កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយអ្នករៀបចំបង្ហាញកម្មវិធីប្រកួតប្រវត្តិសាស្ត្រធម្មជាតិសាកលដើម្បីធ្វើសិក្ខាសាលាការផ្សព្វផ្សាយកម្មវិធីប្រកួតប្រវត្តិសាស្ត្រធម្មជាតិសាកលសម្រាប់ឆ្នាំ២០១៩ នៅសាធារណរដ្ឋប្រជាមនិតចិន(Global Natural History Day 2019) ទៅដល់សិស្សានុសិស្ស អនុវិទ្យាល័យ និងវិទ្យាល័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ លោកវាគ្មិនក្នុងសិក្ខាសាលាបានបង្ហាញថាត្រូវជ្រើសរើសប្រធានបទដែលខ្លួនចាប់អារម្មណ៍គឺដើម្បីធ្វើការស្រាវជា្រវ ហើយក្នុងស្រាវជ្រាវយើងមានក្រុមអ្នកស្រាវជ្រាវចាំជួយសម្របសម្រួលដែលទាក់ទងនឹងក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្នភ្នំពេញ ចំនួនសមាជិកក្នុងក្រុមនីមួយៗ ពេលវេលាត្រូវប្រកួតនៅប្រទេសកម្ពុជា និងនៅ Wuhan ក្នុងប្រទេសសាធារណរដ្ឋប្រជាមនិតចិន ព្រមទាំងពន្យល់ពីការចំណាយផ្សេងៗ និងប្រភេទជ័យលាភីដែលត្រូវទទួល។
ចែករំលែកអត្ថបទនេះ