ផ្នែករដ្ឋបាល បានផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលដែលជាតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីបំពេញនូវបេសកកម្មស្នូលរបស់ខ្លួន។ ផ្នែកនេះថែមទាំងបានផ្តល់ជូននូវសេវារដ្ឋបាលយ៉ាងទូលំទូលាយផងដែរដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ផ្នែកនេះបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងផ្តល់ជូននូវសេវាកម្មរបស់ខ្លួនឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ផ្នែករដ្ឋបាលគ្របដណ្ដប់ការិយាល័យមួយចំនួនដូចខាងក្រោម៖
ការិយាល័យរដ្ឋបាល ដើរតួយ៉ាងសំខាន់ក្នុងការប្រមូលផ្ដុំ និងផ្ដល់សេវាកម្មរដ្ឋបាល ដើម្បីបំពេញតម្រូវការរបស់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្អូនៗសិស្សានុសិស្សទាំងអស់។
ការិយាល័យបញ្ជិកា ផ្ដល់សេវាកម្មរដ្ឋបាល ដើម្បីបំពេញតម្រូវការរបស់លោកគ្រូ អ្នកគ្រូ បុគ្គលិក អតីតសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ ខាងក្រោមនេះជាសេវាកម្មផ្តល់ដោយការិយាល័យបញ្ជិកា៖
- ការរក្សាទុកឯកសារ
- ការត្រួតពិនិត្យឯកសារ
- ការបោះត្រា
- ការធ្វើបណ្ណសម្គាល់ខ្លួន
- ការចេញសេចក្តីជូនដំណឹង
- ការរៀបចំកម្មវិធី និងពិធីការ
- ការចេញកំណត់ចំណាំ
- ការចេញសេចក្តីរម្លឹក
- ការចេញកាលវិភាគប្រឡង
- ការធ្វើបញ្ជីវត្តមានសិស្ស
- ការចេញលិខិតបញ្ជាក់ព្រឹត្តិបត្រពិន្ទុ
- ការចេញលិខិតបញ្ជាក់ការសិក្សា
- ការចេញលិខិតបញ្ជាក់កិរិយាមារយាទ
- ការចេញលិខិតបញ្ជាក់អវត្តមាន
- ការដកវិញ្ញាបនបត្រ និងសេវាកម្មជាច្រើនទៀតទៅតាមតម្រូវការ។
ការិយាល័យរដ្ឋបាលអប់រំ ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវសេវាកម្មរៀបចំសំណុំឯកសារសិស្ស និងបែបបទចុះឈ្មោះចូលរៀន។ ការិយាល័យរដ្ឋបាលអប់រំ ទទួលខុសត្រូវលើការផ្សព្វផ្សាយព័ត៌មានដល់សិស្សអំពីដំណើរការចុះឈ្មោះ ការទទួល និងវាយតម្លៃលិខិតបញ្ជាក់ ឬឯសារចុះឈ្មោះចូលរៀនរបស់បេក្ខជនម្នាក់ៗ និងការកំណត់លក្ខខណ្ឌដល់សិស្សដើម្បីទទួលបានសិទ្ធិចុះឈ្មោះចូលរៀន។
** ម៉ោងធ្វើការ
ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ / ០៧:៣០ ព្រឹក – ០៦:០០ ល្ងាច
ថ្ងៃសៅរ៍ / ០៧:៣០ ព្រឹក – ០៥:៣០ ល្ងាច
** លេខទូរសព្ទ
(៨៥៥) ១៧ ៧៨៩ ៧២១/(៨៥៥) ៩៩ ៧១៧ ៦៧៧ សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)
(៨៥៥) ៧៧ ២៣៥ ៥៥០/(៨៥៥) ៩៣ ២៣៥ ៥៥០ (សាខាទួលគោក)
(៨៥៥) ៩២ ៦៦៦ ៨៤៥ (សាខាចាក់អង្រែ)
(៨៥៥) ១២ ៩០៥ ៩៩៧ (សាខាចោមចៅ)
(៨៥៥) ១២ ៤៧៨ ១៦០ (សាខាផ្សារថ្មី)
(៨៥៥) ១២ ៦២០ ១៨០ (សាខាជ្រោយចង្វារ)
(៨៥៥) ១៧ ៨៨៩ ៩១០/(៨៥៥) ១០ ២៩៣ ៣៣០ (សាខាសៀមរាប)
(៨៥៥) ៩៩ ៨៧៩ ៨៨៥/(៨៥៥) ៩៣ ៣៣៧ ៧១៦ (សាខាតាកែវ)
** សារអេឡិចត្រូនិក
admin_dep@aii.edu.kh