សេវាកម្មដឹកជញ្ជូន អន្តរទ្វីប

សេវាកម្ម​ដឹកជញ្ជូន​ អន្តរទ្វីប​ (Intercon​ Transportation​ Services​) បង្កើត​ឡើង​ស្រប​ពេល​​បង្កើត​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ពោល​គឺ​បង្កើត​ឡើង​តាំងពី​ដើមឆ្នាំ២០០៥​ មក​ម្ល៉េះ​។ ផ្នែក​សេវា​ កម្ម​ដឹកជញ្ជូន​អន្តរទ្វីប​ បង្កើត​ដំបូង​មាន​រថយន្ត​ចំនួន៣គ្រឿង​ប៉ុណ្ណោះ​។ ក្នុង​ចន្លោះ​ឆ្នាំ២០០៥​-២០០៧​ ចំពោះ​សិស្ស​នៅ​តំបន់​ជិ​តៗ​ ដែល​ចុះឈ្មោះ​រៀន​ចាប់ពី​ ២នាក់​ឡើង​ទៅ​ គឺ​ទទួល​បាន​សេវា​ដឹកជញ្ជូន​ពី​ សាលា​ដោយ​ឥត​បង់ថ្លៃ​ (Free​)។ លុះដល់​ឆ្នាំ២០០៨​ កំណើន​សិស្ស​ដែល​ទទួល​សេវា​ដឹកជញ្ជូន​របស់​ សាលា​មាន​ចំនួន​កើនឡើង​ច្រើន​ រហូតដល់​កើន​រថយន្ត​ដឹកជញ្ជូន​ដល់ទៅ​ ៣០គ្រឿង​បន្ថែម​ទៀត​។

ITS​ ប្ដេជ្ញា​ចិត្ត​ផ្ដល់​នូវ​សេវាកម្ម​ដឹកជញ្ជូន​លក្ខណៈ​ស្តង់ដារ​មួយ​ទៅដល់​សិស្សានុសិស្ស​របស់​យើង​។ យើង​ ជឿជាក់​ថា​ សេវាកម្ម​របស់​យើង​នឹង​ធានា​បាន​នូវ​ការ​ដឹកជញ្ជូន​មួយ​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ យ៉ាង​ពិតប្រាកដ​។ បច្ចុប្បន្ន​នេះ​ ITS​ មាន​រថយន្ត​ចំនួន៥២គ្រឿង​ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំ​ ណើរ​ជូន​ដល់​សិស្សានុសិស្ស​របស់​យើង​ និង​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ជូន​លោកអ្នក​អាណាព្យាបាល​ដែល​មានការ​មមាញឹក​ច្រើន​។ យើង​ក៏​មាន​ផ្ដល់​សេវាកម្ម​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន​ អា​ឡិច​ គួច​ ដែល​មាន​ទីតាំង​ស្ថិតនៅ​សាខា​ ម៉ៅសេទុង​ នៃ​ឃ្លាំង​ MJQE​។

យានដ្ឋាន​របស់​យើង​មាន​ជាង​ដែល​មាន​ ជំនាញ​ច្បាស់លាស់​ដើម្បី​ផ្ដល់​ជូន​នូវ​ការថែទាំ​ជាប្រចាំ​ដល់​លោកអ្នក​។ សេវាកម្ម​ទាំងនោះ​រួមមាន​ជួស​ ជុល​រថយន្ត​ បាញ់ថ្នាំ​រថយន្ត​ រួម​ទាំង​សេវាកម្ម​កាត់​ស្ទីក​គ័រ​ បិទ​ស្ទីក​គ័រ​ ឌេ​គ័រ​តាម​ការិយាល័យ​ ថ្នាក់រៀន​ និង​តាម​អគារ​។

លើស​ពីនេះ​សេវាកម្ម​លាង​សម្អាត​របស់​យើង​នៅកន្លែង​លាង​រថយន្ត​ ផល​ គួច​ នៅ​រង់ចាំ​ បម្រើ​ជូន​លោកអ្នក​យ៉ាង​ល្អ​គ្រប់ពេលវេលា​។ទស្សនវិស័យ​របស់​យើង​គឺ​ដើម្បី​ផ្ដល់​ជូន​នូវ​សេវា​ដឹក​ ជញ្ជូន​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ជូន​ដល់​សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សុវត្ថិភាព​ធ្វើដំណើរ​របស់​សិស្សានុសិស្ស​ គឺជា​ការ​យកចិត្ត​ទុក​ ដា​ក់ដ៍​សំខាន់​បំផុត​របស់​យើង​។ ជាមួយគ្នា​នេះ​យើង​ជឿជាក់​ថា​សេវាកម្ម​រថយន្ត​សាលា​របស់​យើង​នឹង​ បង្ក​ភាព​ងាយ​ស្រួស​ដល់​សិស្សានុសិស្ស​ និង​អ្នកអាណាព្យាបាល​សិស្ស​ជាមួយ​ការ​ចំណេញពេលវេលា​ និង​សន្សំសំចៃ​ថវិកា​។

បេសកកម្ម​របស់​យើង​គឺ​ ជ្រើសរើស​អ្នកបើកបរ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ និង​បណ្តុះបណ្តាល​ជាប្រចាំ​។ រថយន្ត​សាលា​បំពាក់​ដោយ​សេវា​ធានារ៉ាប់រង​ និង​មាន​សេវាកម្ម​ត្រួតពិនិត្យ​ ថែទាំ​តាម​ស្តង់​ដា​របចេ្ច​កទេស​យ៉ាង​ត្រឹមត្រូវ​។ យើង​ខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​បែង​ចែង​ការ​គ្រប់គ្រង់​ តំបន់​នី​មួយ​ៗដោយ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ និង​ចំណេញពេលវេលា​។ យើង​ក៏​មាន​ផ្ដល់​ជូន​នូវ​យាន​ ដ្ឋាន​ជួសជុល​ និង​កន្លែង​លាង​រថយន្ត​ផ្ទាល់ខ្លួន​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ និង​ផាសុកភាព​ជូន​ ដល់​អ្នកដំណើរ​ និង​សិស្សានុសិស្ស​របស់​យើង​គ្រប់ពេលវេលា​។

សេវាកម្មយើងនៅ ITS រួមមាន

  • សេវាកម្មរថយន្តសាលា (School Bus Services)
  • យានដ្ឋានជួលជុលរថយន្ត អាឡិច គួច (Alex Quach Auto Shop)
  • សេវាកម្មជួលរថយន្ត (Bus rental seរvices)
  • កន្លែងលាងរថយន្ត ផល គួច ( Pual Quach Car Wash)
Facebook