អាហារដ្ឋាន អាឡិច

នៅ​អាហារដ្ឋាន​ អា​ឡិច​ យើង​ជឿជាក់​ថា​របប​អាហារ​មាន​តុល្យភាព​ គឺជា​គន្លឹះ​នៃ​ទម្លាប់​ក្នុង​ការ​ញ៉ាំ​ដែល​នាំមក​នូវ​សុខភាព​ល្អ​ ព្រោះ​វា​ផ្តល់​ឱ្យ​កុមារ​នូវ​សារធាតុ​ចិញ្ចឹម​ដែល​ពួកគេ​ត្រូវការ​ដើម្បី​លូតលាស់​។ អាហារដ្ឋាន​ អា​ឡិច​ ដែល​ជាផ្នែក​មួយ​នៃ​សេវាកម្ម​ម្ហូបអាហារ​ និង​ភេសជ្ជៈ​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុងខែ​មករា​ ឆ្នាំ២០០៥​។ អាហារ​ និង​ភេសជ្ជៈ​ដែល​ផ្តល់​នៅ​អាហារដ្ឋាន​ អា​ឡិច​ មាន​អត្ថ​ប្រយោជន៍​លើ​ការ​អភិវឌ្ឍ​ទម្លាប់​នៃ​ការ​ញ៉ាំ​រយៈពេល​វែង​របស់​សិស្ស​ ចំណង់​ចំណូលចិត្ត​ និង​អាកប្ប​កិរិយា​ចំពោះ​អាហារ​។ អាហារដ្ឋាន​សាលា​របស់​យើង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​អាហារ​ដែល​មានគុណ​ភាព​ និង​បង្កើត​វប្បធម៌​នៃ​ការ​បរិភោគ​អាហារ​ដែល​មាន​សុខភាព​ល្អ​។ ចំណង់​ចំណូលចិត្ត​ផ្នែក​ម្ហូបអាហារ​និង​ភេសជ្ជៈ​កើតមាន​នៅក្នុង​វ័យ​កុមារភាព​ ហើយ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ​ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​។ គោលបំណង​របស់​យើង​ គឺ​ផ្តល់​ជូន​សហគមន៍​របស់​យើង​នូវ​ជម្រើស​សម្រាប់​អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជីវជាតិ​ និង​ឆ្ងាញ់​ ហើយ​មាន​កាកសំណល់​ និង​ផល​ប៉ះពាល់​តិចតួច​បំផុត​។ អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ ជាត់​ប្រៃ​ និង​ខ្លាញ់​ គឺ​ត្រូវ​បាន​កម្រិត​នៅ​ឯអាហារដ្ឋាន​ អា​ឡិច​ របស់​យើង​។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ឡើយ​។ ប្រូតេអ៊ីន​ជាច្រើន​មុខ​ ដូចជា​សាច់​ ត្រី​ ស៊ុត​ ឬសណ្តែក​ គឺ​មាននៅ​អាហារដ្ឋាន​របស់​យើង​រាល់ថ្ងៃ​។

ហេតុអ្វីត្រូវបរិភោគនៅឯអាហារដ្ឋាន អាឡិច?

  • ចំណេញ​ទាំង​ពេលវេលា​ និង​ថវិកា​។
  • អ្នក​អាច​ជ្រើសរើស​អាហារ​ និង​ភេសជ្ជៈ​តាម​ជម្រើស​ជាច្រើន​។
  • អាហារ​ និង​ភេសជ្ជៈ​តម្លៃ​សមរម្យ​ ដូច្នេះ​អ្នក​អាច​សន្សំ​ចំពោះ​ការ​ចំណាយ​លើ​អាហារ​។
  • មាន​ទីតាំងនៅ​ក្នុង​អគារសិក្សា​ និង​ការិយាល័យ​។
  • អាហារ​រៀបចំ​ទុកដាក់​បាន​ត្រឹមត្រូវ​ និង​អាហារ​ក្លា​សេ​ត្រូវ​បាន​ប្រើប្រាស់​ចំនួន​អប្បបរមា​ទៅតាម​សីតុណ្ហភាព​។
  • ទីកន្លែង​ស្អាត​ ហើយ​អាហារ​មាន​អនាម័យ​ខ្ពស់​។
  • ជា​កន្លែង​រីករាយ​ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សិស្ស​ និង​ឆ្លុះបញ្ចាំង​ពី​បរិយាកាស​សិក្សា​វិជ្ជមាន​។
  • មាន​ផ្លែឈើ​ ទឹក​ផ្លែឈើ​ បន្លែ​ និង​នំប៉័ង​គ្រាប់ធញ្ញជាតិ​ជាច្រើន​មុខ​នៅក្នុង​បញ្ជី​មុខម្ហូប​។
  • មាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​តិច​ និង​មិន​មាន​ភេសជ្ជៈ​ប៉ូវ​កំលាំង​ គ្មាន​ជាតិ​អាល់កុល​ និង​អាហារ​ចៀន​។
  • ចុងក្រោយ​អាហារ​ និង​ភេសជ្ជៈ​នៅ​អាហារដ្ឋាន​ អា​ឡិច​ ត្រូវតែ​បំពេញ​តាម​ស្តង់​ដា​ជាតិ​សម្រាប់​ការរៀបចំ​ការ​ស្តុក​ទុក​ និង​ការ​ទុកដាក់​មាន​អនាម័យ​ និង​សុវត្ថិភាព​។
Facebook