ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍

ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ធ្វើការ​យ៉ាង​យកចិត្ត​ទុកដាក់​ជាមួយនឹង​ផ្នែក​ផ្សេង​ៗទៀត​នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ទាក់ទង​នឹង​ ការ​ផ្តួចផ្តើម​គំនិត​ និង​ទស្សនទាន​អាជីវ​កម្ម​ថ្មី​ៗ ក្នុង​គោលបំណង​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ម៉ូ​ឌែល​អាជីវកម្ម​មានស្រាប់​របស់​ក្រុម​ហ៊ុន​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ នេះ​។ ផ្នែក​នេះ​ ក៏​ធ្វើការ​កំណត់​លក្ខណៈ​ទំនិញ​ ឬសេវាកម្ម​ រួម​ទាំង​ឱកាស​អាជីវ​កម្ម​ថ្មី​ៗ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រាកដប្រជា​នូវ​ការ​រីកចម្រើន​នៃ​ក្រុមហ៊ុន​ ក៏ដូចជា​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​។ អាស្រ័យហេតុ​នេះ​ នាយកដ្ឋាន​មួយ​នេះ​នឹង​តម្រូវ​ឱ្យ​មានការ​សហការ​យ៉ាង​សស្រាក់​សស្រាំ​ជាមួយ​ផ្នែក​ផ្សេង​ៗ ជាពិសេស​ផ្នែក​អាជីវកម្ម​ ព្រមទាំង​ផ្នែក​លក់​ និង​ទីផ្សារ​។

វត្ថុបំណង​នៃ​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ គឺ​ការចូលរួម​ចំណែក​ក្នុង​ការបង្កើត​ឡើង​នូវ​យុទ្ធ​សាស្រ្ត​ជាច្រើន​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនិញ​ ឬសេវាកម្ម​តាមរយៈ​ការស្រាវជ្រាវ​ទីផ្សារ​ និង​ការ​សហការ​ជាមួយនឹង​ផ្នែក​ផ្សេង​ៗ។

តួនាទី និងទំនួលខុសត្រូវ៖

  • ដឹកនាំ​ការស្រាវជ្រាវ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការយល់​ដឹង​របស់​ក្រុមហ៊ុន​ទាក់ទង​នឹង​គំរូ​នៃ​ប្រព័ន្ធ​អប់រំ​ និង​ដៃគូ​ប្រកួតប្រជែង​
  • អភិវឌ្ឍ​ និង​អនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​ ក៏ដូចជា​ទិសដៅ​សម្រាប់​ក្រុមការងារ​ឱ្យ​សមស្រប​ទៅ​នឹង​ប្រតិបត្តិ​ការ​នៃ​ក្រុមហ៊ុន
  • ផ្តល់​ឱ្យ​នូវ​ការ​តម្រង់​ទិស​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​បែប​វិភាគ​កម្រិតខ្ពស់​ និង​យុទ្ធសាស្ត្រ​នានា​ ក្នុង​ការសម្រេច​ចិត្ត​ថ្មី​ និង​មានស្រាប់​
  • ត្រូ​តពិនិត្យ​ កំណត់​ ផ្តល់​អនុសាសន៍​ និង​អនុវត្ត​ នូវ​ដំណើរការ​ថ្មី​ ឬដំណើរការ​រួមបញ្ចូល​ក្នុង​ក្រុមហ៊ុន​ អភិវឌ្ឍ​បច្ចេកទេស​ក្នុង​ការ​លក់​ ដើម្បី​ធានា​បាន​ថា​ការ​លក់ទំនិញ​ ឬសេវាកម្ម​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​
  • ផ្តល់​ឱ្យ​នូវ​ជំនាញ​ឯកទេស​សម្រាប់​ការផលិត​ក្នុង​ការ​អភិវឌ្ឍ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ផែនការ​ដែល​មានស្រាប់​ ការប្រតិបត្តិ​ និង​ការវាយតម្លៃ​នៃ​គម្រោង​