កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ សិទិ្ធ ស៊ីនរ័ត្ន ឯកទេសរូបវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននំាសិស្សថ្នាក់ទី៨ និងទី៩ ធ្វើពិសោធអំពីអំពូលមួយកុងតាក់ពីរ នៅការិយាល័យកណ្តាល។ ការធ្វើពិសោធនេះធ្វើឡើង ដើម្បីផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង និងបានបណ្តុះគំនិត សិស្សឱ្យមានការកែច្នៃ បំបែកចម្ងល់ ឬការសង្ស័យផ្នែកណាមួយនៃមេរៀន ដែលមិនទាន់ជាក់ច្បាស់ ព្រោះ ជាទូទៅ សិស្សានុសិស្សអាចនឹងគិតថា ការរៀនតែទ្រឹស្តីគា្រន់តែជាការនិយាយតៗគ្នា ឬគ្រាន់តែជាការយល់ឃើញរបស់អ្នកស្រាវជ្រាវ ដោយពុំមានការពិត តែក្រោយការពិសោធ ការពិតការអនុវត្តត្រូវបានលាតត្រដាង។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖