អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “បច្ចេកវិទ្យា Li-Fi ប្រព័ន្ធ Internet អាចប្រើប្រាស់នូវរលកសញ្ញាពន្លឺរបស់អំពូល LED ដែលមានសក្តានុពល និងសុវត្ថិភាពជាងការប្រើប្រាស់ប្រព័ន្ធ Wi-Fi”
អត្ថបទដកស្រង់ដោយ : ជ្រឺ ផល្លា
#MJQE #AmericanInterconSchool
ប្រព័ន្ធ Wi-Fi Networks គឺពឹងផ្អែកទៅលើរលកសញ្ញានៃវិទ្យុ (Radio Waves) ដែលកំពុងតែមានការកកស្ទះសឹងតែគ្រប់ពេលវេលា ហើយវាមិនអាចត្រូវបានប្រើប្រាស់នៅគ្រប់ទីកន្លែងបាននោះទេ ដូច្នេះក្រុមអ្នកស្រាវជ្រាវជាច្រើននាក់ និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងតែផ្តោតទៅលើរលកសញ្ញាចេញពីពន្លឺ (Light Wave) និងចំហាយកម្តៅរបស់អំពូល LEDs ដែលអាចធ្វើការទាញយក (Stream) ទិន្នន័យ និងភ្ជាប់ទំនាក់ទំនងពីអ្នកប្រើប្រាស់ទៅកាន់អ៊ីនធើណិតបានផងដែរ។
បច្ចេកទេសនេះត្រូវបានគេហៅឈ្មោះថា Li-Fi Technology ដែលបានប្រើប្រាស់ជាចំណែកមួយនៃប្រព័ន្ធ Wireless ដែលមានប្រសិទ្ធភាព និងសក្តានុពលខ្លាំងជាងការប្រើប្រាស់នូវប្រព័ន្ធ Wi-Fi ប៉ុន្តែអ្នកប្រើប្រាស់ត្រូវការនូវ USB Drive ពិសេសមួយដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះបាន។ រលកសញ្ញាពន្លឺ (Light Waves) មិនអាចឆ្លងកាត់ជញ្ជាំងដូចរលកសញ្ញាវិទ្យុ (Radio Waves) នោះទេ គ្រាន់តែរលកសញ្ញាពន្លឺនេះមានសុវត្ថិភាពជាង។
ក្រុមអ្នកបច្ចេកទេសធំជាងគេលើលោក IEEE បានបញ្ជាក់ថា ការធ្វើគំនូសព្រាងនៃស្តង់ដាការប្រើប្រាស់នូវបច្ចេកវិទ្យា Li-Fi ឱ្យបានចប់រួចរាល់នៅដំណាច់ឆ្នាំនេះសម្រាប់ក្រុមហ៊ុនជាច្រើនដែលចង់ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ។
ជំហានទី១៖ ធ្វើការដំឡើងនូវអំពូល LEDs សម្រាប់ប្រើប្រាស់នូវបច្ចេកវិទ្យា Li-Fi ដើម្បីធ្វើការទាញយក (Stream) ទិន្នន័យតាមរយៈពន្លឺដែលមានល្បឿនកម្រិតអាំងតង់ស៊ីតេលឿនជាងភ្នែករបស់មនុស្សមើលឃើញ។
ជំហានទី២៖ ប្រើប្រាស់នូវ USB Drive មួយដើម្បីបម្រើការងារជាអ្នកទទួល និងអ្នកបញ្ជូននូវរលកសញ្ញាចេញពីអំពូល LEDs និងធ្វើការ Uploads ទិន្នន័យចេញពីកុំព្យូទ័រ ឬទូរសព្ទដែលបានតភ្ជាប់។
ជំហានទី៣៖ ការកំណត់ Privacy (ឯកជនភាព) ដោយសារតែរលកសញ្ញាពន្លឺមានលក្ខណៈខុសពីរលកសញ្ញាវិទ្យុ ដូចនេះវាមិនអាចធ្វើការឆ្លងកាត់ជញ្ជាំងបាននោះទេ។ ប្រព័ន្ធ Li-Fi មិនអាចមានគោលបំណងក្នុងការប្រើប្រាស់បានគ្រប់យ៉ាងដូចប្រព័ន្ធ Wi-Fi នោះទេ គ្រាន់តែវាមានសុវត្ថិភាពខ្លាំងជាង។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://nctc.gov.kh/security/78008