កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ចាងហ្វាង និងក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានធ្វើបង្ហាញក្រុមប្រឹក្សាសិស្ស ជូនដល់សិស្សនុសិស្សថ្នាក់ទី១០ ដល់ទី១២ ដើម្បីឱ្យសិស្សានុសិស្សបានយល់ និងដឹងពីគោលបំណងក្នុងការចូលជាសមាជិកក្រុម និងទួលនាទីក្រុមប្រឹក្សាសិស្ស ហើយខាងក្រោមនេះជាចំណុចសង្ខេបខ្លះៗមានដូចខាងក្រោម ៖
1, សមាសភាពថ្នាក់ដឹកនាំ (ក្រុមប្រឹក្សាតាមសាខា)
2, គោលបំណង និងអត្ថប្រជោជន៍ គឺផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំមានដូចជា៖
-ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំ
-ដឹកនាំសិស្សានុសិស្សឱ្យចេះធ្វើការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗដែលជាការរួមចំណែកក្នុងស្មារតីរបស់
សាលា និងសុខុមាលភពរបស់សហគមន៍ ដែលក្នុងនោះក្រុមប្រឹក្សាសិស្សគឺជាសំឡេងរួមនៃសិស្សរបស់សាលារៀន
-ផ្តល់ឱកាសដល់ពួកគេក្នុងការចែករំលែកនូវបទពិសោធ គំនិត ចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់
– ជួយដល់សហគមន៍ផ្សេងៗ ដែលពុំមានឱកាសតាមរយៈគម្រោងសកម្មភាពមនុស្សធម៌ របស់ក្រុមប្រឹក្សាសិស្ស
-ការចែករំលែកចំណេះដឹង
– ទទួលបានពិសោធថ្មីៗ
– បង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន
– យល់ដឹងច្បាស់ពីសង្គម
- មានទំនួលខុសត្រូវ
– ពង្រឹងដល់ការដោះស្រាយបញ្ហាផ្សេងៗ
– ការរីកចម្រើនសម្រាប់ខ្លួនយើង
- ការជួយគ្នាទៅវិញទៅមក
– មានភាពជាអ្នកដឹកនាំ
3, កំណត់ហេតុ
4, ក្លិបអ្នកសារព័ត៌មាន
ដើម្បីទទួលខ្លឹមសារបន្ថែមសូមចុចលីនខាងក្រោម ៖