ផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើរតួនាទីដ៏សំខាន់នៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តាមរយៈការសម្រួលដល់ការសាងសង់ និងកែលម្អឡើងវិញនូវ អគារសិក្សា ការិយាល័យ និងអគារផ្សេងៗទៀតដែលបម្រើដល់តម្រូវការនៃការពង្រីកសាខា និងការអភិវឌ្ឍប្រកបដោយនិរន្តភាពរបស់ក្រុមហ៊ុន។ ផ្នែកនេះមានសុទ្ធសឹងតែក្រុមអ្នកជំនាញដែលមានការរចនាស្របតាមកម្រិតស្ដង់ដាជាតិ និងអន្តរជាតិ។ ពួកគេរចនាគម្រោងអគារ និង MEP (លក្ខណៈបច្ចេកទេសមេកានិក ប្រព័ន្ធភ្លើង និងទឹក) ប្រកបដោយសុវត្ថិភាពខ្ពស់ និងតាមស្ដង់ដាបច្ចេកទេសត្រឹមត្រូវ។ ផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏មានក្រុមគូរប្លង់ដ៏ប៉ិនប្រសព្វ និងពេញដោយគំនិតច្នៃប្រឌិតដែលការរចនារបស់ពួកគេ គឺផ្ដោតចម្បងទៅលើការច្នៃប្រឌិតថ្មី ភាពទាក់ទាញ សុវត្ថិភាព ដែលមិនប៉ះពាល់បរិស្ថាន ហើយស្របតាមគោលការណ៍របស់ពួកគេដូចជា ពេលវេលា គុណភាព និងតម្លៃសមរម្យ។ លើសពីនេះទៅទៀត ផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏ដើរតួនាទីដ៏សំខាន់មួយទៀតក្នុងការសម្របសម្រួលទំនាក់ទំនងរវាងម្ចាស់គម្រោង និងដៃគូសាងសង់តាមរយៈការផ្ដល់ជូននូវព័ត៌មានជាក់លាក់ពីម្ចាស់គម្រោងទៅដល់ដៃគូរបស់ពួកគេ។
ផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្ដល់ជូននូវសេវាកម្មដូចខាងក្រោម៖
+ ផ្នែកប្លង់
- វិភាគ រចនា និងពង្រីកមុខងារសុវត្ថិភាពទាំងក្នុង និងក្រៅអគារ
- រៀបចំនូវរបាយការណ៍លម្អិតអំពីសម្ភារៈ
- ជ្រើសរើសសម្ភារៈស្របតាមតម្រូវការរចនា និងសន្សំសំចៃ
- រៀបចំឯកសារលម្អិតដើម្បីដេញថ្លៃ
- សហការជាមួយផ្នែកផ្សេងៗដើម្បីកែសម្រួលការរចនា
- ត្រួតពិនិត្យបរិមាណ និងគុណភាពនៃការសាងសង់
+ ផ្នែកគម្រោង
- វិភាគ និងគណនាគម្រោងនៃអគារ
- គ្រប់គ្រងចាត់ចែង និងត្រួតពិនិត្យអគារមុនពេលជួល
- រៀបចំឯកសារលម្អិតដើម្បីដេញថ្លៃ
- វាយតម្លៃបញ្ជាក់លើការគណនាការរចនាគម្រោង
- គ្រប់គ្រងលើបរិមាណ និងគុណភាពសំណង់
- ដឹកនាំក្រុមការងារសាងសង់ឱ្យដំណើរការស្របតាមគម្រោង និងការណែនាំលម្អិត
- ធ្វើការជាមួយស្ថាបត្យករដើម្បីជួយដោះស្រាយបញ្ហាដែលកើតមាន
+ ផ្នែក MEP
- រចនាប្រព័ន្ធបច្ចេកទេសមេកានិក អគ្គិសនី និងទឹកសម្រាប់អគារចាស់ និងថ្មី
- រៀបចំរបាយការណ៍លម្អិតអំពីសម្ភារៈ
- ជ្រើសរើសសម្ភារៈស្របតាមតម្រូវការប្លង់រចនា និងសន្សំសំចៃ
- រៀបចំឯកសារលម្អិតសម្រាប់ដេញថ្លៃ
- គ្រប់គ្រងបរិមាណ និងគុណភាពសម្រាប់កិច្ចការ MEP
+ ផ្នែកត្រួតពិនិត្យបរិមាណ និងគ្រប់គ្រងគុណភាព
- រៀបចំឯកសារលម្អិតសម្រាប់ដេញថ្លៃ រួមទាំងទំហំការងារផង
- វាយតម្លៃថ្លៃជួសជុល និងថែទាំ
- គ្រប់គ្រងហានិភ័យ កាត់ថ្លៃ និងគ្រប់គ្រងថ្លៃ
- រៀបចំរបាយការណ៍លម្អិតអំពីសម្ភារៈ
- ធ្វើការជាមួយផ្នែកផ្សេងៗទៀតដើម្បីកំណត់បញ្ហាប្លង់
- គ្រប់គ្រងលើបរិមាណ និងគុណភាពសំណង់
- រៀបចំឯកសារដើម្បីសុំសិទ្ធិសាងសង់
- រៀបចំកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនផ្សេងៗ
+ ផ្នែកសាងសង់
- គ្រប់គ្រងលើការដ្ឋានឱ្យស្របទៅតាមស្ដង់ដាសុវត្ថិភាពសំណង់
- គ្រប់គ្រងក្រុមសាងសង់ឱ្យអនុវត្តការងារផ្អែកទៅតាមកាលវិភាគត្រឹមត្រូវ
- គ្រប់គ្រងលើគម្រោងសម្រាប់គ្រឿងចក្រ ឧបករណ៍ និងកម្លាំងពលកម្មស្របទៅតាមកាលវិភាគ
- គ្រោង និងរៀបចំរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែ
- សម្របសម្រួលក្រុមការងារក្នុងអំឡុងពេលសាងសង់
- ត្រួតពិនិត្យបរិមាណ និងគុណភាពសំណង់
- តាមដាន និងរៀបចំការចំណាយឱ្យទៅអ្នកម៉ៅការបន្ត