កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីចែកបណ្ណសរសើរ និងបណ្ណថ្លែងអំណរគុណជូនដល់សិស្សានុសិស្សដែលចូលចិត្តអានសៀវភៅ និងបានបរិច្ចាគសៀវភៅដល់បណ្ណាល័យរបស់ខ្លួន ប្រមាណ៧៣នាក់។ ពិធីចែកបណ្ណសរសើរ និងបណ្ណថ្លែងអំណរគុណនេះ គឺបណ្ណារក្សតាមបណ្ដាសាខានីមួយៗ ចុះចែកជូនសិស្សតាមថ្នាក់រៀនរបស់សិស្សដោយផ្ទាល់។ កាលបង្កើតកម្មវិធីចែកបណ្ណសរសើរ និងបណ្ណថ្លែងអំណរគុណដល់សិស្សានុសិស្សដែលចូលចិត្តអានសៀវភៅ និងបរិច្ចាគសៀវភៅដល់បណ្ណាល័យខ្លួន គឺដើម្បីលើកទឹកចិត្តសិស្សទាំងនោះឱ្យកាន់តែមានកម្លាំងចិត្តអានសៀវភៅ និងពន្យល់បន្ថែមពីសារប្រយោជន៍នៃការអានសៀវភៅ ម្យ៉ាងក៏មានចេតនាចង់ឱ្យសិស្សានុសិស្សរបស់ខ្លួនដទៃទៀតយកសិស្សទាំងនោះធ្វើជាគំរូ និងចាប់ផ្ដើមងាកមកចូលរួមលើកស្ទួយវិស័យអំណានជាតិឱ្យកាន់តែផុសផុលទាំងអស់គ្នា។
ចែករំលែកអត្ថបទនេះ