ស្មាតម៉ាត

ស្មា​តម៉ាត​គឺជា​ហាង​ដែល​មាន​លក់​សម្ភារ​ជាច្រើន​ប្រភេទ​ដែល​ផ្តល់​ងាយស្រួល​ដល់​លោកអ្នក​។ ស្មា​តម៉ាត​ជាផ្នែក​មួយ​នៃ​សេវាកម្ម​របស់​ ម៉េ​ងលី​ ជេ.គួច​ អេ​ឌ្យូ​ខេ​សិន​ ដែល​បម្រើ​សេចក្តី​ត្រូវការ​របស់​សិស្សរបស់​យើង​។ បច្ចុប្បន្ន​ យើង​មាន១១កន្លែង​ ក្នុងចំណោម​អគារសិក្សា១៥​ របស់​យើង​។ វា​ជា​កន្លែង​ដែល​សិស្ស​អាច​ទិញ​នូវ​សម្ភារ​សិក្សា​សម្រាប់​ការសិក្សា​របស់​ពួកគេ​ក្នុង​តម្លៃ​សមរម្យ​។ស្មា​តម៉ាត​មាន​លក់​របស់របរ​មួយចំនួន​ដូចជា​សម្ភារ​ការិយាល័យ​ ប្រដាប់​ប្រដា​ក្មេង​លេង​ អាហារសម្រន់​ ភេសជ្ជៈ​ និង​ផលិតផល​នំ​ដូចជា​ ខុ​កឃី​ និង​នំ​ស្រួយ​។ ល។ ស្មា​តម៉ាត​របស់​យើង​ក៏​មាន​លក់​របស់​រប​រប្លែ​កៗ​ថ្មី​ៗប្រកបដោយ​ភាព​រីករាយ​ និង​ទាន់សម័យ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មាធិការ​សាលា​របស់​យើង​។

យើង​មាន​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ​គុណភាព​ផលិតផល​ និង​ធ្វើការ​ស្ទាបស្ទង់​តម្លៃ​ម៉្យាង​ទៀងទាត់​ដើម្បី​ប្រាកដ​ថា​សិស្សរបស់​យើង​ទទួល​បាន​ផលិតផល​ដែល​មានគុណ​ភាពល្អ​បំផុត​ជាមួយនឹង​តម្លៃ​ទាប​។ យើង​ធានា​ថា​អាហារ​ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ដែល​លក់​នៅ​ស្មា​តម៉ាត​ គឺ​ផ្តល់​នូវ​សុខភាព​ល្អ​ និង​ស្អាត​ ដើម្បី​បំពេញ​តាម​ស្តង់ដារ​ជា​មូលដ្ឋាន​នៃ​អនាម័យ​។ យើង​តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​សុខុមាលភាព​របស់​សិស្ស​។តើមាន​អ្វី​ពិសេស​អំពី​ស្មា​តម៉ាត​?

តើមានអ្វីពិសេសអំពីស្មាតម៉ាត?

  • តំលៃ​របស់​នី​មួយ​ៗគឺ​សម​ហេតុផល​សម្រាប់​សិស្សរបស់​យើង​។
  • ចំនួន​អប្បបរមា​នៃ​អាហារ​ក្លា​សេ​ កែច្នៃ​ និង​កំប៉ុង​ត្រូវ​បាន​លក់​។
  • អាហារ​ ភេសជ្ជៈ​ និង​ផលិតផល​ផ្សេងទៀត​ដែល​មាន​ជាតិ​ស្ករ​ អំបិល​ និង​ខ្លាញ់​ខ្ពស់​ និង​អាហារ​ដែល​មាន​សារធាតុ​ឱ្យ​ទុក​បាន​យូរ​ ដូចជា​មី​ មិន​ត្រូវ​បាន​លក់​សម្រាប់​ក្មេង​មិនទាន់​គ្រប់​អាយុ​។
  • អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ប្រៃ​ស្ករ​ និង​ខ្លាញ់​ខ្ពស់​មានកំណត់​ជាពិសេស​សម្រាប់​កុមារ​ដែល​មិនទាន់​គ្រប់​អាយុ​។
  • ស្ករគ្រាប់​ សូកូឡា​ ការ៉េម​ និង​បង្អែម​ក្លា​សេ​មានការ​កំណត់​ក្នុង​ការ​លក់​។
  • យើង​នាំចូល​អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ផ្តល់​នូវ​សុខភាព​ល្អជា​ច្រើន​ប្រភេទ​ដូចជា​ ទឹក​ផ្លែឈើ​ ឬភេសជ្ជៈ​ដែល​មាន​ជាតិទឹក​ដោះ​គោ​ ទឹកដោះគោ​ជូរ​ និង​សណ្តែក​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​សិស្ស​។
  • អាហារ​ និង​ភេសជ្ជៈ​ដែល​ប៉ះពាល់​ដល់​សុខភាព​សិស្សរបស់​យើង​គឺ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​លក់​។

បុគ្គលិក​ផ្នែក​លក់​របស់​យើង​ត្រូវតែ​គោរព​តាមច្បាប់​ដូច​ខាងក្រោម​៖

  • មិន​លក់​ភេសជ្ជៈ​ប៉ូវ​កំលាំង​ ឬអាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ុល​ខ្ពស់​ដល់​ក្មេង​មិនទាន់​គ្រប់​អាយុ​។
  • មាន​សុជីវធម៌​ និង​សុភាព​រាបសា​ ដល់​អតិថិជន​ទាំងអស់​។
  • សូម​ឱ្យ​អតិថិជន​រង់ចាំ​ជាជួរ​ត្រង់​។
  • ត្រូវ​ប្រាកដ​ថា​មិន​មាន​អ្នក​លួច​របស់​។
  • រៀបចំ​ និង​រក្សា​ហាង​អោយ​មាន​របៀបរៀបរយ​ និង​ស្អាត​គ្រប់ពេលវេលា​។
  • នៅពេល​ដឹកទំនិញ​មកដល់​ ត្រូវ​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​។
Facebook