កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធ្វើបទបង្ហាញស្ដីពីដំណើរទស្សនកិច្ចសិក្សាលើកទី១៥០ ទៅកាន់ស្ថានីយផលិតពូជត្រី៧មករា និងរមណីយដ្ឋានស្អាងភ្នំ សម្រាប់សិស្សានុសិស្សថ្នាក់ទី៨។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ប្អូនៗ ដើម្បីឱ្យប្អូនៗធ្វើការត្រៀមខ្លួនសម្រាប់ទស្សនកិច្ចសិក្សានេះ ដែលអាចទាក់ទាញសិស្សានុសិស្សចូលរួមឱ្យបានច្រើនកុះករ។ លើសពីទៅទៀត គឺដើម្បីធ្វើការបង្ហាញអំពីរបៀបវារៈនៃកម្មវិធីផងដែរ។ គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចសិក្សានេះ ជាដំណើរទស្សនកិច្ចសិក្សាលើកទី១៥០ ដែលនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦:៤៥ នាទីព្រឹក រហូតដល់ម៉ោង ៥:០០ នាទីល្ងាច។
ចែករំលែកអត្ថបទនេះ