ការិយាល័យនីតិកម្ម
បេសកម្មរបស់ការិយាល័យនេះ គឺលៃយ៉ាងណាធានានូវរាល់ទម្រង់នៃការងារប្រតិបត្តិការអាជីវកម្មផ្សេងៗឱ្យស្របនឹងច្បាប់ និងគោលការណ៍ផ្សេងៗរបស់ក្រុមហ៊ុន និងព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅធានាថាគ្រប់ផ្នែកផ្សេងៗនៃអាជីវកម្មមានដំណើរការប្រកបដោយប្រសិទ្ធភាព។ ដើម្បីសម្រេចបានបេសកម្មរបស់ខ្លួន ការិយាល័យនីតិកម្ម មានទស្សនវិស័យទៅលើការពង្រឹង និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ដែលពាក់ព័ន្ធជាមួយប្រតិបត្តិការបស់ក្រុមហ៊ុន ព្រមទាំងបង្កើតនូវគោលការណ៍ផ្សេងៗដើម្បីជួយដល់ការអនុវត្តការងារ និងប្រតិបត្តិការរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការិយាល័យនីតិកម្ម មានជំនឿយ៉ាងមុតមាំក្នុងការបំពេញការងារប្រកបដោយគុណភាពខ្ពស់ ភាពស្មោះត្រង់ សុចរិតភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីឱ្យការិយាល័យនេះក្លាយជាការិយាល័យដែលមានទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន។