
បណ្ណាគារ អន្តរទ្វីប
បណ្ណាគារ អន្តរទ្វីប បានបើកដំណើរការ និងចាប់ផ្តើមបម្រើសេវាកម្ម ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅឆ្នាំ២០០៥ ។ បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់សម្ភារសិក្សាដែលមានសារប្រយោជន៍ជាច្រើនសម្រាប់សិស្សានុសិស្ស ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការទទួលបានធនធានសិក្សាផ្សេងៗជាច្រើន ដែលចាំបាច់សម្រាប់ការសិក្សារបស់ពួកគេ។ ទាំងនោះមានជាសៀវភៅសិក្សា ថ្នាក់ភាសាខែ្មរ ថ្នាក់ភាសាចិន ថៃ និងថ្នាក់ភាសាអង់គ្លេស ទស្សនាវដ្តី សម្លៀកបំពាក់មជ្ឈមណ្ឌលភាសាអេ អាយ អាយ និងឯកសណ្ឋានសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង សម្លៀកបំពាក់ទទួលវិញ្ញាបនបត្រ សម្ភារសិក្សា សម្ភារការិយាល័យ ដបដាក់ទឹក និងសម្ភារៈជាច្រើនទៀត។ ជាមួយនឹងបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បណ្ណាគារ អន្តរទ្វីប ត្រូវបានគេស្គាល់ថាជាកន្លែងដែលសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល អាចស្វែងរកនូវសម្ភារសិក្សារបស់ពួកគេដោយងាយស្រួល។
បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវស្តង់ដាខ្ពស់បំផុតសម្រាប់បម្រើដល់សិស្សានុសិស្ស សាស្រ្តាចារ្យ បុគ្គលិក និងសាធារណជនទូទៅ ដោយផ្តល់ជូននូវគុណភាព ទំនិញទាន់សម័យ និងតម្លៃសមរម្យ។ ផលិតផលដែលយើង ជ្រើសរើសមានគោលបំណងលើកស្ទួយបទពិសោធនៃការរស់នៅប្រចាំថ្ងៃរបស់សិស្សយើង និងផ្គត់ផ្គង់សម្ភារសិក្សា សម្ភារៈប្រើប្រាស់ដែលចាំបាច់ដើម្បីឱ្យសិស្សានុសិស្សទទួលបានភាពជោគជ័យក្នុងថ្នាក់រៀន។ យើងខិតខំបង្កើតបរិយាកាសផ្តោតលើឧត្តមភាពសេវាកម្ម ហើយក្នុងការធ្វើដូច្នេះយើងធានាថារាល់បទពិសោធរបស់អតិថិជន ឆ្លុះបញ្ចាំងពីការលះបង់របស់សាលាចំពោះសិស្សរបស់យើង។
ទីតាំងបណ្ណាគារ អន្តរទ្វីប
បណ្ណាគារ អន្តរទ្វីប បានរីកចម្រើនក្លាយជាបណ្តាញបណ្ណាគារដែលកាន់តែធំ ដោយមានបណ្ណាគារចំនួន ៨ បានបើកនៅជុំវិញរាជធានីភ្នំពេញ និងសាខាតាមខេត្ត។
- ទីតាំងទី១ បើកនៅការិយល័យ (សាខាម៉ៅសេទុង) ក្នុងខែមករា ឆ្នាំ២០០៥ ស្ថិតនៅអគារលេខ២២៣ & ២២៧ វិថីម៉ៅសេទុង សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
- ទីតាំងទី២ បើកនៅសាខាទួលគោក ក្នុងខែមេសា ឆ្នាំ២០១៤ ស្ថិតនៅអគារលេខ ២៦ ផ្លូវ ២៨៩ សង្កាត់ បឹងកក់ I ខណ្ឌ ទួលគោក រាជធានីភ្នំពេញ
- ទីតាំងទី៣ បើកនៅសាខាចាក់អង្រែ ក្នុងខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅអគារលេខ ៨២៤ ផ្លូវជាតិលេខ ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ
- ទីតាំងទី៤ បើកនៅសាខាចោមចៅ ក្នុងខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅអគារលេខ ២២២ ផ្លូវវេងស្រេង សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ
- ទីតាំងទី៥បើកនៅសាខាផ្សារថ្មី ក្នុងខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអគារលេខ ១C & ១៣D ផ្លូវ ៥៣ កែងផ្លូវ ៥៤ ភូមិ ៥ សង្កាត់ ផ្សារថ្មី ៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ
- ទីតាំងទី៦ បើកនៅសាខាជ្រោយចង្វា ក្នុងខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅអគារលេខ ១៥៨JKLM ផ្លូវជាតិលេខ ៦A សង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ
- ទីតាំងទី៧ បើកនៅសាខាក្រុង សៀមរាប នៅបណ្តោយ ផ្លូវជាតិ6A សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
- ទីតាំងទី៨ បើកនៅសាខាតាកែវ ក្បាលដីលេខ៨៩៦ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ