កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន បានធ្វើបទបង្ហាញស្ដីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៦៩ ទៅកាន់ទៅកាន់រមណីយដ្ឋាន ភ្នំជីសូរដល់សិស្សានុសិស្សថ្នាក់ទី១១ ទាំងវេនព្រឹក និងរសៀល នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាចោមចៅ។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ប្អូនៗសម្រាប់ការត្រៀមរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ នេះ ចាប់ពីម៉ោង៦:៤៥នាទីព្រឹក ដល់៥:០០នាទីល្ងាច។
សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖