កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ ប៉ឹក ប៊ុនបញ្ញា ឯកទេសបង្រៀនរូបវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅអគារ គួច លៀងហួរ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ ធ្វើពិសោធស្ដីពី ប៉ោលទោល ក្នុងគោលបំណងឱ្យសិស្សស្វែងយល់កាន់តែច្បាស់ពីប៉ោលទោលដែលបានពីការពិសោធជាក់ស្តែងនេះ នឹងដើម្បីផ្សារភ្ជាប់ទៅលើទ្រឹស្តីមេរៀនដែលបានសិក្សាក្នុងថ្នាក់កន្លងមក។ គ្រប់មេរៀនដែលទាក់ទងនឹងវិទ្យាសាស្ត្រ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែផ្តល់ឱកាសដល់សិស្សគ្រប់ថ្នាក់បានចូលរួមធ្វើពិសោធជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីជាមួយការចុះអនុវត្តជាក់ស្តែងអាចបណ្តុះគំនិតឱ្យសិស្សចេះថ្លឹងថ្លែងថា តើមានភាពលម្អៀងគ្នាត្រង់ចំណុចណាខ្លះ ហើយយើងយកវាមកកែលម្អចំណុចទាំងនោះឱ្យប្រសើរឡើងវិញ។ ជាលទ្ធផលសិស្សនឹងទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងភាពពិតជាក់ស្តែងប៉ោលទោលចេះសហការគ្នាធ្វើកិច្ចការជាក្រុម ចេះប្រាស្រ័យក្រូណូម៉ែត្រតាមទូរសព្ទដៃ និងវាស់រយៈពេលបានល្អ។
ចែករំលែកអត្ថបទនេះ