ជារៀងរាល់ឆ្នាំគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ នៅឆ្នាំសិក្សាថ្មីនេះ គណៈគ្រប់គ្រងនៃសាលារៀន បានជ្រើសរើសយកទីតាំងស្ថានីយផលិតពូជត្រី ៧មករា និងរមណីយដ្ឋាន ស្អាងភ្នំសម្រាប់ដំណើរទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ។ មុននឹងដឹកនាំសិស្សនុសិស្សទៅកាន់ទីតាំងនេះ គណៈគ្រប់គ្រងសាលារៀនបានរៀបចំធ្វើបទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់ស្ថានីយផលិតពូជត្រី ៧មករា និងរមណីយដ្ឋាន ស្អាងភ្នំ ក្នុងគោលបំណងដើម្បីជាការផ្តល់ព័ត៌មានដល់ប្អូនៗ ដើម្បីឱ្យពួកគាត់បានត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ។ គួរបញ្ជាក់ជូនផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះ គឺជាដំណើរទស្សនកិច្ចសិក្សាលើកទី១៦៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង៦:៤៥នាទីព្រឹក ដល់៥:០០នាទីល្ងាច។
ចែករំលែកអត្ថបទនេះ