ផ្នែកថែទាំអគារ និងសាខា

ផ្នែក​ថែ​ទំា​អគារ​ និង​សាខា​ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​ ​សិន​។ សព្វថ្ងៃ​នេះ​ ផ្នែក​ថែ​ទំា​អគារ​ និង​សាខា​មាន​តួនាទី​គ្រប់គ្រង​ និង​ថែទាំ​រាល់​កិច្ចការ​ងារ​ដែល​រួមមាន​ ការងារ​ទូទៅ​ក្នុង​អគារ​ ដូចជា​ ការរចនា​ ការ​តុបតែង​លម្អ​ ការជួល​ជុល​ ការពិនិត្យ​គ្រឿងម៉ាស៊ីន​ អេ​ឡិច​ត្រូ​និច​ និង​ទុយោ​ទឹក​ ព្រមទាំង​សម្ភារ​ដ៏​ទៃ​ទៀត​ដែល​មាន​តាម​អគារ​ ពោល​គឺ​ដើម្បី​ឱ្យ​អគារ​របស់​យើង​មាន​ភាព​ស្រស់​ស្អាត​សម្រាប់​បម្រើ​ដល់​អ្នកអាណាព្យាបាល​សិស្ស​ ឬដល់​សិស្សានុសិស្ស​ផ្ទាល់​ប្រកបដោយ​គុណភាព​ ផាសុកភាព​ និង​សុវត្ថិភាព​។

ជាង​នេះ​ទៀត​ ផ្នែក​ថែ​ទំា​អគារ​ និង​សាខា​បម្រើ​ជូន​នូវ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវ​: និង​ជំនាញ​ច្បាស់លាស់​ ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន​សម្រេចបេសកកម្ម​ ចក្ខុវិស័យ​ និង​និរន្ត​ភាព​របស់​ខ្លួន​។ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ និង​ការប្រតិបត្តិ​ការ​ការងារ​ដោយ​រលូន​ រាល់​អគារ​ទាំងអស់​ត្រូវ​មាន​បុគ្គលិក​ផ្នែក​ថែ​ទំា​អគារ​ និង​សាខា​ម្នាក់​ ដើម្បី​ប្រចាំការ​ និង​ដោះស្រាយ​បញ្ហា​ណាមួយ​ដែល​កើតឡើង​។ ក្នុងករណី​ដែល​មាន​បញ្ហា​ ពួកគាត់​នឹងអាច​ដោះស្រាយ​បាន​ទាន់ពេល​ និង​មានប្រសិទ្ធភាព​ ដោយមាន​ការ​សហការ​គ្នា​ជា​ក្រុម​បាន​យ៉ាង​ល្អ​ប្រសើរ​។

ភារកិច្ចចម្បង និងទំនួលខុសត្រូវការងារ

ការទទួលខុសត្រូវ​ចម្បង​របស់​ផ្នែក​ថែ​ទំា​អគារ​ និង​សាខា​គឺ​ការ​ថែរក្សា​ និង​តំឡើង​ទាំង​ឧបករណ៍​ដែល​មានស្រាប់​និង​ថ្មី​ក៏ដូចជា​សម្ភារ​ផ្សេងទៀត​ ដែល​ផ្នែក​ផ្សេង​ៗបាន​ស្នើសុំ​។ សេវាកម្ម​រួមមាន​​៖

  • ម៉ាស៊ីនត្រជាក់៖ ថែទាំ តំឡើង និងសម្អាត
  • ប្រព័ន្ធបំពង់ទឹក៖ថែរក្សា និងតំឡើងបរិក្ខារបន្ទប់ទឹក ប្រព័ន្ធលូទឹក ធុងទឹក ម៉ាស៊ីនម៉ូទ័រ។ ល។
  • ម៉ាស៊ីនភ្លើង៖ ថែរក្សា និងធ្វើបញ្ជីត្រួតពិនិត្យប្រចាំសប្តាហ៍
  • ប្រព័ន្ធអគ្គិសនី៖ ថែរក្សា និងជួសជុលឧបករណ៍អគ្គិសនី ឌីសង់ទ័រ និងតំឡើងប្រព័ន្ធថ្មី
  • ជណ្ដើរយន្ដ៖ សហការជាមួយភាគីក្រុមហ៊ុនដើម្បីថែរក្សាប្រចាំខែ។

បរិយាកាសការងារ

ក្នុងនាម​ជា​អ្នកមើល​ថែទាំ​អគារ​នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ គឺ​ត្រូវ​មាន​កាយសម្បទា​រឹងមាំ​ ដើម្បី​បំពេញការងារ​ដែល​មាន​ដូចជា​ ការ​លីសែង​ ការ​យួរ​ កាន់​របស់​ធ្ងន់​ ការ​ឱន​ឡើងចុះ​ និង​ការ​លូន​ ឬលត់​ជង្គង់​ជាដើម​។ ជាទូទៅ​ ការងារ​របស់​យើង​គឺ​អង្គុយ​ ៣៣​% ដើរ​ ៣៣​% និង​ឈរ​ ៣៤​%។ ហេតុ​ដូចនេះ​ បុគ្គលិក​នឹង​ត្រូវ​ប្រឈម​នឹង​ហា​នី​ភ័យ​នៃ​ការ​រង​របួស​ និង​មាន​ជម្ងឺ​ ដោយសារ​លក្ខខណ្ឌ​នៃ​ការងារ​របស់​យើង​។

Facebook