កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំធ្វើបទបង្ហាញស្តីពី អាហាររូបករណ៍សិក្សានៅប្រទេសចិន សម្រាប់សិស្សានុសិស្សថ្នាក់ទី១២។ វាក្មិនបានបង្ហាញទៅសិស្សានុសិស្សពីមហាវិទ្យាល័យធុរកិច្ចអន្តរជាតិ នៃសកលវិទ្យាល័យភាសាប៉េកាំង (IBS) បានបង្កើតឡើងក្នុងឆ្នាំ២០០១ ដែលសាលាធំជាងគេកម្រិតអន្តរជាតិនៅក្នុងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ បច្ចុប្បន្ននេះមាននិស្សិតសិក្សាពេញម៉ោងចំនួនជាង១៤០០នាក់ក្នុងនោះនិស្សិតអន្តរជាតិមានចំនួនជាង៦០០នាក់ មកពី១០៣ប្រទេស។ វាក្មិនបានបង្ហាញ កម្មវិធីសិក្សា សាស្ត្រាចារ្យ ទស្សនកិច្ចសិក្សា វប្បធម៌ចម្រុះ
កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារ និងការពេញចិត្តរបស់សិស្សដែលបានរៀននៅមហាវិទ្យាល័យធុរកិច្ច
អន្តរជាតិប៉េកំាង (IBS. BFSU)។ សូមចុចលីងខាងក្រោមដើម្បីមើលសកម្មភាពក្នុងការធ្វើបទបង្ហាញ
https://www.facebook.com/ais.mjqeducation/photos/pcb.6553274978037725/6553229348042288