មជ្ឈមណ្ឌលសិល្បៈរូបភាព (VAC) បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តាមរយៈស្នាដៃសិល្បៈរបស់ពួកគេ។ មជ្ឈមណ្ឌលសិល្បៈរូបភាពគឺជាមជ្ឈមណ្ឌលមួយដែលស្ថិតនៅក្រោម MJQE ហើយទទួលខុសត្រូវក្នុងការគូរគំនូរ និងគូររូបសម្រាប់គ្រប់សាខាទាំងអស់។ បច្ចុប្បន្ន មជ្ឈមណ្ឌលសិល្បៈរូបភាពកំពុងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាភាពទាក់ទាញតាមរយៈសិល្បៈគំនូរ ការគូរនៅតាមជញ្ជាំងអគារសាលារៀន និងថ្នាក់រៀន។ វិចិត្រករគឺជាអាជីពរបស់យើងពោលពេញទៅដោយបទពិសោធ និងគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងស្នាដៃសិល្បៈ។ គំនូរ និងរូបភាពទាំងអស់សុទ្ធតែមានភាពទាក់ទាញ ស្រស់ស្រាយសម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសាធារណៈជនទូទៅ។
បច្ចុប្បន្ននេះ តួនាទី និងការទទួលខុសត្រូវសំខាន់ៗរបស់ VAC រួមមាន៖
- រៀបចំផែនការគូរគំនូរ រចនា និងគូរគំនូរគ្រប់ប្រភេទនៅលើជញ្ជាំងក៏ដូចជាធ្វើការកែលម្អរូបគំនូរចាស់ៗឡើងវិញ ធ្វើឱ្យវាមានសោភ័ណភាពកាន់តែស្រស់ស្អាត មានអត្ថន័យអប់រំ និងមានភាពទាន់សម័យ។
- រៀបចំដំណើរការគូររូប ដាក់ផែនការ និងអនុវត្តប្រកបដោយប្រសិទ្ធភាព។
- ឆ្លើយតបរាល់សំណូមពររបស់ផ្នែកផ្សេងៗ ជាពិសេសចំពោះសំណូមពររបស់អ្នកគ្រប់គ្រងជាន់ខ្ពស់ដើម្បីរៀបចំផែនការ និងចាត់ចែងការងារនៅក្នុងក្រុម។
សំខាន់ជាងនេះទៅទៀត មជ្ឈមណ្ឌលសិល្បៈរូបភាពតែងតែត្រូវបានស្នើសុំឱ្យគូររូបលើអគាររបស់ MJQE និងអគារផ្សេងៗទៀត។ គំនូរដែលយើងផ្តល់ជូនរួមមាន៖
- គំនូររូបថត
- គំនូរទេសភាព
- គំនូរជីវចល
- គំនូរបុរាណ
- គំនូរអរូបី
- គំនូរព្រះពុទ្ធ
- រចនា
- គំនូរ 3D
- គំនូរអប់រំ