ផ្នែកប្រតិបត្តិការ

ផ្នែក​ប្រតិ​បត្ត​ការ​ជាផ្នែក​ដែល​ទទួលបន្ទុក​ទៅលើ​ការងារ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗរបស់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដែល​ជា​ការងារ​ជួយ​សម្រេច​លើ​ចក្ខុវិស័យ​ និង​បេ​សកម្ម​របស់​ក្រុមហ៊ុន​ទាំងមូល​។ ផ្នែក​នេះ​ទទួលបន្ទុក​គ្រប់​ផ្នែក​ ឬផ្នែក​ប្រតិបត្តិ​ការ​ផ្សេង​ៗរបស់​ក្រុមហ៊ុន​រួមមាន​ដូចជា​ ផ្នែក​ធនធានមនុស្ស​ ផ្នែក​សាងសង់​ និង​រចនា​ របស់​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ សេវាកម្ម​ដឹកជញ្ជូន​សិស្ស​អន្តរទ្វីប​ បណ្ណាគារ​អន្តរទ្វីប​ ផ្នែក​ព័ត៌មាន​វិទ្យា​ ផ្នែក​សេវា​សុវត្ថិភាព​បរិវេណ​សាលា​ និង​សាធារណៈ​ ផ្នែក​ប្រតិបត្តិ​ការ​ត្រួតពិនិត្យ​លើ​សុវត្ថិភាព​ទូទៅ​ ផ្នែក​មើលថែ​ទាំ​អគារ​ ផលិតកម្ម​ទូទៅ​ គេ​ហកិ្ច​ មជ្ឈមណ្ឌល​សិល្បៈ​រូបភាព​ ទូរទស្សន៍​អន​ឡាញ​ អឹម​ ជេ​ ឃ្យូ​ ធី​វី​ គ្រឹះស្ថាន​បោះពុម្ព​ នៃ​សាកល​វិទ្យាល័យ​ ម៉េ​ងលី​ ជេ​. គួច​ ឌិ​ អ៊ី​នធ័រ​ខន​ រ៉ូស្ទ័រ​ ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ មជ្ឈមណ្ឌល​សុខភាព​សិស្ស​ ម៉េ​ងលី​ ជេ​. គួច។

ផ្នែក​ប្រតិ​បត្ត​ការ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញការងារ​ដូច​ខាងក្រោម​៖

  • ធ្វើរបាយការណ៍ និងបំពេញការងារយ៉ាងជិតស្និទ្ធជាមួយស្ថាបនិក លោកប្រធាន និង អគ្គនាយកប្រតិបត្តិ
  • ធ្វើ និងអនុវត្តយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន
  • អនុវត្តតាមការផ្លាស់ប្តូរ ឬការផ្តូចផ្តើមថ្មីរបស់ស្ថាប័ន
  • គ្រប់គ្រងបុគ្គលិក និងបណ្តុះបណ្តាលបុគ្គលិក
  • ទទួលបន្ទុកប្រតិបត្តិការផ្សេងៗនៃអាជីវកម្មដែលកំពុងដំណើរការជាមួយក្រុមហ៊ុន
  • ផ្តល់នូវការជួយផ្សេងៗព្រមទាំងការសម្របសម្រួលលើការងារប្រតិបត្តិការដល់ផ្នែក ឬផ្នែកនីមួយៗ
  • វិភាគទិន្នន័យក្នុងការជូនដំណឹងដល់ការសម្រេចចិត្ត និងសកម្មភាពប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុន
  • ត្រួតពិនិត្យរបាយការណ៌ហិរញ្ញវត្ថុ ការលក់ របាយការណ៍សកម្មភាព និងទិន្នន័យផ្សេងៗទៀតក្នុងការវាស់ស្ទង់នូវការសម្រេចលទ្ធផល និងលទ្ធកម្មការងារ ព្រមទាំងធ្វើការកំណត់នូវទំហំតម្រូវការ ការកាត់បន្ថយការចំណាយ និងកម្មវិធីអភិវឌ្ឍផ្សេងៗ