ការជួលកន្លែង
នៅក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន យើងមានផ្តល់កន្លែងជួលទាំងក្នុង និងក្រៅបរិវេណសាលាទៅដល់អតិថិជន។ យើងផ្តល់ជូនការជួលកន្លែងដ៏ស្រស់ស្អាតសម្រាប់ប្រារព្ធព្រឹត្តិការណ៍ផ្សេងៗដូចជា សិក្ខាសាលា កិច្ចប្រជុំ សន្និសីទសារព័ត៌មាន បដិសណ្ឋារកិច្ច ការធ្វើបទបង្ហាញ និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។ បណ្ដាក្រុមហ៊ុនព្រមទាំងអតិថិជនទូទៅទាំងអស់សុទ្ធតែអាចមកជួលកន្លែងរបស់ក្រុមហ៊ុនបាន។ យើងក៏មានកន្លែងសម្រាប់លោកអ្នកធ្វើការជួលក្នុងការបើកអាជីវកម្មដូចជា ស្តង់ចំណីអាហារ និងភេសជ្ជៈ ក៏ដូចជាស្តង់លក់កាហ្វេផងដែរ។ លើសពីនេះទៅទៀត យើងក៏មានផ្តល់កន្លែងសម្រាប់ដាក់ទូ ATM បន្ទប់តន្ត្រី និងបន្ទប់រាំ តារាងបាល់ទាត់ ចំណតឡាន វេទិកា និងកន្លែងផ្សាយពាណិជ្ជកម្មផងដែរ។ កន្លែងរបស់យើងមានទីធ្លាធំទូលាយ អនាម័យស្អាត និងមានផាសុកភាពពិតប្រាកដ។
ថ្នាក់រៀនរបស់យើងមានលទ្ធភាពផ្ទុកបាន ២០ ទៅ ២៥ កៅអី។ កន្លែងអង្គុយជាអតិបរមារបស់សាលប្រជុំរបស់យើងគឺមានប្រមាណ ៤០០ កន្លែង។ ឧបករណ៍ផ្សេងៗត្រូវបានផ្តល់ជូនតាមការស្នើសុំ និងតាមលទ្ធភាពដែលយើងមានដូចជា ម៉ាស៊ីន LCD កុំព្យូទ័រយួរដៃ អេក្រង់៥៥អ៊ីញ ប្រព័ន្ធសំឡេង វេទិកា តុកៅអី ក្តារខៀន និងមេក្រូហ្វូន។
ប្រសិនបើអ្នកកំពុងស្វែងរកថ្នាក់រៀនកុំព្យូទ័រដែលមានលក្ខណៈធំទូលាយដើម្បីបណ្តុះបណ្តាលបុគ្គលិក ដៃគូ និងអតិថិជន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូសិន របស់យើងអាចបំពេញតម្រូវការរបស់លោកអ្នកបាន។ ព្រមជាមួយនឹងបណ្តាញប្រតិបត្តិការ ទាំង១៥សាខារបស់យើង ដែលមានអគារសិក្សាជាច្រើនរបស់យើង មានមជ្ឈមណ្ឌលបណ្តុះបណ្តាល នៅពាសពេញរាជធានីភ្នំពេញ និងបណ្តាខេត្ត។ មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើងផ្តល់ជូននូវ បច្ចេកវិទ្យាជឿនលឿនគួរជាទីទុកចិត្ត និងទាន់សម័យបំផុតសម្រាប់កម្មវិធីសិក្សា និងការបណ្តុះបណ្តាលផ្សេងៗ។
មិនថាលោកអ្នកមកកាន់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីជួលបន្ទប់កុំព្យូទ័រសម្រាប់កិច្ចប្រជុំមួយថ្ងៃ ឬបើកវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយឆ្នាំនោះទេ យើងមានទីតាំង សេវាកម្ម និងការផ្គត់ផ្គង់ផ្សេងៗជាច្រើនដើម្បីផ្តល់ជូនលោកអ្នកនូវបទពិសោធសិក្សាដ៏អស្ចារ្យគ្រប់ពេលវេលា។ ទីតាំងនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់យើងក៏មានបើកជូនសម្រាប់សហគមន៍ផងដែរ នៅពេលដែលសាលាមិនត្រូវការប្រើប្រាស់។ រាល់សំណូមពរថ្មីៗទាំងអស់ដែលបានដាក់មកនឹងត្រូវបានដំណើរការទៅតាមលំដាប់លំដោយ។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សង្ឃឹមថាលោកអ្នកដែលជួលកន្លែងរបស់យើងនឹងមានការរៀបចំប្រើប្រាស់បរិក្ខាសាលាប្រកបដោយការគោរព និងទំនួលខុសត្រូវខ្ពស់។ លោកអ្នកដែលជួលកន្លែងយើងទាំងអស់ត្រូវតែគោរពតាមច្បាប់ និងបទបញ្ជាក្រុមហ៊ុនរបស់យើង។ ការកក់គួរតែធ្វើឡើងឱ្យបានយ៉ាងហោចណាស់១សប្តាហ៍មុនថ្ងៃប្រារព្ធកម្មវិធីរបស់លោកអ្នក។ បន្ទប់គឺអាចផ្តល់ជូនបានដោយផ្អែកទៅលើកន្លែងដែលយើងមានជាក់ស្ដែង។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សូមរក្សាសិទ្ធិក្នុងការពិចារណា ឬបដិសេធរាល់តម្រូវការជួលណាមួយក្នុងករណីដែលអ្នកជួលមិនបានផ្ដល់ហេតុផលជាក់លាក់។

អាសយដ្ឋានទំនាក់ទំនង
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
អគារ១១A, ផ្លូវ៤០២, សង្កាត់ទំនប់ទឹក, ខណ្ឌបឹងកេងកង, ភ្នំពេញ, កម្ពុជា
សម្រាប់ព័ត៌មានបន្ថែមអំពីការជួល និងតម្លៃជួលនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
- សម្រាប់ព័ត៌មានបន្ថែមអំពីការជួល និងតម្លៃជួលនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សូមទាក់ទងលោក សួង ចន្ថាត តាមរយៈសារអេឡិចត្រូនិច soung@mjqeducation.edu.kh ឬតាមរយៈលេខទូរសព្ទ ០៦១ ៧០០ ១៧៩/០៩៩ ២២២ ៣៩៧
- សម្រាប់ការកក់សាលប្រជុំ ឬបន្ទប់ប្រជុំ អាចទាក់ទងលោក សុ ធី តាមរយៈសារអេឡិចត្រូនិច so@mjqeducation.edu.kh ឬតាមរយៈលេខទូរសព្ទ ០៦១ ៧០០ ១០៥/០៩២ ៩៤៧ ៦៤២