ជារៀងរាល់ឆ្នាំគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ប្អូនៗគ្រប់កម្រិតថ្នាក់។ នៅឆ្នាំសិក្សាថ្មីនេះ គណៈគ្រប់គ្រងនៃសាលារៀន បានជ្រើសរើសយកការធ្វើទស្សនកិច្ចសិក្សាពុទ្ធមណ្ឌលកម្ពុជា ស្ថិតនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាលសម្រាប់ដំណើរទស្សនកិច្ចសិក្សាសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៧។ គណៈគ្រប់គ្រងនៃសាលារៀន បានរៀបចំធ្វើបទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់ពុទ្ធមណ្ឌលកម្ពុជា ស្ថិតនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ គោលបំណងក្នុងការធ្វើបទបង្ហាញនេះ គឺជាការផ្តល់ព័ត៌មានដល់ប្អូនៗ ដើម្បីឱ្យប្អូនៗធ្វើការត្រៀមខ្លួនសម្រាប់ទស្សនកិច្ចសិក្សានេះ។ គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចសិក្សានេះ ជាដំណើរទស្សនកិច្ចសិក្សាលើកទី១៤៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ចាប់ពីម៉ោង៦:30នាទីព្រឹក ដល់៥:០០នាទីល្ងាច៕
ចែករំលែកអត្ថបទនេះ