លោក ជាង​ ប៊ុ​នលី

នា​យក​ចាងហ្វាង​ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅចាក់អង្រែ

ជម្រាបសួរ​ លោក​ លោកស្រី​ ជា​មាតាបិតា​ ​អ្នកអាណាព្យាបាល​ និង​សាធារណជន​ទាំងអស់​! សួ​ស្តី​ប្អូន​ៗ សិស្សានុសិស្ស​ ខ្ញុំបាទ​ឈ្មោះ​ ជាង​ ប៊ុ​នលី​ ជានា​យក​ចាងហ្វាង​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ចាក់អង្រែ​ ខ្ញុំ​បាន​ទទួល​សញ្ញាបត្រ​គរុកោសល្យ​ក្នុង​ឆ្នាំ២០០៥​ បរិញ្ញាបត្រ​ ឆ្នាំ២០០៨​ និង​ទទួល​បាន​បរិញ្ញា​ជាន់ខ្ពស់​ ឆ្នាំ២០១៧​ និង​ចូល​បំរើ​ការងារ​ក្នុង​វិស័យ​អប់រំ​ចាប់តាំងពី​ឆ្នាំ២០០៥​ និង​បាន​ចូល​បំរើ​ការងារ​ជា​គ្រូបង្រៀន​ ពាក់​ពេញ​ម៉ោង​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ចាប់ពី​ឆ្នាំ២០០៩​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​បេ​សកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​ អប់រំ​ យុវជន​ និងកីឡា​ សាលា​លើកកម្ពស់​ និង​លើកទឹកចិត្ត​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ និង​តាម​ឯកសារ​ក៏​ច្រើន​នៅក្នុង​បណ្ណាល័យ​ សាលា​មិន​ត្រឹមតែ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​ មានចំណេះ​ដឹង​ពិតប្រាកដ​ ក្រមសីលធម៌​ ថែមទាំង​ឱ្យ​ប្អូន​ចេះ​ចែករំលែក​ មាន​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅពេល​ដែល​ប្អូន​ចេញ​រៀន​នៅ​តាម​សកលវិទ្យាល័យ​នានា​មិនថា​ក្នុង​ប្រទេស​ ឬក្រៅប្រទេស​ទេ​ ហើយ​អនាគត​នឹង​ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ទេពកោសល្យ​ សីលធម៌​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​សង្គម​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ “គុណភាព​ វិន័យ​ សេវាកម្ម​” សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​ គុណភាព​ និង​ប្រសិទ្ធភាព​។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នក​ អាណា​ ព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

ការ​វិនិយោគ​លើ​ចំណេះដឹង​កូនលោក​ អ្នក​ នាំមក​នូវ​ផលប្រ​យោ​ជន៉​ដ៏​ល្អ​បំផុត​។

លោក ពៅ ភក្តី

នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី

ខ្ញុំបាទ ពៅ ភក្តី មានស្រុកកំណើតនៅភូមិបង់បក់ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅឆ្នាំ1999 បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបានប្រឡងជាប់នៅសាលាបណ្តុះបណ្តាលគរុកោសល្យ និងវិក្រឹតការខេត្តកំពត រួចចេញធ្វើជាគ្រូបង្រៀននៅឆ្នាំ2001។ ដោយមានការស្រឡាញ់ការអប់រំនៅឆ្នាំ2004 ខ្ញុំបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅសកលវិទ្យាល័យបៀលប្រាយ ផ្នែកនីតិសាស្ត្រ និងបានបញ្ចប់ការសិក្សានៅឆ្នាំ2009។ នៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2007 ខ្ញុំបានចូលបម្រើការងារជាគ្រូបង្រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយមានការខិតខំប្រឹងប្រែង និងទំនួលខុសត្រូវលើការងារជាមួយអាជីពរបស់ខ្លួន ខ្ញុំត្រូវថ្នាក់ដឹកនាំសាលាដំឡើងតួនាទីជា          ចាងហ្វាងរងបឋមសិក្សា នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2014។ ក្រោយមកដោយក្រុមហ៊ុន និងសាលាមានការរីកចម្រើន ព្រមទាំងអ្នកអាណាព្យាបាលផ្តល់ទំនុកចិត្តផងដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានពង្រីកសាខាប​ន្ថែមនៅតំបន់ចាក់អង្រែក្រោមក្នុងឆ្នាំសិក្សា2015-2016។​ ខ្ញុំបាទត្រូវបានគណៈគ្រប់គ្រងដំឡើងតួនាទីបន្ថែមទៀត នៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2015 ជាចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សានៅសាខាចាក់អង្រែ។ បច្ចុប្បន្នភាពនេះផងដែរ នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2022 ខ្ញុំបាទត្រូវបានដំឡើងតួនាទីបន្តទៀត គឺជានាយកចាងហ្វាង សាខាផ្សារថ្មី។

ឆ្លងតាមបទពិសោធក្នុងវិស័យអប់រំជាង20ឆ្នាំមកនេះ ខ្ញុំបាទយល់ច្បាស់ថាការអប់រំជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍសង្គម និងឈានទៅដល់ការអភិវឌ្ឍជាតិឱ្យបានរីកចម្រើនឱ្យទាន់សម័យកាលឌីជីថល4.0 ហើយក៏ជាចំណែកមួយសំខាន់ក្នុងការអប់រំមនុស្សឱ្យមានសេចក្តីថ្លៃថ្នូរផងដែរ។

សាលារៀន អន្តរទ្វីប អាមេរិកាំង បានរួមចំណែកមួយភាគធំក្នុងការអភិវឌ្ឍវិស័យអប់រំនេះផងដែរ ដោយសាលាបានយកចិត្តទុកដាក់ខ្ពស់ក្នុងបណ្តុះបណ្តាលសិស្សដោយឈរនៅលើគោលការណ៍របស់ខ្លួនគឺ “គុណភាព វិន័យ និងសេវាកម្ម” ព្រមទាំងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់តាមច្បាប់អប់រំទាំងផ្នែកចំណេះដឹង សីលធម៌   និងសុជីវធម៌ពិតប្រាកដ។

ដើម្បីឱ្យការសិក្សារបស់សិស្សម្នាក់ៗទទួលបានជោគជ័យទាំងព្រមលើចំណេះដឹង សីលធម៌ និងសុជីវធម៌ លោក លោកស្រីជាមាតាបិតា ឬអ្នកអាណាព្យាបាលក៏ជាចំណែកមួយដ៏សំខាន់ក្នុងការអប់រំផងដែរ ដោយមានការជំរុញ តាមដាន លើកទឹកចិត្តជាប្រចាំទៅកាន់បុត្រធីតា ព្រមទាំងធ្វើជាដៃគូរមួយដ៏ជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូ និងសាលារៀនប្រកបដោយភាតរភាព។

ជាចុងក្រោយខ្ញុំបាទពិតជាមានសេចក្តីសោមនស្ស អំណរអរគុណដល់លោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលតែងតែផ្តល់ទំនុកចិត្តដល់សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាក្រុមហ៊ុន MJQEផងដែរ។ សូមគោរពជូនពរលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាល ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់សូមមានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច។

លោក​ ជា​ សម្បត្តិ​

នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក

លោក​ ជា​ សម្បត្តិ​ កើត​នៅក្នុង​ឆ្នាំ១៩៨២​ នៅ​រាជធានី​ភ្នំពេញ​។ លោក​ទទួល​បាន​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​ ផ្នែក​ប្រវត្តិ​សាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅក្នុង​ឆ្នាំ២០០៥​។ នៅ​ឆ្នាំ២០០៦​ បាន​ចេញទៅ​បម្រើការ​ងារ​ជា​គ្រូបង្រៀន​ នៅ​វិទ្យាល័យ​ព្រះរាជ​សម្ភារ​ ខេត្តកំពត​ បាន​រយៈពេល៣ឆ្នាំ​។ ក្រោយមក​បាន​ផ្ទេរ​ការងារ​ពី​ខេត្តកំពត​ មក​បម្រើ​កា​ងារ​នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់កន្ទួត​ ខេត្តកណ្តាល​។ លោក​ បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០០៩​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ប្រវត្តិវិទ្យា​ ផ្នែក​មធ្យមសិក្សា​ទុតិយភូមិ​ និង​ជា​គ្រូ​បន្ទុក​ថ្នាក់​ (ពេញ​ម៉ោង​)។ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​តស៊ូ​ អត់ធ្មត់​ក្នុង​ការ​បំពេញការងារ​ក្នុងរយៈពេល០៦ឆ្នាំ​ ដែល​លោក​បាន​បម្រើការ​ងារ​ជូន​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ លោក​ទទួល​បានការ​ដំឡើង​តួនាទី​ជា​បន្ដ​បន្ទាប់​ចំនួន៣ដង​។

នៅ​ខែកញ្ញា​ ឆ្នាំ២០១១​ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ពី​គ្រូបង្រៀន​ពេញ​ម៉ោង​ ទៅជា​មន្រ្តី​រដ្ឋបាល​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​។ បន្ទាប់មក​នៅ​ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៣​ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ទៅជា​ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ​ នៃ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​ (ការិយាល័យ​កណ្តាល​) ហើយ​ក្រោយមក​ទៀត​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ទៅជា​នាយក​ចាងហ្វាង​ និង​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ​ នៅ​ខែវិច្ឆិកា​ ថ្ងៃទី១៨​ ឆ្នាំ២០១៥​។លោក​ បានបំ​ពេញការ​ងារ​យ៉ាង​ល្អ​ប្រសើរ​ជូន​ស្ថាប័ន​អស់​រយៈពេល០៦ឆ្នាំ​កន្លងមក​នេះ​។ លោក​ គឺជា​ថ្នាក់ដឹកនាំ​មួយ​រូប​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ ប្រកបដោយ​ក្រម​សី​មធម៌​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​។ សាលារៀន​ បាន​កោតសរសើរ​យ៉ាង​ស្មោះចំពោះ​លោក​ ដែល​មានការ​លះបង់​ខ្ពស់​ និង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញការងារ​ ព្រមទាំង​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​ឱ្យ​ទទួល​បាន​ជោគជ័យ​រហូតមកដល់​បច្ចុប្បន្ន​នេះ​។

លោក ដាង វិបុល

នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅសេទុង

សូមជម្រាបសួរ និងសូមស្វាគមន៍លោកអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់មកកាន់គេហទំព័រនៃ សាលារៀន អន្តរទ្វីប អាមេរិកាំង!

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់​ដែលតែងតែមានទំនុកចិត្ត និងការជឿជាក់មកលើគុណភាពអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។​ ជាការពិតណាស់ វាគ្មានអ្វីធ្វើឱ្យយើងរីករាយជាងការដែលឃើញសិស្សានុសិស្សរបស់យើងទទួលបាននូវការអប់រំមួយប្រកប​ដោយ​គុណភាពដែលផ្ដល់ឱកាសឱ្យពួកគាត់អាចចូលខ្លួនទៅធ្វើការប្រកួតប្រជែងបានយ៉ាងពេញលេញនៅលើឆាកជាតិ និងអន្តរជាតិនោះឡើយ។

មិនថានៅក្នុងយុគសម័យណាក៏ដោយ ការអប់រំគឺពិតជាមានសារសំខាន់ណាស់ ហើយ​តួនាទីជាអ្នកអប់រំគឺកាន់តែចាំបាច់ណាស់ទៅទៀត។ ដូច្នេះហើយសូមលោកគ្រូ អ្នកគ្រូ មាតា បិតា និងលោកអ្នកអាណាព្យាបាល មេត្តាយកចិត្តទុកដាក់ និងចូលរួមលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពអប់រំឱ្យកាន់តែប្រសើរឡើងថែមទៀតដើម្បីជាប្រយោជន៍ដល់អនាគតអ្នកជំនាន់ក្រោយ។ បន្ថែមពីលើនេះ ប្អូនសិស្សានុសិស្ស ក្នុងនាមជាអ្នកទទួលខុសត្រូវបន្តលើអនាគតខ្លួន និងមនុស្សជាតិទាំងអស់ គប្បីកុំធ្វេសប្រហែស ខ្ជះខ្ជាយពេលវាលា និង​កម្លាំងកាយចិត្ត ហើយប្រឹងប្រែងលត់ដំសមត្ថភាពខ្លួនទាន់នៅក្មេងដើម្បីអាចដើរតួនាទីយ៉ាងសកម្មជាអ្នកដឹកនាំមុខនៅក្នុងវិស័យដែលខ្លួនពេញចិត្ត និងចូលរួមចំណែកដល់ការរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និងពិភពលោកទាំងមូល។

ដើម្បីធ្វើដូច្នេះបាន វាសំខាន់ណាស់ដែលប្អូនៗត្រូវយកចិត្តទុកដាក់មិនត្រឹមតែទៅលើការសិក្សាគ្រប់មុខវិជ្ជាដែលប្អូនៗកំពុងរៀនឱ្យអស់ពីសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រឹងប្រែងហាត់ពត់បុគ្គលិកលក្ខណៈ ឥរិយាបថក្នុងការរស់នៅ ហើយកសាងមូលដ្ឋានគ្រឹះ និងដុសខាត់ចំណេះជំនាញរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ហើយទាំងនេះគឺសុទ្ធសឹងជាអ្វីដែលយើងបាននឹងកំពុងធ្វើនៅ​ក្នុងសាលារៀនមួួយនេះ។​ ជោគជ័យរបស់សិស្សានុសិស្សយើងគឺជាជោគជ័យ និងកិត្តិយសរបស់យើងគ្រប់គ្នា ហើយសាលារៀន អន្តរទ្វីប អាមេរិកាំង គឺត្រូវបាន​បង្កើតឡើងដើម្បីគោលបំណងនេះ​ហើយ! ដូច្នេះ សូមចូលរួមជាមួយយើងចាប់ពីថ្ងៃនេះ ដើម្បីធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ!

សូមអរគុណ!

លោក បុាំង លាងស៊ីម

នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ

សូមស្វាគមន៍ការមកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ!

តាំង​នាម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ដែល​បាន​ជ្រើសរើស​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សម្រាប់​បណ្តុះបណ្តាល​បុត្រធីតា​របស់​លោក​អ្នក​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ “គុណភាព​ វិន័យ​ សេវាកម្ម​” សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​។ ម្យ៉ាងវិញទៀត​ សិស្សានុសិស្ស​ទាំងអស់​នឹង​ទទួល​បាន​បទ​ពិសោធ​ន៍​ថ្មី​ៗយ៉ាង​ ច្រើន​ពីសា​លា​រួមមាន​ ចំណេះដឹង​ ចំណេះធ្វើ​ ការ​រៀន​រស់នៅ​ជាមួយគ្នា​ដែល​ប្រកបដោយ​ក្រមសីលធម៌​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​បេ​សកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​ អប់រំ​ យុវជន​ និងកីឡា​ និង​គោលការណ៍​របស់​​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។ សាលា​លើកកម្ពស់​ និង​លើកទឹកចិត្ត​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ និង​តាម​ឯកសារ​ក៏​ច្រើន​នៅក្នុង​បណ្ណាល័យ​សាលា​ មិន​ត្រឹមតែ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​មានចំណេះ​ដឹង​ពិតប្រាកដ​ ក្រមសីលធម៌​ ថែមទាំង​ឱ្យ​ប្អូន​ចេះ​ចែករំលែក​ មាន​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅពេល​ដែល​ប្អូន​ចេញ​រៀន​នៅ​តាម​សកលវិទ្យាល័យ​នានា​មិនថា​ក្នុង​ប្រទេស​ ឬក្រៅប្រទេស​ទេ​ ហើយ​អនាគត​នឹង​ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ ទេពកោសល្យ​ សីលធម៌​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​សង្គម​។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗ ​ឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

ការអប់រំគឺជាអាវុធដ៏មានប្រសិទ្ធិភាពបំផុតក្នងការកាត់បន្ថយភាពក្រីក្រ និងកែប្រែពិភពលោក

លោក សោម ចាន់ណា

នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ

ជម្រាបសួរលោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ជាទីរាប់អាន!

ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានណែនាំខ្លួនក្នុងនាមជានាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។

យើងខ្ញុំសង្ឃឹមថាតាមរយៈគេហទំព័ររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់គ្នានឹងបានឃើញនូវសកម្មភាពសិក្សាដ៏សម្បូរបែប ទីធ្លាសាលារៀនដ៏មានផាសុកភាព និងបរិក្ខារសិក្សាទំនើបៗ ជាមួយលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍ គរុកោសល្យ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ សម្រាប់ផ្តល់សេវាកម្មអប់រំជូនប្អូនៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ ជឿជាក់ និងមានលទ្ធភាព គ្រប់គ្រាន់ក្នុងការទទួលយកនូវការអប់រំប្រកបដោយគុណភាព។ ក្រៅពីកម្មវិធីសិក្សាគោលក្នុងថ្នាក់ សាលារៀន អន្តរទ្វីប អាមេរិកាំងបានបន្ថែមកម្មវិធីសិក្សាជាច្រើនដូចជា៖

  • ការពិសោធន៍ ផ្សាភ្ជាប់ទ្រឹស្តីនិងការអនុវត្ត
  • បណ្ណាល័យទំនើប ធំទូលាយ មានសៀវភៅគ្រប់កម្រិត គ្រប់ភាសា និងសម្បូរបែប
  • ការសិក្សាស្រាវជ្រាវ
  • ការអប់រំសុខភាពផ្លូវចិត្ត
  • ការអប់រំសីលធម៌ និងបំណិនជីវិត
  • សកម្មភាពកីឡា ជំនាញ (គំនូរ តន្ត្រី សិល្បៈ…)
  • ការប្រឡងប្រកួតប្រជែងនានា
  • កម្មវិធីសិក្ខាសាលាជាច្រើនសម្បូរបែប
  • ដំណើរទស្សនកិច្ចសិក្សា
  • សេវាសុខភាពសិស្ស

សកម្មភាពសិក្សាខាងលើ ជាកត្តាជំរុញឱ្យការសិក្សារបស់ប្អូនៗទទួលបាននូវការអប់រំតាមបែប  បរិបទថ្មីសតវត្សរ៍ទី២១ ដែលផ្តោតលើវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឱ្យពួកគេរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងជាធនធានមនុស្សក្នុងការអភិវឌ្ឍគ្រួសារ សង្គម និងប្រទេសជាតិយើងឱ្យមានការរីកចម្រើនជាលំដាប់។

យើងខ្ញុំនឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្តល់ការអប់រំល្អដល់ប្អូនៗសិស្សានុសិស្ស ដោយផ្តោតទាំងលើគុណភាព វិន័យ និងសេវាកម្ម ដែលជាក្តីរំពឹងខ្ពស់របស់លោក លោកស្រីជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្សទាំងអស់គ្នា។

ចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ សូមទទួលបានសុខភាពល្អ និងសម្រេចបាននូវជោគជ័យគ្រប់​​​​​​​​​​​ភារកិច្ច។

សូមអរគុណ!

លោក សុខ សូនីដា

នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប

“គុណភាព​ វិន័យ​ និង​សេវាកម្ម” ជាបាវវចនានៃសាលារៀនអន្តរទ្វីបអាមេរិកកាំង (AIS)យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាផ្តល់ការអប់រំមួយប្រកប​ដោយ​គុណភាព វិន័យ និងសេវាកម្មល្អដាច់គេនៅក្នុងប្រទេសកម្ពុជា។

ការឆ្លើយតបតាមតម្រូវការរបស់សិស្សានុសិស្ស អ្នកអាណាព្យាបាលសិស្ស និងសង្គមជាតិជាបេសកកម្មចម្បង​របស់យើងខ្ញុំ។ បរិយាកាសសិក្សាល្អ សម្ភារឧបទ្ទេសសម្បូរបែប គ្រូបង្រៀនមានគរុកោសល្យច្បាស់លាស់ ពោរពេញដោយសមត្ថភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនការអប់រំមួយដែលគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនោះបុត្រធីតារបស់លោកអ្នក និងមានការអភិវឌ្ឍការសិក្សារបស់ពួកគេតាមរយៈកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញ និងស្ថាប័នអប់រំកំពូលៗលើពិភពលោក។ ជាមួយវិធីសាស្ត្រផ្ទាល់ខ្លួនបន្ថែមរបស់ពួកយើងជាកត្តាលីករជំរុញបុត្រធីតាលោកអ្នកឱ្យទទួលនូវលទ្ធផលសិក្សាឈានមុខគេ ព្រមទាំងការអភិវឌ្ឍជំនាញផ្សេងៗ និងការគិតរបស់ពួកគាត់ដើម្បីឱ្យពួកគាត់មានវឌ្ឍនភាពនៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរ។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

សូមជឿជាក់ និងផ្ញើជោគវាសនានៃការអប់រំបុត្រធីតាលោកអ្នកនៅសាលារៀនអន្តរទ្វីបអាមេរិកាំងដើម្បីភាពត្រចេះត្រចង់នាថ្ងៃអនាគត!