គ្មានដែនកំណត់អ្វីសម្រាប់យើងក្នុងការបណ្តុះភាពខ្លាំង និងជំរុញភាពជោគជ័យដល់កូនៗនោះឡើយ។ យើងធ្វើការលើកទឹកចិត្តដល់ពួកគាត់គ្រប់រូបឱ្យមានការអភិវឌ្ឍចំណេះដឹង និងតម្លៃដ៏រឹងមាំរបស់ពួកគាត់។ ដូច្នេះ ពួកគាត់អាចទទួលការលូតលាស់ល្អទាំងការសិក្សា និងចំណេះដឹងផ្នែកសង្គម។ ហើយជាមួយចក្ខុវិស័យប្រកបដោយ មហិច្ឆតារបស់យើង គឺយើងចង់ជំរុញឱ្យកូនៗរបស់លោកអ្នកចេះពុះពារតាមរយៈភាពខ្លាំងរបស់ខ្លួន ដើម្បីសម្រេចជោគជ័យនូវអ្វីហួសពីការរំពឹងទុករបស់ពួកគាត់។
ខាងក្រោមនេះ យើងជួបជាមួយសិស្សានុសិស្សមួយចំនួនដែលមានភាពខ្លាំង និងទទួលបានជោគជ័យគួរឱ្យស្ងើចសរសើរដែលមកពីគ្រួសារអន្តរទ្វីប អាមេរិកាំង (AIS) របស់យើង។

គ្រួច ឈីម
យុវជន ជាវ័យមួយដែលពោរពេញទៅដោយថាមពល និងបញ្ញាស្មារតីក្លាវក្លា ជាពិសេសពួកគាត់ជាកម្លាំងស្នូលក្នុងការចូលរួមគ្រប់សកម្មភាពនានាក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍជាតិផងដែរ។ យុវជនទាំងអស់នៅកម្ពុជាយើងមានប្រមាណប្រហែលជាង៥០% នៃចំនួនប្រជាជនសរុប។ យុវជន គ្រួច ឈីម ជាសិស្សម្នាក់រៀននៅសាលា AIS ថ្នាក់ទី១២”ក” នាឆ្នាំសិក្សា២០១៨-២០១៩ នេះ។ យុវជនរូបនេះ កើតក្នុងត្រកូលអ្នកមានជីវភាពបង្គួរនៅក្នុងរាជធានីភ្នំពេញ។
អ្នកអាណាព្យាបាលរបស់យុវជនរូបនេះ បានចំណាយធនធានផ្ទាល់ខ្លួនអស់ជាច្រើនសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនគាត់។ ឆ្នាំនេះជាឆ្នាំដែលពួកគាត់ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សិស្សានុសិស្សទាំងអស់កំពុងតែមមាញឹកស្ទើររកពេលញ៉ាំបាយគ្មាន ព្រោះត្រូវប្រឹងប្រែងរៀនសូត្រត្រៀមប្រឡង។ គាត់ក៏ដូចជាសិស្សដទៃទៀតដែរ តែអ្វីដែលខុសប្លែកពីគេនោះ គឺគាត់បានចំណាយពេលក្រៅពីការសិក្សាទៅជួយការងារក្នុងសាសា និងក្នុងសង្គមជាច្រើន។ ការងារក្នុងសាលាមានដូចជា បើកក្លិបសិក្សារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ធ្វើជាប្រធានសម្របសម្រួលកម្មវិធីសាលាផ្សេងៗ (យុវជនស្ម័គ្រចិត្ត) និងការងារសប្បុរសធម៌ផ្សេងៗជាច្រើនទៀត។ ចំណែកឯកម្មវិធីក្រៅសាលាវិញមានដូចជា ដាំដើមឈើ លាបថ្នាំ សាលា……។ យើងក្រឡេកទៅមើលលទ្ធផលសិក្សាវិញ គឺគាត់នៅតែល្អ គ្មានការធ្លាក់ចុះ។ សូមបញ្ជាក់ផងដែរថា ការងារខាងលើនេះ ពួកគាត់ចាប់ប្រឡូកតាំងពីថ្នាក់ទី១០ មកម្លេះ។ ខាងក្រោមនេះជាវិធីសាស្រ្ត ក៏ដូចជាការចែករំលែកនូវបទពិសោធដែលធ្វើឱ្យពួកគាត់នៅតែខ្លាំង។
អានបន្ត
ចំពោះយុវសិស្ស ឈីម គាត់បាននិយាយថា” ក្នុងមួយថ្ងៃមនុស្សម្នាក់ៗមានពេលទំនេរសម្រាកពីការគេង ប្រហែលជា១៦ទៅ ១៧ម៉ោង។ ដូច្នេះត្រូវបែងចែកពេលវេលាឱ្យបានច្បាស់លាស់ (ពេលរៀន ពេលសម្រាក ពេលធ្វើការងារសង្គម)។ ចំពោះការសិក្សាគាត់បាននិយាយថា ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានក្នុងការស្តាប់គ្រូពន្យល់នៅថ្នាក់ ក៏ដូចជាការកត់ត្រាមេរៀន និងសួរ-ឆ្លើយមេរៀនក្នុងម៉ោងនីមួយៗផងដែរ។ ឯវិធីសាស្ត្រនៅផ្ទះវិញ គឺត្រូវកំណត់មុខវិជ្ជាណាដែលច្បាស់ មួយណាដែលមិនច្បាស់ដើម្បីងាយស្រួលពង្រឹងបន្ថែម។ មួយវិញទៀត រៀងរាល់ព្រឹកគាត់តែងរំលឹកមេរៀននៅផ្ទះជាប្រចាំ។ លើសពីនេះទៅទៀត អ្វីដែលជាចំណុចខ្លាំងរបស់គាត់ គឺតែងតែយកមេរៀន ឬលំហាត់ដែលខ្លួនអាចធ្វើបាន ឬយល់ទៅពន្យល់មិត្តភក្តិ ដើម្បីចែករំលែក ក៏ដូចជាបន្ថែម និងពង្រឹងសមត្ថភាពខ្លួនគាត់ផ្ទាល់តែម្តង។ គាត់មានផែនការយ៉ាងច្បាស់ក្នុងការបែងចែកពេលវេលារៀន និងការងារសង្គម។ ចំពោះការងារសង្គម គាត់បាននិយាយថាត្រូវតែឆ្លៀតពេលទំនេរ ឬនៅចុងសប្តាហ៍។ ពេលខ្លះគាត់បាននិយាយថា ការងារនេះបានពង្រីកចំណេះដឹងមួយកម្រិតដែលគាត់មិនធ្លាប់ជួបក្នុងមេរៀន។ ការងារដែលគាត់បានចូលរួមមានដូចជា យុវជនស្ម័គ្រចិត្ត បេតិកភណ្ឌ លាបថ្នាំសាលា រៀបចំការបើក-បិទបវេសនកាលសាលាជាដើម។
ទោះបីជាយុវជនរូបនេះរវល់ស្ទើររកពេលទំនេរគ្មានយ៉ាងណាក៏ដោយ តែការសិក្សារបស់គាត់មិនធ្លាក់ចុះឡើយ គាត់នៅតែកាន់លំដាប់ A ជានិច្ចជារៀងរាល់ខែ។ សម្រាប់ការដែលយកនិទ្ទេសនេះនៅសាលា AIS វាមិនមែនជាការចៃដន្យនោះទេ គឺត្រូវតែប្រឹងអស់ពីកម្លាំងកាយ និងចិត្ត។ គាត់បានបង្ហើបពីល្បិចនៃការសិក្សារបស់ប្អូនដែលមិនធ្លាក់ចុះ ទោះមានការរវល់ក្នុងការងារសង្គម ដូចខាងក្រោមនេះ៖
- រៀបចំកាលវិភាគសិក្សាឱ្យបានល្អនៅផ្ទះឱ្យស្របជាមួយកាលវិភាគសាលា មានន័យថាត្រូវរំឭកមេរៀនដែលបានរៀនរួចនៅសាលា ឯផ្ទះក៏ដូចគ្នា។
- ព្យាយាមរកពេលស្រាវជ្រាវមេរៀនខ្លួនឯងនៅផ្ទះ ជាជាងដើររៀនគួរនៅខាងក្រៅ។
- ធ្វើលំហាត់ផ្នែកវិទ្យាសាស្ត្រពិតឱ្យបានច្រើនតាមលទ្ធភាពដែលអាច។
- សម្រាកឱ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារឱ្យបានទៀងទាត់មានអនាម័យ និងជីវជាតិ។
- ព្យាយាមក្រោកពីព្រលឹម រំឭកមេរៀនព្រោះថា ពេលព្រឹកជាពេលវេលាដែលខួរក្បាលស្រលះល្អ និងទន្ទេញងាយចាំ។
- មករៀនឱ្យទៀងទាត់ ទាន់ពេលវេលា និងនៅក្នុងថ្នាក់ប្រើ សុ ចិ បុ លិ ឱ្យមានប្រសិទ្ធិភាព។
កើតមកជាមនុស្សក្នុងលោកនេះ គឺជាសំណាងមួយយ៉ាងអស្ចារ្យ គឺយើងអាចធ្វើអ្វីដែលយើងចង់ធ្វើដើម្បីខ្លួនឯង គ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ។ ដូចជាយុវជនរូបខាងលើនេះស្រាប់ ពួកគាត់ទើបតែថ្នាក់ទី១២ សោះតែគាត់កំពុងដុះពន្លកឈានទៅរកយុវជនគំរូទាំងការសិក្សា និងក្នុងសង្គមផងដែ។ ដូចអ្វីដែលគាត់បានរៀបរាប់ខាងលើ។ ចុះអ្នកវិញក្នុងនាមជាពន្លកថ្មី ម្នាក់ដែលបានរៀបចំខ្លួនហើយឬនៅ?
លាក់អត្ថបទ

ស៊ុនលី សិក្ខា
យុវជន ជាវ័យមួយដែលពោរពេញទៅដោយថាមពល និងបញ្ញាស្មារតីក្លាវក្លា ជាពិសេសពួកគាត់ជាកម្លាំងស្នូលក្នុងការចូលរួមគ្រប់សកម្មភាពនានាក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍជាតិផងដែរ។ យុវជនទាំងអស់នៅកម្ពុជាយើងមានប្រមាណប្រហែលជាង៥០% នៃចំនួនប្រជាជនសរុប។ ស៊ុនលី សិក្ខា ជាយុវតីម្នាក់រៀននៅសា AIS ថ្នាក់ទី១២”ក” នាឆ្នាំសិក្សា២០១៨-២០១៩នេះ។ យុវតីរូបនេះ កើតក្នុងត្រកូលអ្នកមានជីវភាពបង្គួរផងដែរនៅរាជធានីភ្នំពេញ។ អាណាព្យាបាលពួកគាត់ បានបោះទន់យ៉ាងធំមកលើសាលា AIS។
ឆ្នាំនេះជាឆ្នាំដែលគាត់ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សិស្សានុសិស្សទាំងអស់កំពុងតែមមាញឹកស្ទើររកពេលញ៉ាំបាយគ្មាន ព្រោះត្រូវប្រឹងប្រែងរៀនសូត្រត្រៀមប្រឡង។ គាត់ក៏ដូចជាសិស្សដទៃទៀតដែរ តែអ្វីដែលខុសនោះ គឺគាត់បានចំណាយពេលក្រៅពីការសិក្សាទៅជួយការងារក្នុងសាសា និងក្នុងសង្គមជាច្រើន។ ការងារក្នុងសាលាមានដូចជា បើកក្លិបសិក្សារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ គណៈកម្មការសម្របសម្រួលកម្មវិធីសាលាផ្សេងៗ (យុវជនស្ម័គ្រចិត្ត) និងការងារសប្បុរសធម៌ផ្សេងៗជាច្រើនទៀត។ ចំណែកឯកម្មវិធីក្រៅសាលាវិញមានដូចជា ដាំដើមឈើ លាបថ្នាំសាលា……។ យើងក្រឡេកទៅមើលលទ្ធផលសិក្សាវិញ គឺគាត់នៅតែល្អ គ្មានការធ្លាក់ចុះ។ សូមបញ្ជាក់ផងដែរថា ការងារខាងលើនេះគាត់ចាប់ប្រឡូកតាំងពីថ្នាក់ទី១០ មកម្លេះ។ ខាងក្រោមនេះជាវិធីសាស្រ្ត ក៏ដូចជាការចែករំលែកនូវបទពិសោធដែលធ្វើឱ្យគាត់នៅតែខ្លាំង។
អានបន្ត
គាត់បាននិយាយថា” ក្នុងមួយថ្ងៃមនុស្សម្នាក់ៗមានពេលទំនេរសម្រាកពីការគេងប្រហែលជា១៦ ទៅ១៧ម៉ោង។ ដូច្នេះត្រូវបែងចែកពេលវេលាឱ្យបានច្បាស់លាស់ (ពេលរៀន ពេលសម្រាក ពេលធ្វើការងារសង្គម)។ ចំពោះការសិក្សាគាត់បាននិយាយថា ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានក្នុងការស្តាប់គ្រូពន្យល់នៅថ្នាក់ ក៏ដូចជាការកត់ត្រាមេរៀន និងសួរ-ឆ្លើយមេរៀនក្នុងម៉ោងនីមួយៗផងដែរ។ ឯវិធីសាស្ត្រនៅផ្ទះវិញ គឺត្រូវកំណត់មុខវិជ្ជាណាដែលច្បាស់ មួយណាដែលមិនច្បាស់ដើម្បីងាយស្រួលពង្រឹងបន្ថែម។ មួយវិញទៀត រៀងរាល់ព្រឹកគាត់តែងរំឭកមេរៀននៅផ្ទះជាប្រចាំ។ លើសពីនេះទៅទៀត អ្វីដែលជាចំណុចខ្លាំងរបស់គាត់ គឺតែងតែយកមេរៀន ឬលំហាត់ដែលខ្លួនអាចធ្វើបាន ឬយល់ទៅពន្យល់មិត្តភក្តិ ដើម្បីចែករំលែក ក៏ដូចជាបន្ថែម និងពង្រឹងសមត្ថភាពខ្លួនគាត់ផ្ទាល់តែម្តង។
គាត់ក្នុងការងាររៀនសូត្រ និងសង្គមមានផែនការយ៉ាងច្បាស់លាស់ក្នុងការបែងចែកពេលវេលារៀន និងការងារសង្គម។ ចំពោះការងារសង្គម គាត់បាននិយាយថាត្រូវតែឆ្លៀតពេលទំនេរ ឬនៅចុងសប្តាហ៍។ ពេលខ្លះគាត់បាននិយាយថា ការងារនេះបានពង្រីកចំណេះដឹងមួយកម្រិតដែលគាត់មិនធ្លាប់ជួបក្នុងមេរៀន។ ការងារដែលគាត់បានចូលរួមមានដូចជា យុវជនស្ម័គ្រចិត្ត បេតិកភណ្ឌ លាបថ្នាំសាលា រៀបចំការបើក-បិទបវេសនកាលសាលាជាដើម។
ទោះបីជាយុវតីរូបនេះរវល់ស្ទើររកពេលទំនេរគ្មានយ៉ាងណាក៏ដោយ តែការសិក្សាគាត់មិនធ្លាក់ចុះឡើយ គាត់នៅតែកាន់លំដាប់ A ជានិច្ច ជារៀងរាល់ខែ។ សម្រាប់ការដែលយកនិទ្ទេសនេះ នៅសាលា AIS វាមិនមែនជាការចៃដន្យនោះទេ គឺត្រូវតែប្រឹងអស់ពីកម្លាំងកាយ និងចិត្ត។ គាត់បានបង្ហើបពីល្បិចនៃការសិក្សារបស់ប្អូនដែលមិនធ្លាក់ចុះទោះមានការរវល់ក្នុងការងារសង្គម ដូចខាងក្រោមនេះ៖
- រៀបចំកាលវិភាគសិក្សាឱ្យបានល្អនៅផ្ទះឱ្យស្របជាមួយកាលវិភាគសាលា មានន័យថាត្រូវរំឭកមេរៀនដែលបានរៀនរួចនៅសាលា ឯផ្ទះដូចគ្នា។
- ព្យាយាមរកពេលស្រាវជ្រាវមេរៀនខ្លួនឯងនៅផ្ទះជាជាងដើររៀនគួរនៅខាងក្រៅ។
- ធ្វើលំហាត់ផ្នែកវិទ្យាសាស្ត្រពិតឱ្យបានច្រើនតាមលទ្ធភាពដែលអាច។
- សម្រាកឱ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារឱ្យបានទៀងទាត់មានអនាម័យ និងជីវជាតិ។
- ព្យាយាមក្រោកពីព្រលឹម រំឭកមេរៀន ព្រោះថាពេលព្រឹកជាពេលវេលាដែលខួរក្បាលស្រលះល្អ និងទន្ទេញងាយចាំ។
- មករៀនឱ្យទៀងទាត់ ទាន់ពេលវេលា និងនៅក្នុងថ្នាក់ប្រើ សុ ចិ បុ លិ ឱ្យមានប្រសិទ្ធិភាព។
កើតមកជាមនុស្សក្នុងលោកនេះ គឺជាសំណាងមួយយ៉ាងអស្ចារ្យ គឺយើងអាចធ្វើអ្វីដែលយើងចង់ធ្វើដើម្បីខ្លួនឯង គ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ។ ដូចជាយុវតីរូបខាងលើនេះស្រាប់គាត់ទើបតែថ្នាក់ទី១២ សោះ តែគាត់កំពុងដុះពន្លកឈានទៅរកយុវជនគំរូទាំងការសិក្សា និងក្នុងសង្គមផងដែរ។ ដូចអ្វីដែលគាត់បានរៀបរាប់ខាងលើ ចុះអ្នកវិញក្នុងនាមជាពន្លកថ្មីម្នាក់ដែរ បានរៀបចំខ្លួនហើយឬនៅ?
លាក់អត្ថបទ

សឹង ពុត្របញ្ញា
ចាប់តាំងពីចូលសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសាលាដ៏ល្បីល្បាញ និងមានគុណភាពយ៉ាងល្អនៅក្នុងប្រព័ន្ធអប់រំមក យុវសិស្សបានខិតខំរៀនសូត្រ ស្វែងយល់ពីខ្លួនឯងដើម្បីសម្រេចគោលដៅរបស់គាត់នាពេលអនាគត។
យុវសិស្ស បញ្ញា ជាសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៨-២០១៩ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានគេកោតសរសើរចំពោះស្នាដៃប្រកួតប្រជែងនៅលើឆាកអន្តរជាតិជាច្រើន។
ក្នុមនាមជាសិស្សសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង បញ្ញាចូលចិត្តអានសៀវភៅ សិក្សាស្រាវជ្រាវអ្វីប្លែកៗ ព្រមទាំងតាក់តែងរឿងខ្លី ឬតាក់តែងបទចម្រៀង និងលេងឧបករណ៍ភ្លេងនៅពេលទំនេរពីការសិក្សា។
បញ្ញា កើតនៅរាជធានីភ្នំពេញ នៅឆ្នាំ២០០១ ដែលបច្ចុប្បន្នប្អូនមានអាយុ១៧ឆ្នាំ។ យុវសិស្សបានបង្កើតភាពយន្តខ្នាតអប់រំខ្លីមួយមានចំណងជើងថា “កូនប្រុសគ្មានទំនួលខុសត្រូវ” ដែលមានការចូលរួមសហការពីមិត្តភក្តិពីររូបទៀតដើម្បីដាក់ប្រកួតក្នុងកម្មវិធី “Asian International Film Festival 2018” នៅប្រទេសជប៉ុន រហូតដល់ជាប់ចំណាក់ថ្នាក់លេខ១ ក្នុងប្រទេសអាស៊ីប្រចាំឆ្នាំ២០១៨។
អានបន្ត
មិនត្រឹមតែប៉ុណ្ណោះ បញ្ញាក៏បានជាប់លេខ២ ក្នុងការប្រកួតសិក្សាស្រាវជ្រាវ “ប្រវត្តិសាស្ត្រធម្មជាតិសាកលលោក” ក្នុងប្រធានបទ “Scales of Nature: From Micro to Macro” នៅប្រទេសចិនផងដែរ។
នៅពេលមានឱកាស រូបគេតែងតែឆ្លៀតពេលដើម្បីចូលរួមជួយសង្គមក្នុងការងារស្ម័គ្រចិត្ត និងដាក់ឈ្មោះចូលរួមប្រកួតកម្មពីធីនៅក្នុងសាលា និងក្រៅសាលា។ ដោយមានការគ្រាំទ្រពីមិត្តភក្តិ លោកគ្រូ អ្នកគ្រូ និងមាតាបិតាជំរុញឱ្យគេទទួលភាពជោគជ័យ និងភាពរីករាយក្នុងជីវិតរបស់គេ៕
លាក់អត្ថបទ

សម្បត្តិ សិរីកា
រាល់កាលប្រកួតប្រជែងផ្នែកគណិតវិទ្យា យើងតែងតែឃើញកុមារីម្នាក់ឈ្មោះថា សម្បត្តិ សិរីកា មានវត្តមាន ក្នុងការប្រកួតប្រជែងមិនថា នៅក្នុងប្រទេស និងនៅក្រៅប្រទេសនោះទេ នាងតែងតែទទួលបានជោគជ័យជូនជាតិរបស់យើងជានិច្ច។
កុមារី សម្បត្តិ សិរីកា កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ នៅរាជធានីភ្នំពេញ។ ឪពុកឈ្មោះ យឿន សម្បត្តិ ជាប្រធាននាយកដ្ឋាន រីឯម្ដាយឈ្មោះ ងន់ គីមមួយ ជាស្ត្រីមេផ្ទះ។
សព្វថ្ងៃប្អូនកំពុងសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ថ្នាក់ទី៥ “ក”។ កុមារីម្នាក់នេះ ជាក្មេងស្លូតបូត រហ័សរហួន មានភាពក្លាហាន អនុវត្តរាល់កិច្ចការ ដែលគ្រូដាក់ឱ្យបានគ្រប់គ្រាន់ និងជាមិត្តភក្តិដ៏ល្អ ហើយគោរពវិន័យ។ ក្រៅពីការសិក្សានៅក្នុងថ្នាក់ រាល់ពេលទំនេរប្អូនចូលចិត្តធ្វើលំហាត់ គូរគំនូរ និងអានសៀវភៅរឿងជាភាសាអង់គ្លេស។ នៅពេលអនាគតប្អូនមានបំណងចង់ក្លាយជាអ្នករចនាម៉ូដ ឬអ្នកវិទ្យាសាស្រ្ត។
អានបន្ត
សិរីកាត្រូវបានមហាជនស្គាល់ប្អូនតាមរយៈការចូលរួមប្រកួតផ្នែកគណិតវិទ្យាដូចជា៖
នៅឆ្នាំ ២០១៧
- លើកទី១ ចូលរួមប្រកួត SASMO នៅសាលា អន្តរជាតិ ZAMAN ទទួលបានមេដាយប្រាក់
- លើកទី២ ចូលរួមប្រកួតនៅ សឹង្ហបុរី ផ្នែក SIMOC ទទួលបានមេដាយសម្រិត
- លើកទី៣ នៅកម្ពុជាប្រកួតផ្នែក IJMO ទទួលបានមេដាយសម្រិត
- លើកទី៤ នៅកម្ពុជាផ្នែក AMO ទទួលបានមេដាយមាស
នៅឆ្នាំ ២០១៨
- លើកទី១ ប្រកួត SAMSO នៅកម្ពុជា ទទួលបានមេដាយប្រាក់
- លើកទី២ ប្រកួត SIMOC នៅសឹង្ហបុរី ទទួលបានមេដាយសម្រិត
- លើកទី៣ នៅប្រទេសថៃ ផ្នែក IJMO ទទួលបានមេដាយសម្រិត
តាមរយៈស្នាដៃទាំងអស់របស់កុមារីរូបនេះ បានជួយលើកតម្កើងកិត្តិយសគ្រួសារ ប្រទេសជាតិយើងឱ្យឆាកអន្តរជាតិបានទទួលស្គាល់ពីសមត្ថភាពរបស់កូនខ្មែរ ថាពិតជាមានសមត្ថភាពពិតប្រាកដមែន ដែលធ្វើឱ្យកូនខ្មែរដទៃទៀតបានឃើញហើយ កោតសរសើរ និងគួរឱ្យយកតម្រាប់តាមកុមារីម្នាក់នេះ។
លាក់អត្ថបទ

ជា លីចិន
ខ្ញុំបាទមានអាយុ១៥ឆ្នាំ ដែលបច្ចុប្បន្នជាសិស្សដែលកំពុងសិក្សាថ្នាក់ទី១០ “ក” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។
ដោយនិស្ស័យពីកំណើត និងមានការជំរុញពីសំណាក់គ្រួសារ និងមិត្តភក្តិនៅជុំវិញខ្លួន ជាពិសេសជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនផង បានជំរុញឱ្យខ្ញុំបានស្រឡាញ់ និងចាប់អារម្មណ៍លើវិស័យកីឡា ជាពិសេសគឺកីឡាល្បុក្កតោ ដែលមកដល់បច្ចុប្បន្ននេះ កីឡាមួយប្រភេទនេះស្ទើរតែបាត់បង់ទៅហើយ ដោយខ្វះការចាប់អារម្មណ៍ និងមិនសូវមានអ្នកជ្រោមជ្រែងផងនោះ។
ប៉ុន្តែសម្រាប់រូបខ្ញុំបាទផ្ទាល់ ល្បុក្កតោជាកីឡាមួយប្រភេទដែលខ្ញុំចាប់ចិត្ត និងស្រឡាញ់ចង់ហាត់ ចង់រៀន និងចង់ស្វែងយល់ពីកីឡានេះ។ ដោយការស្រឡាញ់ និងចង់ហាត់រៀនផងនេះគាប់ជួនដោយសាលារៀន អន្តរទ្វីប អាមេរិកាំង មានបើកបង្ហាត់បង្រៀនកីឡាល្បុក្កតោផងនេះខ្ញុំបាទបានសម្រេចចិត្តចុះឈ្មោះហាត់រៀននៅក្នុងសាលារៀននេះតែម្តង។ ខ្ញុំបាទ បានប្រឡូកហាត់ក្នុងវិស័យកីឡាមួយនេះនៅអាយុ១៣ឆ្នាំ ក្នុងឆ្នាំ២០១៧ នៅថ្នាក់ទី៩ ដោយក្តីស្រឡាញ់ ទោះបីស្ថិតនៅក្នុងឆ្នាំដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិយ៉ាងណាក្តី ក៏ខ្ញុំបាទបានតស៊ូពុះពារឆ្លៀតពេលវេលាសម្រាប់សិក្សា និងពេលវេលាសម្រាប់កីឡាមួយនេះផងដែរ។
កត្តាសំខាន់បីយ៉ាងដែលជំរុញខ្ញុំឱ្យកាន់តែចង់ហាត់រៀននោះគឺ៖
អានបន្ត
១. ចង់មានកាយសម្បទា រាងកាយមាំមួន សុខភាពល្អ
២. ចង់ចេះក្បាច់គុនការពារខ្លួន
៣. ចង់គាស់បង្ហាញ និងបំផុសបំផុលកីឡាក្បាច់គុនមួយនេះឡើងវិញ ដើម្បីឱ្យអ្នកជំនាន់ក្រោយ និងអន្តរជាតិបានស្គាល់ឡើងវិញ។
ដោយសារឆន្ទៈនេះហើយ បានលើកទឹកចិត្តខ្លួនឯង និងមានការលើកទឹកចិត្តពីគ្រួសារ សាលា និងមិត្តភក្តិផងដែរនោះ ខ្ញុំបាទបានកំណត់ទិសដៅខ្លួនឯងថាត្រូវតែព្យាយាមហាត់ពត់លត់ដំ ដើម្បីឱ្យខ្លួនឯងមានឱកាសក្នុងការប្រកួតកម្មវិធីផ្សេងៗទាំងនៅសាលា នៅថ្នាក់ជាតិ និងឆន្ទៈបន្ថែមទៀតនោះគឺការចូលរួមប្រកួតបង្ហាញជាលក្ខណៈអន្តរជាតិបើមានឱកាសហុចមកឱ្យ នេះជាមហិច្ឆតាមួយដែលខ្ញុំបានប្តេជ្ញាចិត្ត និងធ្វើការបង្ហាញឱ្យអន្តរជាតិស្គាល់ពីកីឡាល្បុក្កតោ ដែលជាអត្តសញ្ញាណជាតិមួយដែលកូនខ្មែរគ្រប់រូបមិនអាចបោះបង់បានឡើយ។
ដូចជាអ្វីដេលខ្ញុំបានគ្រោងទុកមែន ឱកាសក៏បានមកដល់សហព័ន្ធកីឡាថ្នាក់ជាតិបានប្រកាសធ្វើការប្រកួតប្រជែងដើម្បីជ្រើសរើសកីឡាករតំណាងជាតិ ពេលនោះខ្ញុំមិនបានណ្តោយពេលវេលាផងដែរ ខ្ញុំបានចូលប្រកួតក្បាច់ល្បុក្កលតោនេះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ហើយអ្វីដែលមិននឹកស្មានដល់ហើយក៏ជាក្តីស្រមៃផងនេះក៏បានមកដល់ ឆ្លងកាត់ការប្រកួតថ្នាក់ជាតិដ៏ស្វិតស្វាញនេះ ខ្ញុំបាទបានធ្វើបានល្អគួរជាទៅមោទកភាពដែលអាចប្រជែងជាមួយកីឡាករមកពីគ្រប់ស្ថាប័នរហូតទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករជាច្រើនរូប។ នេះជាជំហានដំបូងនៃការទទួលបានសមិទ្ធផលមួយសម្រាប់ជីវិតកីឡារបស់ខ្ញុំ ហើយវាក៏ជាជំហានដំបូងផងដែរ អនាគតកីឡារបស់ខ្ញុំនៅវែងឆ្ងាយបន្តទៀត ដែលជាទិសដៅមួយក្នុងការជួយជ្រោងកីឡានេះឱ្យរស់ឡើងវិញ ដែលជាកេរមរតកសម្រាប់មនុស្សជាតិ។
លាក់អត្ថបទ

លី អុីហ័រ
នាងខ្ញុំ គឺជាសិស្សស្រីម្នាក់ដែលចូលចិត្តលេងកីឡាច្រើនប្រភេទតាំងពីតូចមកម្ល៉េះ។ ក្នុងនាម នាងខ្ញុំជាអ្នកហាត់គុនល្បុក្កតោ នៅពេលសម្រាកពីការសិក្សានៅក្នុងថ្នាក់ ខ្ញុំតែងតែធ្វើការហ្វឹកហាត់ដោយខ្លួនឯង និងជាមួយសិស្សច្បង ហើយវាក៏ជាការសម្រាកខួរក្បាលដ៏ល្អម្យ៉ាងដែរ។
នាងខ្ញុំ កើតនៅឆ្នាំ២០០៣ ខេត្តកំពង់ចាម និងបានមកសិក្សានៅភ្នំពេញ ក្នុងឆ្នាំ២០១៣ ដោយមានការមើលថែពីម្តាយមីង និងជីដូនជីតា។ ក្នុងឆ្នាំ២០១៤ ដល់២០១៥ នាងខ្ញុំបានចូលហ្វឹកហាត់កីឡាបាល់បោះ ហើយក៏បានចូលប្រកួតទទួលបានជ័យលាភីលេខ១ ប្រចាំសាលា។
ក្រោយមកក៏បានឈប់បន្តហ្វឹកហាត់កីឡានេះដោយសារតែការសិក្សា និងបញ្ហាគ្រួសារមួយចំនួន។ ក្នុងឆ្នាំ២០១៧ ខ្ញុំបានដឹងថាសាលាបានបើកថ្នាក់គុនល្បុក្កតោ ហើយដោយសារតែការស្រឡាញ់សិល្បៈក្បាច់គុនតាំងពីតូច។ ចាប់តាំងពីពេលនោះមក នាងខ្ញុំក៏បន្តចូលហ្វឹកហាត់គុនល្បុក្កតោដោយមានការបង្ហាត់ពីលោកគ្រូ និងសិស្សច្បងទៀតផង។
អានបន្ត
បន្ទាប់មក ខ្ញុំក៏បានចូលរួមក្នុងការប្រកួតរបស់សាលាដោយទទួលបានជ័យលាភីលេខ១។ ទោះបីជាទទួលបានជ័យលាភីលេខ១ ខ្ញុំនៅតែខិតខំហ្វឹកហាត់ ទោះបីមានការលំបាកក្តីនៅតែព្យាយាមមិនបោះបង់ ព្រោះដើម្បីចូលក្នុងការប្រកួតថ្នាក់ជាតិ ហើយក៏ទទួលបានជ័យលាភីលេខ៣ ផងដែរក្នុងវិញ្ញាសាទ្វារមេគុនព្រលឹងល្បុក្កតោ។ ទោះជាមានការស្រឡាញ់ មានចំណងចូលចិត្ត និងធ្វើការហ្វឹកហាត់ខ្លាំងប៉ុណ្ណាក៏មិនប៉ះពាល់ដល់ការសិក្សាដែរ។
ចាប់តាំងពីបានមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលមានប្រព័ន្ធអប់រំច្បាស់លាស់ មានវិន័យ និងគុណភាពល្អ នាងខ្ញុំបានទទួល និងបានរកឃើញវិធីសាស្រ្តយ៉ាងល្អក្នុងការសិក្សា និងការហ្វឹកហាត់គុនល្បុក្កតោ ដើម្បីសម្រេចបំណងជាគ្រូពេទ្យ និងកីឡាការិនីដ៏ល្អម្នាក់។ សមិទ្ធផលទាំងនេះ បានមកពីការជំរុញពីសាលា និងលើកទឹកចិត្តពីសំណាក់គ្រួសារ លោកគ្រូ អ្នកគ្រូ មិត្តភក្តិ និងជាពិសេសគឺខ្លួនឯងដែលមិនបោះបង់ និងហ្វឹកហាត់បន្ថែមដោយសារតែការស្រឡាញ់គុនបុរាណខ្មែរនេះ។ ការលើកទឹកចិត្ត និងការជំរុញនេះហើយធ្វើឱ្យនាងខ្ញុំសប្បាយរីករាយ និងមានជំនឿចិត្តរាល់ការប្រកួត និងថែមទាំងមានកម្លាំងចិត្តហ្វឹកហាត់គុនល្បុក្កតោ និងការសិក្សាទៀតផង៕
លាក់អត្ថបទ