ផ្នែកគេហកិច្ចបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន។ បច្ចុប្បន្នផ្នែកនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសម្ភារៈសាលា និងបរិក្ខារសិក្សាផ្សេងៗដើម្បីនាំមកនូវគុណភាព និងស្តង់ដាល្អបំផុតដែលប្រកបទៅដោយអនាម័យ ភាពស្រស់ស្អាត សុវត្ថិភាព និងសោភ័ណភាពនៅក្នុងក្រុមហ៊ុន។ យើងជឿជាក់យ៉ាងមុតមាំថាក្រុមការងាររបស់យើងនឹងផ្តល់នូវបរិយាកាសការងារល្អ និងការរៀនសូត្រប្រកបដោយអនាម័យ ផាសុកភាព សម្រាប់ការសម្រាករបស់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សរបស់យើង។
លើសពីនេះ ទៀតផ្នែកគេហកិច្ចក៏មានក្រុមការងារដើម្បីដាំផ្កា និងរុក្ខជាតិគ្រប់ប្រភេទដើម្បីតុបតែងអគារសាលារៀន កន្លែងទទួលភ្ញៀវ សួនកុមារ សាលប្រជុំ យ៉ និងការិយាល័យរបស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន។ ក្រុមរបស់យើងក៏ធ្វើការបាញ់ថ្នាំមូស និងសត្វល្អិតគ្រប់ប្រភេទរាល់ពេលចុងសប្តាហ៍ដើម្បីការពារជំងឺផ្សេងៗ។ យើងក៏ផ្តល់សេវាកម្មសម្អាត តាមតម្រូវការផងដែរ។
សមាជិកការងាររបស់យើងមានសុខភាពល្អ មាំមួន ព្រោះយើងត្រូវការលើករបស់ធ្ងន់ៗ ឬគ្រឿងសង្ហារិមសម្រាប់សម្អាត ឬជួសជុល។ សមាជិករបស់យើងមានការបំពេញការងារយ៉ាងមមាញឹក។
ភារកិច្ច និងទំនួលខុសត្រូវចម្បងរបស់យើង៖
- ផ្តល់សេវាកម្មសម្អាត។
- កម្ចាត់សត្វល្អិតគ្រប់ប្រភេទ។
- កម្ចាត់មូស។
- ដាំផ្កា និងរុក្ខជាតិជាច្រើនប្រភេទ។
- តុបតែងអគារសិក្សាគ្រប់ប្រភេទដោយមានផ្កា និងរុក្ខជាតិ។
- ពិនិត្យ និងធានាថារាល់ថ្នាក់រៀន បន្ទប់ បរិវេណមុខបន្ទប់ តាមសាលធំ យ៉ និងការិយាល័យសុទ្ធតែស្អាត និងមានការថែទាំបានល្អ។
- ទទួលខុសត្រូវចំពោះការសម្លាប់សត្វល្អិត និងការសម្អាតបង្អួច។
- រាយការណ៍អំពីសុវត្ថិភាព ឬគ្រោះថ្នាក់ណាមួយដល់សាលារៀន និងនាយកដ្ឋានសុវត្ថិភាពសាធារណៈ។
- ធានាថាគ្រប់កន្លែងធ្វើការផ្សេងទៀតនៅក្នុងបរិវេណសាលាត្រូវបានរក្សាឱ្យស្អាតគ្រប់ពេលវេលា។
- ធានាថាការងារថែទាំទាំងអស់ត្រូវបានចូលរួមដោយមានការសម្របសម្រួលជាមួយនាយកដ្ឋានថែទាំ និងថែរក្សាអគារ។
- ពិនិត្យមើលរុក្ខជាតិដោយប្រុងប្រយ័ត្នមុនពេលទិញ។
- កាត់មែកឈើដែលងាប់ចេញឱ្យទាន់ពេលវេលា។
- ថែសួនឱ្យបានល្អ និងស្រស់ស្អាត។
- ថែរក្សាគ្រឿងសង្ហារិម និងគ្រឿងឈើគ្រប់ប្រភេទ។