អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “បច្ចេកវិទ្យាបៃតង”
អត្ថបទដោយ : ផែង ស្រីណាង

គោលបំណងសំខាន់របស់បច្ចេកវិទ្យាបៃតង គឺដើម្បីការពារបរិស្ថាន ហើយបច្ចេកវិទ្យាបៃតងក៏បានចូលរួមជួសជុលនូវការបំផ្លាញកន្លងមក ជួយដល់ការថែរក្សា និងការពារនូវធនធានធម្មជាតិរបស់ភពផែនដី។ បច្ចេកវិទ្យាបៃតងត្រូវប្រើប្រាស់ក្រោមទម្រង់ដូចជា៖
– បច្ចេកវិទ្យាកែច្នៃសំរាម កែច្នៃវត្ថុចាស់ៗមកប្រើឡើងវិញ
– បច្ចេកវិទ្យាសម្រាប់បន្សុទ្ធទឹកស្អាត បន្សុទ្ធខ្យល់
– ថាមពលកកើតឡើងវិញ ថាមពលបៃតង
– បច្ចេកវិទ្យាដែលចូលរួមថែរក្សា និងអភិរក្សនូវធនធានធម្មជាតិ
ខាងក្រោមនេះគឺជាបច្ចេកវិទ្យាបៃតងមួយចំនួនដែលកំពុងត្រូវបានប្រើប្រាស់ក្នុងពិភពលោក៖
រថយន្ដអគ្គិសនី : មានក្រុមហ៊ុនជាច្រើនបាននិងកំពុងអភិវឌ្ឍនូវរថយន្ដដែលប្រើប្រាស់ថាមពលអគ្គិសនី ដោយមិនបញ្ចេញឧស្ម័នបំពុលដល់បរិយាកាស។ ថ្មីៗនេះក៏ចាប់ផ្ដើមមានការបង្កើតរថយន្ដប្រើអ៊ីដ្រូសែន (Hydrogen) ដែលនឹងផ្ដល់ជម្រើសកាន់តែច្រើនជំនួសឱ្យការប្រើយានយន្ដធម្មតាដែលប្រើប្រាស់ប្រេង។
Sunlight Transport : បច្ចេកវិទ្យាបៃតងមួយនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Parans របស់ស៊ុយអែត។ បច្ចេកវិទ្យាមួយនេះអាចជួយយើងក្នុងការសន្សំសំចៃការប្រើប្រាស់ថាមពលសម្រាប់ភ្លើងបំភ្លឺនៅពេលថ្ងៃ ដោយវាអាចទាញយកពន្លឺព្រះអាទិត្យពីខាងក្រៅរួចបញ្ជូនតាមរយៈខ្សែកាបអុបទិក មកបំភ្លឺនៅផ្នែកខាងក្នុងអគារ។
Plastic Roads : ដើម្បីកាត់បន្ថយសំណល់ប្លាសិ្ទកដែលជាបញ្ហាប្រឈមចម្បងបំផុតមួយសម្រាប់បរិស្ថាន គេបានប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កែច្នៃសំរាមប្លាសិ្ទក ដើម្បីយកទៅស្ថាបនាផ្លូវសម្រាប់ធ្វើដំណើរដោយមាន២ជម្រើស គឺអាចប្រើប្រាស់ប្លាស្ទិកសុទ្ធ ឬលាយជាមួយកៅស៊ូក្រាលថ្នល់។ បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់នៅក្នុងប្រទេសហូឡង់។
Solar Flower : ផ្កា Solar គឺជាបច្ចេកវិទ្យាទាញយកថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន Smart Flower នៅសហរដ្ឋអាមេរិកដែលជាបន្ទះ Solar មានរាងដូចផ្កាហើយបំពាក់ដោយ tracker ដើរតាមដំណើររបស់ព្រះអាទិត្យ។
Milk Textiles : គេបានប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីផលិតសាច់ក្រណាត់ដែលមានភាពទន់រលោង ដោយប្រើសរសៃអំបោះចម្រាញ់ចេញពីទឹកដោះគោ ហើយមិនមានប្រើសារធាតុគីមីទេ។ បច្ចេកវិទ្យាមួយនេះត្រូវច្នៃបង្កើត និងប្រើប្រាស់ដោយក្រុមហ៊ុន Qmilk នៅប្រទេសអាល្លឺម៉ង់។
Plant-based Packaging : ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតប្លាស្ទិក តាមរយៈការកែច្នៃឡើងវិញ ១០០% និងអាចរលាយនៅក្នុងធម្មជាតិ ហើយមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។ បច្ចេកវិទ្យានេះត្រូវបានបង្កើត និងប្រើប្រាស់ដោយក្រុមហ៊ុន Avantium ក្នុងប្រទេសហូឡង់។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖