធានា​ឱ្យ​បាន​នូវ​ដំណើរការ​រៀន​និង​បង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​ការ​រំពឹង​ទុក​។ លើស​ពីនេះ​ទៅទៀត​ គឺ​ការ​កសាង​ខ្លួន​ក៏​ដូច​ជា​ក្មេង​ៗជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​សសរទ្រូង​ដ៏​រឹងមាំ​ក្នុង​កិច្ច​រួមចំណែក​ទ្រទ្រង់​ ក៏ដូចជា​ការ​អភិវឌ្ឍ​តិ​របស់​យើង​ឱ្យ​កាន់តែ​លូច​លាស់​ទៅមុខ​ប្រកបដោយ​ភាព​រីកចម្រើន​នៃ​សម័យកាល​ក្នុង​សង្គម​បច្ច​ប្ប​ន្ន​ថ្មី​ៗយើង​ថែម​ទៀត​។

សូម​អរគុណ​

ពូន វាសនា

​គ្រូបង្រៀន​ខាង​ចំណេះដឹង​ទូទៅ​

ខ្ញុំបាទ​ឈ្មោះ​ ពូន​ វាសនា​ ភេទ​ ប្រុស​ កើត​ថ្ងៃ​០៩​ ខែតុលា​ ឆ្នាំ​១៩៧១​។ ខ្ញុំបាទ​បាន​ចាប់​យក​អាជីព​ជា​គ្រូបង្រៀន​ចាប់តាំងពី​ថ្ងៃទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​១៩៩៤ រហូតមកដល់​បច្ចុប្បន្ន​។ ការដែល​ចាប់​យក​អាជីព​ជា​គ្រូបង្រៀន​នេះ​ ដោយសារតែ​ចំណង់​ចំណូលចិត្ត​ ការ​ស្រលាញ់​ពេញចិត្ត​នៅក្នុង​វិស័យ​អប់រំ​នេះ​។ ម៉្យាងវិញទៀត​ចង់​ផ្តល់​នូវ​អ្វី​ជា​ចំណេះដឹង​របស់​ខ្លួន​ដែល​មាន​ផ្តល់​ឱ្យ​ក្មេង​ៗ ដើម្បី​ឱ្យ​ពួកគាត់​មានចំណេះ​វិ​ជ្ជា​គ្រប់​ៗគ្នា​។ ដោយមាន​ការយល់ឃើញ​ថា​ចំណេះវិជ្ជា​គឺជា​យាន​ចម្លង​ពួកគេ​ឱ្យ​គេច​ផុត​ពី​អនក្ខរភាព​។

កាលណា​មនុស្ស​មានចំណេះ​វិជ្ជា​គ្រប់គ្នា​ ប្រទេស​នឹង​មានការ​រីកចម្រើន​ អភិវឌ្ឍ​បាន​យ៉ាង​ឆាប់រហ័ស​។ អាស្រ័យ​ដោយ​និន្នាការ​ទោរទន់​ទៅកាន់​វិស័យ​អប់រំ​ ខ្ញុំ​ក៏បាន​ចូលរួម​ប្រឡូក​និង​បម្រើការ​ជា​គ្រូបង្រៀន​នៅក្នុង​សាលា​ឯកជន​មួយ​ដែល​មានឈ្មោះ​ថា​ សាលា​ភាសាខ្មែរ​ ចិន​ អង់គ្លេស​ អៀក​ ឃុង​។ ក្រោយមក​ទៀត​នៅ​ឆ្នាំ​១៩៩៧​ បាន​ផ្លាស់មក​បម្រើការ​ជា​គ្រូ​ង្រៀ​ននៅ​វិទ្យាល័យ​ លិប​ ឃុន​ និង​ក៏​ធ្លាប់​ជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​នៅ​សាលា​ភាសា​បរ​ទេស​ផ្សេង​ៗទៀតផង​ដែរ​។

ដោយ​មើលឃើញ​ថា​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ជា​សាលា​គំរូ​មួយ​ឈានមុខ​គេ​មានការ​ដឹកនាំ​ដ៏​ល្អ​ ដែល​មាន​វិន័យ​តឹង​រឹង​ គុណធម៌​ល្អ​ ពោរពេញ​ទៅ​ដោយ​គុណភាព​អប់រំ​ខ្ពស់​ ហើយ​មានការ​រីកចម្រើន​ជាលំដាប់​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ផង​នោះ​ ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ចូលរួម​បម្រើការ​ងារ​ជា​គ្រូបង្រៀន​ខាង​ចំណេះដឹង​ទូទៅ​ផ្នែក​បឋមសិក្សា​ចាប់តាំងពី​ថ្ងៃទី​១៤ ខែកញ្ញា​ ឆ្នាំ​២០១៥​ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​។

ការ​កសាង​ជីវិត​ជា​គ្រូបង្រៀន​នៅ​ទីនេះ​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ពីព្រោះ​នៅ​ទីនេះ​មាន​បរិស្ថាន​ល្អ​ មាន​បរិយាកាស​ស្រស់ថ្លា​ ហើយ​មានការ​ដឹកនាំ​ប្រកបដោយ​សុច្ឆន្ទៈ​ ជាពិសេស​គណៈ​គ្រប់គ្រង​សាលា​មានការ​សហការ​គ្នា​បាន​ល្អ​ប្រសើរ​ មាន​ទំនាក់ទំនង​ការងារ​បាន​ល្អជា​មួយ​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ដោយមាន​ការពិភាក្សា​ និង​ដោះស្រាយ​ការងារ​ផ្សេង​ៗ។ ការងារ​នៅ​ទីនេះ​មានការ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ទាំងអស់​ ជាហេតុ​ធ្វើ​ឱ្យ​ខ្ញុំ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​បន្ថែម​ទៅលើ​អ្វី​ដែល​ជា​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ពីមុន​។

ចំណេះដឹង​ទាំងអស់​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ចំពោះខ្លួន​ឯង​ផ្ទាល់​មួយ​ចំណែក​ ហើយក៏​ជា​ការជំរុញ​យ៉ាង​មុតមាំ​ពីសំណាក់​លោក​ប្រធាន​ និង​គណៈ​គ្រប់គ្រង​ទាំងអស់​ដែល​បាន​យកចិត្ត​ទុកដាក់​ចំពោះ​បុគ្គលិក​និង​ជួយ​ជំរុញ​បន្ថែម​ដើម្បី​ឱ្យ​បុគ្គលិក​កាន់តែ​មានការ​រីកចម្រើន​ផ្នែក​ចំណេះដឹង​ទូទៅ​ ដោយ​លោក​បាន​បង្កើត​ឱ្យ​មាន​នូវ​សិក្ខាសាលា​ និង​ដំណើរ​ទស្សនកិច្ច​សិក្សា​ផ្សេង​ៗដើម្បី​ឱ្យ​បុគ្គលិក​កាន់តែ​វិវឌ្ឍ​ចំណេះដឹង​។

កត្តា​ទាំងអស់​នេះ​ហើយ​បាន​ជំរុញចិត្ត​របស់ខ្ញុំ​ឱ្យ​ខិតខំ​បម្រើការ​ងារ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​វិស័យ​អប់រំ​ដោយ​បង្រៀន​សិស្ស​ឱ្យ​យកចិត្ត​ទុកដាក់​ខិតខំ​រៀនសូត្រ​និង​មាន​សុ​ជីរ​ធម៌​ល្អ​។ មួយវិញទៀត​ខ្ញុំ​សូម​ប្តេជ្ញា​ថា​នឹង​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​កាន់តែ​បាន​ល្អ​បន្ថែម​ទៀត​ ដោយ​ព្យាយាម​សិក្សា​ស្រាវជ្រាវ​នូវ​អ្វី​ៗដែល​ថ្មី​ដើម្បី​ក្រេប​យកចំណេះ​ដឹង​ទាំងអស់​មក​បម្រើ​ក្នុង​កិច្ចការ​បង្រៀន​និង​អប់រំ​ដល់​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ទាន់សម័យ​កាល​។

រឹតតែ​ពិសេស​ជាង​នេះ​ទៅទៀត​ គឺ​ការ​កសាងខ្លួន​ឱ្យ​មានការ​អភិវឌ្ឍ​បាន​យ៉ាង​ល្អ​ទាំង​ចំណេះដឹង​និង​ការអនុវត្ត​ដើម្បី​បង្ហាត់​សិស្សានុសិស្ស​ឱ្យ​ក្លាយជា​មិត្ត​ល្អ​ សិស្ស​ល្អ​ និង​កូន​ល្អ​ ដើម្បី​ឱ្យ​ក្លាយជា​សសរទ្រូង​របស់​ប្រទេសជាតិ​ក្នុង​ការ​រួមចំណែក​កសាង​ប្រទេស​ឱ្យ​មានការ​អភិវឌ្ឍ​បាន​យ៉ាង​ឆាប់រហ័ស​។

ស្រ៊ឺ ចាន់ផល

គ្រូប​ឋមសិ​ក្សា

ជា​កូនប្រុស​ទី១​ នៅក្នុង​គ្រួសារ​ដែល​មាន​ប្អូន៣នាក់​ និង​មាន​ឪពុកម្ដាយ​ជា​កសិករ​។ បន្ទាប់ពី​បាន​បញ្ចប់​​ការសិក្សា​ចំណេះ​ទូទៅ​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​ ចាន់​ផល​​បាន​ចូលរៀន​នៅ​ សាលា​គរុកោសល្យ​ និង​វិ​ក្រឹត្យ​ការ​​ខេត្ត​កណ្ដាល​ ផ្នែក​គ្រូប​ឋមសិ​ក្សា​នៅ​ឆ្នាំ២០០៤​ ហើយ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​​២០០៦​។ បន្ទាប់ពី​នោះ​ ចាន់​ផល​ បាន​ក្លាយជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​មួយ​កន្លែងនៅ​ជនបទ​។ បន្ទាប់ពី​បាន​បង្រៀន​សិស្ស​នៅ​បឋមសិក្សា​អស់​រយៈពេល២ឆ្នាំ​ លោកគ្រូ​ ចាន់​ផល បាន​មក​បន្ត​ការសិក្សា​នៅ​រាជ​​ធានី​ភ្នំពេញ​នៅក្នុង​សាកល​វិទ្យាល័យ​ ចំរើន​ពហុ​បច្ចេកវិទ្យា​​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ​​ ចាប់ពី​ឆ្នាំ២០០៨​ ដែល​មាន​​រយៈពេល៤ឆ្នាំ​។

ក្នុង​កំឡុង​ពេល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ លោកគ្រូ​ ចាន់​ផល​ក៏បាន​ចូល​មក​បម្រើការ​ងារ​ ជា​គ្រូប​ឋមសិ​ក្សានៅ​សាលារៀន​ឯកជន​មួយ​ មាន​ដែល​មានឈ្មោះ​ល្បី​នៅក្នុង​រាជធានី​ភ្នំពេញ​ គឺ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ចាប់ពី​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០១០​។ ដោយសារ​មានចិត្ត​ស្រឡាញ់​ការងារ​អប់រំ​ និង​ជួយ​បណ្ដុះ​បណ្ដាល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​មានចំណេះ​ដឹង​ ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​ លោកគ្រូ​ ចាន់​ផល​ មិនដែល​ធ្វេសប្រហែស​ ក្នុង​ការងារ​នោះ​ទេ​ គឺ​លោកគ្រូ​តែងតែ​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្រៀន​សិស្ស​ គោរព​ពេល​​វេលា​ការងារ​ ខិតខំ​រក​វិធី​សា​ស្រ្តថ្មី​ៗក្នុង​ការ​បង្រៀន​សិស្ស​ឱ្យ​ឆាប់​យល់​ និង​ឆាប់​ចេះ​។ មិន​តែប៉ុណ្ណោះ​ លោកគ្រូ​ ចាន់​ផល​ តែងតែមាន​ទំនាក់ទំនង​ល្អជា​មួយ​សិស្ស​ មិត្ត​រួមការ​ងារ​ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ផង​ដែរ​។ ពិសេស​ទៀត​លោកគ្រូ​ ក៏​ចូលចិត្ត​ចែករំលែក​បទ​ពិ​សោ​ធផ្សេង​ៗ ដល់​លោកគ្រូ​ អ្នកគ្រូ​ដទៃទៀត​ផង​ដែរ​ដូចជា​ ការចែក​រំលែក​វិធីសាស្ត្រ​បង្រៀន ​និង​ការ​ងារ​ផ្សេង​ៗទៀត​ ហើយ​លោ​គ្រូ​ ត្រូវ​បាន​ថ្នាក់ដឹកនាំ​ជ្រើសតាំង​ជា​បុគ្គលិក​​ឆ្នើម​ប្រចាំឆ្នាំ​។

លោក ជឹង ប៊ុនរ៉ា

គ្រូបង្រៀនគណិតវិទ្យា

លោក​ ជឹង​ ប៊ុ​នរ៉ា​ កើត​នៅ​ឆ្នាំ១៩៨២​ ​; នៅ​ខេត្តកណ្តាល​។ លោក​ទទួល​បាន​សញ្ញាបត្រ​មធ្យមសិក្សា​គរុកោសល្យ​ នៅ​ឆ្នាំ២០០១​ បរិញ្ញាបត្រ​គណិតវិទ្យា​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​ឆ្នាំ២០០៦​ សញ្ញាបត្រ​គ្រូបង្រៀន​កម្រិត​ឧត្តម​ នៅ​ឆ្នាំ២០០៧​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​គណិតវិទ្យា​ នៅ​ឆ្នាំ២០១៤​។

លោក​ចាប់ផ្តើម​បំពេញការងារ​ជា​គ្រូបង្រៀន​គណិតវិទ្យា​ក្នុង​ក្របខណ្ឌ​រដ្ឋ​ នៅ​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០០១​ រហូតមកដល់​បច្ចុប្បន្ន​។ ក្នុង​នោះ​ដែរ​ លោក​ក៏បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០០៧​ ដែល​មាន​តួនាទី​ជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​លើ​មុខវិជ្ជា​ គណិតវិទ្យា​ កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​។ ក្រោយពី​បម្រើការ​ងារ​បាន១ឆ្នាំ​ លោក​ត្រូវ​បាន​ប្តូរ​ពី​គ្រូបង្រៀន​ ក្រៅ​ម៉ោង​ មក​ជា​គ្រូបង្រៀន​ពាក់កណ្តាល​ពេញ​ម៉ោង​ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​។

ឥន សូហ្វីយ៉ា

គ្រូបឋមសិក្សា

Sophia started her career as an elementary school teacher at the American Intercon School on September 15, 2008. She taught first graders in this school for 10 years as a homeroom teacher. During her career, she received the Outstanding Teacher Award for five years in a row. She is currently promoted to Assistant Principal for Pre-Kindergarten, Kindergarten, and Elementary at American Intercon School.

អុឹម រ៉ានី

គ្រូបង្រៀនគីមីវិទ្យា

ចាប់ផ្តើម​អាជីព​ជា​គ្រូបង្រៀន​កម្រិត​ឧត្តម​នៅ​ឆ្នាំ២០០៨​ នៅ​វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន​សាមគ្គី​មានជ័យ​ខេត្ត​កំពង់ឆ្នាំង​។ ​ដោយ​ចាប់ពី​សមាជិក​ក្រុមបច្ចេកទេស​នៅ​ឆ្នាំ២០១០​ បាន​ក្លាយជា​ប្រធាន​ក្រុមបច្ចេកទេស​មុខវិជ្ជា​គីមីវិទ្យា​។ នៅ​ឆ្នាំ២០១៣​ បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់​អប់រំ​វិទ្យាសាស្ត្រ​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ប្រទេស​ជប៉ុន​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​។

នៅ​ឆ្នាំ​២០១៥​ បាន​ចាប់ផ្តើម​ការងារ​នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​សាខា​ម៉ៅសេទុង​។ នៅ​ឆ្នាំ​២០១៦​ បាន​ផ្លាស់​ប្តូរ​ទីកន្លែង​ធ្វើការ​ពី​វិទ្យាល័យ​មក​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុងឋានៈជា​បុគ្គលិក​កា​រិយា​ល័យ​នៅ​ដេ​ប៉ាតឺ​ម៉ង់​អប់រំ​។ បន្ទាប់ពី​បាន​ធ្វើការ​ចំនួន​មួយឆ្នាំ​ត្រូវ​បាន​តម្លើង​ជា​គ្រូឧទ្ទេស​គីមីវិទ្យា​ និង​ជា​ប្រធាន​ក្រុមបច្ចេកទេស​។ នៅ​ឆ្នាំ២០១៧បាន​ផ្លាស់​ប្តូរ​ពីសា​ខា​ម៉ៅសេទុង​មក​ធ្វើការ​នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​សាខា​ទួលគោក​។

ជា ចាន់ស្រីរត័្ន

គ្រូបង្រៀនភាសាអង់គ្លេស

អ្នកគ្រូ​ ជា​ ចាន់​ស្រី​រត័្ន​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពីសា​កល​វិទ្យាល័យ​ន័​រតុន​ ជំនាញ​បង្រៀន​ភាសាអង់គ្លេស​ នៅក្នុង​ឆ្នាំ២០១៥​។ មុន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អ្នកគ្រូ​ធ្លាប់​បង្រៀន​ភាសាអង់គ្លេស​ក្រៅ​ម៉ោង​នៅ​សាលា​ភាសា​ អស់​រយៈពេល៣ឆ្នាំ​(២០១៤​-២០១៦​)។ បន្ទាប់ពី​ថ្នាក់​បរិញ្ញាបត្រ​អ្នកគ្រូ​បាន​ចូល​បម្រើការ​នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​នៅ​ថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​។

នៅក្នុង​ឆ្នាំ២០១៦​ អ្នកគ្រូ​បាន​ផ្លាស់​ប្តូរ​តួនាទី​ជា​គ្រូបង្រៀន​ពេញ​ម៉ោង​។ ជាមួយគ្នា​នោះ​ដែរ​ អ្នកគ្រូ​ក៏​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​ក្រុមបច្ចេកទេស​ផ្នែក​ភាសាអង់គ្លេស​ផង​ដែរ​។ បច្ចុប្បន្ន​អ្នកគ្រូ​ មាន​តួនាទី​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ពេញ​ម៉ោង​ និង​ប្រធាន​ក្រុមបច្ចេកទេស​ផ្នែក​ភាសាអង់គ្លេស​នៃ​ សាលារៀន​អន្តរទ្វីប​អាមេរិកាំង​ សាខា​ទួលគោក​៕

គាក ម៉ាណែត

គ្រូបង្រៀនមុខវិជ្ជាអក្សរសាស្រ្តខ្មែរ និងជាគ្រូបន្ទុកថ្នាក់

គាត់​ជា​គ្រូបង្រៀន​មុខវិជ្ជា​អក្សរ​សាស្រ្ត​ខ្មែរ​ និង​ជា​គ្រូ​បន្ទុក​ថ្នាក់​ នៅ​សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​ តាំងពី​ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០០៨​ រហូតមកដល់​បច្ចុប្បន្ន​។ ក្រោយពី​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំ២០០៣​ និង​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​គ្រូ​ឧត្តម​កម្រិត​ឧត្តម​ បរិញ្ញា​+១ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ គាត់​បាន​បំពេញ​តួនាទី​ជា​គ្រូបង្រៀន​រហូត​មក​។

ដោយសារ​ក្តី​ពេញចិត្ត​អាជីព​ជា​គ្រូបង្រៀន​ ព្រមទាំង​ទទួល​បាន​បង្ហាត់បង្ហាញ​ពី​ថ្នាក់​គណៈកម្មការ​សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ ជាមួយនឹង​ការ​ផ្តល់​ឱកាស​ចូលរួម​សិក្ខាសាលា​ទាក់ទង​នឹង​បច្ចេកទេស​ ចិត្ត​សាស្រ្ត​ ការគ្រប់គ្រង​ បច្ចេកវិទ្យា​ កិច្ចការរដ្ឋ​បាល​ ការ​ច្នៃប្រឌិត​ ការចូលរួម​សហគមន៍​ ក៏ដូចជា​ការ​តាំងចិត្ត​ សេចក្តី​ព្យាយាម​ កិច្ចសហការ​ក្នុង​ក្រុមការងារ​។ ទាំងនេះ​ជា​កត្តា​ញ៉ាំង​ឱ្យ​គាត់​មាន​ភាព​រីកចម្រើន​បន្តិច​ម្តង​ៗ រហូត​ក្លាយជា​មនុស្សម្នាក់​ដែល​ចង់​ពង្រីក​សមត្ថភាព​ ចំណេះដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​។ ដើម្បី​សម្រេច​គោលដៅ​នេះ​គាត់​បាន​ឆ្លៀតពេល​វេលា​ថ្ងៃឈប់​សម្រាក​ បន្ត​ការសិក្សា​និង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​ក្នុង​ឆ្នាំ២០១៣​។

អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ប្រឹងប្រែង​បំពេញ​តួនាទី​ការងារ​បាន​ល្អ​ប្រសើរ​គឺ​ដោយសារ​កត្តា​ចូលរួម​ជាច្រើន​ដូចជា​ ការ​លើកទឹកចិត្ត​ ការ​ផ្តល់​ឱកាស​ ការ​ផ្តល់​ជាម​តិ​យោបល់​កែលំអ​ ការ​តម្រង់​ទិស​ កិច្ចសហការ​ក្នុង​ក្រុម​ ជាពិសេស​គឺ​បុគ្គល​ផ្ទាល់​ត្រូវ​មាន​ឆន្ទៈ​ ទំនួល​ខុសត្រូវ​ គោរពច្បាប់​ទម្លាប់​ ទទួលយក​មតិយោបល់​អ្នកដទៃ​មក​គិតពិចារណា​ពី​ចំណុច​អសកម្ម​ដែល​ខ្លួន​ ដើម្បី​ដុសខាត់​កែច្នៃ​ខ្លួន​យើង​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។

លោក ជុំ ស៊ីធាន់

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាជ្រោយចង្វារ

 

អនុញ្ញាតសូមជម្រាបសួរ លោក លោកស្រី គណៈកម្មការ ជាទីគោរព !                ខ្ញុំបាទ​ ជុំ ស៊ីធាន់ ​ពិតជាមានបេតិសោមនស្សជាពន់ពេក                               ដែលបានចូលរួមជាមួយគ្រួសារAIS

ដោយមានដើម​កំណើត​ក្នុងត្រកូលអ្នកអប់រំ​ស្រាប់ បានរុញច្រានរូបខ្ញុំបាទឱ្យប្រឡុកចូកក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្សឥតរួញរា។

ក្រោយប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ១៩៩៩​ និងបានឆ្លងកាត់ការបណ្ដុះបណ្ដាលគរុកោសល្យ បឋមសិក្សា (១៩៩៩-២០០១) ខ្ញុំបាទបានក្លាយខ្លួនជាគ្រូបង្រៀនមួយរូបក្នុងខេត្តកណ្ដាល។ បន្តដល់ឆ្នាំ២០០៨-២០០៩ បានបញ្ចប់ការបណ្ដុះបណ្ដាលជាគ្រូបង្រៀនកម្រិតមូលដ្ឋាន នឹងត្រូវទៅបម្រើការនៅវិទ្យាល័យ សិរីមង្គល ស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្រោយមើលឃើញថា កម្រិតចំណេះដឹងខ្លួននៅមានកម្រិត ក្នុងឆ្នាំ២០១៤-២០១៥    ខ្ញុំបាទ រួមនិងភរិយា ដែលប្រកបអាជីពដូចគ្នា បានសម្រេចចិត្តបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ ពេលនោះហើយដែលខ្ញុំបានស្គាល់ AIS និងបានចូលបម្រើការងារជាបុគ្គលិក Hath Full Time។ នៅឆ្នាំ​២០១៧ ក៏បានប្រឡងជាប់ចូលបណ្ដុះបណ្ដាលជាគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ជំនាន់ទី២២ នៅវិទ្យាស្ថានជាតិអប់រំ។ ព្រោះតែមានឧបនិស្ស័យពីធម្មជាតិលើការសិក្សា ស្រាវជ្រាវ និងដោយមានការជួយជ្រោមជ្រែងពីក្រុមគ្រួសារ ខ្ញុំបានបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ដោយជោគជ័យ នាថ្ងៃទី២៩ ធ្នូ ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្ត្រខ្មែរ លើជំនាញអក្សរសិល្ប៍ និងនៅតែបន្តបេសកកម្មរបស់ខ្លួនជាមួយ AIS ដដែល។

គណៈកម្មការជាទីគោរព! ដោយការព្យាយាមឥតឈប់ឈរ ស្របជាមួយវឌ្ឍនភាពជាបន្តបន្ទាប់របស់ស្ថាប័ន ក្នុងឆ្នាំសិក្សា២០១៩-២០២០ ខ្ញុំបាទបានផ្លាស់ប្ដូរសាខាបម្រើការងារ ពីសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក មកសាខាជ្រោយចង្វារ ដោយបម្រើការងារជាបុគ្គលិក Full Time និងទទួលតួនាទីជាប្រធានក្រុមបច្ចេកទេស មុខវិជ្ជា វិទ្យាសាស្ត្រសង្គម។

សេចក្ដីព្យាយាម ភាពស្មោះត្រង់ និងមនសិការវិជ្ជាជីវៈ ជាគុណតម្លៃចាំបាច់ដែលយើងខ្ញុំប្រតិបត្តិប្រចាំ។ ទឡ្ហីករនេះ ធ្វើឱ្យខ្ញុំបាទទទួលបានទំនុកចិត្តពីគណៈកម្មការសាលា ផ្ដល់តួនាទីជាចាងហ្វាងរង ផ្នែកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ   ប្រចាំសាខាជ្រោយចង្វារ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

 

ចុងក្រោយ តាងនាមខ្ញុំ​ជាទូតសុឆន្ទៈមួយរូបរបស់ ​AIS​ ខ្ញុំសូមយកឱកាស  ដ៏មានតម្លៃនេះ   ពាំនាំនូវវិសេសភាព ដែលជាសក្ដានុពលរបស់​ស្ថាប័ន ជូនទៅដល់ លោក លោកស្រី​ និងអ្នកអាណាព្យាបាល​​សិស្សានុសិស្ស​ទាំងអស់គ្រប់មជ្ឈដ្ឋានឱ្យជ្រួតជ្រាប និងបង្កើនជំនឿជាក់ថែមមួយកម្រិតទៀតមកលើ MLQE។

 

អនុញ្ញាតសូមជម្រាបសួរ លោក លោកស្រី គណៈកម្មការ ជាទីគោរព !                ខ្ញុំបាទ​ ជុំ ស៊ីធាន់ ​ពិតជាមានបេតិសោមនស្សជាពន់ពេក                               ដែលបានចូលរួមជាមួយគ្រួសារAIS

ដោយមានដើម​កំណើត​ក្នុងត្រកូលអ្នកអប់រំ​ស្រាប់ បានរុញច្រានរូបខ្ញុំបាទឱ្យប្រឡុកចូកក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្សឥតរួញរា។

ក្រោយប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ១៩៩៩​ និងបានឆ្លងកាត់ការបណ្ដុះបណ្ដាលគរុកោសល្យ បឋមសិក្សា (១៩៩៩-២០០១) ខ្ញុំបាទបានក្លាយខ្លួនជាគ្រូបង្រៀនមួយរូបក្នុងខេត្តកណ្ដាល។ បន្តដល់ឆ្នាំ២០០៨-២០០៩ បានបញ្ចប់ការបណ្ដុះបណ្ដាលជាគ្រូបង្រៀនកម្រិតមូលដ្ឋាន នឹងត្រូវទៅបម្រើការនៅវិទ្យាល័យ សិរីមង្គល ស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្រោយមើលឃើញថា កម្រិតចំណេះដឹងខ្លួននៅមានកម្រិត ក្នុងឆ្នាំ២០១៤-២០១៥    ខ្ញុំបាទ រួមនិងភរិយា ដែលប្រកបអាជីពដូចគ្នា បានសម្រេចចិត្តបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ ពេលនោះហើយដែលខ្ញុំបានស្គាល់ AIS និងបានចូលបម្រើការងារជាបុគ្គលិក Hath Full Time។ នៅឆ្នាំ​២០១៧ ក៏បានប្រឡងជាប់ចូលបណ្ដុះបណ្ដាលជាគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ជំនាន់ទី២២ នៅវិទ្យាស្ថានជាតិអប់រំ។ ព្រោះតែមានឧបនិស្ស័យពីធម្មជាតិលើការសិក្សា ស្រាវជ្រាវ និងដោយមានការជួយជ្រោមជ្រែងពីក្រុមគ្រួសារ ខ្ញុំបានបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ដោយជោគជ័យ នាថ្ងៃទី២៩ ធ្នូ ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្ត្រខ្មែរ លើជំនាញអក្សរសិល្ប៍ និងនៅតែបន្តបេសកកម្មរបស់ខ្លួនជាមួយ AIS ដដែល។

គណៈកម្មការជាទីគោរព! ដោយការព្យាយាមឥតឈប់ឈរ ស្របជាមួយវឌ្ឍនភាពជាបន្តបន្ទាប់របស់ស្ថាប័ន ក្នុងឆ្នាំសិក្សា២០១៩-២០២០ ខ្ញុំបាទបានផ្លាស់ប្ដូរសាខាបម្រើការងារ ពីសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក មកសាខាជ្រោយចង្វារ ដោយបម្រើការងារជាបុគ្គលិក Full Time និងទទួលតួនាទីជាប្រធានក្រុមបច្ចេកទេស មុខវិជ្ជា វិទ្យាសាស្ត្រសង្គម។

សេចក្ដីព្យាយាម ភាពស្មោះត្រង់ និងមនសិការវិជ្ជាជីវៈ ជាគុណតម្លៃចាំបាច់ដែលយើងខ្ញុំប្រតិបត្តិប្រចាំ។ ទឡ្ហីករនេះ ធ្វើឱ្យខ្ញុំបាទទទួលបានទំនុកចិត្តពីគណៈកម្មការសាលា ផ្ដល់តួនាទីជាចាងហ្វាងរង ផ្នែកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ   ប្រចាំសាខាជ្រោយចង្វារ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

 

ចុងក្រោយ តាងនាមខ្ញុំ​ជាទូតសុឆន្ទៈមួយរូបរបស់ ​AIS​ ខ្ញុំសូមយកឱកាស  ដ៏មានតម្លៃនេះ   ពាំនាំនូវវិសេសភាព ដែលជាសក្ដានុពលរបស់​ស្ថាប័ន ជូនទៅដល់ លោក លោកស្រី​ និងអ្នកអាណាព្យាបាល​​សិស្សានុសិស្ស​ទាំងអស់គ្រប់មជ្ឈដ្ឋានឱ្យជ្រួតជ្រាប និងបង្កើនជំនឿជាក់ថែមមួយកម្រិតទៀតមកលើ MLQE។