មជ្ឈមណ្ឌលភាសា អេ អាយ អាយ

ចាប់តាំងពី​ការ​ចាប់ផ្តើម​របស់​ខ្លួន​នៅក្នុង​ឆ្នាំ២០០៥​ ដែល​មាន​បុគ្គលិក​តែ៥នាក់​ និង​សិស្ស២៥នាក់​នោះ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ ពេលនេះ​គឺជា​សាលា​ភាសាអង់គ្លេស​ធំជាង​គេ​នៅ​កម្ពុជា​ដែល​មាន​សិស្ស​ប្រមាណ៦០០០នាក់​ បុគ្គលិក​ ១០០០នាក់​ និង​អតីត​សិស្ស​ជាង​ ៤៥០០០​ នាក់​កំពុង​រស់នៅ​សិក្សា​ និង​បម្រើការ​ងារ​នៅ​ជុំវិញ​ពិភពលោក​។ បច្ចុប្បន្ន​នេះ​យើង​មាន​សាខា​ចំនួន៨​ ស្ថិតនៅ​ក្នុង​តំបន់​ផ្សេង​ៗគ្នា​ពាសពេញ​រាជធានី និងបណ្តាលខេត្ដផ្សេងៗ​។

មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ បន្ត​ផ្តល់​នូវ​គុណភាព​អប់រំ​ខ្ពស់​បំផុត​ដោយ​រួមបញ្ចូល​គ្នា​នូវ​ស្តង់​ដា​ជាតិ​ និង​អន្តរជាតិ​ដើម្បី​ធានា​បាន​នូវ​កម្មវិធី​សិក្សា​មួយ​តាម​បែប​សតវត្សរ៍​ទី២១ ដែល​ផ្សារភ្ជាប់​នឹង​ចំណេះដឹង​ក្នុង​ស្រុក​។ យើង​ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សា​ភាសាអង់គ្លេស​ និង​ចិន​ដ៏​ទូលំទូលាយ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ផ្សេង​ៗគ្នា​របស់​អ្នក​សិក្សា​គ្រប់​វ័យ​ និង​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូតដល់​ថ្នាក់​ពេញវ័យ​ និង​ចាប់ពី​ថ្នាក់ដំបូង​បង្អស់​រហូតដល់​បេក្ខជន​ TOEFL​ ។

WebsiteFacebookYouTubeInstagram